ព្រះធម៌និងជីវិត/ Dhamma & Life

ព្រះធម៌និងជីវិត/ Dhamma & Life Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ព្រះធម៌និងជីវិត/ Dhamma & Life, Buddhist Temple, 3006 S Juneau Street, Seattle, WA.

៙.មនុស្សដែលប្រយ័ត្នសម្បត្តិចេញ  មិនមែនកំណាញ់កាញ់ស្វិតទេមនុស្សដែលក្បិតក្បៀតដូចគ្នាដែរ      មិនមែនគិតតែខ្លួនឯងឡើយ។មនុស្សមា...
06/16/2026

៙.មនុស្សដែលប្រយ័ត្នសម្បត្តិចេញ មិនមែនកំណាញ់កាញ់ស្វិតទេ
មនុស្សដែលក្បិតក្បៀតដូចគ្នាដែរ មិនមែនគិតតែខ្លួនឯងឡើយ។
មនុស្សមានចិត្តបុណ្យទន់ស្មោះត្រង់ មិនមែនគេល្ងង់វង្វេងត្រើយ
មនុស្សមានគារវៈដាក់ខ្លួនហើយ មិនមែនខ្សោយឡើយកុំមើលថោក។
មនុស្សមានមេត្រីថ្លៃប្រសើរ មិនមែនគេស្ទើរគួរឆបោក
មនុស្សមានសីលធម៌បវរជោគ មិនមែនឆ្នែងលោកចោលសង្គម។
មនុស្សមិនលោភលន់មន្តសន្ដោស មិនមែនគេនោះមិននិយម
មនុស្សមិនខឹងក្រោធមិនចោទគុំ មិនមែនគេព្រហ្ម ឬដុំឈើ។
មនុស្សដែលចូលវត្តសង្កត់ចិត្ត មិនមែនគេឥតការងារធ្វើ
មនុស្សដែលមិនឈ្លោះមិនសើរើ មិនមែនគេភ្លើ មិនដឹង អី។
មនុស្សដែលរៀនធម៌ធ្វើសមាធិ មិនមែនខ្វះសតិហួសសម័យ
មនុស្សមានសតិប្បដ្ឋានបានប្រក្រតី មិនមែនធម៌ថ្លៃមិនបដិបត្តិ ។
មនុស្សស្រឡាញ់ខ្លួនមាំមួនពិត មិនមែន អត់ចិត្តជួយមនុស្សសត្វ
មនុស្សមានទីពឹងដឹងបរមត្ថ មិនមែនជាសត្វជាប់ភពឡើយ.៕៚

៙បើគ្មានមនុស្សណាអាក្រក់ទេ  ម្ដេចយើងគិតគ្នេរដឹងមនុស្សល្អបើក្នុងលោកីយ៍មិនវឹកវរ      ម្ដេចដឹងលោកធម៌ថាមិនទៀង។បើគ្មានបំណុលកម្...
06/13/2026

៙បើគ្មានមនុស្សណាអាក្រក់ទេ ម្ដេចយើងគិតគ្នេរដឹងមនុស្សល្អ
បើក្នុងលោកីយ៍មិនវឹកវរ ម្ដេចដឹងលោកធម៌ថាមិនទៀង។
បើគ្មានបំណុលកម្មពៀរទេ ម្ដេចយើងរិះរេប្រយ័ត្នល្អៀង
បើគ្មានទឹកភ្នែករលឹមភ្លៀង ម្ដេចយើងនឹងផ្ទៀងដឹងចិត្តមនុស្ស។
បើគ្មានជាតិ ជរា មរណៈ ម្ដេចមានសច្ចៈឱ្យចាក់ធ្លុះ
បើគ្មានសង្សារទុក្ខទេនោះ ម្ដេចមានការលុះដឹងនិរោធ។
ឈ្នះកម្មមិនល្អដោយកម្មល្អ ឈ្នះការខឹងឃោរដោយមិនក្រោធ
ឈ្នះការភ្លាំងភ្លាត់ដោយពិសោធន៍ ឈ្នះការល្ងង់ឆោតដោយសុតៈ។
ឈ្នះអ្នកទន់ខ្សោយដោយសង្គ្រោះ ឈ្នះអ្នកខ្ពង់ខ្ពស់ដោយគារវៈ
ឈ្នះអ្នកស្មើគ្នាដោយវីរិយៈ ឈ្នះខ្លួនឯងជាក់ដោយខន្តី៕៚

៙.ខកចិត្តខកខ្លួនរឿងស្រឡាញ់  ទុកចិត្តពេញលេញបានការក្បត់អ្នកធ្លាប់ជិតស្និទ្ធបែរបែកព្រាត់      ជួបរឿងជូរចត់ពោលមិនចេញ។មិត្តយក...
06/13/2026

៙.ខកចិត្តខកខ្លួនរឿងស្រឡាញ់ ទុកចិត្តពេញលេញបានការក្បត់
អ្នកធ្លាប់ជិតស្និទ្ធបែរបែកព្រាត់ ជួបរឿងជូរចត់ពោលមិនចេញ។
មិត្តយកកាំបិតចាក់ពីក្រោយ អ្នកផ្សេងក៏ដោយនិន្ទាជ្រេញ
ជួបរឿងទាំងនេះឈប់ម្នោម្នេញ បំពេញមកវិញនូវភាពមាំ។
មាំទាំបានឈ្នះបាបខ្លួនឯង រឹងបុឹងក្រៃលែងឡើងធាត់ធំ
អរគុណព្រឹត្តិការណ៍សារអប់រំ រឭកអភិធម្មចំបរមត្ថ។
ស្លឹកឈើជ្រុះរោយឱ្យជីដី សុរិយារះថ្មីគង់លិចបាត់
ភ្លៀងព្យុះយ៉ាងណាគង់ស្ងប់ស្ងាត់ រឿងរ៉ាវ រសាត់ដូចពពក។
មិនបាច់ប្រជែងនឹង អ្នកណា គេពោលផ្ដាសាយើងមិនយក
គេពោលមើលងាយយើងខំរក ដួងចិត្តយើងជ្រកម្លប់ព្រះធម៌។
ចិត្តស្រស់ថ្លាព្រោះការឱ្យទាន ចិត្តសុខសម្រាន្តព្រោះសីលល្អ
ចិត្តសុខស្ងប់ព្រោះមិនវឹកវរ ចិត្តភ្លឺស្វាងសព្រោះបញ្ញា.៕៚

៙. សុខភាពកាយចិត្តពិតជាថ្លៃ ព្រោះបើឈឺក្ស័យ ឬពិការភោគៈ ចម្រើនច្រើនប៉ុនណា    មិនបានភោក្ដាឱ្យសប្បាយ។សុខភាពផ្លូវចិត្តរឹតពិសេស...
06/11/2026

៙. សុខភាពកាយចិត្តពិតជាថ្លៃ ព្រោះបើឈឺក្ស័យ ឬពិការ
ភោគៈ ចម្រើនច្រើនប៉ុនណា មិនបានភោក្ដាឱ្យសប្បាយ។
សុខភាពផ្លូវចិត្តរឹតពិសេស ព្រោះបើកិលេសធ្វើ អន្តរាយ
សម្បត្តិទាំងឃ្លាំងទាំងរូបកាយ ក្លាយជាគ្រឿងញៀនបៀតបៀនម្ចាស់។
សម្បត្តិខ្លួនឯងក្លាយជាពិស ក្លាយជាគ្រឿងផ្ទុះសង្វេគណាស់
សត្រូវក្នុងផ្ទះសម្លាប់ម្ចាស់ ចោរបាបកម្មក្រាស់ប្លន់អរិយទ្រព្យ។
សុខភាពផ្លូវចិត្តត្រូវ អន្ត រាយ សុខភាពផ្លូវកាយដូចខ្មោចងាប់
អនន្តរិយកម្មព្រោះតែទ្រព្យ ត្រូវជាប់វដ្ដៈ និយតមិច្ឆា។
@. សុខព្រោះមានទ្រព្យជាប់សីលប្រាំ សន្ដោសប្រចាំចិត្តជ្រះថ្លា
សុខព្រោះចាយទ្រព្យបរិភោក្ដា មិនបាច់ហុឺហា អួតខ្លួនឡើយ។
សុខព្រោះឥស្សរៈ គ្មានបំណុល មិនបុលកម្មពៀរលាបាបហើយ
សុខព្រោះការងារគ្មានទោសឡើយ សតិឆ្ពោះត្រើយស្បើយរោគចិត្ត.៕៚

៙.សេចក្ដីទុក្ខ   មិននៅឡើយ    រហូតនោះ កុំប្រទូស្ដ         ត្រូវសន្ដោស  « លុះខន្តី »សេចក្ដីសុខ       ក៏មិននៅ          រហូត...
06/10/2026

៙.សេចក្ដីទុក្ខ មិននៅឡើយ រហូតនោះ
កុំប្រទូស្ដ ត្រូវសន្ដោស « លុះខន្តី »
សេចក្ដីសុខ ក៏មិននៅ រហូត អី
ត្រូវឃ្មាតខ្មី ក្នុង អត្ថន័យ « មិនប្រមាទ»។
@. ជីវិតសុខ មុខត្រង់ល្មម របស់ដែលមាន
ទោះត្រូវបាន ក៏កល្យាណ កម្មស្អាងស្អាត
មិនទាស់ចិត្ត នឹងការពិត មិនគិតប្លាត
ស្នាមព្រះបាទ ពុទ្ធោ វាទ ធម្មយាត្រា ។
ការរកប្រាក់ ថ្នាក់ពិសេស ចំណេះខ្ជាប់
ការថែទ្រព្យ រឹតពិសេស នេះយ៉ាងណា
កំណើតមនុស្ស ពិសេសពិត ស្និទ្ធម្ដេចម្ដា
តែព្រហ្មចារ្យ មហាពិសេស ដូច្នេះឯង៕៚

06/10/2026

នមស្ការព្រះពុទ្ធបរមគ្រូនៃទេវតានិងមនុស្ស

៙. រាល់ពេលដែលព្រះ អាទិត្យខិតចរយាត្រា គឺគ្មានអ្វីណា ឋិតនៅដូចដើមឡើយ ។    • ក្នុងលោកនេះ គ្មានអ្វី ជារបស់យើងទេ គឺមានតែចិត្តគ...
06/09/2026

៙. រាល់ពេលដែលព្រះ អាទិត្យខិតចរយាត្រា គឺគ្មានអ្វីណា ឋិតនៅដូចដើមឡើយ ។
• ក្នុងលោកនេះ គ្មានអ្វី ជារបស់យើងទេ គឺមានតែចិត្តគិតថា នុ៎ះជារបស់យើង នុ៎ះជារបស់គេ ប៉ុណ្ណោះឯង។
• គ្មានអ្វី រំខានមនុស្សឱ្យក្រៃលែងដូចជាចិត្តខ្លួនឯងដែលគិតប្រាសចាកសតិសម្បជញ្ញៈ នេះឡើយ ។
• ទឹកសាបក្ដី ខ្យល់ដកដង្ហើមក្ដី សាមញ្ញធម្មតា តែមនុស្សណា មិនត្រូវការជាប្រចាំនោះ ។ ជីវិតក៏ដូចគ្នាដែរ បានរស់នៅហើយមិនសន្ដោស មិនស្កប់ស្កល់ទេ ចិត្តគិតតាក់តែងរឿងឱ្យរវល់ ដោយមិនបានយកជីវិតមកប្រើសាងគុណធម៌ឡើយ ។
• មនុស្សយើងសាងគុណធម៌បានដោយការមានជីវិតហ្នឹងឯង តែបែរជាធ្វើជីវិតឱ្យទៅជាគ្រឿងពុល ដូចជាទឹកភ្លៀង អាហារ និងខ្យល់អាកាស មិនបរិសុទ្ធដូច្នោះឯង.៕៚

៙.ប្រាក់តិចច្រើន ល្មមចាយបាន  ក៏ល្មមសមផ្ទះតូចធំ              ល្មម អភិរម្យ      ក៏ល្មមយសក្មេងចាស់មុខ       ល្មមសុខភាព    ក...
06/08/2026

៙.ប្រាក់តិចច្រើន ល្មមចាយបាន ក៏ល្មមសម
ផ្ទះតូចធំ ល្មម អភិរម្យ ក៏ល្មមយស
ក្មេងចាស់មុខ ល្មមសុខភាព ក៏ល្មមរស់
ឋានទាបខ្ពស់ ល្មមមនុស្សល្អ ក៏ល្មមពិត។
ប្ដីមានក្រ ល្មមស្មោះសរ ក៏ល្មមគូ,
ប្រពន្ធរអ៊ូ ល្មមទុកចិត្ត ក៏ល្មមស្និទ្ធ
កូនពាលខ្លៅ ល្មមប្រដៅ ក៏ល្មមពត់
កាយស្គមធាត់ ល្មម អត់រោគ ក៏ល្មមលាភ។
របស់ថ្មីចាស់ ល្មមប្រើប្រាស់ ក៏ល្មមប្រើ
ការងារធ្វើ ល្មមឥតទោស ក៏ល្មមភាព
ដំណឹងលោក ល្មមយោគបាន ក៏ល្មមជ្រាប
ចំណេះទាប ល្មម រាបសា ក៏ល្មមគាប់ ។
កើតជាមនុស្ស ល្មមសន្ដោស ក៏ល្មមគ្រប់
គ្មាន អ្វីសព្វ ល្មមកាន់សីល ក៏ល្មមទ្រព្យ
កើតជាតិនេះ ល្មមព្រះធម៌ ក៏ល្មមភ័ព្វ
ចិត្តសុខស្ងប់ ល្មមរស់គាប់ ក៏ល្មមស្លាប់.៕៚

៙. ចង្អៀតចិត្ត   ដ្បិតគិតខ្វល់     រវល់រឿងចិត្តឆេះភ្លើង      ដ្បិតគិតរឿង    ដោយប្រទូស្ដចិត្តទូលាយ      ដ្បិតគិតងាយ   ប្រ...
06/08/2026

៙. ចង្អៀតចិត្ត ដ្បិតគិតខ្វល់ រវល់រឿង
ចិត្តឆេះភ្លើង ដ្បិតគិតរឿង ដោយប្រទូស្ដ
ចិត្តទូលាយ ដ្បិតគិតងាយ ប្រែពាក្យមនុស្ស
ជនចិត្តខ្ពស់ ដ្បិតគិតរស់ ដោយប្រយោជន៍។
កើតជាមនុស្ស សន្ដោសបាន ក្សាន្តដួងចិត្ត
ជាមនុស្សពិត រក្សាចិត្ត កុំឱ្យខូច
រស់ជាមនុស្ស វៀរកំហុស កុំជាខ្មោច
ប្រយោជន៍មនុស្ស ពិតខ្ពង់ខ្ពស់ មនុស្សបរិសុទ្ធ.៕៚

៙. មិនបដិសេធកុសលធម៌ដែលឧបត្ថម្ភសតិប្បដ្ឋានទេ, តែនេះពោលដល់លក្ខណៈនៃសតិប្បដ្ឋានដែលរឭកបាន គឺសូម្បីតែអកុសលចិត្តដែលកំពុងប្រាកដជាបច្ចុប្បន្ន។ ស្ងប់ការហួងហែងរកចិត្តដទៃ, ព្រោះចិត្តជាបច្ចុប្បន្ន គឺជាចិត្តហើយតើ ដែលមិនមែនជា អត្តាហើយស្រេច, មានចាំបាច់រកចិត្តដទៃស្អីទៀត ព្រោះចិត្តបច្ចុប្បន្នកំពុងប្រាកដមានពិត ជាតួសភាវៈ ត្រឹមតែឱ្យចម្រើនសតិ ចម្រើនបញ្ញា ប៉ុណ្ណោះ។
• ខណៈ សតិប្បដ្ឋាន គឺចិត្តស្ងប់, សូម្បីមាន អកុសលចិត្តជាអារម្មណ៍ក៏ដោយ គឺស្ងប់ទិដ្ឋិតណ្ហា, មិនប្រកាន់ថា អញ, ថារបស់ អញឡើយ។
• ដូច្នេះ ចូរសាធុជន រឭកដឹងចិត្តដែលកំពុងប្រាកដគ្រប់ពេលវេលា« ចិត្តស្អី គឺចិត្តហ្នឹងឯង » មិនបាច់ចិត្តដទៃទេ តែសូន្យចាក អត្តា ។ នេះជាចិត្តានុបស្សនាសតិប្បដ្ឋាន. គួរចម្រើនរឿយៗ ជាប្រក្រតី.៕៚

៙. ដឹងចិត្តប្រពន្ធពេលទន់ទាបក្រ      ដឹងចិត្តប្ដីល្អពេលឈរខ្ពង់ខ្ពស់      ប្រពន្ធស្អាតពិតចាញ់ចិត្តស្ម័គ្រស្មោះ  ប្ដីមានលាភ...
06/06/2026

៙. ដឹងចិត្តប្រពន្ធពេលទន់ទាបក្រ ដឹងចិត្តប្ដីល្អពេលឈរខ្ពង់ខ្ពស់
ប្រពន្ធស្អាតពិតចាញ់ចិត្តស្ម័គ្រស្មោះ ប្ដីមានលាភយសចាញ់ស្មោះតែមួយ។
កូនឆ្លាតបំផុតចាញ់បុត្រកតញ្ញូ មិត្រភក្ដិសម្បូរចាញ់គ្រូលើកស្ទួយ
មាសប្រាក់ច្រើនពិតចាញ់ចិត្តចង់ជួយ មហាជនជំនួយចាញ់ជួយអាត្មា។
ស្វែងអ្វីក្រៃលែងចាញ់ស្វែងរកខ្លួន មាំមួនស្ដេចទ្រង់ចាញ់អង្គសោតា
សម្បត្តិក្នុងភពចាញ់ទ្រព្យបញ្ញា ការ អស់តណ្ហាឈ្នះសង្សារទុក្ខ.៕៚

Address

3006 S Juneau Street
Seattle, WA
98108

Opening Hours

Monday 9am - 5pm
Tuesday 9am - 5pm
Wednesday 9am - 5pm
Thursday 9am - 5pm
Friday 9am - 5pm

Website

Alerts

Be the first to know and let us send you an email when ព្រះធម៌និងជីវិត/ Dhamma & Life posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share