វត្តពិសីវរារាម wat Bisīvarārāma

វត្តពិសីវរារាម wat Bisīvarārāma Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from វត្តពិសីវរារាម wat Bisīvarārāma, Buddhist Temple, Xã Phương thạnh Huyện Càng long, Trà Vinh.

 #១៦ទស្សនៈអំពីជីវិតទស្សនៈ មានន័យថា ការ​ឃើញ, ដំណើរ​យល់ឃើញ, បញ្ញា​សាមញ្ញ។ ខាងក្រោមនេះជាទស្សនៈអំពីជីវិត ១៦ ប្រយោគ ពីអ្នកប្រ...
22/10/2023

#១៦ទស្សនៈអំពីជីវិត

ទស្សនៈ មានន័យថា ការ​ឃើញ, ដំណើរ​យល់ឃើញ, បញ្ញា​សាមញ្ញ។ ខាងក្រោមនេះជាទស្សនៈអំពីជីវិត ១៦ ប្រយោគ ពីអ្នកប្រាជ្ញនានា ដែលអាចធ្វើឲ្យយើងយើ់កាន់តែប្រសើរអំពីជីវិត៖

១. គោលដៅនៃការសិក្សា គឺសិក្សាដើម្បីជីវិត។ គោលដៅជីវិត គឺទ្រទ្រង់ខ្លួនជាមនុស្សមានសតិ មានគុណធម៌ និងសេចក្តីក្លាហាន។

២. យើងត្រូវជាម្ចាស់លើជីវិត មិនមែនជាទាសកររបស់ជីវិតនោះទេ។

៣. ជីវិតជាបទកំណាព្យដែលសរសេរគ្មានថ្ងៃចប់ ពួកយើងត្រូវប្រើឈាមនិងទឹកភ្នែកមកធ្វើឲ្យកំណាព្យនេះមានតម្លៃ មានអត្ថន័យកាន់ខ្លាំងឡើង។ ជីវិតជាបទភ្លេងដែលមិនមានថ្ងៃច្រៀងចប់ យើងមិនអាចបញ្ឈប់វាបានរហូតទៅនោះទេ។

៤. ជីវិតដែលពិតប្រាកដ ជាជីវិតដែលមានសេចក្តីសុខ។

៥.​ ខ្លឹមសាររបស់ការកើត ​មិនមែនសេចក្តីសុខ​ តែជាសេចក្តីទុក្ខ ជាសេចក្តីសោកសៅ គឺសំឡេងស្រែកយំ មិនមែនសម្លេងសើចក្អាកក្អាយ គឺចំណងលក្ខខណ្ឌ មិនមែនសេរីភាពនោះទេ។

៦. ជីវិតគឺការតស៊ូយ៉ាងមិនដាច់រយៈ។

៧. ជីវិតគឺសមរភូមិប្រយុទ្ធដែលពេញទៅដោយឈាម និងភ្លើងសង្រ្គាម ចូរកុំធ្វើខ្លួនជាពពែដែលត្រូវគេកាប់ចិញ្ច្រាំនៅកណ្តាលទីលានប្រយុទ្ធ យើងត្រូវមានចិត្តហ៊ឹកហ៊ាក់ក្លាហាន ឈានទៅខាងមុខយ៉ាងអង់អាច។

៨. បើចង់ជ្រាបអត្ថន័យ គុណតម្លៃ ហើយនិងសច្ចធម៌នៃជីវិត យើងត្រូវបំពេញតួនាទីក្នុងភាពជាមនុស្សឲ្យដល់ទីបំផុត។

៩. ថ្វីបើជីវិតរបស់មនុស្សយើងសែនខ្លី តែប្រវត្តិសាស្ត្រនៅគង់វង់យឺនយូរ។ ចូរប្រគល់ស្នាដៃដ៏មានគុណតម្លៃក្នុងជីវិតរបស់អ្នក ឲ្យដល់អនុជនជំនាន់ក្រោយទៅចុះ ហើយអ្នកនឹងមានជីវិតនៅយ៉ាងអមតៈ។

១០. មនុស្សខ្លះមានជីវិតរស់នៅជាមនុស្ស។ មនុស្សខ្លះមានជីវិតរស់នៅស្រដៀងមនុស្ស។ មនុស្សខ្លះមានជីវិតរស់នៅដោយមិនដឹងថាខ្លួនឯងជាមនុស្ស។

១១.​ លទ្ធផលដ៏ផ្អែមត្រជាក់ដែលមនុស្សទួទៅបានទទួលក្នុងវ័យជរានោះ ភាគច្រើនជាផលដែលពួកគេបានសាបព្រួសទុកក្នុងកាលវ័យកម្លោះក្រមុំ។
(សូឡូម៉ន)

១២. ការស្លាប់ ឬរស់នោះ មេឃបានលិខិតទុករួចស្រេចទៅហើយ ព្រោះហេតុនេះយើងគួរមានសេចក្តីសុខជាមួយកំឡុងពេលណាមួយនៃជីវិត បណ្តោយឲ្យសេចក្តីស្លាប់ក្លាយជាឆាកពណ៌ខ្មៅដែលឆ្លុះបញ្ចាំងពណ៌ចម្រុះរបស់ជីវិតឲ្យស្រស់ស្អាតកាន់តែខ្លាំងឡើងចុះ។

១៣. អ្នកដែលអាចទទួលរក្សាទុកនូវសេចក្តីសុខ ដែលបានកើតឡើងដោយចៃដន្យពីជីវិតដែលពេញទៅដោយភាពរលាក់រលែក ឬអ្នកដែលអាចទទួលដឹងនូវសេចក្តីទុក្ខដែលកើតឡើងដោយចៃដន្យពីជីវិតដែលសែនរាបរលូន បុគ្គលនោះឈ្មោះថាជាអ្នកចេះជ្រើសរើសប្រើជីវិត។

១៤. មិនចាំបាច់រំឮកឈ្មោះបុគ្គលដ៏អស្ចារ្យក្នុងរឿងនិទានឲ្យពួកយើងស្តាប់ទេ ព្រោះថាវ័យកម្លោះក្រមុំរបស់យើង ក៏គឺវេលាដ៏រុងរោចន៍បំផុតក្នុងជីវិតរបស់យើង។

១៥. ក្នុងលោកនេះ មិនមានរបស់ដែលហៅថាបានទាំងអស់ ហើយនិងបាត់បង់ទាំងអស់នោះឡើយ។

១៦. មនុស្សដែលសើចយ៉ាងមានក្តីសុខ ព្រោះមានជីវិតស្រស់ស្អាត ប្រដូចការដើរនៅលើផ្លូវដែលរោយរាយដោយស្រទាប់នៃផ្កាកុឡាបនោះ មិនមែនជារឿងប្លែកអ្វីឡើយ តែបើអ្នកនោះនៅតែសើចបានទៀតក្នុងខណៈដែលជីវិតពេញទៅដោយសេចក្តីទុក្ខលំបាក បុគ្គលនោះរមែងមានតម្លៃគួរដល់ការគោរពរាប់អានយ៉ាងក្រៃលែង។

#រាត្រីសួស្ដីពីដែនដីកម្ពុជាក្រោម!
#ការអភិវឌ្ឍខ្លួនទស្សនៈនិងគំនិត

 #ឆព្វណ្ណរង្សីន. រស្មី៦ពណ័, រស្មីដែលផ្សាយចេញពីព្រះវរកាយរបស់ ព្រះ សម្មាសម្ពុទ្ធ។ ឆព្វណ្ណរង្សីរបស់ព្រះបរមសាស្តាមាន៦ពណ៌គឺ១-...
09/09/2023

#ឆព្វណ្ណរង្សី
ន. រស្មី៦ពណ័, រស្មីដែលផ្សាយចេញពីព្រះវរកាយរបស់ ព្រះ សម្មាសម្ពុទ្ធ។
ឆព្វណ្ណរង្សីរបស់ព្រះបរមសាស្តាមាន៦ពណ៌គឺ
១- #បីត ពណ៌លឿងដូចពណ៍មាស ។
២- #លោហិត ពណ៌ក្រហមដូចថ្ងៃស្រទន់។
៣- #ឱទា ពណ័សដូចទឹកប្រាក់។
៤- #មញ្ជេថ ពណ៌ក្រហមលាយលឿងដូចជាផ្កាសិរមាន់ (ហង្សបាទ) ។
៥- #បភស្សរៈ ពណ៌ភ្លឺថ្លាដូចផ្កាផលិក (ស្លេកពន្លឺពេជ) ។
៦- #ឆវីវណ្ណ ពណ៌សម្បូរថ្ងៃស្រទន់, ពណ៌សម្បុរស្បែក ។

#សេចក្តីគួរយល់ដឹង : ទង់ក្នុងព្រះពុទ្ធសាសនា ក៏យករស្មី៦ ពណ៌នេះមកដាក់ដែរ ដែលមានប្រវត្តិដូចតទៅគឺ
+ គឺការបរិនិព្វាន នៃព្រះសម្មាសម្ពុទ្ធកន្លងផុតទៅ #២៤៩២ឆ្នាំ មិនទាន់មានប្រទេសណាមួយ បានបង្កើតទង់ពុទ្ធសាសនា ឱ្យមានរូបរាងប្រាកដនៅឡើយទ។
+ ទើបតែនៅ
#ថ្ងៃអង្គារ៦រោចខែជេស្ឋឆ្នាំខាលទោស័កពស២៤៩៣
ត្រូវនឹង #ថ្ងៃទី០៦ខែមិថុនាឆ្នាំ១៩៥០ ពុទ្ធិកសមាគម #ប្រទេស២៩ មានប្រទេសស្រីលង្កាជាដើម បាន បង្កើតពុទ្ធិកសមាគមពិភពលោក ធ្វើសន្និសីទលើកទីមួយនៅប្រទេសស្រីលង្កា។
+ គណៈប្រតិភូខ្មែរមាន
#សម្តេចព្រះមហាសុមេធាធិបតី #ជួនណាត ជាប្រធាន ទៅចូលរួមប្រជុំ បានមូលមតិគ្នាបង្កើតទង់ព្រះពុទ្ធសាសនាឡើង ទង់នេះមានពណ៌តម្រូវ ទៅនឹងឆព្វណ្ណរង្សីរបស់ព្រះពុទ្ធជាម្ចាស់ ។

#រាត្រីសួស្ដីពីវត្តពិសីដែនដីកម្ពុជាក្រោម!
#ពីនេះពីនោះ
#ពុទ្ធសាសនា៥០០០ឆ្នាំ

 #សាមគ្គីជាហេតុនាំមកនូវសេចក្តីសុខនិងការរីកចម្រើនទាំងពួងការរួបរួម​គ្នា គឺជា​ហេតុ​នាំមក​នូវ​សេចក្តីសម្រេច​ទាំងឡាយ និង​ជា​ក...
19/02/2023

#សាមគ្គីជាហេតុនាំមកនូវសេចក្តីសុខនិងការរីកចម្រើនទាំងពួង

ការរួបរួម​គ្នា គឺជា​ហេតុ​នាំមក​នូវ​សេចក្តីសម្រេច​ទាំងឡាយ និង​ជា​កម្លាំង​ដ៏​ខ្លាំងក្លា ដែល​អាច​កសាង​សេចក្តីចម្រើន​លូតលាស់​គ្រប់​វិស័យ​។ សាមគ្គីភាព គឺជា​គោលការណ៍ ដែល​ជន​គ្រប់រូប គ្រប់​វណ្ណៈ​ក្នុងសង្គម​គប្បី​ឈ្វេងយល់ និង​យកចិត្តទុកដាក់ ហើយ​សហការគ្នា ដើម្បី​កសាង​នូវ​ស្ថិរភាព និង​ការអភិវឌ្ឍ​ប្រទេសជាតិ​។​

បើ​សង្គម​ណា​ជួប​នូវ​ការបែកបាក់ ហើយ​ចង់​បង្រួបបង្រួម​ផ្សះផ្សា​គ្នា​ឡើងវិញ នោះ​ប្រជាពលរដ្ឋ​ក្នុងសង្គម​នោះ គប្បី​ដើរ​តាម​មាគ៌ា​ដែល​នាំមក​នូវ​សាមគ្គីភាព​។ មាគ៌ា​ឬ​គោល​ធម៌ ដែល​ត្រួស​ត្រាយផ្លូវ​នាំ​ឲ្យ​កើត​សាមគ្គីភាព មាន ៦​យ៉ាង​គឺ​៖

១. ចិត្ត​ប្រកបដោយ​មេត្តា​៖ បាន​ដល់​ការគិត​ល្អ សម្លឹង​មើលគ្នា​ក្នុង​ផ្លូវ​ល្អ មាន​ចេតនា​ល្អ និង​បំណងល្អ​ចំពោះ​គ្នា ស្រឡាញ់​រាប់អាន​គ្នា គិត​ជួយ​ស្ថាបនា​គ្នា ដោយ​មិន​ច្រណែន​ឫស្យា​ដាក់គ្នា មិន​គិត​ដោយ​អគតិ​ចំពោះ​គ្នា មិន​គិត​ព្យាបាទ​គ្នា មិន​ខឹង​គ្នា ចេះ​អភ័យទោស​ចំពោះ​គ្នា​។​

២. ការ​ពោល​ពាក្យ​ប្រកបដោយ​មេត្តា​៖ បាន​ដល់​ការនិយាយ​ល្អ​ចំពោះ​គ្នា និយាយ​គ្នា​ដោយ​សេចក្តីស្រឡាញ់​រាប់អាន ចេះ​ប្រើ​សម្តី​ឲ្យ​កម្លាំងចិត្ត​គ្នា​ក្នុង​គ្រា​ដែល​អ្នកដទៃ ជួប​សេចក្តី​ទុក្ខលំបាក និយាយ​ណែនាំ​ក្នុង​ផ្លូវ​ល្អ និង​មាន​ប្រយោជន៍ តែ​មិនត្រូវ​និយាយ​ជាន់ពន្លិច​បន្ថែម និង​មិន​និយាយដើម​ពីក្រោយ​ខ្នង ឬ​មិន​កុហក​បោកប្រាស់​។​

៣. ការប្រព្រឹត្ត​ប្រកបដោយ​មេត្តា​៖ បាន​ដល់​ការធ្វើ​ល្អ​ចំពោះ​គ្នា ជ្រោមជ្រែង​គ្នា​ខាង​កម្លាំង​ទ្រព្យ ឬ​កម្លាំងកាយ មាន​សេចក្តី​ឱនលំទោន​ចំពោះ​គ្នា ចេះ​គោរព​គ្នា ធ្វើ​ល្អ​ចំពោះ​គ្នា​រហូត ដោយ​មិនត្រូវ​បៀតបៀន​គ្នា និង​មិន​ធ្វើបាប​គ្នា​។​

៤. ការចែករំលែក​៖ បាន​ដល់​ការចែករំលែក​ភោគផល​ដល់​គ្នា​ដោយ​យុត្តិធម៌ មាន​សេចក្តី​ស្មើភាព​គ្នា អើពើ​គ្នា​ជានិច្ច ជួយ​អនុគ្រោះ​គ្នា ដោយ​មិនត្រូវ​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន និង​មិន​យក​ប្រៀប​គ្នា​។​

៥. ការគោរព​ច្បាប់​និង​សិទ្ធិសេរីភាព​អ្នកដទៃ​៖ បាន​ដល់​ការ​បដិបត្តិ​តាមច្បាប់​របស់​រដ្ឋ បទបញ្ជា ឬ បទ​វិន័យ​ផ្សេងៗ​របស់​ស្ថាប័ន និង​គោរព​សិទ្ធិសេរីភាព​របស់​បុគ្គ​ល​គ្រប់រូប​។

៦. ការបង្រួបបង្រួម​ទស្សនៈ​៖ បាន​ដល់ ការយល់ឃើញ​ស្របគ្នា គិត​ក្នុង​គោលដៅ​ដូចគ្នា សម្រួល​គំនិត​ឲ្យ​ត្រូវ​គ្នា ស្វែងរក​ចំណុចរួម និង​រក្សាទុក​ចំណុច​ផ្សេង​របស់​គ្នា​និង​គ្នា ដោយ​មិនគួរ​ប្រកាន់ខ្ជាប់​តែ​ការយល់ឃើញ​របស់ខ្លួន​ជាធំ តែ​ត្រូវ​ចេះ​ស្តាប់​មតិយោបល់​របស់​អ្នកដទៃ​។​

​គោល​ធម៌​ទាំង ៦​យ៉ាងនេះ អាចបង្កើត​ឲ្យ​មាន​សាមគ្គីភាព ស្ថិរភាព សុខសន្តិភាព និង​វឌ្ឍនភាព​ទាំងពួង ក្នុងសង្គម​។

​ព្រះ​ជិនស្រី ទ្រង់​ត្រាស់​សម្តែង​ថា «​សាមគ្គី សាម​គ្គា​នំ ត​បោ សុខា​។ ការ​សាមគ្គី ជាហេតុ​នាំមក​នូវ​សេចក្តី​សុខ​»​។ ឯ​បុ​រា​ណា​ចា​រ្យ​ខ្មែរ បាន​ពោល​ទុក​ថា «​សាមគ្គីរស់ បែកបាក់​សាមគ្គី​ស្លាប់​»៕

Address

Xã Phương Thạnh Huyện Càng Long
Trà Vinh

Website

Alerts

Be the first to know and let us send you an email when វត្តពិសីវរារាម wat Bisīvarārāma posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share