Bhikkhu Katisaro Sokrom Chao

Bhikkhu Katisaro Sokrom Chao Teaching Dhamma

បុណ្យចូលឆ្នាំវត្តធម្មចក្ការាម**********************គ្មានទានឯណាស្មើនឹងធម្មទានឡើយ ។គ្មានមិត្តឯណាស្មើដោយមិត្តនិងធម៌ឡើយ ។គ្ម...
04/16/2026

បុណ្យចូលឆ្នាំវត្តធម្មចក្ការាម
**********************
គ្មានទានឯណាស្មើនឹងធម្មទានឡើយ ។
គ្មានមិត្តឯណាស្មើដោយមិត្តនិងធម៌ឡើយ ។
គ្មានចំណែកអ្វីសើ្មនិងចំណែកធម៌ឡើយ ។
គ្មានញាតិឯណាស្មើដោយញាតិនិងធម៌ឡើយ ។

Bhikkhus, for two reasons fauns do not utter human speech:1. May we not speak falsely.2. May we not misrepresent another...
03/11/2026

Bhikkhus, for two reasons fauns do not utter human speech:
1. May we not speak falsely.
2. May we not misrepresent another with what is contrary fact.

ម្នាលភិក្ខុទាំងឡាយ ពួកសត្វកិន្នរ កាលពិចារណា ឃើញនូវអំណាចនៃប្រយោជន៏ ២ យ៉ាងនេះ ទើបមិនពោលវាចាជារបស់មនុស្ស ៖
១. មិនពោលពាក្យមុសា ។
២. មិនពោលបង្កាច់អ្នកដទៃដោយពាក្យមិនពិត ។

ព្រះពុទ្ធ ព្រះអង្គទូន្មានខ្លួនដ៏ប្រសើរ ជាងពួកជនអ្នកទូន្មានខ្លួន ព្រះអង្គស្ងប់រម្ងាប់ដ៏ប្រសើរ ជាងពួកជនអ្នកស្ងប់រម្ងាប់ ព្...
02/27/2026

ព្រះពុទ្ធ ព្រះអង្គទូន្មានខ្លួនដ៏ប្រសើរ ជាងពួកជនអ្នកទូន្មានខ្លួន ព្រះអង្គស្ងប់រម្ងាប់ដ៏ប្រសើរ ជាងពួកជនអ្នកស្ងប់រម្ងាប់ ព្រះអង្គស្វែងរកគុណមានសីលគុណជាដើម ព្រះអង្គមានចិត្តរួចស្រឡះ ដ៏ប្រសើរជាងពួកជនអ្នកមានចិត្តរួចស្រឡះ ព្រះអង្គឆ្លងផុតដ៏ប្រសើរជាងជនអ្នកឆ្លងទាំងឡាយ ។ ព្រោះហេតុនោះឯង ទើបពួកទេវតា និងមនុស្ស តែងនមស្សការចំពោះព្រះពុទ្ធ ដែលមានព្រះទ័យក្លៀវក្លាដ៏ប្រសើរ អង្គនុ៎ះ ។ ក្នុងលោក ព្រមទាំងទេវលោក ឥតមានបុគ្គលណា ប្រៀបផ្ទឹមនឹងព្រះអង្គបានឡើយ ។

02/04/2026

ព្រះសម្មាសម្ពុទ្ធទ្រង់នាំអតីតនិទានមកសំដែងថា: ក្នុងកាលដែលកន្លងទៅហើយ មានព្រះមហាក្សត្រិយ៏មួយព្រះអង្គទ្រង់ព្រះនាមធនញ្ជយកោរព្យៈ សោយរាជ្យក្នុងក្រុងឥន្ទបត្តក្នុងដែនកុរុ ពោធិសត្វទៅចាប់បដិសទ្ធិកើតក្នុងផ្ទៃនៃព្រះអគ្គមហេសីរបស់ព្រះរាជាអង្គនោះ លុះប្រសូតមក បានដឹងក្តីមានវ័យចំរើនតាមលំដាប់ ហើយបានទៅសិក្សាសិល្បសាស្រ្តទាំងពួងក្នុងក្រុងតក្កសិលា លុះចប់ការសិក្សាហើយត្រឡប់មកនគរវិញ ព្រះបិតាទ្រង់តាំងព្រះពោធិសត្វក្នុងឋានៈជាព្រះឧបរាជ ។ លុះចំណេរកាលមកខាងក្រោយ អំណើះឥតព្រះបិតាទៅ ព្រះពោធិសត្វបានសោយរាជ្យ ទ្រង់រក្សារាជធម៌ ( ធម៌សម្រាប់សេ្តច) ១០ យ៉ាង ព្រមទាំងប្រព្រឹត្តកុរុធម៌ផង ។
ទសពិតរាជធម៌ ១០ យ៉ាងនោះគឺ:
១- ទាន ទ្រង់ព្រះរាជទានទ្រព្យមានកំណត់ចំពោះបុគ្គល ។
២- សីល ទ្រង់រក្សាកាយវាចាឲ្យមានសណ្តាប់រៀបរយល្អ ។
៣- បរិច្ចាគ ទ្រង់បរិចាគព្រះរាជទ្រព្យជាសាធារណៈប្រយោជន៏ ។
៤- អាជ្ជវ ទ្រង់មានព្រះព្រះអធ្យាស្រ័យដ៏ត្រឹមត្រង់ក្នុងសុចរិតធម៌ ។
៥- មទ្ទវ ទ្រង់មានព្រះអធ្យាស្រ័យនឹងព្រះកាយដ៏ទន់ភ្លន់សុភាព ។
៦- តបៈ. ទ្រង់មានព្យាយាមកំចាត់សេចក្តីអាក្រក់ចេញ ( រក្សាឧបោសថ) ។
៧- អក្កោធ ទ្រង់មិនក្រេវក្រោធដោយខុសទំនង ( មានមេត្តា) ។
៨- អវិហឹសា ទ្រង់មិនបៀតបៀនអ្នកដទៃដោយអយុត្តិធម៌ ។
៩- ខន្តិ ទ្រង់ចេះអត់ធន់ចំពោះហេតុការណ៌ផ្សេងៗ ។
១០- អវិរោធន ទ្រង់មិនធ្វើខុសចាកហេតុដ៏ត្រឹមត្រូវ ឬមិនច្រឡោតទៅតាមលោកធម៌ ឬក៏មិនរំលោភបំពានលើច្បាប់

ឯកុរុធម៌នោះបានដល់សីល ៥ គឺ:
១- ការមិនសម្លាប់សត្វ ។
២- ការមិនយកនូវទ្រព្យដែលគេមិនបានឲ្យ ។
៣- ការមិនប្រព្រិត្តខុសក្នុងកាមទាំងឡាយ ។
៤- ការមិនពោលពាក្យកុហក ។
៥- ការមិនផឹកនូវទឹកស្រវឹង ។

ធម្មទានពេលរាត្រី

ភិក្ខុ កិត្តិសារោ
3006 S. Juneau St.
Seattle, WA 98107

Seattle, Wednesday, February 4, 2026

ព្រះពុទ្ធសាសនាមានអង្គ ៩**********************   ព្រះពុទ្ធវចនៈ គឺព្រះធម្មវិន័យ ដែលព្រះមានព្រះភាគទ្រង់សម្តែង ប្រកបដោយអង្អ ...
01/23/2026

ព្រះពុទ្ធសាសនាមានអង្គ ៩
**********************
ព្រះពុទ្ធវចនៈ គឺព្រះធម្មវិន័យ ដែលព្រះមានព្រះភាគទ្រង់សម្តែង ប្រកបដោយអង្អ ៩ គឺ ៖
១. សុត្តៈ បានដល់ ព្រះសូត្រទាំងឡាយ មានមង្គលសូត្រជាដើម រួមទាំងព្រះវិន័យបិដក និងនិទ្ទេស ។
២. គេយ្យ គឺ បានដល់ដែលព្រះសូត្រប្រកបដោយគាថាទាំងអស់ ។
៣. វេយ្យាករណៈ គឺ ព្រះអភិធម្មបិដក មានព្រះសូត្រដែលមិនមានគាថាលាយ និងព្រះពុទ្ធវចនៈ ដែលមិនចាត់ចូលក្នុងអង្អ ៨ ។
៤. គាថា គឺ ព្រះធម្មបទ ថេរគាថា ថេរីគាថា និងគាថាសុទ្ធ ៗ ដែលមិនមានឈ្មោះថា សូត្រ ក្នុងសុត្តនិបាត ។
៥. ឧទាន គឺ ព្រះសូត្រ ៨២ សូត្រ ដែលព្រះមានព្រះភាគទ្រង់បន្លឺដោយសោមនស្សញាណ ។
៦. ឥតិត្តកៈ គឺ ព្រះសូត្រ ១១០ សូត្រ ដែលផ្តើមដោយពាក្យថា វុតំ ហេតំ ភគវា សេចក្តីនេះសមដូចពាក្យដែលព្រញសម្មាសម្ពុទ្ធត្រាស់ទុកហើយ ។
៧. ជាតក. គឺ រឿងអតីតជាតិ របស់ព្រះមានព្រះភាគ និងសាវកមានអបណ្ណជាតកជាដើម រួម ៥៥០ ជាតក ។
៨. អព្ភូតធម៌ គឺ ព្រះសូត្រដែលប្រកបដោយអច្ឆរិយអព្ភុតធម៌ (ធម៌ដ៏ក្រៃលែងដោយគុណវិសេសដែលគួរអស្ចារ្យ ។
៩. វេទល្លៈ គឺ ព្រះសូត្រដែលសួរហើយៗបានការត្រាស់ដឹងនិងសេចក្តីត្រេកអរក្រៃលែងឡើងៗ មានចូឡវេទល្លសូត្រជាដើម ។

ធម្មទានពេលព្រឹក

វត្តធម្មចក្ការាម
3006 S Juneau St
Seattle, WA 98108

Seattle, Friday, January 22, 2026

បុគ្គលអ្នកមានបរិបុច្ឆាបដិភាណ តើដូចម្តេច?បុគ្គលខ្លះក្នុងលោកនេះ ជាអ្នកសាកសួរក្នុងប្រយោជន៏របស់ខ្លួនផង ក្នុងប្រយោជន៏នៃការចេះ...
01/11/2026

បុគ្គលអ្នកមានបរិបុច្ឆាបដិភាណ តើដូចម្តេច?
បុគ្គលខ្លះក្នុងលោកនេះ ជាអ្នកសាកសួរក្នុងប្រយោជន៏របស់ខ្លួនផង ក្នុងប្រយោជន៏នៃការចេះដឹងផង ក្នុងលក្ខណៈផង ក្នុងហេតុផង ក្នុងការណ៏គួរនិងការណ៏មិនគួរផង ។ ការចេះដឹងរមែងភ្លឺច្បាស់ ដល់បុគ្គលនោះ ព្រោះអាស្រ័យការសាកសួរនោះ ។ នេះ បុគ្គលអ្នកមានបរិបុច្ឆាបដិភាណ ។

The Buddha said:   “Ask not of birth but ask of conduct:   Fire is indeed produced from any wood.   A resolute sage, tho...
12/21/2025

The Buddha said:
“Ask not of birth but ask of conduct:
Fire is indeed produced from any wood.
A resolute sage, though from low family,
Is a thoroughbred restrained by a sense of shame.

ព្រះពុទ្ធទ្រង់ត្រាស់ថា
ចូរអ្នកកុំសួររកជាតិឡើយ ចូរសួរតែការប្រព្រឹត្តវិញ ។
ភ្លើងតែងកើតអំពីឈើ ។
ឯអ្នកប្រាជ្ញទោះបីកើតក្នុងត្រកូលទាប ក៏គង់មានសេចក្តីព្យាយាម ។
បុរសអាជានេយ្យជាអ្នកហាមឃាត់នូវបាបដោយហិរិ ។

ដកស្រង់ពីបិដក លេខ ៣០ ទំព័រ ១០៤

Giving dhamma in the morning
ធម្មទានពេលព្រឹ្

Seattle, Monday, December 21, 2025

ឧក្កដ្ឋេ សូរមិច្ឆន្តិ    មន្តីសុ អកុតូហលំមិយញ្ច អន្នបានម្ហិ  អត្ថេ ជតេ ច បណ្ឌិតន្តិ ។-ក្នុងកាលសង្រ្គាមកើតឡើង ពួកជនរមែងប្...
12/15/2025

ឧក្កដ្ឋេ សូរមិច្ឆន្តិ មន្តីសុ អកុតូហលំ
មិយញ្ច អន្នបានម្ហិ អត្ថេ ជតេ ច បណ្ឌិតន្តិ ។

-ក្នុងកាលសង្រ្គាមកើតឡើង ពួកជនរមែងប្រថ្នានូវបុរសអ្នកក្លៀវក្លា ។
-ក្នុងពួកអ្នកប្រឹក្សាការ គេប្រាថ្នានូវបុរសអ្នកមានវាចាមិនរោយរាយ ។
-ក្នុងកាលមានបាយទឹកឆ្ងាញ់ គេប្រាថ្នានូវបុរសជាទីស្រឡាញ់ ។
-ក្នុងកាលអាថ៌ (កំបាំង) កើតឡើង គេប្រាថ្នានូវបណ្ឌិត ។

Seattle, Monday, December 15, 2025

ជនណាខ្ចប់ត្រីស្អុយដោយស្បូវភ្លាំង ស្បូវភ្លាំងរបស់ជននោះ ទៅជាមានក្លិនស្អុយផ្សាយទៅ យ៉ាងណាមិញ ការសេេពគប់នឹងបុគ្គលពាល ក៏យ៉ាងនោ...
12/02/2025

ជនណាខ្ចប់ត្រីស្អុយដោយស្បូវភ្លាំង ស្បូវភ្លាំងរបស់ជននោះ ទៅជាមានក្លិនស្អុយផ្សាយទៅ យ៉ាងណាមិញ ការសេេពគប់នឹងបុគ្គលពាល ក៏យ៉ាងនោះដែរ ។

ជនណាខ្ចប់ក្រឹស្នាដោយស្លឹកឈើ ស្លឹកឈើរបស់ជននោះ ទៅជាមានក្លិនក្រអូបផ្សាយទៅ យ៉ាងណាមិញ ការសេេពគប់នឹងបុគ្គលជាអ្នកប្រាជ្ញ ក៏យ៉ាងនោះដែរ ។

ធម្មទានពេលរាត្រី

វត្តធម្មចក្ការាម
3006 S Juneau St
Seattle, WA 98108

Seattle, Monday, December 1, 2025

Bhikkhus, there are these five gifts of a good person.    What five?   1. He gives a gift out faith;    2. He gives a gi...
11/11/2025

Bhikkhus, there are these five gifts of a good person.
What five?
1. He gives a gift out faith;
2. He gives a gift respectfully;
3. He gives timely gift;
4. He gives a gift unreservedly;
5. He gives a gift without injuring himself or others.
1. Because he has given a gift out of faith, wherever the result of that gift is produced, he becomes rich, with great wealth and property, and he is handsome, attractive, graceful, possessing supreme beauty of complexion.
2. Because he has given a gift respectfully, wherever the result of that gift is produced, he becomes rich, with great wealth and property, and his sons and wives, slaves, servants, and workers are obedient, lend an ear, and apply their minds to understand.
3. Because he has given a timely gift, wherever the result of that gift is produced, he becomes rich, with great wealth and property, and timely benefits come to him in abundance.
4. Because he has given a gift unreservedly, wherever the result of that gift is produced, he becomes rich, with great wealth and property, and his mind inclines to the enjoyment of the five kinds of fine sensual pleasures.
5. Because he has given a gift without injuring himself or others, wherever the result of that gift is produced, he becomes rich, with great wealth and property, and no damage comes to his property from any source, whether from fire, floods, kings, thieves, or displeasing heirs.
There are these five gifts of a good person.

ម្នាលភិក្ខុទាំងឡាយ សប្បុរិសទាននេះមាន ៥ យ៉ាង ។
សប្បុរិសទាន ៥ យ៉ាង ដូចម្តេចខ្លះ ?
១. ឲ្យទានដោយសទ្ធា
២. ឲ្យទានដោយគោរព
៣. ឲ្យទានតាមកាលគួរ
៤. ឲ្យទានដោយចិត្តអនុគ្រោះ
៥. ឲ្យទានដោយមិនបានបៀតបៀនខ្លួនឯងនិងអ្នកដទៃ ។
១. ម្នាលភិក្ខុទាំងឡាយ បុគ្គលឲ្យទានដោយសទ្ធា ដោយផលទាននោះ កើតក្នុងទីណា ៗ ជាបុគ្គលស្តុកស្តម្ភមានទ្រព្យច្រើន មានភោគច្រើនផង ជាបុគ្គលមានរូបល្អគួររមិលមើល ជាទីជ្រះថ្លា ប្រកបទៅដោយភាពជាអ្នកមានសម្បុរល្អដ៏ក្រៃលែងផង ។
២. ម្នាលភិក្ខុទាំងឡាយ បុគ្គលឲ្យទានដោយគោរព ដោយផលទាននោះ កើតក្នុងទីណា ៗ ជាបុគ្គលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគច្រើនផង ពួកជនណាទោះកូនក្តី ប្រពន្ធក្តី ខ្ញុំក្តី អ្នកបម្រើក្តី អ្នកធ្វើការងារក្តី របស់បុគ្គលនោះ ជនទាំងនោះ តែងស្តាប់ដោយល្អ ផ្ទៀងស្រោត តាំងចិត្តដើម្បីដឹងផង ។
៣. ម្នាលភិក្ខុទាំងឡាយ បុគ្គលឲ្យទានតាមកាលដ៏គួរ ដោយផលទាននោះ កើតក្នុងទីណា ៗ ជាបុគ្គលស្តុកស្តម្ភមានទ្រព្យច្រើន មានភោគច្រើនផង ប្រយោជន៏គឺភោគៈដ៏ពោរពេញ រមែងមកតាមកាលដ៏គួរដល់បុគ្គលនោះផង ។
៤. ម្នាលភិក្ខុទាំងឡាយ បុគ្គលឲ្យទានដោយចិត្តអនុគ្រោះ ដោយផលទាននោះ កើតក្នុងទីណា ៗ ជាបុគ្គលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគច្រើនផង រមែងបង្អោនចិត្តទៅដើម្បីបរិភោគក្នុងកាមគុណ ៥ ដ៏លើសលុបផង ។
៥. ម្នាលភិក្ខុទាំងឡាយ បុគ្គលឲ្យទានដោយមិនបានបៀតបៀនខ្លួនឯងនិងអ្នកដទៃ ដោយផលទាននោះ កើតក្នុងទីណា ៗ ជាបុគ្គលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើនផង សេចក្តីអន្តរាយនៃភោគៈទាំងឡាយ មិនមានមកអំពីទីណាមួយ គឺអំពីភ្លើង អំពីទឹក អំពីស្តច អំពីចោរ អំហេតុមិនជាទីស្រឡាញ់ និងអំពីមនុស្សជាទាយាទ ។
ម្នាលភិក្ខុទាំងឡាយ សប្បុរិសទានមាន ៥ យ៉ាងនេះឯង ។

Seattle, Monday, November 10, 2025

Address

3006 S Juneau Street
Seattle, WA
98108

Telephone

+12532499173

Website

Alerts

Be the first to know and let us send you an email when Bhikkhu Katisaro Sokrom Chao posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share