13/04/2016
ប្រការ ១ ពិធីបុណ្យចូលឆ្នាំខ្មែរ
មនុស្សគ្រប់ជាតិសាសន៍ តែងប្រារព្វពីធីចូលឆ្នាំថ្មីដែលជា ប្រពៃណីជាតិរបស់ប្រជាជាតិរៀងៗខ្លួន ។គ្រាន់តែនិយមកំណត់ពេលវេលានៃ ការរៀបចំបុណ្យនេះមានលក្ខណៈប្លែកៗពីគ្នាស្របទៅតាម ការជំនឿទំនៀមទម្លាប់ និងប្រពៃណីរបស់គេប៉ុណ្ណោះ ។ជនជាតិខ្មែរយើងមានប្រវត្តិនៃពិធីធ្វើបុណ្យចូលឆ្នាំតាំងពីបុរាណកាលជារៀងរាលឆ្នាំរហូតមក ។យើងបានប្រទះឃើញឯកសារជាច្រើន ដែលនិយាយពីពិធីបុណ្យចូលឆ្នាំនឹង ឧស្សាហ៍បានស្ដាប់ការនិទានរឿងរ៉ាវដែលចាស់ទុំបានបរិយាយជាច្រើនក្នុងការទំនាក់ទំនងពិធីបុណ្យចូលឆ្នាំខ្មែរ។
ប្រការ ២ ប្រវត្ដិ
មានតំណាលថា នៅដើមនៃភទ្ទកប្បគឺមាន សេដ្ឋីម្នាក់ដែលមានបុត្រមួយ នាមថា ធម្មបាលកុមារ ជាអ្នកមានចំណេះវិជ្ជាដ៏វិសេសវិសាល បានរៀបចប់នៅគម្ពីរត្រៃវេទតាំងពីអាយុ ៧(ប្រាំពីរឆ្នាំ)។ សេដ្ឋីជាបិតាបានកសាងប្រាសាទឱ្យ ធម្មបាលកុមារ នៅទៀបដើមជ្រៃមួយយ៉ាងធំនៅក្បែរឆ្នេរទន្លេដែលជាទីស្នាក់នៅអាស្រ័យនៃបក្សីទាំងឡាយ ។ធម្មបាលកុមារ បានចេះទាំងភាសាបក្សីនៃសត្វទាំងពួងផង ព្រមទាំងអាចធ្វើអាចារ្យសំដែងនូវមង្គលផ្សេងៗដល់មនុស្សទាំងពួងដែលមានការគោរពរផងនោះ ។ គ្រានោះឯង មានមនុស្សម្នាជាច្រើន (មនុស្សលោក) រមែងរាប់អាន មហាព្រហ្ម នឹង កបិលមហាព្រហ្ម មួយ អង្គទៀតដែលជាអ្នកសំដែងមង្គលដល់មនុស្សទាំងពួង ដែលចូលមកស្ដាប់ ។ ស្រាប់តែមានថ្ងៃមួយ កបិលមហាព្រហ្ម បានជា្របព័ត៌មានក៏យាងចុះមកសួរបញ្ហា មានចំនួន បី សំណួរដល់ ធម្មបាលកុមារ នៅប្រស្នា ៣យ៉ាងដល់ធម្មបាលកុមារ ដោយសន្យាថា ប្រសិនបើធម្មបាលកុមារ អាចដោះស្រាយប្រស្នាបាន កបិលមហាព្រហ្ម មឹងកាត់ព្រះកសិរសាទ្រង់ដើម្បី បូជាចំពោះធម្មបាលកុមារ ប៉ុន្តែប្រសិនបើ ធម្មបាលកុមារ មិនអាចដោះស្រាយប្រស្នានោះរួចទេ
កបិលមហាព្រហ្មនឹងកាត់ក្បាលធម្មបាលកុមារវិញ ។ធម្មបាលកុមារសុំឱ្យពន្យាពេល
ចំនួន៧ (ប្រាំពីរ) ថ្ងៃសិន ដើម្បីគិតឈ្វែងរកប្រស្នា។លុះកន្លងទៅបានចំនួន ៦
(ប្រាំមួយ) ថ្ងៃហើយក៏ធម្មបាលកុមារនៅតែគិតរកមិនឃើញប្រស្នាឡើយ ហើយដឹងខ្លួនថាព្រឹកឡើងនឹងត្រូវស្លាប់ដោយអាជ្ញាកបិលមហាព្រហ្មជាប្រាកដ។ដូច្នេះ គួរតែរត់ ទៅលាក់ខ្លួន ពួនអាត្មាឱ្យស្លាប់ដោយខ្លួនឯងប្រសើរជាង។ ទើបធម្មបាលកុមារចុះពីប្រាសាទទៅដេកពួននៅក្រោមដើមត្នោតមួយគូ ។នៅលើដើមត្នោតនោះមានសត្វ ឥន្រ្ទីញី ឈ្មោលធ្វើសំបុក អាស្រ័យនៅ ។ ដល់វេលាយប់សត្វឥន្រ្ទីញីក៏សួរ ចំពោះ សត្វឥន្រ្ទីឈ្មោលថា តើព្រឹកនេះយើងបានអាហារអ្វីធ្វើជាចំណី ? ឥន្រ្ទីឈ្មោលឆ្លើយថាយើងនឹងបានស៊ីសាច់ធម្មបាលកុមារ ដែលត្រូវនិងកបិលមហាព្រហ្មសម្លាប់ ព្រោះធម្មបាលកុមារដោះស្រាយប្រស្នាមិនរួច ។ ឥន្រ្ទីញីសួរថា ប្រស្នានោះដូចម្ដេច ហើយ អ្វីខ្លះ? ឥន្រ្ទីឈ្មោលឆ្លើយថា ប្រស្នាដែលកបិលមហាព្រហ្មសួរ ទៅកាន់ ធម្មបាលកុមារ មានចំនួន ៣(បី )ខ ។ឥន្រ្ទីញីសួរថា ប្រស្នា ៣(បី)ខ នោះមានអ្វីខ្លះទៅ ឥន្រ្ទីឈ្មោលឆ្លើយថា ប្រស្នា ៣ (បី) ខ នោះ ដែល កបិលមហាព្រហ្ម បានចោទថា ប្រស្នា ខ ទី ១ តើវេលាព្រឹកសិរីសួស្ដីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា នៅលើផ្ទៃមុខ ហេតុដូច្នេះ ហើយទើបមនុស្សទាំងឡាយត្រូវយកទឹកមកលប់មុខ ។ ប្រស្នា ខ ទី២ ចោទសួរថា តើពេលថ្ងៃត្រង់សិរីស្ថិតនៅត្រង់ណា ?ត្រូវឆ្លើយថា នៅលើទ្រូង ។ ហេតុដូច្នេះហើយ ទើប មនុស្សត្រូវយកទឹកលាងទ្រូង ។ ប្រស្នា ខ ទី៣ ចោទសួរថា តើវេលាល្ងាចសិរីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា នៅត្រង់ជើង ។ ហេតុដូច្នេះ ទើបមនុស្សទាំងឡាយត្រូវយកទឹកលាងជើង(នៅពេលយប់មុននឹងចូលដេក)ធម្មបាលកុមារបានឮដូច្នេះ ក៏ត្រឡង់ទៅប្រាសាទវិញ ។លុះព្រឹកឡើង កបិលមហាព្រហ្ម ក៏មកសួរប្រស្នា ចំពោះធម្មបាលកុមារ ។ ធម្មបាលកុមារ ឆ្លើយដោះស្រាយតាមដែលបានឮមក ។ កបិលមហាព្រហ្ម ក៏ទទួលថាពិកជាត្រឹមត្រូវ ហើយកបិលមហាព្រហ្ម ក៏ព្រមចុះចាញ់ និងសុខចិត្តធ្វើតាមពាក្យ ខ សន្យារបស់ខ្លួន ។ កបិលមហាព្រហ្មក៏បាន ហៅទេពធីតាទាំង ៧ (ប្រាំពីរ អង្គ) ដែលជា បាទបរិចាវិកា ព្រះឥន្រ្ទ មកប្រាប់ថា ឥឡូវបិតាត្រូវកាត់ព្រះសិរសាដើម្បីបូជាចំពោះធម្មបាលកុមារតែបើដាក់ក្បាលនោះលើផែនដី នោះនឹងកើតជាភ្លើងឆេះ ទាំងលោកធាតុ បើបោះទៅលើអាកាស និងនាំឱ្យរាំងភ្លៀង បើចោលក្នុងមហាសមុទ្រនោះ ទឹកនឹងរីងស្ងួតហួតអស់ ។ ដូច្នេះសូមឱ្យកូនទាំង ៧ (ប្រាំពីរ) អង្គយកពានមកទទួលព្រះសិរសាបិតា ។ពោលរួច ក៏ព្រះអង្គបានកាត់ព្រះសិរសាហុចទៅឱ្យព្រះនាង ទុង្ស ជាកូនច្បង ។ព្រះនាង ទុង្ស ក៏បានយកពានមកទទួលព្រះសិរសារបិតា រួចហែប្រទក្សិណភ្នំព្រះសុមេរុ៦០ នាទីទើបយាងទៅប្រតិស្ថានទុក ក្នុងមណ្ឌលនៅក្នុងគុហាគន្ធមាលីនាភ្នំកៃលាស និងបូជាគ្រឿងទិព្វផ្សេងៗ។ ព្រះវិស្សកម្មទេវបុត្រ ក៏និមិត្តរោងទិព្វធ្វើពីកែវ ៧ប្រាំពីរ ប្រការ ឈ្មោះថា « ភគវតីសភាសាលា »ឱ្យជាទីប្រជុំនៃទេវតា ។ លុះដល់គម្រប់ មួយ ឆ្នាំជា សង្រ្កាន្តត នាងទេពធីតាទាំង ៧ (ប្រាំពីរ អង្គ ) ក៏ផ្លាស់វេនគ្នា មកអញ្ជើញ ព្រះសិរសាកបិលមហាព្រហ្ម ចេញមកហែប្រទក្សិណ ភ្នំព្រះសុមេរុជារៀងរាល់ ៗ ឆ្នាំ រួចហើយយាងត្រឡប់ទៅស្ថានទេវលោក ដើម្បីតម្កល់វិញ។
ប្រការ ៣ ឈ្មោះទេពធីតាមហាសង្រ្កាន្ត និង គ្រឿងអាភរណៈ
ថ្ងៃ នាម គ្រឿងអាភរណៈ
ថ្ងៃអាទិត្យ
ទុង្សទេវី
សៀតផ្កាទទឹម គ្រឿងប្រថាប់ បទុមរាជ . ភក្សាហារផ្លែ ឧទុម្ពរ
( ផ្លែល្លា) អាវុធស្ដាំកងចក្រ ឆ្វេងស័ង្ខពាហនៈគ្រុឌ
ថ្ងៃចន្ទ
គោរាគទេវី
សៀតផ្កាអង្គារ បុស្ស គ្រឿងប្រថាប់ បុក្ដា ភក្សាហារប្រេង អាវុធស្ដាំ
ព្រះខ័ន ឆ្វេងឈើច្រត់ ពាហនៈខ្លា
ថ្ងៃអង្គារ
គោរាក្សសាទេវី
សៀតផ្កាឈូក គ្រឿងប្រថាប់ មោរា ភក្សាហារ លោហិត អាវុធស្ដាំ
ត្រីសូល៍ ឆ្វេង ឆ្នូ ពាហនៈអស្សតរ
ថ្ងៃពុធ
មណ្ឌាទេវី សៀតផ្កាចម្ប៉ា គ្រឿងប្រថាប់ ពិទូរ្យ ភក្សាហារ ទឹកដោះ សិប្បី អាវុធស្ដាំម្ជុល ឆ្វេងឈើច្រត់ ពាហនៈលា
ថ្ងៃព្រហស្បតិ៍
កិរិណីទេវី
សៀតផ្កាមណ្ឌា គ្រឿងប្រថាប់ មរកត ភក្សាហារ សណ្ដែក ល្ង អាវុធ ស្ដាំកង្វេរ ឆ្វេងកាំភ្លើង ពាហនៈដំរី
ថ្ងៃសុក្រ
កិមិរាទេវី សៀតផ្កា ចង្កុលនី
គ្រឿងប្រថាប់ បុស្សរា គ័ម ភក្សាហារ ចេកណាំវ៉ា អាវុធស្ដាំ ព្រះខ័ន ឆ្វេងពិណ ពាហនៈក្របី
ថ្ងៃសៅរ៍ មហោទរាទេវី
សៀតផ្កាត្រកៀត គ្រឿងប្រថាប់ នីលវត័ន៍ ភក្សាហារ សាច់ទ្រាយ អាវុធស្ដាំកងចក្រ ឆ្វេងត្រីសូល៍ ពាហនៈ ក្ងោក
ប្រការ ៤ ទំនៀមចូលឆ្នាំ
ទំនៀមពិធីចូលឆ្នាំប្រព្រឹត្តទៅចំនួន ៣ (បី) ថ្ងៃ។ ថ្ងៃដំបូងជាថ្ងៃមហាសង្រ្កាន្ត ថ្ងៃទី២ ជាថ្ងៃ វនបត ថ្ងៃទី៣ ជាថ្ងៃឡើងស័ក ។ រីឯការកំណត់ខែ ថ្ងៃ ម៉ោង នាទីដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយទេព្ដាឆ្នាំថ្មីត្រូវចុះមកទទួលតំណែងពីទេព្ដាឆ្នាំចាស់នោះ គេអាចដឹងបានដោយប្រើក្បួនហោរាសាស្ដ្រ បុរាណ គឺក្បួនមហាសង្រ្កាន្ដ។
តើថ្ងៃចូលឆ្នាំថ្មីរបស់ខ្មែរត្រូវលើខែណា?ថ្ងៃណា?ចាប់ពីសម័យក្រុងនគរធំប្រទេស
ខ្មែរប្រើវិធីគិតរាប់ថ្ងៃ ខែឆ្នាំតាមក្បួនចន្ទគតិ(Lunar Calendar)(វិធីដើរនៃព្រះចន្ទ) ទើបខ្មែរកំណត់យកខែ មិគសិរ ជាខែចូលឆ្នាំ ហើយជាខែទី១ ខែកត្ដិក ជាខែទី១២ ។ តែសម័យក្រោយមក ប្រទេសខ្មែរប្ដូរទៅប្រើវិធីគិតរាប់ថ្ងៃខែឆ្នាំតាមក្បួន សុរិយគតិ (Solar Calendar )(វិធីដើរនៃព្រះអាទិត្យ)។ពេលនោះឯង ខ្មែរបានកំណត់ចូលឆ្នាំក្នុងខែ ចេត្រ (ខែទី៥ )ព្រោះក្នុងខែនេះ ព្រះអាទិត្យធ្វើដំណើរចេញពី មីនរាសី ចូលទៅកាន់ មេសរាសី។ថ្ងៃចូលឆ្នាំរមែងត្រូវលើថ្ងៃទី១៣នៃខែមេសា(ចេត្រ)រៀងរាល់ឆ្នាំ ប៉ុន្ដែយូរៗទៅមានភ្លាត់ម្ដងៗចូលឆ្នាំក្នុងថ្ងៃទី១៤ ក៏មានខ្លះដែរ ។ មហាសង្ក្រាន្ដ ដែលប្រើរបៀបគន់គូរតាម សុរិយគតិ មានឈ្មោះថា “សាមញ្ញសង្ក្រាន្ដ”(ព្រះអាទិត្យដើរត្រង់ពីលើក្បាលជា សង្ក្រាន្ដ )។ មហាសង្ក្រាន្ដ ដែលប្រើរបៀបគន់គូរតាម ចន្ទគតិ ហៅថា “អាយន្តសង្ក្រាន្ត” (ពេលដែល ព្រះអាទិត្យ ដើរបញ្ឈៀងមិនត្រង់ពីលើ)។ គេនៅប្រើ ចន្ទគតិ ដោយយោងទៅសុរិយគតិ ព្រោះ ចន្ទគតិ មានទំនាក់ទំនងនឹង ពុទ្ធប្បញ្ញត្តិច្រើន ។ ចំណែកឯ ថ្ងៃចូលឆ្នាំតាម ចន្ទគតិ មិនទៀងទាត់ ជួនកាលចូលឆ្នាំក្នុងវេលាខ្នើត ជួនកាលក្នុងវេលារនោច។ ប៉ុន្ដែ នៅក្នុងរវាង មួយ ខែ គឺមិនមុនថ្ងៃ៤កើត ខែចេត្រ និង មិនហួសថ្ងៃ ៤កើត ខែវិសាខ ទេ។ដូច្នេះ សង្ក្រាន្ដ ខ្លះធ្លាក់ទៅក្នុងខែវិសាខ ។ ពិធីផ្សេងៗដែលប្រជាជនខ្មែររៀបចំតាមប្រពៃណី មានដូច តទៅ ៖ ពេលមុនចូលឆ្នាំ គេប្រុងប្រៀប រកស្បៀងអាហារ សំអាតផ្ទះសម្បែង រែកទឹកដាក់ពាង រកអុសទុក និង កាត់សំលៀកបំពាក់ថ្មី ៗ ជាដើម ។ថ្ងៃចូលឆ្នាំមកដល់គេរៀបចំគ្រឿងសក្ការៈបូជា សម្រាប់ទទួលទេវតាថ្មីមាន ៖ បាយសី ១ គូ ស្លាធម៌ ១ គូ ធូប ៥ ទៀន ៥ ទឹកអប់ ១ គូ ផ្កាភ្ញី លាជ ទឹក ១ ផ្លិល និង ភេសជ្ជៈ នំនែក ផ្លែឈើគ្រប់មុខ។ចំណែកផ្ទះសម្បែងគេតុបតែងរំលេចដោយអំពូល អគ្គិសនី ខ្សែតូច ៗ ចម្រុះពណ៌ ឬ ចង្កៀងគោម គ្រប់ពណ៌ សម្រាប់ទទួលទេព្ដាថ្មី ។ លុះដល់វេលាកំណត់ ទេព្ដាថ្មីយាងមក គេនាំកូនចៅអង្គុយជុំគ្នា នៅជិតកន្លែងរៀងគ្រឿងសក្ការៈនោះហើយអុជទៀន ធូបបាញ់ទឹកអប់ បន់ស្រន់ សុំសេចក្ដីសុខចម្រើន គ្រប់ប្រការ ពីទេព្ដាថ្មី ។ ចំពោះគ្រឿងសក្ការៈនិងក្រយាស្ងើយ ដាក់ថ្វាយទេព្ដានោះ គេនិយមតម្រូវតាមចិត្តទេវតាដែលនឹងចុះក្នុងឆ្នាំនីមួយៗ ។ ឧទាហរណ៍ ៖ បើទេវតា ដែលត្រូវយាងមកនោះសោយល្ង សណ្ដែក គេដាក់សណ្ដែកល្ង ថ្វាយ ថ្វាយ ។ រីឯពិធី ៣ ថ្ងៃ នៃថ្ងៃចូលឆ្នាំនោះគឺ ៖
ថ្ងៃទី ១ គេយកចង្ហាន់ទៅប្រគេនភិក្ខុសង្ឃទាំងឡាយនៅតាម វត្តអារាម ។
ពេលល្ងាចគេនៃគ្នាជញ្ជូនខ្សាច់សាង វាលុក ចេតិយ នៅជុំវិញព្រះវិហារ ឬ នៅជុំវិញដើមពោធិណាមួយនៅក្នុងវត្ដនោះ ។ នៅពេលព្រលប់ គេប្រគេនភេសជ្ជៈដល់ភិក្ខុសង្ឃទាំងឡាយ និមន្តភិក្ខុសង្ឃសូធ្យចម្រើនព្រះបរិត្ត និងសំដែង ធម្មទេសនា ។
ថ្ងៃទី ២ កូនចៅជូនសំលៀកបំពាក់ នំចំណី លុយកាក់ ដល់អ្នកមានគុណ
មានឪពុកម្ដាយ ជីដូនជីតា ជាដើម ។ ជួនកាលគេធ្វើទាន ដល់មនុស្សបម្រើ ឬ អ្នកក្រីក្រទៀតផង ។ ពេលរសៀល គេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត ហើយសូធ្យធម៌អធិដ្ឋានភ្នំខ្សាច់ដែលគេសន្មត់ទុកដូចចូឡាមនី ចេតិយ ហើយនិមន្ដភិក្ខុសង្ឃទាំងឡាយបង្សុកូលចេតិយ បញ្ជូនមគ្គផលដល់ វិញ្ញាណក្ខន្ធ បងប្អូន ដែលបានស្លាប់ទៅ ។
ថ្ងៃទី ៣ ពេលព្រឹកនិមន្ដភិក្ខុសង្ឃទាំងឡាយសូធ្យឆ្លងភ្នំខ្សាច់ ។ ពេលល្ងាច
និមន្ដភិក្ខុសង្ឃស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប ( តាមការនិយមនៃស្រុកខ្លះ )។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គេនាំគ្នាលេង ល្បែងប្រជាប្រិយកម្សាន្ដសប្បាយជាច្រើន ដូចជាលេង បោះអង្គុញ ចោលឈូង ទាញព្រ័ត្រ លាក់ កន្សែង ចាប់កូនខ្លែងជាដើម និង មានរបាំត្រុដិ ( ច្រើនមាន នៅខេត្តបាត់ដំបង សៀមរាម ) ជាពិសេសទៀត គឺរាំវង់ តែអាស្រ័យទៅតាមការនិយមចូលចិត្ដរបស់មនុស្សម្នាក់ ៗ ។ អ្នកខ្លះនិយមនាំគ្នាដើរមក្សាន្ដបន្ដ អ្នកខ្លះនិយមធ្វើបុណ្យទានតាម វត្តអារាម។
ប្រការ ៥ វាលុកចេតិយ
ពាក្យសាមញ្ញហៅថា «ពូនភ្នំខ្សាច់» ។ ការពូនភ្នំខ្សាច់នេះគឺគេយកខ្សាច់សុទ្ធមកចាក់នៅកណ្ដាលទីធ្លាដែលគេបានកំណត់ រួច ពូកឱ្យចេញជារូបរាងចេតិយបែរមុខទៅទិសខាងកើត ហើយគេសន្មត់ហៅថា «វាលុកចេតិយ» គឺតំណាងឱ្យព្រះចូឡាមុនីចេតិយដែលសាងសម្រាប់បញ្ចុះព្រះកេសា និងព្រះចង្កូមកែវនៃព្រះពុទ្ធបរមគ្រូ ។ ការពូនភ្នំខ្សាច់នេះ បច្ចុប្បន្ន គឺនៅតាមតំបន់ខ្លះ គេនិយមពូនភ្នំអង្ករនៅ ឧបដ្ឋានសាលា ឬ ហៅថា សាលាឆាន់ ឬ ក៏គេពូគភ្នំខ្សាច់នៅក្នុងព្រះវិហារផងដែរ ។ ភ្នំខ្សាច់ដែលគេពូនមិនមានការកំណត់ថា ត្រូវមានខ្នាតតូចខ្ពស់ទាបប៉ុណ្ណាទេ គឺប្រព្រឹត្តទៅតាមពេញចិត្តរបស់អ្នករៀបចំស្អិតស្អាង ធ្វើយ៉ាងឱ្យស័ក្ដិសម ទៅនឹងព្រះចូឡាមុនីចេតិយ ។ ប៉ុន្ដែចាំបាច់ត្រូវមានភ្នំមួយនៅកណ្ដាល ហើយត្រូវមានភ្នំតូចៗ ៤ ព័ទ្ធជុំវិញគ្រប់ទិសតូចទាំង ៤ ។ នៅជុំវិញភ្នំគេមានធ្វើរាជវ័ត តុបតែងលម្អស្លឹកដូង ស្លឹករំសែជាបួនជ្រុងមានទ្វារចេញចូលតាមទិសធំទាំង ៤ ។ នៅជុំវិញរាជវ័តគេ
រៀបរានទេវតាគ្រប់ទិសទាំង៨ ។ នៅលើរានទេវតានីមួយៗគេរៀបស្លាធម៌មួយគូ បាយស៊ីមួយថ្នាក់ មួយគូ ទៀន ៥ ធូប ៥ ផ្កាភ្ញី និងអុជទៀនធូបថ្វាយ ។ នៅពីមុខភ្នំខ្សាច់ក្រៅពីរាជវ័ត គេរៀបរានធំៗបីទៀត សម្រាប់ថ្វាយព្រះយមរាជ ស្ថិតនៅកណ្ដាលខាងឆ្វេងរានព្រះយមរាជ គឺមានរានព្រះពុទ្ធគុណ និងខាងស្ដាំគឺជារានព្រះពិស្នុការរានធំទាំងបីនេះ គឺគេរៀបគ្រឿងសក្ការៈបូជាដូចរានទេវាតាដែរ តែបាយស៊ីខ្ពស់រហូតដល់ ៩ ថ្នាក់ និងមាមដាក់សំលៀកបំពាក់ស្ដាំ ឬ ឆ្វេង ហើយមានដាក់ក្រយាថ្វាយសោយទៀតផង ។ ការសាងវាលុកចេតិយនេះ ដោយគេសំគាល់ថា និងបានជាផល្លានិសង្សវិសេសវិសាលណាស់ ដូចមានសំដែងក្នុងរឿង «អានិសង្ឃវាលុកចេតិយ»មហាសំការសូធ្យ ។
ប្រការ ៦ រួមអានិសង្ស
ព្រះបរមសាស្ដាទ្រង់បានសំដែងអំពី អានិសង្សដែលបានកសាងបុណ្យកុសលក្នុងឱកាសដាច់ ឆ្នាំចាស់ ចូលឆ្នាំថ្មី ដោយពិស្ដារ អ្នកដែលបាន ងូតទឹកជូនចំពោះ មាតា បិតា គ្រូឧបជ្ឈាយ៍ អាចារ្យ ឬ ព្រះសង្ឃក្នុងឱកាសសង្ក្រាន្ដនោះ រមែងជាស្ដេចម្ចាស់ផែនដី មានឫទ្ធិដ៏មហិមា សម្បូរដោយរតនៈ ៧ ប្រការ ដេកដាសដោយពពួកនាងនារីដែលមានរូបឆោមល្អ និង សម្បូរដោយចតុរង្គសេនា ជាអ្នកបានសេចក្ដីសុខគ្រប់យ៉ាង ។ អ្នកដែលបានលែងសត្វតិរច្ឆាន ដូចជា មាន់ ទន្សោង បក្សី ត្រី អណ្ដើក ជាដើម ដោយអំណាចដែលបានលែងសត្វអំបាលនោះ អ្នករមែងជាអ្នកមានអាយុ យឺនយូរ ជាអ្នកមានក្ដីសុខចម្រើន ឥតមានរោគភ័តមកបៀតបៀនក្នុងកាលទាំងពួងប្រកបតែសេចក្ដីសុខ ។ ដោយផល្លានិសង្សដែលបានស្រង់ទឹកព្រះសង្ឃ និង លោកឪពុក អ្នកម្ដាយ និង ចាស់ព្រឹទ្ធាចារ្យ ដោយអានុភាពនៃអានិសង្ស អ្នកនោះទោះបីទៅកើតក្នុងភពណាៗក្ដីក៏រមែងមានរូមឆោមល្អគួរជាទីជ្រះថ្លាដល់អ្នកបានឃើញ ជាអ្នកមានពណ៌សម្បូរណ៌កាយ ផូរផង់ ជាទីគាប់ចិត្ដជាទីគួរឱ្យមើល ជាអ្នកមានប្រាជ្ញាស្រួច ជាអ្នកក្លាហាន ជាអ្នកទ្រទ្រងនៅព្រះសូធ្យ និងព្រះវិន័យ ជាអ្នកទ្រទ្រង់ និង ចេះចប់នៅព្រះត្រៃបិដក ជាអ្នកមានអាយុយឺនយូររាល់ ៗជាតិ ជាអ្នកមានបុត្រ ភរិយានៅគណញាតិ សុទ្ធតែជាអ្នកឧត្តមថ្លៃថ្លា ។ ទាំងនេះជាអានិសង្សងូតទឹកក្នុងពេលចូលឆ្នាំ ។ ដោយប្រការ ដូច្នេះហើយ បានជានៅឱកាសចូលឆ្នាំមនុស្សទាំងឡាយតែងនាំគ្នាដោះលែង និង អនុគ្រោះភ័យដល់ សត្វផ្សេងៗ តែងនាំគ្នាធ្វើបុណ្យផ្សេងៗ ដើម្បីបានទទួលនៅអានិសង្សទាំងនោះ ។
ប្រការ ៧ អានិសង្សវាលុកចេតិយ
ក្រៅពី មហាសំការសូធ្យ នៅមាននិទានមួយទៀតហៅថា « អានិសង្សវាលុកចេតិយ »ជារឿងដែលគេតាក់តែងជាភាសាខ្មែរយូរលង់ណាស់មកហើយមានចំនួន១ខ្សែសំដែងអំពីការសាងវាលុកចេតិយថាមានផល្លានិសង្សជាអនេកប្បការវេលាឆ្លង វាលុកចេតិយ គេច្រើនយករឿងនេះ ទេសន៍។ក្នុងរឿងអានិសង្សវាលុកចេតិយនោះ មាននិទានមួយក្នុងចំណោមនិទានទាំង៣នោះត្រុវបានលើកយកមកធ្វើជាឧទាហរណ៍ គឺ ៖
និទានទី១ ដំណាលពីព្រះពោធិសត្វ នាមបារិកៈ ជាអ្នកឈ្មួញសំពៅ ។ នា
សម័យមួយ បារិកៈ បើកសំពៅទៅជួញបានប្រទះឃើញផ្នូរខ្សាច់ស ល្អនៅតាមឆ្នេរសមុទ្រ ក៏បបួលពួក ពាណិជ ដែលទៅជួញជាមួយគ្នា បើកសំពៅឆៀងចូលចតនៅទៀបផ្នូរខ្សាច់នោះ ហើយនាំគ្នាពូននៅវាលុកចេតិយ ដើម្បីឧទ្ទិសជាតំណាង ចូឡាមុនីចេតិយ ដែលបានបញ្ចុះព្រះចង្កូមកែវរបស់ព្រះសម្មាសម្ពុទ្ធ ដែលស្ថិតនៅឋានត្រៃត្រឹង្ស ។ ស្រេចហើយពួកពាណិជទាំងនោះក៏បេះយកផ្កាឈើមកបូជា ដើរប្រទក្សិណបារិកពោធិសត្វ និង ពួកឈ្មួញអម្បាលនោះ លុះរំលាយខន្ធទៅ ហើយបានទៅកើតជាទេវបុត្រនៅឋានសួគ៌ជាច្រើនជាតិ លុះច្យុតពីសួគ៌ បានកើតក្នុងមនុស្សលោក គឺបានជាស្ដេចឯករាជ្យជាច្រើនជាតិ និងត្រារាប់ពុំបានឡើយ ។ ក្នុងទីបំផុតបារិកពោធិសត្វ ក៏បានត្រាស់ជាព្រះពុទ្ធដោយអំណាចផល្លានិសង្ស ដែលបានសាង នៅវាលុកចេតិយ ។
វិភាគ និង កំណត់សម្គាល់ ៖ បើអ្នកវិភាគបន្តិចលើសាច់រឿងមិទាននេះ គេអាចរកឃើញថាវាប្រហែលជារឿងនិទានដែលប្រឌិតឡើងដោយពួកអ្នកកាន់លទ្ធិព្រាហ្មណ៍ ឬពួកអ្នកកាន់ពុទ្ធសាសនា និកាយមហាយាន ដែលជាប្រជាជននៅប្រទេសឥណ្ឌា.ណេប៉ាល់.ទីបេ.ភូតាន.(Bhutan)ចិន.ម៉ុងហ្គោល.ទូរ៉ា(Tuva)…កាល់មីគា(Kalmykia)ជប៉ុន . កូរ៉េ .តៃវ៉ាន់.វៀតណាម ។ល។ គោរពរាប់ទុកថា ជាពុទ្ធសាសនារបស់ខ្លួន។ពុទ្ធសាសនានិកាយមហាយានមានទស្សនវិជ្ជានិងកិច្ចស្រដៀងគ្នានឹងលទ្ធិព្រាហ្មណ៍ ដោយលាយចម្រុះជាមួយនឹងកិច្ចខាងសាសនារបស់ជនជាតិដើមរបស់អ្នកស្រុកនៃប្រទេសទាំងនោះផង ។ក្នុងពុទ្ធសាសនានិកាយមហាយាន គេសង្កេតឃើញមានភាពខុសគ្នាច្រើនទាំងខាងទ្រឹស្ដីនិង ការអនុវត្ត ពីប្រទេសមួយទៅប្រទេសមួយ ដែលមានវប្បធម៌ និងសាសនាដើមរបស់មនុស្សម្ខាស់ស្រុកផ្សេងៗគ្នា ។ ដូច្នេះហើយទើបគេឃើញមានការបែកខ្ញែកជាច្រើននិកាយបន្តទៅទៀតនៅក្នុងពុទ្ធសាសនាមហាយាន សូម្បីនៅទីបេ ក៏មាននិកាយធំៗចំនួន ៤ និងនិកាយតូចៗជាច្រើនទៀត។ ពួកគេឱ្យតម្លៃខ្លាំងទៅលើពោធិសត្វច្រើនរាប់មិនអស់ ដែលទុកដូចជាកប៉ាល(យានធំ)កំពុងរងចាំជួយស្រោចស្រង់ចម្លងមនុស្សយកទៅដាក់នៅស្ថាន សុខាវតី (Sukhavati or Pure Land ) ដែលគេជឿថាជាស្ថានមួយដែលស្ថិតនៅចម្ងាយមួយលានគីឡូម៉ែត្រភាគខាងលិចផែនដីដែលនៅទីនោះមានព្រះពុទ្ធមួយអង្គព្រះនាម អមីតាភៈ (Buddha Amitabha) ។ ពួកគេបង្រៀនថា ព្រះពុទ្ធ អមិតាភៈបានសន្សំកុសលរាប់ម៉ឺនជាតិទើបបានត្រាស់ជាព្រះពុទ្ធដែលកំពុងគង់មានជីវិតនៅឯស្ថាន សុខាវតី ។ ពួកអ្នកកាន់ពុទ្ធសាសនានិកាយមហាយានជឿថា បើមនុស្សណាម្នាក់បានសូធ្យឈ្មោះព្រះពុទ្ធ អមិតាភៈឱ្យបានដប់ដងមុនពេលស្លាប់ ពេលនោះគេនឹងបានទៅកើតនៅស្ថានសុខាវតី ។ អ្នកបួសនៅក្នុងពុទ្ធសាសនានិកាយមហាយានជាពិសេសនៅទីបេ ត្រូវស្បថ ( ទាំងអស់មានចំនួន ៤៨ )ថាបើខ្លួនបានក្លាយជាព្រះពោធិសត្វពេលណា គេមិនត្រូវចូលទៅស្ថាន សុខាវតី ចោលមនុស្សលោកទេ ពោលគឺនៅរងចាំចម្លងមនុស្សលោកឱ្យអស់ពីផែនដីទៅដាក់ទីនោះសិន ទើបខ្លួនអាចចូលទៅតាមក្រោយ ។ ក្នុងរាល់អំពើ និងការបង្រៀនទាំងអស់ ពួកគេសង្កត់ធ្ងន់ទៅលើពាក្យ «ករុណា» (Compassion)ពោលគឺការផ្សាយមេត្តាចំពោះគ្រប់សត្វទាំងអស់ ជាពិសេសមនុស្ស ។ ព្រះសង្ឃក្នុងនិកាយនេះមិនឆាន់សាច់សត្វទេ ព្រោះការយល់ឃើញរបស់ពួកខាង និកាយមហាយានថាវា គឺជាទង្វើដែលលើកទឹកចិត្តដល់ការសម្លាប់សត្វមានជីវិតបន្ដទៀត ។ ហេតុអ្វីបានជាយើងត្រូវសិក្សាឱ្យដឹងខ្លះៗនូវទ្រឹស្ដី.ជំនឿ.និង កិច្ចនានានៃពុទ្ធសាសនាមហាយាន ? យើងត្រូវតែសិក្សាឱ្យយល់ខ្លះ ព្រោះខ្មែរក៏ធ្លាប់កាន់ពុទ្ធសាសនា និកាយមហាយានដែរ ហេតុនេះហើយទើបយើងឃើញមាននិទានឬជាតកច្រើនរាប់សឹងមិនអស់ដែល ពោលសរសើរពីអានិសង្សអស្ចារ្យនៃទាននេះឬទាននោះ សូម្បីតែវត្ថុទានតែបន្តិចក៏អាចបានទៅកើតនៅស្ថានសួគ៌ រស់នៅក្នុងវិមានស្កឹមស្កៃ បើកើតនៅលើផែនដីក៏បានជាមនុស្សមានអំណាចផុតគេប្រកបដោយអ្នក បម្រើ ឬប្រពន្ធរាប់មិនអស់ ។ ការបង្រៀនបែបនោះគឺឲ្យតម្លៃតែទៅលើការឱ្យវត្ថុទាន និងមិនឱ្យតម្លៃទៅលើការសិក្សា និងប្រតិបត្តិតាមធម៌ពិតរបស់ព្រះពុទ្ធទេ ។ វាជាការបង្រៀនដែលនាំ ឱ្យ មនុស្សច្រើននាក់យល់ច្រឡំថាជាពាក្យ របស់ព្រះពុទ្ធ ។
និទានទី ២ ដំណាលពីនាយនេសាទម្នាក់ (មិនប្រាកដឈ្មោះ)។ នាយនេសាទនោះធ្វើតែបាប សម្លាប់សត្វបរិភោគតាំងពីតូចរហូតដល់ចាស់ មិនដែលបានធ្វើបុណ្យម្តងសោះ។នាថ្ងៃមួយមានភិក្ខុសង្ឃមួយអង្គ នឹកអាណិតនាយនេសាទខ្លាំងណាស់ ក៏គិតរកឧបាយឱ្យគាត់បានសាងបុណ្យកុសលខ្លះ ។លុះគិតរួចហើយ ភិក្ខុសង្ឃអង្គនោះក៏គ្រងចីវរកាន់យកនូវ បាត្រដើរទៅរងចាំផ្លូវនាយនេសាទ ។ ថ្ងៃនោះវេលាព្រឹកនាយនេសាទលីលំពែង១និង ពុនបាយ ១កញ្ចប់ចេញទៅព្រៃដើម្បីស្វែងរកសត្វមកចិញ្ចឹមជីវិតដូចកាលសព្វដង។ដំបូងនាយនេសាទប្រកែកដាច់ថាមិនព្រមប្រគេនតែភិក្ខុនោះចេះតែទទូចសុំ។អត់មិនបានក៏រំលែកបាយ១ពំនូតប្រគេន។ ក្រោយមក កាលនាយនេសាទរំលាយខន្ធស្លាប់ទៅត្រូវពួកយមបាល ឬ យមភូបាលយកខ្លួនទៅសួរយកចម្លើយ អំពីរឿងកាលនៅមនុស្សលោកនោះបានធ្វើបុណ្យខ្លះទេ ?នាយនេសាទតបថា ៖មិនបានធ្វើបុណ្យទេ ធ្វើតែបាបតាំងពីតូចមក។ពួកយមបាលក៏នាំគ្នាចាប់បោះទៅក្នុងរណ្តៅភ្លើងនរក តែមិនឆេះត្រលប់ជាខ្ទាតចេញមកវិញ យមបាលនឹកឆ្ងល់ ក៏សួរបញ្ជាក់ថែមទៀត ។ទទួលនាយនេសាទក្រលេកទៅឃើញអណ្តាតភ្លើងមានពណ៌ដូចចីវរលោកសង្ឃ ក៏នឹកឃើញដល់ទានដែលខ្លួនបានធ្វើ ទើបឆ្លើយថា កាលនៅមនុស្សលោកបានធ្វើទានបាយមួយពំនូតដល់ភិក្ខុមួយ អង្គដែរ ។ ពួកយមបាលប្រាប់ថា បើដូច្នេះអ្នកឯងត្រូវទៅកើតឯឋានសួគ៌មួយអាទិត្យ លុះដល់ថ្ងៃទី៨ យើងនឹងយកខ្លួនមកទទួលទោសនៅឋាននរកនេះវិញ ។ក្នុងមួយរំពេចនោះវិញ្ញាណរបស់នាយនេសាទ ក៏បានទៅកើតនៅឋានសួគ៌ ឈ្មោះថា អន្នំលោកង្សិន៍ទេវបុត្រ មានទំហំ១២ យោជន៍បរិបូណ៌ទៅដោយសម្បត្តិ និង ស្រីទេព្វ កញ្ញាបម្រើត្រៀបត្រា មាននាងសុវណ្ណឱរ៉ៃ ជាទេពី ។ អន្នំលោកង្សិន៍ទេវបុត្រសោយសម្បត្តិបាន៦ថ្ងៃ នឹកឃើញដល់ពាក្យរបស់យមបាល ក៏កើតសេចក្តីទុក្ខទោមនស្សពន់ពេក ហើយចូលទៅដេកទួញយំ នាងសុវណ្ណឱរ៉ៃ ឃើញដូច្នេះ ក៏ចូលទៅសួរអន្នំលោកង្សិន៍ទេវបុត្រក៏រ៉ាយរឿងប្រាប់តាំងពីដើម រហូតដល់ចប់។នាងសុវណ្ណឱរ៉ៃលួងលោមថា បើដូច្នោះសូមព្រះអង្គកុំជាទុក្ខទោមនស្សឡើយ ត្បិតព្រះពុទ្ធសំដែងថា «ទោះអ្នកណាធ្វើបាបអម្បាលមាណក្តី បើចង់ឱ្យរួចអំពីកម្មពៀរដែល
ខ្លួនធ្វើហើយ គប្បីសាងវាលុកចេតិយធ្វើបុណ្យឆ្លង ហើយនិងងរួចអំពីកម្មពៀរនោះ
ហោង» ហេតុនេះសូមព្រះអង្គធ្វើតាមព្រះពុទ្ធបន្ទូលនេះចុះ ទៀងជាដោះរួចចាកកម្មពៀរជាមិនខាន ។ អន្នំលោកង្សិន៍ទេវបុត្របានឮដូច្នោះក៏សោមនស្សទើបចាត់ការសាង វាលុកចេតិយ និង ធ្វើបុណ្យឆ្លងហើយស្រេចក្នុងរវាង ៧ ថ្ងៃនោះ។លុះដល់ថ្ងៃទី ៨ វេលាព្រឹកព្រហាម ពួកយមបាលក៏ទៅដល់ស្រែកហៅរកអន្នំលោកង្សិន៍ទេវបុត្រឱ្យចេញមក គ្រានោះអន្នំលោកង្សិន៍ទេវបុត្រគេចមុខចេញ ទុកឱ្យនាងសុវណ្ណឱរ៉ៃចេញមកទទួល ។ នាងបដិសេធយមបាល ដោយមិនព្រមបើកយកស្វាមីរបស់នាងទៅឡើយ ។នាងអះអាងថា៖ ស្វាមីរបស់យើងបានសាងវាលុកចេតិយ និង ធ្វើបុណ្យឆ្លងរួចហើយ ។ បាបកម្មទាំងពួងក៏ជ្រះអស់អំពីខ្លួនហើយ តែបើនៅតែត្រូវការយកខ្លួនគាត់ទៅធ្វើទោស ចូររាប់ខ្សាច់ ១ពែងនេះឱ្យអស់ ទើបអាចយកទៅបាន ។យមបាលតបថា ៖ មិនសល់ក្រអ្វីទេ ការរាប់ខ្សាច់ ១ ពែង ប៉ុណ្ណោះ ។ រួចនាំគ្នារាប់តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ ។ គ្រាប់ខ្សាច់ដែលយកចេញពីពែងរាប់ដាក់ទៅខាងក្រៅទៅជាគំនរយ៉ាងធំ កំពស់ស្មើចុងត្នោត តែខ្សាច់ក្នុងពែងនៅដដែល គ្មានស្រកស្រុតទៅណាសោះ ។ ពួកយមបាលទាល់ចំណេះនឹងរាប់តទៅទៀត ក៏នាំគ្នាត្រលប់ទៅយមលោកវិញ ។ រីឯអន្នំលោកង្សិន៍ទេវបុត្របាននៅសោយសម្បត្តិក្នុងទេវលោកអស់កាល អង្វែងតមកទៀត ។ គាត់មិនបានទៅសោយទុក្ខក្នុងនរកដូចដែលយមបាលកំណត់ទុកនោះទេ។ទាំងនេះក៏ដោយអំណាចផល្លានិសង្សដែលបានសាងវាលុកចេតិយនិងធ្វើបុណ្យឆ្លងដូចពោលហើយ។ និទានទី៣ ដំណាលអំពៅចៅកំជិលខ្សាច់ ។ មានក្មេង មួយ នាក់ចេះតែទៅភ្នំខ្សាច់នោះរាល់ៗថ្ងៃ ប្រលាក់ទៅដោយដីខ្សាច់រាល់ថ្ងៃ ទាល់តែគេហៅថា «ចៅកំជិលខ្សាច់» ។ ថ្ងៃមួយ ព្រះឥន្ទ្របើកទិព្វចក្ខុមើលឃើញចៅកំជិលខ្សាច់ពូនភ្នំដូច្នោះ ក៏ចាត់ឱ្យនាងទេពធីតា ១ អង្គចុះមកធ្វើជាប្រពន្ធចៅកំជិលខ្សាច់ ។ ដំបូងចៅកំជិលខ្សាច់ប្រកែកមិនព្រមយក ដោយថ្លែងថា ខ្លួននៅក្មេងណាស់មិនទាន់ចេះរកស៊ីចិញ្ចឹមនាងទេពធីតាទេ ។ទើបព្រះនាងទៅរកម្តាយឪពុកចៅកំជិលខ្សាច់ ដោយបានថ្លែងប្រាប់ថា ខ្លួនជាទេពធីតា ព្រះឥន្ទ្រប្រើឲ្យចុះមកធ្វើជាប្រពន្ធចៅកំជិលខ្សាច់ ។ មាតាបិតាឃើញនាងទេពធីតា ក៏ពេញចិត្តដោយនាងមានរូបឆោមល្អ ទើបលួងលោមចៅកំជិលខ្សាច់ទាល់តែព្រមយក ។ ចៅកំជិលខ្សាច់ តាំងពីបាននាងទេពធីតាជាប្រពន្ធហើយ ខ្លួនប្រាណក៏ស្អាតបាត ផូរផង់ ល្អជាងពីមុនមកឆ្ងាយណាស់ដោយនាងទេពធីតាជួយថែសំអាត ទាំងសមរម្យគ្នានឹងប្រពន្ធនោះណាស់ ។ទាល់តែល្បីកេរ្តិ៍ឈ្មោះទៅថា ចៅកំជិលខ្សាច់បាននាងទេពធីតាជាភរិយាល្អសមគ្នាណាស់ ។ គ្រានោះពួកមន្ត្រីសេនាបតីជាដើមក៏បានទៅពិនិត្យមើលឃើញដូចពាក្យគេដំណាល ។ ទទួលវេលានោះស្តេចម្ចាស់ផែនដីសុគត គ្មានអ្នកទទួលរាជសម្បត្តិគ្រប់គ្រងផែនដី គេគិតឃើញថា ចៅកំជិលខ្សាច់សមគួរជាព្រះរាជាម្ចាស់ផែនដី ក្រោយនោះគេក៏ធ្វើការផ្សងបុស្បុករកអ្នកមានបុណ្យធ្វើជាម្ចាស់ ផែនដី ។ បុស្បុកក៏ទៅត្រូវលើចៅកំជិលខ្សាច់ គេទើបនាំគ្នាអញ្ជើញទៅឲ្យសោយរាជ្យ ព្រមទាំងនាងទេពធីតា ។ផលដែលជាទិដ្ឋធម្មវេទនីយដូច្នេះ លោកថាបានដោយហេតុដែលបានពូនភ្នំខ្សាច់នោះ ។កាលកើតមានរឿងសំដែងអំពីអានិសង្សនៃការស្អាងវាលុកចេតិយ ដូច្នេះហើយពួកខ្មែរយើងបានដឹងរឿងទាំងនេះហើយ ក៏កើតសេចក្តីជឿ និង ជ្រះថ្លា ទើបបាននាំគ្នាស្អាងវាលុកចេតិយជាប់ជាប្រវេណីដរាបមកដល់បច្ចុប្បន្នកាល ប្រការ ៨ បំបួសភ្នំ លោកអាចារ្យសូធ្យធម៌ អធិដ្ឋាន វាលុកចេតិយឱ្យតំណាងព្រះចូឡាមុនីចេតិយ រួចយកកំណាត់ ស ប្រវែងប្រមាណមួយម៉ែត្រកន្លះ ទៅពានាពាក់ឆៀងព្រះចេតិយ ដែលតាមសម្តីអ្នកស្រុកហៅថា «បំបួសភ្នំ» ។ ក្នុងឱកាសនោះដែរ ព្រះសង្ឃសូធ្យ ធម៌ចម្រើន ព្រះបរិត្ត នៅធម្មសាលាដោយបន្តអំបោះមកដល់ភ្នំទាំងអស់ ។ ភ្នំដែលបានឡើងជាអង្គចេតិយហើយ អ្នកណាមួយទៅជាន់រំលង ឬរំលាយមុនគេផ្សឹក ទុកត្រូវទទួលបាប ។ ប្រការ ៩ កំណត់សម្គាល់៖
តាមការពិនិត្យមើល និង វិភាគនូវកិច្ចខាងសាសនាទាំងអស់ ដែលធ្វើឡើងក្នុងពេលពូនភ្នំខ្សាច់ឬកិច្ចដទៃទៀតខាងសាសនាយើងអាចសន្និដ្ឋានបានថា វាជាកិច្ចខាងសាសនាព្រាហ្មណ៍ ដែលបន្សល់ទុកនៅក្នុងទំនៀមទម្លាប់របស់ខ្មែរព្រោះខ្មែរបាន
ទទួលរងឥទ្ធិពលលទ្ធិព្រាហ្មណ៍ជាច្រើនរយឆ្នាំ។ ដូច្នេះ ទោះបីជាខ្មែរបែរមកកាន់ព្រះពុទ្ធសាសនាក៏ដោយ ក៏ល្បែងរបាំ និង ប្រពៃណីរបស់សាសនាព្រាហ្មណ៍នៅបន្តមានសេសសល់ក្នុងផ្នត់គំនិត និង កិច្ចនានាខាងសាសនាផងដែរ ។ ដោយសារតែប្រជាជនខ្មែរភាគច្រើនជាអ្នកកាន់ព្រះពុទ្ធសាសនា ដើម្បីរក្សាទុកនូវកិច្ចទាំងឡាយខាងសាសនាព្រាហ្មណ៍កុំឲ្យសាប សួន្យ អ្នកនិពន្ធបានប្រឌិតរឿងជាច្រើនដោយភ្ជាប់សាច់រឿងទៅនឹងតួអង្គ ព្រះពុទ្ធ ឬព្រះពុទ្ធសាសនា ។ នេះគឺជាសិល្បវិធីដូរសម្បកវេចខ្ចប់ទំនិញចាស់ ឬទំនិញលែងមានការពេញនិយមដើម្បីបញ្ឆោតភ្នែកអ្នកទិញ ឱ្យនៅតែបន្តជាវរបស់នោះប្រើទៀត ។ វិធីងាយស្រួលសម្រាប់សម្គាល់រកមើលកិច្ចខាងលទ្ធិព្រាហ្មណ៍ដែលបន្លំ ខ្លួនចូលក្នុងកិច្ចខាងពុទ្ធសាសនា នោះគឺការរកមើលឲ្យឃើញនូវរាល់អន្តរាគមន៍ពីសំណាក់តួអង្គអាទិទេព ណាមួយ នៅក្នុងជីវិតរបស់មនុស្សសាមញ្ញ ឬការរកមើលឱ្យឃើញសាច់រឿងទាំងឡាយណាដែលគេតាក់តែងឡើងឱ្យតួ អង្គព្រះពុទ្ធសម្តែងភាពអស្ចារ្យ អាចហោះឡើងស្ថានសួគ៌, ចុះស្ថាននរកឬអាចដឹងកំណើតរបស់ខ្លួនរាប់ម៉ឺនជាតិ។ អ្នកកាន់ពុទ្ធសាសនានិកាយថេរវាទបរិសុទ្ធ ឱ្យតម្លៃទៅលើប្រាកដនិយម លើការពិចារណា និង ពិសោធន៍រកការពិត ពួកគេបដិសេធចោលរាល់អច្ឆរិយភាព (ភាពអស្ចារ្យ) ដែលគ្មានតថភាព ឬមនុស្សនិយម ។ ព្រះពុទ្ធមិនដែលពោលអួតខ្លួនថាជាអាទិទេព អាចបែរត្រឡប់ក្រោយចុះមកជួយស្រោចស្រង់មនុស្ស ឬ ឱ្យពរមនុស្សម្តងណាសោះ ប៉ុន្តែមនុស្សជំនាន់ក្រោយៗ ចេះតែប្រឌិតរឿងលើកតម្កើងតួអង្គព្រះពុទ្ធ ។ ការធ្វើដូច្នោះគឺជាវិធីអួតយកឈ្នះពួកអ្នកកាន់លទ្ធិព្រាហ្មណ៍ និង អ្នកកាន់សាសនាដទៃទៀត ដែលពូកែអួតសរសើរអាទិទេពរបស់ពួកគេថា ជាអាទិទេពអាចបង្កើត និងរំលាយផែនដីនិងលំហមេឃ រួចបង្កើតវិញតាមអំពើចិត្ត ឬអួតថាជាព្រះពិត ឬព្រះអង្គសង្គ្រោះ ដែលបានបង្កើតផែនដី និងវត្ថុសព្វយ៉ាងលើផែនដី ឬថាអាចហោះហើរដើរលើអាកាស ជ្រែកទឹកជ្រែកដី ស្លាប់ហើយរស់វិញ អាចចុះស្ថាននរក ឬឡើងស្ថានសួគ៌តាមចិត្ត ឬថានឹងត្រឡប់មកវិញឆាប់ៗ ដើម្បីសង្គ្រោះមនុស្សដែលជឿលើព្រះនោះ ។ ព្រះពុទ្ធបានទូន្មានឲ្យសាវ័កព្រះអង្គយកធម៌ ឬ ទ្រឹស្តីរបស់ព្រះអង្គមកពិចារណា បើឃើញថាត្រូវក៏យកទៅអនុវត្តចុះ បើឃើញត្រង់ណាខុស ឬមិនទាន់សម័យនិយម ឬក្បួនវិទ្យាសាស្ត្រ ក៏បោះចោលទៅ ។ ព្រះពុទ្ធបានប្រដៅសាវ័ករបស់ព្រះអង្គ ក៏ដូចជាមនុស្សជំនាន់ក្រោយ ថាកុំឲ្យជឿនរណាម្នាក់ដោយសារតែគេពោលអួតខ្លួនថាជាបណ្ឌិត ឬគ្រូអាចារ្យ ឬសាមណសង្ឃ ។ ព្រះពុទ្ធបានប្រដៅមនុស្សឲ្យប្រើប្រាជ្ញា (បញ្ញា) ដើម្បីយកសម្តីមនុស្សនោះ ឬព័ត៌មាននោះ គម្ពីរនោះ ឬកិច្ចវិធីនោះ មកពិចារណាប្រៀបធៀប និងពិសោធរកការពិតសិន សឹមសម្រេចចិត្តថាគួរជឿ ឬមិនជឿ ។ ព្រះពុទ្ធបានបរិនិព្វាន (សោយទិវង្គត) អស់រយៈកាលជាង ២៥០០ ឆ្នាំហើយ ។ កាលព្រះអង្គត្រាស់ដឹង ព្រះអង្គបានសំដែងទុកថា តថាគតឈប់វិលចូលក្នុងរង្វង់ (វដ្ត) កើតស្លាប់ៗ (សំសារៈ) ដែលជាអន្ទាក់ដែលពួកមនុស្សកាន់លទ្ធិព្រាហ្មណ៍បានបង្កើតឡើង ដើម្បីបោកប្រាស់ និងគាបសង្កត់ជនសាមញ្ញ ទៀតហើយ (នោះគឺការសម្រេចនិព្វាន) ។ ព្រះអង្គបានហាមមិនឲ្យសាវ័ករបស់ព្រះអង្គសាងរូបសំណាកអ្វីមួយ, ឬយករូបកាយ ឬសំណល់រូបកាយរបស់ព្រះអង្គ ទៅទុកគោរពបូជាដូចពួកអ្នកកាន់លទ្ធិព្រាហ្មណ៍បានធ្វើចំពោះតួ អង្គអវតារ នៃអាទិទេពរបស់ពួកគេនោះទេ ព្រោះរូប ឬសំណល់កាយរបស់ព្រះអង្គ គ្មានសេសសល់អ្វីជាខ្លឹមសារសម្រាប់អ្នកគោរពឡើយ ។ ព្រះពុទ្ធបានត្រាស់ដឹងជាព្រះអរហន្តរួចហើយ គឺព្រះអង្គបានជាបុគ្គលដែលលះដាច់ហើយនូវវត្ថុសម្ភារៈសព្វយ៉ាង កើតឡើងឬច្នៃឡើងពីវត្ថុបានពីផែនដីនេះ; ព្រះអង្គលែងជាប់ជំពាក់នឹងសេចក្តីស្អប់, សេចក្តីស្រឡាញ់ ឬពាក្យពោលសរសើរ របស់មនុស្សសាមញ្ញហើយ ។ លើសពីនោះទៀត ព្រះពុទ្ធក៏បានបរិនិព្វានបាត់ទៅហើយដែរ គឺលែងមានឥន្ទ្រីយ៍ទាំង ៦ (ភ្នែក ឮ ត្រចៀក ច្រមុះ មាត់ អណ្តាត កាយនិង ចិត្ត) ដែលអាចទទួលដឹងរសនៃវត្ថុសព្វយ៉ាង ដូចមនុស្សមានជីវិតរស់នៅឡើយ ។ ចុះហេតុដូចម្តេចបានជាមនុស្សភាគច្រើននៅបន្តច្រៀងសរសើរព្រះ អង្គ នៅតែបូជាព្រះអង្គដោយភ្លើងទៀន និង ផ្សែងធូប នៅតែដាក់ដង្វាយឬចង្ហាន់ប្រគេនព្រះអង្គ បន្តសុំខមាទោសចំពោះព្រះអង្គ នៅតែសន្សំទុក និងបូជាចំពោះឆ្អឹងរបស់ព្រះអង្គដែលអគ្គីបានឆាបឆេះអស់នោះទៀត ? កិច្ចទាំងអស់នោះគឺជាសំណល់ នៃកិច្ចខាងសាសនាព្រាហ្មណ៍ ដែលមនុស្សនៅរស់បានទទួលប្រយោជន៍បន្តិចៗម្នាក់ ពីការធ្វើកិច្ចទាំងនោះ ។ កិច្ចទាំងនោះមិនមែនជាកិច្ចធ្វើឡើងសម្រាប់មនុស្សដែលបានស្លាប់ ទៅហើយទេ ព្រោះមនុស្សស្លាប់គ្មានសល់ការឈឺចាប់ ការស្រេកឃ្លាន ការចង់បាន ឬវត្ថុសម្រាប់ទទួលទេ ប្រៀបដូចជាគោងាប់ដែលមិនអាចងើបឡើងឆីចំបើង និងទឹកដែលកសិករដាក់នៅចំពោះមុខវានោះដែរ ។ ប្រការ ១០ ផ្សឹកវាលុកចេតិយ ក្រោយពីការធ្វើកិច្ចសព្វគ្រប់ហើយ លោកអាចារ្យសូធ្យ បួងសួង និងថ្វាយគ្រឿងសក្ការៈដល់អស់ទេវតា ព្រះយមរាជ ដែលតែងតែត្រួតត្រាមើលការខុសត្រូវដល់មនុស្សលោក ដើម្បីសុំខមាទោសចំពោះអំពើខុសឆ្គងទាំងឡាយកន្លងមក ដោយការអនុ គ្រោះ សុំឲ្យផ្តាច់កម្ម ផ្តាច់ពៀរ និងសុំសេចក្តីសុខចំរើនតរៀងទៅ ។ បន្ទាប់លោកអាចារ្យបានឧទ្ទិសកុសលជូនដល់អ្នកដែលចែកឋានទៅ មានមាតាបិតាជ