ថាន វ៉ន

ថាន វ៉ន This page is created for propagating the Buddhism, teaching the way of controlling mind and developed

09/07/2025

បុណ្យជាតិកាន់បិណ្ឌវេនមួយ វត្តព្រះពុទ្ធរង្សី!💐🙏

ដំណឹងលាចាកសិក្ខាបទ (សឹក) #ខ្ញុំព្រះករុណា អាត្មាភាព សូមពិតប្រគេនព្រះសង្ឃគ្រប់ៗអង្គ  និង ចម្រើនពរញាតិញោមសាធារណជនដែលធ្លាប់ស...
07/09/2025

ដំណឹងលាចាកសិក្ខាបទ (សឹក)
#ខ្ញុំព្រះករុណា អាត្មាភាព សូមពិតប្រគេនព្រះសង្ឃគ្រប់ៗអង្គ និង ចម្រើនពរញាតិញោមសាធារណជនដែលធ្លាប់ស្គាល់ និងស្រឡាញ់រាប់អានចំពោះខ្ញុំព្រះករុណា អាត្មាភាពៗ សូមប្រកាសភាពអផ្សុក និងការអស់និស្ស័យ ព្រមទាំងកម្លាំងចុះខ្សោយនៃការទ្រទ្រង់ភេទជាបព្វជិត ព្រមដោយភ័យទាំង ៤ ប្រការគ្របសង្កត់ក្នុងចិត្តសន្ដាន ទើបសម្រេចចិត្តលាចាកសិក្ខាបទ(សឹក)នៅវត្តព្រះពុទ្ធរង្សី ផ្លូវលេខ៦ ទីក្រុងហ្វ៊ីឡាដែលហ៊្វា(Philadephia) សហរដ្ឋអាមេរិក។
#ជាចុងក្រោយសូមអរព្រះគុណ និង អរគុណចំពោះព្រះករុណាជាម្ចាស់ និងញាតិញោម លោកអ្នកសប្បុរសដែលជាអ្នកមានឧបការៈគុណចំពោះជីវិតផ្នួសរបស់ខ្ញុំករុណាអាត្មាភាព អស់រយៈកាល ២០ ឆ្នាំកន្លងមកនេះ សូមបានសេចក្ដីសុខចម្រើនសុខភាពល្អ ។
សូមអរព្រះគុណ និង សូមអរគុណ !!!

06/23/2025

សកម្មភាពបុណ្យខួប៧ថ្ងៃយាយ បានបញ្ចប់ហើយ សូមឧទ្ទិសមហាកុសលជូនយាយបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ!💐🥹

06/21/2025

សូមទស្សនាវីដេអូសកម្មភាពរៀបចំផ្កា ស្អែកបុណ្យខួប៧ថ្ងៃយាយ
សូមគោរពនិមន្ត និងអញ្ជើញព្រះថេរានុត្ថេរ ញាតិញោមពុទ្ធបរិស័ទចូលរួមក្នុងកម្មវិធីបុណ្យ ដោយសេចក្តីអនុគ្រោះ។
Address: 1234 Haddonfield-Berlin Road, Voorhees Township, NJ 08043
សូមអរព្រះគុណនិងអរគុណ!

ដំណឹងបុណ្យខួប7ថ្ងៃ យាយ ដឹង ឡូន  នៅវត្តព្រះពុទ្ធរង្សី New Jersey នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី22 ខែមិថុនា ឆ្នាំ2025 ខាង...
06/20/2025

ដំណឹងបុណ្យខួប7ថ្ងៃ យាយ ដឹង ឡូន នៅវត្តព្រះពុទ្ធរង្សី New Jersey នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី22 ខែមិថុនា ឆ្នាំ2025 ខាងមុខនេះហើយ។ សូមគោរពនិមន្ត និងអញ្ជើញព្រះថេរានុត្ថេរ ញាតិញោមពុទ្ធបរិស័ទចូលរួមក្នុងកម្មវិធីបុណ្យ ដោយសេចក្តីអនុគ្រោះ។
Address: 1234 Haddonfield-Berlin Road, Voorhees Township, NJ 08043
សូមអរព្រះគុណនិងអរគុណ!

06/18/2025

ដំណឹងបុណ្យខួប7ថ្ងៃ នៅវត្តព្រះពុទ្ធរង្សី New Jersey ••••••••••••••••••••
លោកយាយ ដឹង ឡូន
នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី22 ខែមិថុនា ឆ្នាំ2025 ខាងមុខនេះហើយ។
លោកយាយ បានធ្វេីទទួលអនិច្ចធម្ម នៅថ្ងៃ​ សៅរ៍ ទី​ 14 ខែមិថុនា ឆ្នាំ2025 ក្នុងជន្មាយុ​ 88ឆ្នាំ​។
សូមនិមន្តនិងអញ្ចើញពុទ្ធបរិស័ទទាំងជិតទាំងឆ្ងាយទាំងឡាយចូលរួមរំលែកមរណទុក្ខផង!
Address: 1234 Haddonfield-Berlin Road, Voorhees Township, NJ 08043
សូមអរព្រះគុណនិងអរគុណ!

06/16/2025

កម្រងវីដេអូបុណ្យសពយាយ

06/16/2025

ខ្ញុំព្រះករុណា អាត្មាភាព តំណាងឱ្យពូមីង និងបងប្អូនពិតជាមានក្តីសោមនស្សរីករាយយ៉ាងខ្លាំង និងសូមសម្តែងនូវគារវកិច្ចគោរពដឹងគុណចំពោះលោកគ្រូព្រះមហាថេរ: ព្រះអង្គគ្រូចៅអធិការវត្តព្រះពុទ្ធរង្សី និងម្ចាស់គ្រូ ពឺន ចិនថៅ (Chenthao Peun) និងព្រះថេរានុត្ថេរគ្រប់ព្រះអង្គ ព្រមទាំងពុទ្ធបរិស័ទ ញាតិញោមទាំងអស់ដែលបានចូលរួមបច្ច័យបួនសម្រាប់ចាត់ចែងកម្មបុណ្យសពលោកយាយរបស់ខ្ញុំករុណា អាត្មាភាព។ ជាពិសេស សូមអរគុណច្រើនចំពោះញោមប្រុស ណាប់ ជៀប (ណាប់ ជៀប)មេភូមិស្ទឹងកំបុត ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលបានរៀបចំបុណ្យសពរបស់យាយអាត្មាបានចប់សព្វគ្រប់។ #ជាទីបញ្ចប់ ខ្ញុំករុណា អាត្មាភាព សូមលើកហត្ថប្រណមបួងសួងចំពោះវត្ថុស័ក្តិសិទ្ធិក្នុងលោក និងគុណកែវព្រះរតនៈត្រ័យទាំងបី សួមជួយបីបាច់ថែរក្សាការពារលោកអ្នកមានឧបការៈគុណទាំងអស់ឱ្យជួបប្រសព្វភ័ព្វប្រទះនឹងពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Address

2400 S. 6th Street
Philadelphia, PA
19148

Alerts

Be the first to know and let us send you an email when ថាន វ៉ន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to ថាន វ៉ន:

Share