វត្តសិរីប្រជុំវង្សព្រះកណ្តាលទឹកសាប Wat Sereyprochumvong Preskandal Tứk Sap

  • Home
  • Vietnam
  • Vinh Chau
  • វត្តសិរីប្រជុំវង្សព្រះកណ្តាលទឹកសាប Wat Sereyprochumvong Preskandal Tứk Sap

វត្តសិរីប្រជុំវង្សព្រះកណ្តាលទឹកសាប Wat Sereyprochumvong Preskandal Tứk Sap Chùa Tứk Sap, Xeo Coc - Lai Hoa - tx Vinh Chau - Soc Trang

កំពុងកសាង😊
15/06/2023

កំពុងកសាង😊

~ប្រហែសបាត់ ប្រយ័ត្នគង់ (ពាក្យ ៩)១.ប្រហែសបាត់ប្រយ័ត្នគង់អង្គភាសិតបុរាណគិតហើយប្រឌិតទុកប្រដៅ ដល់បច្ឆាជនជាន់ក្រោយជាកូនចៅជាព...
29/09/2022

~ប្រហែសបាត់ ប្រយ័ត្នគង់ (ពាក្យ ៩)
១.ប្រហែសបាត់ប្រយ័ត្នគង់អង្គភាសិត
បុរាណគិតហើយប្រឌិតទុកប្រដៅ
ដល់បច្ឆាជនជាន់ក្រោយជាកូនចៅ
ជាពូជផៅជាសិស្សគណឱ្យកាន់កាប់។

២.ពាក្យនេះត្រង់អង្គសេចក្ដីក៏ងាយយល់
ប្រាជ្ញវិមលយល់ថាគួរជាទម្លាប់
ខ្ញុំទម្លាយស្រាយសេចក្ដីទុកជាច្បាប់
ជាសណ្ដាប់ដល់សន្ដានដូចតទៅ ។

៣.មនុស្សយើងដែលកើតឡើងលើផែនដី
ទាំងប្រុសស្រីទាំងមានក្រទាំងប្រាជ្ញខ្លៅ
ទាំងគ្រហស្ថទាំងអ្នកបួសទាំងឆ្អិនឆៅ
ទោះពូជផៅដ៏ថ្កើនថ្កានឬថោកទាប។

៤.សុទ្ធតែចង់រស់រុងរោចន៍ដូចទេវតា
ចង់សង្ហាដោយសេរីជាដរាប
ចង់មានទ្រព្យគាប់ដោយបុណ្យខ្ពស់មិនទាប
តែសភាពទាំងអស់នេះចេះតែខ្វែង។

៥.ចេះតែផ្ទុយខុយខុសខករកបាត់បង់
រកបានបាត់មិនគង់ទ្រង់ត្រង់កន្លែង
កន្លែងភ្លែតឃែតកន្លះខ្វះតំណែង
ផ្ទះសម្បែងទ្រព្យសម្បត្តិខ្ចាត់រលាយ។

៦.ខ្លះរលើងប៉ើងរលំទាំងយសសក្ដិ
ខ្លះបង់ប្រាក់ធ្លាក់ទាំងមាសទាសខ្ចាត់ខ្ចាយ
ខ្លះបង់ឈ្មោះបង់កេរ្ដិ៍កោះអន្តរាយ
ខ្លះខ្វះចាយខ្វះទាំងបាយបរិភោក្ដា ។

៧.ខ្លះបង់ស្រុកបង់ប្រទេសរលាយបាត់
ខ្លះស្លាប់ព្រាត់ពីក្នុងវង្សពង្សា
ពុំសេសសល់ប្រហែសជាចរិយា
ត្រូវតម្រាដែលលោកថាប្រហែសបាត់ ។

៨.មានជនខ្លះបានប្រទះដូចបំណង
ដែលប៉ុនប៉ងគិតគូរទុកយ៉ាងមធ្យ័ត
បានអ្វីមកចេះតែគង់មិនដែលបាត់
ព្រោះប្រយ័ត្នចាត់ការប្រុងប្រក្រតី ។

៩.គង់ចំណេះគង់វិជ្ជាគង់ទាំងមន្ដ
គង់ទ្រព្យធនដ៏ពិសិដ្ឋវិចិត្រថ្មី
គង់យន្តយានផ្ទះពិមានដ៏ពិសី
គង់សេរីយសសក្ដានុភាពផង។

១០.គង់ជីវិតគង់រាងកាយគង់កេរ្ដិ៍ឈ្មោះ
ល្បីពីរោះឥតមានមោះមៃសៅហ្មង
គង់ស្រុកទេសថ្កើងវិសេសក្រៃកន្លង
ធំចម្បងដោយអធិបតីភាព។

១១.ព្រោះតែក្ដីប្រយ័ត្នចាត់បម្រុង
ទាំងក្រៅក្នុងទាំងឆ្ងាយជិតជាដរាប
ទាំងទិវាទាំងរាត្រីត្រិរិះរាប
គិតស្ទង់ស្ទាបតាមសភាពនៃកិច្ចការ ។

១២.ភាសិតនេះអ្នកប្រាជ្ញចេះពិនិត្យរក
រាវយកមកពីគម្ពីរជាធម៌អាថ៌
ដែលសម្ដេចព្រះមុនិន្ទលោកាចារ្យ
ទ្រង់មេត្តាត្រង់ទេសនាដូចតទៅ:

ពុទ្ធភាសិត
(អប្បមាទោ អមតំ បទំ ការមិនធ្វេសប្រហែសស្មារតី ជាផ្លូវនៃការមិនស្លាប់ )
និពន្ធដោយ: បណ្ឌិតមហា ឈឹម-ស៊ុម សាស្ត្រាចារ្យ
វាយអត្ថបទ: ចេង វិសាល
រូបថត: ខុំ សុខេន

ប្រភព: Facebook

រដូវបុណ្យភ្ជុំកន្លងផុតទៅបានបន្សល់នៅសល់តែរូបថតដែលពុទ្ធបរិស័ទអញ្ជើញមកវត្តយប់ថ្ងៃទៀងទាត់មិនដែលខកខាន ។បានបំពេញបុណ្យកុសលទាំងឡ...
26/09/2022

រដូវបុណ្យភ្ជុំកន្លងផុតទៅ
បានបន្សល់នៅសល់តែរូបថត
ដែលពុទ្ធបរិស័ទអញ្ជើញមកវត្ត
យប់ថ្ងៃទៀងទាត់មិនដែលខកខាន ។

បានបំពេញបុណ្យកុសលទាំងឡាយ
រួចបានផ្សព្វផ្សាយញាតិគ្រប់សន្តាន
ដែលធ្វើមរណាបាក់បែកចែកឋាន
សូមឱ្យលោកបានអនុមោទនា ។

ម្យ៉ាងវិញទៀតខ្ញុំសូមឧទ្ទិសផល
ចូលកើតមានដល់ព្រះឧបជ្ឈាយ៍
និងដួងវិញ្ញាណក្ខន្ធគ្រូចៅអធិការ
រួមទាំងកម្មការ កម្មការនី ទាយក ទាយិកា

ខ្ញុំសូមបួងសួងដល់អស់បារមី
រក្សាទឹកដី និងទ្វីបលោកា
ជួយប្រសិទ្ធិពរដល់មនុស្សគ្រប់គ្នា
បានសុខរៀងរាដរាបទៅអើយ ។

ខ្ញុំឈ្មោះ« សីហា »សូមការខន្តី
អស់មិត្រប្រុសស្រីកុំប្រកាន់ឡើយ
បញ្ចេញវាចាសារសព្ទទៅហើយ
ខុសឆ្គងម្តេចឡើយជួយកែតម្រូវ ៕

❣️ឆឡង្គទាន (ទានប្រកបដេាយអង្គ ៦)ជាទានដែលមានផលានិសង្សច្រេីន៖ ✨ខាងទាយកទាយិកាអ្នកធ្វេីទានមានអង្គ ៣គឺ៖  # ១.ទាយកេា បុព្វេវទាន...
19/09/2022

❣️ឆឡង្គទាន (ទានប្រកបដេាយអង្គ ៦)
ជាទានដែលមានផលានិសង្សច្រេីន៖ ✨ខាងទាយកទាយិកាអ្នកធ្វេីទានមានអង្គ ៣គឺ៖ # ១.ទាយកេា បុព្វេវទានា សុមានេា ហេាតិៈ ទាយកជាអ្នកមានចិត្តត្រេកអរមុន អំពីកាលធ្វេីទាន។

២.ទទំ ចិត្តំ បសាទតិៈ កំពុងតែធ្វេីទាន មានចិត្តរីករាយជ្រះថ្លា។

៣.ទត្វា អត្តមនេា ហេាតិៈ លុះធ្វេីទានរួចហេីយ ក៏មានចិត្តរីករាយជ្រះថ្លា (មិនស្តាយក្រេាយ)។

✨ខាងបដិគ្គាហកៈអ្នកទទួលទានមានអង្គ ៣ គឺ៖
១.បដិគ្គាហកេា វីតរាគា វា ហេាន្តិ រាគវិនយាយ វា បដិបន្នាៈ ពួកបដិគ្គាហកៈអ្នកទទួលទាន ជាអ្នកប្រាសចាករាគៈ ឬប្រតិបត្តិដេីម្បីបន្ទេាបង់រាគៈ។

២.វីតទេាសា វា ហេាន្តិ ទេាសវិនយាយ វា បដិបន្នាៈ ជាអ្នកប្រាសចាកទេាសៈ ឬប្រតិបត្តិដេីម្បីបន្ទេាបង់ទេាសៈ។

៣.វីតមេាហា វា ហេាន្តិ មេាហវិនយាយ វា បដិបន្នាៈ ជាអ្នកប្រាសចាកមេាហៈ ឬប្រតិបត្តិដេីម្បីបន្ទេាបង់នូវមេាហៈ។

ព្រះសុត្តន្តបិដក អង្គត្តរនិកាយ ឆក្កនិបាត,
(បិដកលេខ ៤៦ ទំព័រ ១១៥)

……………………ព្រះពុទ្ធដីកា
បុគ្គល កំណាញ់ស្វិតស្វាញ មិនបានទៅកាន់ទេវលេាកទេ ជនពាលទាំងឡាយ មិនសរសេីរទានឡេីយ ចំណែកអ្នកប្រាជ្ញ តែងអនុមេាទនាទាន ព្រេាះហេតុនេាះ លេាកតែងបានសេចក្តីសុខ ក្នុងលេាកខាងមុខ។ (បិដកលេខ ៥២ ទំព័រ ៥៩)

.                    🌸ចម្រើនពរអរគុណ🌸  សូមដំណាងព្រះគ្រូចៅអធិការ ព្រមទាំងព្រះសង្ឃគ្រប់ព្រះអង្គ ដែលគង់ចាំព្រះវស្សា ក្នុងពុទ...
14/09/2022

. 🌸ចម្រើនពរអរគុណ🌸

សូមដំណាងព្រះគ្រូចៅអធិការ ព្រមទាំងព្រះសង្ឃគ្រប់ព្រះអង្គ ដែលគង់ចាំព្រះវស្សា ក្នុងពុទ្ធសាសនមណ្ឌល នៃវត្តសិរីប្រជុំវង្សព្រះកណ្តាលទឹកសាប ( ភូមិ ទឹកសាប ឃុំ ទឹកសាប ស្រុក ជ្រោយ.ញ ខេត្ត ឃ្លាំង កម្ពុជាក្រោម )។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មការ កម្មការនី និង យុវជនគ្រប់រូប បានសហការជាមួយក្រុមជាង ដែលបានចំណាយ នៅពេលវេលាដ៏មានតម្លៃ ព្រមទាំងលះបង់កាយពលំ មកចូលរួមជួយកិច្ចការងារសង្គម គឺជួយចាក់នូវជើងសេះ ព្រះវិហាររបស់វត្តទឹកសាប ដែលកំពុងបន្តដំណើរកិច្ចការកសាងជាប្រចាំថ្ងៃ។
នាទិវាថ្ងៃ ពុធ ៤ រោច ខែ ភទ្របទ ឆ្នាំ ខាល ព.ស. ២៥៦៦ ( ត្រូវនឹងថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២២ ) ។

សូមគុណបុណ្យព្រះរតនត្រៃវត្ថុស័ក្តិសិទ្ធក្នុងលោក ទេវតាទាំងចក្រវាឡ ទេវតាថែរក្សាវត្ត ទឹកសាប ជួយឲ្យសព្វសាធុការពរបវរសួស្តីសិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ចូរកើតមានដល់ គណៈកម្មការ កម្មការនី ពុទ្ធបរិស័ទទាំងឡាយ ក្នុងវត្តទឹកសាប ឲ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចំរើន កើនសម្បត្តិគ្រប់វិស័យក្នុងដំណើរជីវិត ព្រមទាំងទទួលបាន នូវពុទ្ធ៤ប្រការគឺ៖ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ។

សូមអនុមោទនា...!

 #ប្រេតទាំង១២ពួក-ប្រភេទ​ទី ១. វន្តាសប្រេតវន្តាសប្រេត គឺប្រេតស៊ីរបស់ដែលគេខ្ជាក់ចេញហើយ ។ ក្នុងតម្រាខ្មែរ ប្រេតនេះមានភ្នែកក...
13/09/2022

#ប្រេតទាំង១២ពួក
-ប្រភេទ​ទី ១. វន្តាសប្រេត
វន្តាសប្រេត គឺប្រេតស៊ីរបស់ដែលគេខ្ជាក់ចេញហើយ ។ ក្នុងតម្រាខ្មែរ ប្រេតនេះមានភ្នែកក្រលួង មានមុខក្រញូវ ដុះរោមច្រើនសម្រ៉ូវ មាត់រៀចកំប៉ូវ ខ្នងកោងកំពួរ សក់រួញក្រញង់ ដោះប៉ោង ខ្លួនធំក្លិនខ្មួរ ដៃជើងក្រញង់ ធ្មេញដុះខុសជួរ មានរូបរាងខ្ពស់ជង្គ្រោង ស្គមដូចកុកគ្រោង ដំបៅពេញកាយ រាប់រយលានឆ្នាំមិនដែលស្គាល់បាយ ស៊ីតែកំហាក ដែលស្តោះចេញពីមាត់គេ ។ ចំពោះប្រេតទាំងនេះ មកពីមិនបានធ្វើបុណ្យដោយចិត្តជ្រះថ្លា ស្តោះដាក់អាហារឲអ្នកមានសីលខ្ពស់ ។
-ប្រភេទ​ទី ២. កុណបាសប្រេត
កុណបាសប្រេត (ឬកុណបា) ប្រេតដែលស៊ីសាកសព ។ ក្នុងតម្រាខ្មែរ ប្រេតនេះមានពោះធ្លាក់ត្រយោកមុខខ្លីកំប៉ុក ភ្នែកប៉ុនត្រឡោក ចង្កាយាស្ពោក ធ្មេញធំប៉ុនដប សក់វែងអូសដី ចម្រុះខើចខ្លី កស្តួចដូចដប ក្បាលធំជាងខ្លួនមិនសមប្រកប ។ ធុំក្លិនស្អុយអសោច ស៊ីតែសពខ្មោច ។ ប្រេតនេះអត់បាយរាប់កោដិឆ្នាំ ស៊ីតែខ្ទុះឈាមនៃសាកសពខ្មោច ឥតបានប្រយោជន៍ទេ បើស៊ីណាស់ កាន់តែឃ្លានណាស់ ព្រោះមានផលកម្មចាស់ដែលខ្លួនបានសាងឡើង ។
-ប្រភេទ​ទី ៣. គូថខាទកប្រេត
គូថខាទកប្រេត (ឬគូថៈ) ប្រេតដែលស៊ីឧច្ចារៈ(លាមក)។ ក្នុងតម្រាខ្មែរ ប្រេតនេះមានភ្នែករិលទទឹង មាត់ខើចសំញេញ ដុះរោមជិតឈឹង ច្រមុះត្រង់ភ្លឹង កខ្លីដូចហ៊ីង ។ ក្បាលធំក្រមាង សក់ដុះខាងៗ កណ្តាលរលីង តចៀកកំប៉ិត ពោះធំកំភ្លឹង រូបរាងស្គមកំព្រឹង ស៊ីតែលាមក ក្លិនស្អុយខ្មោះៗ សាច់ស្រែងកក្រោះ ដៃជើងធំស្ចក់ ខំដើរស្កាត់រកគំនរលាមកមកធ្វើចំណី ។ ចំពោះប្រេតនេះ គឺរស់នៅរបៀបនេះរាប់រយកោដិឆ្នាំ រស់ដោយផលកម្ម គឺពៀរវេរាពីជាតិមុន ជាជនពាលអត់មានសទ្ធា កោងកាចអប្រិយ ។
-ប្រភេទ​ទី ៤. អគ្គិជាលមុខប្រេត
អគ្គិជាលមុខប្រេត ប្រេតដែលមានភ្លើងនៅក្នុងមាត់ ។ ក្នុងតម្រាខ្មែរ ប្រេតនេះហៅថា អគ្គិជាល មានភ្លើងឆេះរោលរាលពេញខ្លួនប្រាណ ភ្នែកហើមលៀន ភ្លើងឆេះរន្ធមាត់ មានដំបៅខ្លាំង ស្រែកយំ គគ្រក់ ហុយផ្សែងព័ន្ធព័ទ្ធសាច់ស្បែកឡើងរលួយ ភ្លើងឆេះទាំងយប់ទាំងថ្ងៃ ។ ពួកប្រេតនេះគឺចង្រៃ ព្រោះមានកម្មសាងពីជាតិមុន គឺជាមនុស្សប៉ោឡែ លេងនឹងព្រះសង្ឃបញ្ឆោតលេងសប្បាយ ។ ប្រេតនេះច្រើនតែរស់នៅដងព្រៃជ្រៅញកបព្វតា ក្បែរមាត់សមុទ្រ លើដុំសិលា ស្រេកឃ្លានអាហារ ស្រេកទឹកពុំអាចស៊ីចំណីបាន ។
-ប្រភេទ​ទី ៥. សូចិមុខប្រេត
សូចិមុខប្រេត ប្រេតដែលមានមាត់ប៉ុនម្ជុល។ ក្នុងតម្រាខ្មែរ មានចែងថា ប្រេតឈ្មោះ សុចិ មុខមាត់ស្រួចដូចម្ជុល ក្បាលធំត្រមែង រន្ធមាត់ប៉ុនរន្ធក្តិតម្ជុល ដៃជើងធំបែក រាងទុលមុលធំប៉ុនភ្នំ ភ្នែកលៀនក្រឡោក ក្រចកដៃសោតស្រែងស៊ីសុះដុំ ដុះវែងក្រាសចោទដូចជើងភ្នំ សក់ក្បាលពុកមាត់ពុកចង្កាដុះដូចព្រឹក្សា ។ ពួកប្រេតនេះ ច្រើនរស់នៅបព្វតាព្រៃជ្រៅ ភ្នំគិជ្ឈកូដ ហើយប្រេតនេះស្រេកឃ្លានអាហារចាក់ទឹកមិនចូល ញាត់បាយមិនទៅ ចេះតែរស់នៅដោយផលកម្មដែលខ្លួនបានសាង ។ កាលពីជាតិមុនមិនបានធ្វើបុណ្យ មានទ្រព្យច្រើនតែចិត្តកំណាញ់ មិនដាក់ទានឲ្យអ្នកក្រខ្សត់ សូម្បីតែមាតាបិតា ក៏មិនឲ្យលោកពិសាគ្រប់ដែរ ។
-ប្រភេទ​ទី ៦. តណ្ហដ្តិតប្រេត
តណ្ហដ្តិតប្រេត ប្រេតដែលត្រូវសេចក្តីលំបាកបៀតបៀន ។ ក្នុងតម្រាខ្មែរហៅជា កណ្ហជិ គឺប្រេតមានរូបរាងធំខ្ពស់ពេញចិត្ត ដៃជើងធំៗ ខ្លួនធំដូចយក្សសាច់ពព្លាក់ពពាល ឡើងចាង កវែង ក្បាលផ្អៀង ភ្នែកស្រលៀង ច្រមុះធំខ្លី រោមដុះស្រមាង ដៃជើងក្រញាង ធ្មេញសំញេញ បបូរមាត់ស្ពែះ យាធ្លាក់សំយែះ ពោះប៉ោងក្រអាញ ធំវែងដូចភ្នំ សាច់ស្បែកស្ពោតសាញ ដុះស្លែស្រមាញ ។ ប្រេតនេះច្រើនរស់នៅក្នុងព្រៃជ្រៅដាច់ពីគេឯង ហើយស្រេកឃ្លានអាហារ ព្រោះស៊ីមិនបាន ស្រេកទឹកខ្លាំងណាស់ ឃើញបឹងស្រះស្ទុះទៅរក ប៉ុន្តែបានប្រែក្លាយទៅជាគ្រួសថ្មទៅវិញ ។
-ប្រភេទ​ទី ៧. សុនិជ្ឈាមកប្រេត
សុនិជ្ឈាមកប្រេត ប្រេតដែលត្រូវឆេះខ្មៅដូចគល់ឈើ ។ ក្នុងតម្រាខ្មែរហៅជា និជ្ឍា មានរូបរាងកាយគ្រាំគ្រាគ្មានពេលស្បើយទេ ប្រេតនេះគឺមានកម្មក្រាសណាស់ បើមានចំណីគឺពុំអាចស៊ីបានទេ គឺមាត់ដុះកន្ទុយ ចំពោះរូបរាងវិញគឺរូបរាងអាក្រក់ ពោះប៉ោងកំប៉ិត ផ្ចិតទុលលៀន ស្អុយ ច្រមុះកញ្ឆាត ភ្នែកដូចទីទុយ ដុះរោមច្រើន មាត់ស្អុយខ្មូរខ្មោះ សាច់ខ្មៅក្រងិត រាងខ្ពស់ស្គមស្វិត ដៃជើងក្រោះ ម្រាមដៃដុះចង្កា ។ ត្រចៀកបាក់ធ្លាក់យាដាបដល់ស្មា សក់ក្បាលវែងស្កា អាក្រក់ពេកក្រៃ ។ ប្រេតនេះច្រើនរស់នៅក្នុងព្រៃជ្រៅឆ្ងាយដាច់ពីគេ ឬនៅលើកោះតែម្នាក់ឯង ព្រោះខ្លួនចង្រៃប្រព្រឹត្តតក់ម៉ក់ពេលឃើញ សាមណៈ ឬ ស្មូមយាចក ប្រើពាក្យអាក្រក់ជេរស្តីឲ្យ​លោក និយាយ​ពាក្យចាក់ដោតឡកឡឺយ បញ្ឆោតអ្នកមានសីលឲ្យអាប់កិត្តិយស ។
-ប្រភេទ​ទី ៨. សត្ថង្គប្រេត
សត្ថង្គប្រេត ប្រេតមានក្រចកដូចកាំបិត ។ ក្នុងតម្រាខ្មែរហៅជា សព្វង្កា មានដំបៅពេញរាងកាយក្នុងសាច់សុទ្ធតែពងរុយ មានខ្ទុះពាសពេញខ្លួនប្រាណ ក្លិនស្អុយគគ្រុក ភ្នែកធំលៀន ច្រមុះធំវែង ពោះធ្លាក់ទ្រយុក ស្រែកថ្ងូររងទុក្ខ ដោយមានសេចក្តីស្រេកឃ្លាន ខំយកដៃខ្វារពាសពេញប្រាណ ក្រចកវែងមុត ខ្វេះហែកសាច់បានគឺសាច់ខ្លួនឯង យកមកស៊ីជាអាហារ ប៉ុន្តែបើស៊ីណាស់ រឹតតែឃ្លាន ព្រោះវាមានកម្មក្រាសណាស់ ។ នៅក្នុងព្រៃជៅលើកោះ ក៏មានច្រើនណាស់ គគោករាប់ម៉ឺនសែនលាន កាលពីជាតិមុនអត់បានធ្វើបុណ្យ មានចិត្តកាច។ ប្រេតនេះច្រើនរស់នៅ ឫស្យា ហាមប្រកែកជាមួយម៉ែឪ ព្រមទាំងវាយគាត់ ប្រើពាក្យប្រមាថជីដូនជីតា ឬ ញាតិសន្តាន បំភ្លេចគុណគេបែរជាឲ្យទោសគេទៅវិញ ។
-ប្រភេទ​ទី ៩. បព្វតង្គប្រេត
បព្វតង្គប្រេត ប្រេតមានកាយដូចភ្នំ ។ ក្នុងតម្រាខ្មែរហៅជា បព្វង្កា មានដៃខ្លីជើងខ្លី ខ្លួនវែងជ្រងក់ ធំខ្ពស់ ដូចភ្នំ ក្បាលតូច កខ្លី សាច់រឹងដូចដំរី ចំពោះខ្លួនប្រាណវិញ គឺមានភ្លើងឆេះរងំ ឆេះទាំងយប់ទាំងថ្ងៃ ដូចភ្លើងឆេះភ្នំ ស្រេកឃ្លានអាហាររាប់កោដិឆ្នាំ ឃ្លានឥតមានស្រាក តែមិនស្លាប់ ព្រោះបានធ្វើបាបកម្មច្រើននិងទ្រាំរស់នៅបែបបនេះរាប់រយឆ្នាំទៀត លុះអស់កម្មពៀរ ។ ប្រេតនេះច្រើនរស់នៅក្នុងដងព្រៃជ្រៅ នាហេមពាន្តភ្នំគិជ្ឈកូដ កាលពីជាតិមុនគឺមនុស្សទុរជន មានចិត្តរឹងរូស ចងគំនុំ ឈ្លោះប្រកែកនិងតាមព្យាបាទគេឯង ឥតកោតក្រែងអំពើអាក្រក់ដែលខ្លួនបានសាង ។
-ប្រភេទ​ទី ១០. អជគរង្គប្រេត
អជគរង្គប្រេត ប្រេតមានកាយដូចពស់ថ្លាន់ ។ ក្នុងតម្រាខ្មែរហៅជា អជតរៈ មានក្បាលច្រើនប្រភេទដូចជាពស់ថ្លាន់ សត្វខ្លា ជាឆ្មា គោ ក្របី ប្រេតនេះចម្លែកមានរូបរាងប្លែកខុសប្រក្រតី ខ្លួនជាពស់ថ្លាន់ ធំវៀនលើដី ធំវែងដូចភ្នំ ។ ភ្លើងឆេះព័ទ្ធរុំទាំងយប់ទាំងថ្ងៃ ស្រេកឃ្លានអាហារគ្រប់ពេលវេលា ចេះតែថ្ងូរស្រែក ទុក្ខខ្លាំងពេកក្រៃ ។ ប្រេតនេះច្រើនរស់នៅក្នុងព្រៃជ្រៅ ឬ បុព្វតា ក្បែរសមុទ្រ លើដុំសិលា ។ ប្រេតនេះពីជាតិមុនមិនបានធ្វើបុណ្យ ប្រព្រឹត្តប៉ោឡែ មិនខ្លាចម៉ែ ឪ ជីដូន ជីតា ជេរអ្នកមានគុណថាឆ្កែជាឆ្មា ។ ចំពោះព្រះសង្ឃក៏មិនខ្លាច ប្រើពាក្យប្រមាថទៅទៀត ទើបធ្វើឲ្យប្រេតនេះ មានក្បាលច្រើនបែបនេះឯង មានភ្លើងគ្រប់ពេលវេលាបែបនេះ ។
-ប្រភេទ​ទី ១១. វិមានកប្រេត
វិមានកប្រេត ប្រេតមានវិមាននៅ ។ ក្នុងតម្រាខ្មែរហៅជា វេមានិក មានរូបធំទ្រមឹង រាងធាត់ក្រអាញ ដុះរោមជិតឈឹង ពោះប៉ោងត្រង់ភ្លឹងសម្បើមអស្ចារ្យ ប៉ុន្តែសុខ ទុក្ខស្ទើគ្មាន ។ តាមធម្មតាដៃកាន់អាវុធ ចិត្តកាចក្លៀវក្លា ប្រេតនេះ គេហៅថា យមរាជ ទៅកាប់សត្វនរកឈាមប្រឡាក់ព្រាចពីព្រឹកដល់ល្ងាច អត់បាយអត់ទឹក វាយសួរចម្លើយ កាត់ទោសគ្រប់នរក ត្រួតត្រាលើគេទាំងអស់ ។ ពេលដែលសាយសុខ គឺក្លាយខ្លួនទៅជាទេវបុត្រកម្លោះមានរូបល្អឥតខ្ចោះ នៅក្នុងឋានសួគ៌ ស្រីទេពអប្សរចោមរោមសុំស្នេហ៍ ដល់ពេលសោយទុក្ខកើតជាប្រេតចង្រៃរងទុក្ខវេទនាទាំងយប់ទាំងថ្ងៃ ប្រេតនេះកាលពីជាតិមុនជាមនុស្សស៊យប្រព្រឹត្តិលេលាបានធ្វើទានខ្លះ ធ្វើតាមទម្លាប់គឺបុណ្យក៏ធ្វើ បាបក៏ធ្វើ ក្នុងន័យប្រមាថដូចនេះហើយទើបផលកម្ម សងទាំងពីបែបនេះ ។
-ប្រភេទ​ទី ១២. មហិទ្ធិកប្រេត
មហិទ្ធិកប្រេត ប្រេតមានឫទ្ធិច្រើន (ជាធំជាងប្រេតទាំងឡាយ មើលខុសត្រូវប្រេតទាំងឡាយ) ។ ក្នុងតម្រាខ្មែរចែងថា ប្រេតឈ្មោះ មហិទ្ធិកៈ នេះ រូបល្អពេញទីជាស្តេចនៃប្រេត អ្នកមានឫទ្ធិ​ល្អឥតមានពីរស្មើរូបទេព្តាមានគ្រឿងស្លៀកពាក់ ស្រស់ស្អាតពេកក្រៃ ទាស់តែស្រេកឃ្លានអាហារ អ្វីៗត្រេកអរលើសលន់ ខំស្ទុះទៅចាប់ភ្លើងឆេះពេកពន់ បើមិនដូចនោះទេ ឃើញហើយខំស្ទុះ ចាប់កើបស្រវាបានដាក់ក្នុងមាត់លេបទៅកាលណាស្រាប់តែក្លាយជាដុំដែក ក្រហម​ច្រាល​ឆ្អៅ​ឆេះ​ឆាប​ក្នុង​មាត់​ស្រេក​ឃ្លាន​ណាស់ ព្រោះ​មាន​កម្ម​ច្រើន ក្លិនស្អុយអស្ចារ្យ ល្អ​តែ​រូប​កាយ ។ ប្រេត​នេះ​កាល​ពី​ជាតិ​មុន​បួស​ក្នុង​សាសនា​ប្រមាថ​សុះសាយ បួស​មិន​ប្រព្រឹត្ត​វិន័យ បួស​ឆាន់​តែបាយ ប្រព្រឹត្តអាក្រក់ ធ្វើមិច្ឆាចារ ឆបោកគ្រហស្ថ ប្លន់​លាភ​មិន​ប្រតិបត្តិ​តាម​​វិន័យ ។

@      ព្រះមានព្រះភាគទ្រង់ត្រាស់ថា៖     ឥធ មោទតិ បេច្ច មោទតិ កតបុញ្ញោ ឧភយត្ថ មោទតិ    សោ មោទតិ សោ បមោទតិ ទិស្វា កម្មវិសុ...
21/07/2022

@ ព្រះមានព្រះភាគទ្រង់ត្រាស់ថា៖

ឥធ មោទតិ បេច្ច មោទតិ កតបុញ្ញោ ឧភយត្ថ មោទតិ
សោ មោទតិ សោ បមោទតិ ទិស្វា កម្មវិសុទ្ធិមត្តនោ។

បុគ្គលអ្នកធ្វើបុណ្យទុក រមែងរីករាយ ក្នុងលោក
ទាំងពីរ គឺរីករាយក្នុងលោកនេះមួយ រីករាយក្នុងលោក
ខាងមុខមួយ បុគ្គលនោះរមែងរីករាយស្រស់ស្រាយ
ព្រោះឃើញអំពើបរិសុទ្ធរបស់ខ្លួន ។

👉 អំពើល្អ សេចក្ដីល្អ រមែងញុាំងចិត្តឲ្យស្រស់ស្រាយ
រីករាយ ដេកជាសុខ រស់នៅជាសុខ ។ ផ្ទុយអំពីបាប
អ្នកធ្វើអាក្រកដោយកាយ វាចា ចិត្ត រមែងក្ដៅក្រហាយ
ត្បិតតែថា ពេលខ្លះបានលុយ ឬឆាប់មានបានអីក៏ពិត
មែន តែរមែងសម្រាកមិនសូវស្រួល តែងក្ដៅក្រាហាយ
ចិត្ត ភ័យមុខ ភ័យក្រោយ រស់នៅមិនសូវបានសុខ
ស្រួលប៉ុន្មានទេ ។ ដូច្នេះសេចក្ដីល្អ ភាពរីករាយ ការ
សប្បាយចិត្ត រស់នៅជាសុខ សេចក្ដីល្អប្រសើរជាង។

© អារោគ្យបរមា លាភា   សន្តុដ្ឋិបរមំ ធនំ    វិស្សាសបរមា ញាតី     និព្វានំ បរមំ សុខំ ។*ការមិនមានរោគ (គឺ)ជាលាភយ៉ាងក្រៃលែង, *...
20/07/2022

© អារោគ្យបរមា លាភា សន្តុដ្ឋិបរមំ ធនំ
វិស្សាសបរមា ញាតី និព្វានំ បរមំ សុខំ ។
*ការមិនមានរោគ (គឺ)ជាលាភយ៉ាងក្រៃលែង, *សេចក្តីសន្តោស (គឺ)ជាទ្រព្យយ៉ាងក្រៃលែង, *សេចក្តីស្និទ្ធស្នាល (គឺ)ជាញាតិភាពយ៉ាងក្រៃលែង, *ព្រះនិព្វាន ជាសុខយ៉ាងក្រៃលែង (បរមសុខ)! ៕៚
ការសម្អាតទីបូជនីយដ្ឋានឱ្យជ្រះ ស្អាត គឺ បានអនិសង្សច្រើនយ៉ាងក្រៃលេង

អរុណោទ័យ ថ្ងៃ ១៥ កើត ខែ អាសាឍ ត្រូវជាថ្ងៃបវរណាព្រះសង្ឃកាន់ព្រះវស្សា។ ជ្រះថ្លាអនុមោទនានូវសទ្ធាដ៏ក្រៃលេងរបស់ពុទ្ធបរិស័ទ ដែ...
13/07/2022

អរុណោទ័យ ថ្ងៃ ១៥ កើត ខែ អាសាឍ ត្រូវជាថ្ងៃបវរណាព្រះសង្ឃកាន់ព្រះវស្សា។ ជ្រះថ្លាអនុមោទនានូវសទ្ធាដ៏ក្រៃលេងរបស់ពុទ្ធបរិស័ទ ដែលបានរៀបចំចង្ហាន់បិណ្ឌបាត្រ ទៀនចំណាំព្រះវស្សា ព្រមទាំងបរិក្ខាទាំងឡាយ ដើម្បីវេរប្រគេនដល់ព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សានៃមណ្ឌល វត្តសិរីប្រជុំវង្សព្រះកណ្តាលទឹកសាប។

សូមឧទ្ទិសបុណ្យកុសលប្រគេន និង ជូន ដល់ដួងវិញ្ញាណក្ខន្ធព្រះឧបជ្ឈាយ៍ ព្រះចៅអអិការ បុព្វការីជន ពុទ្ធបរិស័ទទាំងឡាយ រួចចាកទុក្ខទាំងពួង។

សូមប្រគេន និង ជូនបុណ្យដល់ព្រះសង្ឃគ្រប់អង្គ ពុទ្ធបរិស័ទគ្រប់រូបក្នុងឱកាសបុណ្យចូលព្រះវស្សា ជួបប្រទះតែសេចក្តីសុខគ្រប់យ៉ាង ពុទ្ធពរ ៤ សម្បត្តិ ៣ កុំបីខានឡើយ។

សូមអនុមោទានា !!!!!!

បុណ្យ​ចូល​ព្រះ​វស្សា​គឺជា​ពិធី​មួយ​ដែល​មាន​សារៈសំខាន់​ក្នុង​ព្រះពុទ្ធ​សាសនា ជា​ពេលវេលា​ដ៏​សំខាន់​សម្រាប់​ព្រះសង្ឃ​បាន​រៀ...
12/07/2022

បុណ្យ​ចូល​ព្រះ​វស្សា​គឺជា​ពិធី​មួយ​ដែល​មាន​សារៈសំខាន់​ក្នុង​ព្រះពុទ្ធ​សាសនា ជា​ពេលវេលា​ដ៏​សំខាន់​សម្រាប់​ព្រះសង្ឃ​បាន​រៀន​ធម៌ វិន័យ​យ៉ាង​ខ្ជាប់ខ្ជួន​តាម​ពុទ្ធឱវាទ​។ ចំណែក​បរិស័ទ​ដែល​ជា​អ្នកមាន​ជំនឿ​ទៅ​លើ​ព្រះពុទ្ធ​សាសនា តែង​ប្រារព្ធ​ពិធីបុណ្យ​ដោយ​នាំ​យក​សំពត់​សាដក ភេសជ្ជៈ និង​របស់​ប្រើប្រាស់​ផ្សេង​ៗ មាន​ទៀន និង​ធូប​ជាដើម​ទៅ​ប្រគេន​ព្រះសង្ឃ​តាម​លទ្ធភាព ។ព្រះសង្ឃ​ត្រូវ​ចូល​កាន់​វស្សា តាម​ពុទ្ធានុញ្ញាត​អស់​រយៈពេល ៣​ខែ (​មួយ​ត្រីមាស​) ក្នុង​វស្សានរដូវ ហើយ​ត្រូវ​ចាំ​វស្សា​ដោយ​ត្រឹមត្រូវ មិន​ឲ្យ​ដាច់​វស្សា​ឡើយ ។ ចំណែកឯ​ពុទ្ធបរិស័ទ​ជា​ទាយក ទាយិកា ឧបាសក ឧបាសិកា វិញ ក៏​នាំ​គ្នា​ប្រារព្ធ​ធ្វើបុណ្យ​ចូល​វស្សា​នោះ​ដែរ ជា​ពិសេស​គឺ ចាត់ចែង​វ​ស្សិកសា​ដក​(​សំពត់​សំរាប់​ងូតទឹក​ភ្លៀង​) ដែល​និយម​ហៅ​ថា សំពត់​សាដក​ចំណាំ​វស្សា ព្រមទាំង​ប្រេងកាត ទៀន ធូប និង​ភេសជ្ជៈ មួយ​ចំនួន​ទៀត​តាម​លទ្ធភាព ។ពាក្យ​ថា វស្សា មក​អំពី​ពា្យ​បាលី​ថា វ​ស្ស ប្រែ​ថា​ភ្លៀង ឬ​រដូវភ្លៀង ដែល​មាន​កំណត់​រយៈ ពេល ៤​ខែ​គឺ​រាប់​ពី​ថ្ងៃ ១​រោច ខែ​អាសាធ រហូត​ដល់​ថ្ងៃ ១៥​កើត​ខែកត្តិក រយៈពេល​នេះ ឯង ហៅ​ថា​វស្សានរដូវ ។ បានជា​ព្រះ​បរម​សាស្តា​នៃ​យើង ព្រះ​អង្គ​ទ្រង់ អនុញ្ញាត​ឲ្យ​ព្រះ​ភិក្ខុសង្ឃ មាន​កិច្ច​ចូល​ចាំ​វស្សា​នោះ​មក​អំពី​ហេតុ​ខាង​ដើម​២​យ៉ាង​គឺៈ
១- ភិក្ខុ​ទាំងឡាយ​ត្រាច់ចរ​ទៅ​កាន់​ទីកន្លែង​ផ្សេង​ៗ​មាន គួរ​ខ្លះ មិន​គួរ​ខ្លះ មានការ ដើរ​ជាន់​នៅ​ភូតគាម ពីជគាម និង​ធញ្ញជាតិ​ផ្សេង​ៗ ដែល​ជា​ហេតុ​នាំ​ឲ្យ​អ្នកស្រុក​រិះគន់​តិះដៀល និង​ពោល​នូវ​ទោស​ដែល​មាន​ប្រការ​ផ្សេង ។

២- ជា​រដូវភ្លៀង​ជោកជាំ​ផង ព្រះពុទ្ធ​អង្គ​មាន​បំណង​កុំ​ឲ្យ​បព្វជិត​ក្នុង​សាសនា​លំបាក​ក្នុង ការ​ធ្វើ​ដំណើរ​ទៅ​មក គឺ​ឲ្យ​នៅ​ចាំ​វស្សា​តែ​មួយ កន្លែង​អស់​រយៈពេល​៣​ខែ ។
បុព្វហេតុ​នៃ​ការ​ចូល​ព្រះ​វ​ស្សាៈ

សម័យ​នោះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​គង់នៅ​វត្ត​វេឡុវ័ន​ទៀប​ក្រុង​រាជគ្រឹះ ។ គ្រានោះ​ឯង ការ​នៅ​ចាំ​វស្សា​មិន​ទាន់​មានការ​បញ្ញត្តិ​ដល់​ភិក្ខុសង្ឃ​ទាំងឡាយ​នៅឡើយ​ទេ ភិក្ខុ​ទាំងនោះ​ក៏​ចេញ​ដើរទៅ​កាន់​ចារិក​អស់​ហេមន្តរដូវ​ខ្លះ អស់​គិម្ហ​រដូវ​ខ្លះ អស់​វស្សានរដូវ​ខ្លះ​តាមតែ​សេចក្តី​ប្រាថ្នា ។ មនុស្ស​ទាំងឡាយ​ឃើញ​ហើយ​ក៏​ពោលទោស​តិះដៀល​បន្តុះបង្អាប់​ថា ពួក​សមណៈ​ជា​សក្យ​បុត្ត មិនសមបើ​នឹង​ដើរ ទៅ​កាន់​ចារិក​អស់​ហេមន្តរដូវ​ខ្លះ អស់​គិម្ហ​រដូវ​ខ្លះ អស់​វស្សានរដូវ​ខ្លះ​យ៉ាងនេះ​ទេ ដើរ​ជាន់​ស្មៅ​ស្រស់​ទាំងឡាយ បៀតបៀន​នូវ​វត្ថុ​ដែល​មានជីវិត ញុំា​ង​សត្វ​តូច​ៗ​ជា​ច្រើន​ឲ្យ​ដល់​នូវ​សេចក្តី​វិនាស សូ​ម្បី​ពួក​បរិ​ព្វា​ជក​មាន​លទ្ធិ​ដទៃ​ពី​នេះ ដែល​ជា​អ្នក​ពោល​ធម៌​អាក្រក់ ម្តេច​គង់នៅ​សម្ងំ​ឈប់​សម្រាក​នៅ​ចាំ​វស្សា ។​ សូ​ម្បី​ទាំង​ពួក​សត្វ​ស្លាប​នោះ​ទៀត​សោត ក៏​គង់​ធ្វើ​សំបុក​លើ​ចុងឈើ​ទាំងឡាយ ហើយ​សម្ងំ​ឈប់​សម្រាក​នៅ​ចាំ​វស្សា​ដែរ​។ ចម្លែក​អី​តែ​ពួក​សមណៈ​ជា​សក្យ​បុត្ត​នេះ នៅ​តែ​ដើរទៅ​កាន់​ចារិក​មិន​ស្គាល់​កាល​វេលា​សោះ​យ៉ាងនេះ ។

កាល​មនុស្ស​ទាំងឡាយ កំពុង​ពោលទោស​តិះដៀល​បន្តុះបង្អាប់ ភិក្ខុ​ទាំងឡាយ​ក៏​បានឮ​ច្បាស់ គ្រានោះ​ឯង​ភិក្ខុ​ទាំងឡាយ​បាន​ក្រាបទូល​សេចក្តី​នោះ​ដល់​ព្រះ​មាន​ព្រះ​ភាគ ព្រះ​អង្គ​ក៏​ធ្វើ​នូវ​ធ​ម្មី​កថា​ក្នុង​វេលា​នោះ​ឯង រួច​ហើយ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក អនុញ្ញាត​ថា អនុ​ជានា​មិ ភិ​ក្ខ​វេ វ​ស្សំ ឧ​ប​គ​ន្តុ​ន្តិ ម្នាល​ភិក្ខុ​ទាំងឡាយ​តថាគត​អនុញ្ញាត​ឲ្យ ភិក្ខុ​ចូល​ចាំ​វស្សា ។

ពាក្យ​ថា ចូល​វស្សា ឬ​នៅ​ចាំ​វស្សា​ជា​ពុទ្ធ​សាសនវោហារ បាន​សេចក្តី​ថា កាលដែល​ភិក្ខុសង្ឃ​ឈប់​សម្រាក​នៅ​ទីណា​មួយ ឬ​វត្ត​ណាមួយ កំណត់​អស់​វេលា​៣​ខែ ក្នុង​រដូវភ្លៀង ដោយ​មិន​បាន​ត្រាច់​ទៅ​ណា​មក​ណា​ឲ្យ​កន្លង​រាត្រី​ឡើយ វៀ​លែង​តែ​មាន​ហេតុការណ៍​ចាំបាច់​ដូច​ជា មាតាបិតា ឬ​គ្រូអាចារ្យ​ឈឺ​ជា​ទម្ងន់ ឬ​ដល់​នូវ​មរណៈ ឬ​ក៏​ឧបាសក​និមន្ត​ទៅ​សម្តែងធម៌​ជាដើម ទើប​ទៅ​បាន​ដើម្បី​ជួយ​បំពេញ​សទ្ធា​ញាតិ​ញោម ដោយ​តាំងចិត្ត​ថា​នឹង​ត្រឡប់​មក​វិញ​ឱ្យទាន់​ក្នុង​រវាង​៧​ថ្ងៃ ។

ចូល​ព្រះ​វស្សា​ត្រូវ​បាន​បញ្ញត្តិ​ឡើង​នៅ​ថ្ងៃ​១​រោច​ខែ​អាសាធ ជា​ថ្ងៃ​ត្រូវ​ចូល​វស្សា​របស់​បព្វជិត ក្នុង​ព្រះពុទ្ធ​សាសនា​ទាំង​ភិក្ខុ​ទាំង​សាមណេរ​ជា​ការ​ចាំបាច់​តាម​ពុទ្ធានុញ្ញាត ។ រីឯ​ទាយក ទាយិកា ឧបាសក ឧបាសិកា ជា​ពុទ្ធសាសនិក ចំណុះ​ជើងវត្ត​នីមួយ​ៗ ក្រោម​ការ​ដឹកនាំ​របស់​លោក​អាចារ្យវត្ត​ក៏​ប្រារព្ធ​ធ្វើបុណ្យ​ចូល​វស្សា ឬ​កាន់​វស្សា​ផង​ដែរ តែ​ធ្វើ​នៅ​ថ្ងៃ​១៥​កើត​ខែ​អាសាធ មុន​ព្រះសង្ឃ​ចូល​ព្រះ​វស្សា ១​ថ្ងៃ ហើយ​លោក​អាចារ្យ ប្រ​កូក​ប្រកាស​ជម្រាប​ពុទ្ធបរិស័ទ​ឲ្យ​ដឹង​អំពី​ថ្ងៃ​ចូល​វស្សា​ត្រូវ​ចូល​មក​ដល់ ដើម្បី ឲ្យ​បរិស័ទ​ត្រៀមលក្ខណ​:​រៀបចំ​ចតុប្បច្ច័យ ទេយ្យវត្ថុ មាន​សាដក ទៀន ធូប ប្រេង​ចំណាំ​វស្សាជាដើម​សម្រាប់​ទំនុកបម្រុង​ព្រះសង្ឃ​ដែល​គង់​ចាំ​វស្សា​ក្នុង​ទី​អាវាស​វត្ត​អស់​រយៈពេល​៣​ខែ​ដោយ​បរិបូណ៌ ។

.                 អាសាឡ្ហបូជា ឬ អាសាឍបូជា គឺជាទិវារំលឹកដល់ថ្ងៃនក្ខត្តសម័យ បានកើតឡើងក្នុងថ្ងៃពេញបូណ៌មី ខែ អាសាឍ ដែលមានព្រ...
11/07/2022

. អាសាឡ្ហបូជា ឬ អាសាឍបូជា

គឺជាទិវារំលឹកដល់ថ្ងៃនក្ខត្តសម័យ បានកើតឡើងក្នុងថ្ងៃពេញបូណ៌មី ខែ អាសាឍ ដែលមានព្រឹត្តិការណ៌សំខាន់ៗ ទាំង៥ប្រការ គឺ :

* ទី ១ - ព្រះសន្តុសិតទេវបុត្រ ចុះចាប់បដិសន្ធិ ក្នុងផ្ទៃនៃព្រះនាង សិរិមហាមាយា ជាអគ្គមហេសី នៃព្រះបាទ សិរីសុទ្ធោទនៈ មហារាជក្រុង កបិលពស្តុ នាថ្ងៃព្រហស្បតិ៍ ពេញបូណ៌មី ខែ អាសាឍ ឆ្នាំ រកា វេលាទៀបភ្លឺ មុន ព.ស ៨០ វស្សា ១០ ខែ ។

* ទី ២ - ព្រះបរមពោធិសត្វ ទ្រង់បានសោយរាជ្យសម្បត្តិ ក្នុងជន្មាយុ ១៦ វស្សា នៅថ្ងៃសៅរ៍ ពេញបូណ៌មី ខែ អាសាឍ ឆ្នាំ ឆ្លូវ ក្នុង នគរ កបិលពស្តុ មុន ព.ស ៦៣វស្សា។

* ទី ៣ - ព្រះមហាបុរស ទ្រង់ចេញព្រះផ្នួស បួសជាបព្វជ្ជា ក្នុងព្រះជន្មាយុគម្រប់ ២៩ វស្សា នៅថ្ងៃ ព្រហស្បតិ៍ ពេញបូណ៌មី ខែ អាសាឍ ឆ្នាំ ថោះ វេលាកណ្តាលអាទ្រាធ មុន ព.ស ៥០វស្សា។

* ទី ៤ - ថ្ងៃដែលព្រះបរមសាស្តា ព្រះអង្គទ្រង់ប្រកាសសម្តែង ធម្មទេសនា មុនដំបូង ក្នុងព្រៃឥសិបតនមិគទាយវ័ន ទៀបនគរពារាណសី និង ថ្ងៃដែលព្រះសម្មាសម្ពុទ្ធ ស្ថាបនិកព្រះសង្ឃឲ្យកើតឡើងក្នុងលោក នាថ្ងៃ ពេញបូណ៌មី ខែ អាសាឍ ឆ្នាំ រកា មុន ព.ស ៤៤ វស្សា ។

* ទី ៥ - ថ្ងៃដែលព្រះបរមសាស្តាចារ្យ ព្រះអង្គទ្រង់សម្តែង យមកប្បាដិហារ្យ ផ្ចាញ់ពួកអន្យតិរិ្ថយ៍ នាថ្ងៃ ពេញបូណ៌មី ខែ អាសាឍ ឆ្នាំ ថោះ ក្នុងវត្តជេតពន ក្បែរក្រុង សាវត្ថី មុន ព.ស ៣៧ វស្សា ។

ថ្ងៃដប់ប្រាំកើតខែអាសាឍ បុព្វហេតុជាអាទិ៍ពុទ្ធសាសនិក
នាំគ្នាបូជាហើយរំលឹក ទិវាយើងនឹកហេតុប្រាំយ៉ាង ។
ថ្ងៃដែលពោធិសត្វចាប់កំណើត អាសាឍខាងខ្នើតទ្រង់យាងសាង
ព្រះផ្នួសក្នុងព្រៃឬក្បែរល្អាង រាជទ្រព្យទុកម្ខាងមិននឹកនា ។
ជាថ្ងៃព្រះពុទ្ធទ្រង់វាចា បឋមទេសនាផ្សាយធម្មា
ធម្មចក្កប្បវត្តន៍ប្រោសបរិពារ ទាំងប្រាំអង្គាប្រាប់ផ្លូវត្រង់ ។
ជាថ្ងៃព្រះពុទ្ធបានបង្កើត គឺថ្ងៃកំណើតក្រុមព្រះសង្ឃ
សាវ័កជាអ្នកគ្រងដោយស្បង់ សិក្ខាបទផ្ចង់ក្នុងសាសនា ។
ជាថ្ងៃព្រះពុទ្ធទ្រង់សម្ដែង សំញែងយមកប្បាដិហារយ៍
គឺព្រះសម្តែងឫទ្ធិអស្ចារ្យ ទ្រាំងប្រាំហេតុការណ៍ក្នុងអាសាឍ ៕

សូមអនុមោទនា នូវសទ្ធាជ្រះថ្លានៃក្រុមគ្រួសាររបស់ ទាយិកានាម ធេម នៅសហរដ្ឋ (ដំណាងម្ចាស់ទាន គ្រូបេន) មួយអន្លើដោយកូនចៅ ព្រមទាំង...
10/07/2022

សូមអនុមោទនា នូវសទ្ធាជ្រះថ្លានៃក្រុមគ្រួសាររបស់ ទាយិកានាម ធេម នៅសហរដ្ឋ (ដំណាងម្ចាស់ទាន គ្រូបេន) មួយអន្លើដោយកូនចៅ ព្រមទាំងញាតិទាំងឡាយ នៅក្រុមលេខ ១ ( ចំណុះជើងវត្តទឹកសាប ) បានរៀបចំប្រគេនទេយ្យទាន មាន ថវិការ ចង្ហាន់បិណ្ឌបាត្រ និង អង្ករចំនួន ៣០០kg ដល់ព្រះភិក្ខុសង្ឃ សាមណេរគ្រប់ព្រះអង្គ ដែលគង់ស្នាក់អាស្រ័យនៅអាវាសវត្តសិរីប្រជុំវង្សព្រះកណ្តាលទឹកសាប ( ភូមិ ទឹកសាប ឃុំ ទឹកសាប ស្រុក ជ្រោយ.ញ ខេត្ត ឃ្លាំង ) នាទិវាថ្ងៃត្រង់ ១២ កើត ខែ អាសាឍ ឆ្នាំ ខាល ព.ស. ២៥៦៦ (ត្រូវនឹងថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២២ )។

សូមឱ្យក្រុមគ្រួសារញោមបានជួននូវពុទ្ធពរ ៤ និង សម្បត្តិ ៣ កុំបីខានឡើយ។

សូមអនុមោទនា !!!

Address

Xã Lai Hoà Tx. Vĩnh Châu Tỉnh Sóc Trăng
Vinh Chau

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when វត្តសិរីប្រជុំវង្សព្រះកណ្តាលទឹកសាប Wat Sereyprochumvong Preskandal Tứk Sap posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share