វត្តស្វាយ ( Chùa Sóc Xoài)

វត្តស្វាយ ( Chùa Sóc Xoài) Chùa RÀKUSALAPAMBENJAEY. Số 883/28 khu phố Sơn Tiến, thị trấn Sóc Sơn, huyện Hòn Đất, tỉnh Kiên Giang.

វត្តស្វាយ ដំណែលបុរាណ: រាជាកុសលបំពេញជ័យស្វាយ។ ទីកន្លែង: ភូម ស៊ឺងទៀង ឃុំ សុកស៊ឺង ស្រុក ហងដឹក ខេត្ត គៀងយ៉ាង។ វត្តបានចាប់ផើ្តមកសាងឡើង តាំងពីចុងសត្តវត្ស៍ទី ១៨ នៅភូម៌កណា្តល ត្រង់កាច់ជ្រុង នៃព្រែក តាលួ ដល់មកឆ្នាំ១៨៨៤ ក៏បានប្តូរមកនៅភូម៌ស៊ឺងទៀង ឃុំសុកស៊ឺង ស្រុកហងដឹក ខេត្តគៀងយ៉ាង ដែលជាទីតាំងសព្វថ្ងៃ។ សាងសង់ឡើងដោយ: ព្រះតេជះគុណ ចៅសួស នឹងព្រះតេជះគុណ យ៉ាញ់ភេទ។

ព្រះសង្ឃនិងពុទ្ធបរិស័ទវត្តរាជកុសលបំពេញជ័យស្វាយចូលរួមរំលែកទុក្ខ ដល់គ្រួសារ លោកគ្រូអាចារ្យ យ័ញកើត ប្រធានគ្រូអាចារ្យវត្តសិរ...
10/06/2026

ព្រះសង្ឃនិងពុទ្ធបរិស័ទវត្តរាជកុសលបំពេញជ័យស្វាយ
ចូលរួមរំលែកទុក្ខ ដល់គ្រួសារ លោកគ្រូអាចារ្យ យ័ញកើត ប្រធានគ្រូអាចារ្យវត្តសិរីវង្សាផលអំពាច
chư tăng và phật tử chùa Sóc Xoài
xin chia buồn cùng gia quyến ông Danh Cớt Achar chùa Tà Bết

Lễ tưởng niệm lần thứ 52 của 4 vị hoà thượng liệt sỹ10/6/1974 - 10/6/2026
09/06/2026

Lễ tưởng niệm lần thứ 52 của 4 vị hoà thượng liệt sỹ
10/6/1974 - 10/6/2026

ti-kh.org
12/05/2026

ti-kh.org

អរិយសច្ចយូរ​អង្វែង​ណាស់, ទើប​មាន​ទុល្លភបុគ្គល​ម្នាក់​មាន​បញ្ញា​ចក្ខុ​កើត​ឡើង​ក្នុង​លោក ដោះ​បញ្ហា​ប្រចាំ​លោក​ដោយ​ខ្លួន​ឯង...
11/05/2026

អរិយសច្ច
យូរ​អង្វែង​ណាស់, ទើប​មាន​ទុល្លភបុគ្គល​ម្នាក់​មាន​បញ្ញា​ចក្ខុ​កើត​ឡើង​ក្នុង​លោក ដោះ​បញ្ហា​ប្រចាំ​លោក​ដោយ​ខ្លួន​ឯង រួច​ហើយ​យក​ពន្លឺ​ដ៏​រុងរឿង​បំភ្លឺ​ឲ្យ​លោក​ស្គាល់​ឧបាយ​ដោះ​ស្រាយ​បញ្ហា​នោះ​រួច ហើយ​ឲ្យ​រួច​ផុត​អំពី​អាណា​លោក​រាជ​ទៅ​កាន់​សន្តិភាព ។ ទុល្លភ​បុគ្គល​នោះ គឺ​ព្រះពុទ្ធ​អ្នក​ត្រាស់​ដឹង​សច្ចៈ ៤ ហើយ​ឲ្យ​គេ​ត្រាស់​ដឹង​តាម​ផង, អ្នក​ភ្ញាក់​ចេញ​ពី​ស្រោម​ គឺ អវិជ្ជា​មុន​គេ​,អ្នក​រីក​ផុត​ពី​ភក់​គឺ​កិលេស​ដូច​ផ្កា​ឈូក ។​ កាល​ត្រាស់​ដឹង​ហើយ​ទ្រង់​សំដែង​ព្រះធម្ម​ចក្កប្បវត្តន​សូត្រ​ប្រោស​បញ្ច​វគ្គិយ​​ភិក្ខុ​ជា​មុន​ដំបូង​បង្អស់ ។

ក្នុង​ធម្មចក្ក​នោះ ព្រះ​អង្គ​ទ្រង់​បដិសេធ​នូវ​បដិបទា​អំពីគឺ​៖

១- ការ​ប្រកប​ខ្លួន​ឲ្យ​ជាប់​ដោយ​កាម​ សុខ​ក្នុង​កាម​ទាំង​ឡាយ​ជា​ហីន​ធម៌ គ្រាម​ធម៌ បុថុជ្ជនធម៌ មិន​មែន​អរិយ​ធម៌ មិន​ប្រកប​ដោយ​ប្រយោជន៍ ។

២- ការ​ប្រកប​ខ្លួន​ឲ្យ​លំបាក​ទទេ ៗ នាំ​មក​នូវ​ទុក្ខ មិន​មែន​អរិយ​ធម៌ មិន​ប្រកប​ដោយ​ប្រយោជន៍ ។

ទ្រង់​ឲ្យ​ដើរ​តាម​មជ្ឈិមា​បដិបទា ដែល​ព្រះ​អង្គ​ត្រាស់​ដឹង​ហើយ ធ្វើ​ឲ្យ​មាន​ចក្ខុ មាន​ញាណ ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្ដី​ស្ងប់ កិរិយា​ដឹង​ច្បាស់ កិរិយា​ត្រាស់​ដឹង​ដោយ​ប្រពៃ ដើម្បី​កិរិយា​រលត់​ទុក្ខ ។ ទី​បំផុត​ទ្រង់​ប្រកាស​អរិយ​សច្ចៈ ៤ គឺ​៖

១- ទុក្ខអរិយសច្ចៈ សេចក្ដី​ពិត​របស់​អរិយៈ​គឺ​ទុក្ខ បាន​ដល់​ធម្មជាត​ដែល​សត្វ​ជីក​គាស់​រំលើង​បាន​ដោយ​ក្រ ធម្មជាត​ទទេ ធម្មជាត​នាំ​ឲ្យ​លំបាក​ព្រួយ ពិបាក​អត់ទ្រាំ ធម្មជាត​ដែល​អរិយបុគ្គល​ខ្ពើម​ឆ្អើម​ធុញ​ទ្រាន់ នឿយ​ណាយ នោះ​គឺ​ ទុក្ខ ១២ កង គឺ៖

ក) ជាតិទុក្ខ កិរិយា​កើត កើត​ព្រម កិរិយា​ចុះ​កាន់គភ៌​ កិរិយាកើត កិរិយា​កើតថ្មី កិរិយា​មាន​ប្រាកដ​នៃ​ខន្ធ កិរិយា​បាន​ចំពោះ​នូវ​អាយតនៈ​ក្នុង​សត្តនិកាយ​នោះ ៗ នៃ​ពួក​សត្វ​នោះ​ៗ,

ខ) ជរាទុក្ខ កិរិយា​ទ្រុឌ​ទ្រោម គ្រាំគ្រា ធ្មេញ​បាក់ សក់​ស្កូវ ស្បែក​ជ្រួញ​ជ្រីវ កិរិយា​សាប​សូន្យ​អាយុ កិរិយា​ចាស់​ជុំវិញ​នៃ​ឥន្ទ្រិយ,

គ) មរណទុក្ខ កិរិយា​ច្យុតិ ឃ្លាត​ចេញ បែក​ធ្លាយ អន្តរធាន សេចក្ដី​ស្លាប់​គឺ​មច្ចុ កាល​កិរិយា កិរិយា​បែក​ធ្លាយ​នៃ​ខន្ធ កិរិយា​ដាក់​ចោល​នូវ​សាកសព កិរិយា​ផ្ដាច់​បង់​ជីវិតិន្ទ្រិយ ។ (អនិច្ចកម្ម អនិច្ចធម្ម សុគត ទៅ​កាន់​បរលោក),

ឃ) សោកទុក្ខ សំណោក កិរិយាស្ដាយ កិរិយាស្រណោះ ស្រងេះ​ស្រងោច​ខាង​ក្នុង សង្រេង​សង្រៃ​ខាង​ក្នុង នៃ​បុគ្គល​ប្រកប​ដោយ​សេចក្ដីវិនាស​អន្តរាយ​ណា​មួយ ដែល​ទុក្ខធម៌​ណា​មួយ​មក​ប៉ះពាល់,

ង) បរិទេវទុក្ខ កិរិយា​យំ​ទួញ​រក យំ​ទួញ​រៀប​រាប់ អាការ​យំ​ទួញ​រក អាការ​យំ​ទួញ​រៀប​រាប់ ខ្សឹក​ខ្សួល​អណ្ដឺត​អណ្ដក,

ច) ទុក្ខទុក្ខ សេចក្ដី​ទុក្ខ សេចក្ដី​មិន​ស្រស់​ស្រាយ​ប្រព្រឹត្ត​ក្នុង​កាយ កិរិយា​ទទួល​សោយ​នូវ​សេចក្ដី​ទុក្ខ សេចក្ដី​មិន​ស្រស់​ស្រាយ​កើត​អំពី​ការ​ប៉ះពាល់​ដោយ​កាយ,

ឆ) ទោមនស្សទុក្ខ សេចក្ដី​ទុក្ខ សេចក្ដី​មិន​ស្រស់​ស្រាយ​ប្រព្រឹត្ត​ក្នុង​ចិត្ត កិរិយា​ទទួល​សោយ​នូវ​សេចក្ដីទុក្ខ សេចក្ដីមិន​ស្រស់​ស្រាយ កើត​អំពី​ការ​ប៉ះ​ពាល់​ដោយ​ចិត្ត,

ជ) ឧបាយាសទុក្ខ សេចក្ដី​ចង្អៀត​ចង្អល់ សេចក្ដីតានតឹង ភាព​ចង្អៀត​ចង្អល់ ភាព​តាន​តឹង នៃ​បុគ្គល​ប្រកប​ដោយ​វិនាស​អន្តរាយ​ណា​មួយ​ដែល​ទុក្ខធម៌​ណា​មួយ​មក​ប៉ះ​ពាល់,

ឈ) អប្បិយេហិ សម្បយោគទុក្ខ ការ​ប្រកប​ព្រម​ដោយ​សត្វ​នឹង​សង្ខារ​មិន​ជាទី​ស្រឡាញ់ ជា​ទុក្ខ គឺ​ការ​សង្គម សមាគម ប្រជុំ​ព្រម​លាយ​ឡំ​ដោយ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ មិន​ជាទី​ប្រាថ្នា មិន​ជាទី​ត្រេក​អរ មិន​ជាទី​ពេញ​ចិត្ត ឬ​ដោយ​ពួក​បុគ្គល មិន​ប្រាថ្នា​ប្រយោជន៍ មិន​ប្រាថ្នា​សេចក្ដី​ចំរើន មិន​ប្រាថ្នា​ការ​នៅ​សប្បាយ មិន​ប្រាថ្នា​ធម៌​ក្សេម​ចាក​យោគៈ,

ញ) បយេហិ វិប្បយោគទុក្ខ ការ​ព្រាត់​ប្រាស​ចាក​សង្ខារ​នឹង​សត្វ​ជាទី​ស្រឡាញ់ ជា​ទុក្ខ គឺ​ការ​មិន​មូល​មិត្ត – មិន​ជួប​ជុំ មិន​មូល​ត្រកូល មិន​នៅ​លាយ​ឡំ​គ្នា ដោយ​រូប សម្លេង ក្លិន រសផោដ្ឋព្វៈ ជា​ទី​ប្រាថ្នា ជា​ទី​ត្រេក​អរ ជា​ទី​ពេញ​ចិត្ត ឬ​ដោយ​មាតា​បិតា បង​ប្អូន​ប្រុស បង​ប្អូន​ស្រី អាមាត្យ ញាតិ​សា​លោ​ហិត ដែល​ប្រាថ្នា​ប្រយោជន៍ ប្រាថ្នា​សេចក្ដី​ចំរើន ប្រាថ្នា​ធម៌​ក្សេម​ចាក​យោគ,

ជ) យម្បិច្ឆំ ន លភតី តម្បិ ទុក្ខំ ការ​ដែល​ប្រាថ្នា​របស់​ណា​មិន​បាន​របស់​នោះ ជា​ទុក្ខ គឺ ពួក​សត្វ​មាន​កំណើត ការ​គ្រាំគ្រា ជម្ងឺដម្កាត់ សេចក្ដី​ស្លាប់ សេចក្ដីសោក សេចក្ដីខ្សឹក​ខ្សួល ទុក្ខ​ទោមនស្ស សេចក្ដី​ចង្អៀត​ចង្អល់ជា​ធម្មតា មាន​សេចក្ដី​ប្រាថ្នា​ថា ” ឱ ! ហ្ន៎ ធ្វើ​ម្ដេច​យើង​ទាំង​ឡាយ​កុំ​គប្បី​មាន​កំណើត ការគ្រាំគ្រា ជម្ងឺដម្កាត់ ។ល។ សេចក្ដី​ចង្អៀត​ចង្អល់ ឱហ្ន៎ ធ្វើ​ដូច​ម្ដេច​បាន កំណើត ការ​គ្រាំ​គ្រា ជម្ងឺដម្កាត់ ។ល។ សេចក្ដី​ចង្អៀត​ចង្អល់​កុំ​មក​កាន់​យើង​ទាំង​ឡាយ​” (ប្រាថ្នា​នេះ​មិន​សំរេច),

ឋ) សង្ខិត្តេន បញ្ចុបាទានក្ខន្ធា ទុក្ខា ដោយ​បំព្រួញ​ឧបាទាន​ក្ខន្ធ ៥ ជា​ទុក្ខ​ គឺ៖

– រូបូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺរូប, – វេទនូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺ​វេទនា, – សញ្ញូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺ​សញ្ញា, – សង្ខារូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺ​សង្ខារ, – វិញ្ញាណូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺ​វិញ្ញាណ,

២- ទុក្ខសមុទយអរិយសច្ចៈ សេចក្ដី​ពិត​របស់​អរិយៈ គឺ​ហេតុ​ដែល​កើត​ព្រម​នៃ​ទុក្ខ បាន​ដល់​តណ្ហា​ប្រកប​ដោយ​នន្ទិរាគ​ត្រេកអរ​ក្នុង​ភព​នោះ​ៗ រឿយ​ៗ មិន​ដាច់ ញ៉ាំង​សត្វ​ឲ្យ​កើត​ក្នុង​ភព​ថ្មី តណ្ហា​មាន​៣ គឺ៖

– កាមតណ្ហា សេចក្ដី​ប្រាថ្នា​ក្នុង​កន្លែង​កើត​មាន​កាម, – ភវតណ្ហា សេចក្ដី​ប្រាថ្នា​ក្នុង​កន្លែង​ព្រហ្ម​មាន​រូប, – វិភវតណ្ហា សេចក្ដី​ប្រាថ្នា​ក្នុង​កន្លែង​កើត​ព្រហ្ម​ឥត​រូប,

តណ្ហា​នោះ​កើត​ឡើង​ក្នុង​ធម្មជាតិ​ជាទី​ស្រឡាញ់ ជាទី​ត្រេក​អរ​ក្នុងលោក នៅ​អាស្រ័យ​ក្នុង​ធម្មជាតិ​នោះ​គឺ អាយតនៈ​ខាងក្រៅ ៦ អាយតនៈខាង​ក្នុង ៦, វិញ្ញាណ ៦, សម្ផស្ស ៦, វេទនា ៦, សញ្ញា ៦, សញ្ចេតនា ៦, តណ្ហា ៦, វិតក្កៈ ៦, វិចារៈ ៦ ។

៣- ទុក្ខនិរោធអរិយសច្ចៈ សេចក្ដី​ពិត​របស់​អរិយៈ​គឺ​កិរិយា​រំ​លត់​តណ្ហា​បណ្ដាល​ទុក្ខ បាន​ដល់​កិរិយា​រំលត់​តណ្ហា​នោះឥត​មាន​សេស​សល់​កិរិយា​រលាស់​ចោល បោះ​បង់​ចោល កិរិយា​រួច​ផុត​តណ្ហា​នោះ មិន​មាន​អាល័យ ។ កិរិយា​លះ​បង់ កិរិយា​រំលត់​តណ្ហា ដែល​កើត​ឡើង​អាស្រ័យ​ក្នុង​ធម្មជាតិ​ជាទី​ស្រឡាញ់ ជាទី​ត្រេកអរ​មាន​អាយតនៈ​ជា​ដើម​នោះ ​។

៤- ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ចៈ សេចក្ដី​ពិត​របស់​អរិយៈ គឺ​បដិបទា​នាំ​ទៅ​កាន់​ទី​រំលត់​តណ្ហា​បណ្ដាល​ទុក្ខ បាន​ដល់​ អរិយមគ្គ​មាន​អង្គ ៨ ។​

(អរិយសច្ច៤នេះ អាចហៅដោយខ្លីទៀតថា ១-ទុក្ខសច្ច, ២-សមុទយសច្ច, ៣-និរោធសច្ច, ៤-មគ្គសច្ច)

ព្រះធម្មចក្កនេះ ជាព្រះសទ្ធម្មដែលព្រះអង្គទ្រង់សំដែងបំភ្លឺបង្ហាញផ្លូវត្រង់ឆ្ពោះទៅកាន់សន្តដ្ឋាន ដើម្បីឲ្យស្រាយបញ្ហាប្រចាំលោកជាដំបូងបង្អស់ ។

អរិយអដ្ឋង្គិកមគ្គភាសាងអ់គ្លេស Noble Eightfold Pathអរិយដ្ឋង្គិកមគ្គ (មគ្គដ៏ប្រសើរប្រកបដោយអង្គ៨ប្រការ) គឺជាការប្រៀនប្រដៅមួ...
11/05/2026

អរិយអដ្ឋង្គិកមគ្គ
ភាសាងអ់គ្លេស Noble Eightfold Path
អរិយដ្ឋង្គិកមគ្គ (មគ្គដ៏ប្រសើរប្រកបដោយអង្គ៨ប្រការ) គឺជាការប្រៀនប្រដៅមួយ ដ៏សំខាន់ របស់ព្រះពុទ្ធ ដែលទ្រង់ពន្យល់ថាជា ផ្លូវនាំឲ្យដល់ការសូន្យទៅនៃទុក្ខ ហើយនិង សម្រេចការត្រាស់ដឹង ។ មគ្គនេះសម្រាប់ប្រតិបត្តិ ដើម្បីចម្រើនបញ្ញាយល់ដឹង ទៅលើបាតុភូតពិតនៃធម្មជាតិ (សច្ចៈ) ហើយនិងផ្តាច់ឫស នៃលោភៈ ទោសៈ និងមោហៈ ។ អរិយដ្ឋង្គិកមគ្គនេះ ជាសច្ចៈទី៤ ក្នុងអរិយសច្ច៤ របស់ព្រះពុទ្ធ ហើយមគ្គទី១នៃអរិយមគ្គនេះ គឺការយល់ច្បាស់អំពី អរិយសច្ចៈវិញ ។ អរិយដ្ឋង្គិកមគ្គ មានឈ្មោះម្យ៉ាងទៀតថា មជ្ឈិមមគ្គ ឬផ្លូវកណ្តាល ។

អង្គមគ្គទាំងអស់ ចាប់ផ្តើមដោយពាក្យសម្មា (បាលី), សម្យញ្ច (សំស្រ្កឹត) ។ ពាក្យនេះ មានន័យថា ពេញលេញ មិនបែកខ្ញែក ជាក់ច្បាស់ ហើយអាចពន្យល់ថា ជាអ្វីដែលសុក្រិត ឥតខ្ចោះ ។

នៅក្នុងនិម្មិតរូបនៃព្រះពុទ្ធសាសនា អរិយដ្ឋង្គិកមគ្គនេះ មានតំណាងជារូបធម្មចក្រ (កង់ព្រះធម៌) ដែលកាំទាំង ៨ ជាតំណាងអង្គ​ ៨ នៃមគ្គ ។

សូមអនុមោទនាបុណ្យវិសាខបូជាKính mừng lễ Phật Đản
01/05/2026

សូមអនុមោទនា
បុណ្យវិសាខបូជា
Kính mừng lễ Phật Đản

16/04/2026

បុណ្យ​ចូល​ឆ្នាំ​ថ្មី - ថ្ងៃ​ឡើង​ស័ក (Khmer New Year - Vara Loeng Sak)

ថ្ងៃព្រហស្បតិ៍ ១៤រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ - 16/4/2026

15/04/2026

សួស្ដីឆ្នាំថ្មី
១៣រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ - ២០២៦
របាំក្ងោក

15/04/2026

សួស្ដីឆ្នាំថ្មី

15/04/2026

សួស្ដីឆ្នាំថ្មី
លេងលាក់កន្សែង

Address

Rach Gia

Alerts

Be the first to know and let us send you an email when វត្តស្វាយ ( Chùa Sóc Xoài) posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to វត្តស្វាយ ( Chùa Sóc Xoài):

Share