The Cambodian Buddhist Monk Society-USA
- Home
- United States
- Hampton, MN
- The Cambodian Buddhist Monk Society-USA
Developing and providing program of education to laypersons on virtue, Meditation and wisdom.
(1)
Address
2925 220the Street East
Hampton, MN
55031
Telephone
Website
Alerts
Be the first to know and let us send you an email when The Cambodian Buddhist Monk Society-USA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Place Of Worship
Send a message to The Cambodian Buddhist Monk Society-USA:
Category
បុព្វកថា៖ ពុទ្ធិកសមាគមព្រះសង្ឃខ្មែរ-សហរដ្ឋអាមេរិក,C.B.M.S.U.S.A.
ព្រះសង្ឃខ្មែរធ្លាប់បានទទួលការកើតសរសើរនិងស្ញប់ស្ញែងពីបណ្តាប្រទេសអ្នកកាន់ព្រះពុទ្ធសាសនាទូទាំងសកលលោក ចំពោះស្នាដៃដ៏អស្ចារ្យនៃការរៀបចំព្រះត្រៃបិដកជាភាសាបាលី-ខ្មែរ និងការរៀបចំរចនាសម្ព័ន្ធព្រះសង្ឃទូទាំងប្រទេសពីអតីតកាល។ ជាអកុសល ដោយសារសង្គ្រាមក្នុងស្រុកនិងប្រទេសជិតខាងកន្លងមក បានធ្វើឱ្យព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរទាំងមូលរលាយសាបសូន្យអស់ ព្រះសង្ឃត្រូវបានគេចាប់ផ្សឹកនិងធ្វើគត់ វត្តអារាមនិងគម្ពីរដីកាភាគច្រើនត្រូវបានគេដុតបំផ្លាញ។ ចំណែកខាងបញ្ញវ័ន្តវិញ ទាំងព្រះសង្ឃ ទាំងគ្រហស្ថត្រូវរស់លាក់ខ្លួននិងភៀសខ្លួនទៅកាន់ទីដទៃៗ ដើម្បីស្វែងរកសិទ្ធិសេរីភាព។
អាស្រ័យហេតុនេះ ព្រះសង្ឃនិងប្រជាពលរដ្ឋខ្មែរមួយចំនួនធំ បានមករស់នៅក្នុងរដ្ឋនានាទូទាំងសហរដ្ឋអាមេរិក។ ការរស់នៅភៀសខ្លួនពីមាតុភូមិកំណើតនេះ ប្រាកដណាស់ដែលនឹងព្រាត់ប្រាស់និរាសឆ្ងាយទាំងប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ ភាសានិងសាសនាខ្លះៗហើយ។ ប្រជាពលរដ្ឋខ្មែរនិងព្រះសង្ឃខ្មែរទូទាំងសហរដ្ឋអាមេរិក ក៏ចាប់ផ្តើមរៀបចំស្ថាប័នសាសនា បង្កើតជាវត្តអារាម សមាគម ដើម្បីរក្សានូវប្រពៃណី វប្បធម៌និងអក្សរសាស្រ្តជាតិរបស់ខ្លួនឡើងវិញជាបន្តបន្ទាប់ រហូតសម្រេចបានជោគជ័យគួរឱ្យគត់សម្គាល់។
ដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយនិងស្តារនូវកិត្តិនាមព្រះសង្ឃខ្មែរ និងការពង្រឹងសាមគ្គីភាព វិសាលភាពឡើងវិញ ព្រះសង្ឃខ្មែរយើងដែលគង់ជាអចិន្ត្រៃយ៍ នៅទូទាំងសហរដ្ឋអាមេរិកក៏បានសហការគ្នាបង្កើតជាសមាគមព្រះសង្ឃខ្មែរមួយ ដោយប្រសិទ្ធនាមថា«ពុទ្ធិកសមាគមព្រះសង្ឃខ្មែរ-សហរដ្ឋអាមេរិក»នេះឡើង៕
ដកស្រង់ចេញពីបុព្វកថា នៃលក្ខន្តិកនៃពុទ្ធិកសមាគមព្រះសង្ឃខ្មែរ-សហរដ្ឋអាមេរិក។