05/04/2026
ក្នុងវារៈឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី គ.ស ២០២៦🌸
ជិតចូលមកដល់នេះ យើងខ្ញុំជាសិស្សគណ សូមបួងសួងដល់គុណព្រះរតនត្រៃ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សា ប្រោសប្រទានពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ថ្វាយដល់ ព្រះគ្រូ សូមព្រះអង្គទទួលបាននូវសុខមាលភាពល្អបរិបូរណ៍ មានព្រះជន្មវស្សាយឺនយូរ ឈ្នះអស់មារសត្រូវ និងសមប្រកបដោយព្រះពុទ្ធពរទាំងឡាយ៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។