19/04/2026
👉 សេចក្តីជូនដំណឹង
ពិធីបុណ្យឆ្លងសមិទ្ធផលនានា ក្នុងវត្តសិរីពោធិមង្គលពោធិទឹម “កាយឌួកតូច”
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស
សូមក្រាបបង្គំទូលថ្វាយ៖ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ
សូមគោរពអញ្ជើញ៖ អស់លោក លោកស្រី ពុទ្ធបរិស័ទនិងសប្បុរសជនជិតឆ្ងាយទាំងអស់ ។
ក្នុងបរិយាកាសដ៏រីករាយ និងជ្រះថ្លា ក្រោយពីការកសាងអស់រយៈពេលមួយគ្រាមក ក្រោមសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ និងសប្បុរសជនមកពីគ្រប់ទិសទី មហាសមិទ្ធផលនានាក្នុងវត្តសិរីពោធិមង្គលពោធិទឹម កាយឌួកតូច ត្រូវបានបញ្ចប់ជាស្ថាពរ ។ អាស្រ័យហេតុនេះ គណៈកម្មការវត្តសម្រេចរៀបចំពិធីបុណ្យកាត់ខ្សែបូ និងឆ្លងសមិទ្ធផលនានា ដើម្បីដាក់អោយប្រើប្រាស់ជាផ្លូវការក្នុងការបម្រើដល់វិស័យព្រះពុទ្ធសាសនា ។
១. សមិទ្ធផលដែលត្រូវឆ្លងរួមមាន៖
• ឧបដ្ឋានសាលា (សាលាធម្មសភា)៖ សម្រាប់ជាទីកន្លែងសម្តែងធម៌ រៀនសូត្រ និងប្រារព្ធពិធីបុណ្យផ្សេងៗ ។
• របងវត្ត៖ ដើម្បីការពារសណ្តាប់ធ្នាប់ និងបង្កើនសោភ័ណភាពវត្តអារាម ។
• សមិទ្ធផលផ្សេងៗទៀត៖ ទីលានវត្ត និងសំណង់បន្ទាប់បន្សំដទៃទៀតក្នុងបរិវេណវត្ត ។
២. កាលបរិច្ឆេទ និងទីកន្លែង៖
• កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ អាទិត្យ ចន្ទ ថ្ងៃទី០២ ០៣ ០៤ ០៥ ខែឧសភា ឆ្នាំ២០២៦ (ត្រូវនឹងថ្ងៃ ១ ២ ៣ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០) ។
• ទីកន្លែង៖ វត្តសិរីពោធិមង្គលពោធិទឹម កាយឌួកតូច ។
• អាសយដ្ឋាន៖ ភូមិង៉ុកតឹន ឃុំង៉ុកជុក ខេត្តអាន យ៉ាង ។
THÔNG BÁO
LỄ KHÁNH THÀNH CHÙA SIRĪBODHIMAṄGALABODHIDIṂMA
“CÁI ĐUỐC NHỎ”
Nam Mô Bổn Sư Thích Ca Mâu Ni Phật!
Kính bạch và kính thưa: Quý chư tôn đức Tăng ni, quý thiện nam tín nữ và phật tử gần xa.
Trong không khí trang nghiêm và hân hoan, sau thời gian dài thi công và sự đóng góp nhiệt thành của quý mạnh thường quân, Chùa Sirībodhimaṅgalabodhidiṃma Cái Đuốc Nhỏ đã hoàn thiện các hạng mục công trình quan trọng. Nay, Ban Quản trị nhà chùa thành tâm tổ chức Đại lễ khánh thành để đưa các công trình vào phục vụ nhu cầu tu tập và sinh hoạt văn hóa tâm linh.
1. Các hạng mục khánh thành:
• Ngôi Giảng đường: Nơi diễn ra các buổi thuyết pháp, tu học và sinh hoạt giáo lý.
• Hàng rào bao quanh: Công trình bảo vệ sự trang nghiêm và an toàn cho khuôn viên tự viện.
• Các hạng mục phụ trợ khác: Sân bãi, cảnh quan và các công trình dân sinh trong chùa.
2. Thời gian và Địa điểm:
• Thời gian: Ngày thứ bảy, chủ nhật và thứ hai, ngày 02 03 04 05 tháng 5 năm 2026 (Nhằm ngày 16-17-18-19 tháng 3 năm Bính Ngọ - 2570).
• Địa điểm: Chùa Sirībodhimaṅgalabodhidiṃma Cái Đuốc Nhỏ.
• Địa chỉ: Ấp Ngọc Tân, xã Ngọc Chúc, tỉnh An Giang.