វត្តចុងខ្សាច់ Wat ChongKsach 2120

Directions Website

វត្តចុងខ្សាច់ Wat ChongKsach  2120 វត្តជ្រោយប្រាសាទ(ចុងខ្សាច់)​ កសាង ព.ស. ២១២០- ភូមិចុងខ្សាច់ ឃុំកំបាំងបាត់ ស្រុកកំពង់ស្ពាន ខេត្តត្រាវិញ

រសៀលអាទិត្យ ៨រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ។ ព្រះចៅអធិការ ព្រះសង្ឃ គណៈកម្មការ...
10/04/2026

រសៀលអាទិត្យ ៨រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ។ ព្រះចៅអធិការ ព្រះសង្ឃ គណៈកម្មការ គណាចារ្យបង្រៀន ពុទ្ធបរិស័ទ សិស្សានុសិស្ស វត្តជ្រោយប្រាសាទ(ចុងខ្សាច់) ចូលរួមរំលែកទុក្ខ និងបង្សុកូលជូនដល់សព គ្រូនាមភាណ ជាគណៈកម្មការ អាចារ្យបង្រៀន ទើបតែធ្វើមរណកាលថ្មីៗនេះ ។ សូមកុសលទាំងឡាយ ដែលគ្រូបានធ្វើហើយក្នុងបច្ចុប្បន្ននេះ ចូរជាគ្រឿងអាស្រ័យ ជាហេតុនិងបច្ច័យ សម្រាប់រំលត់ទុក្ខទាំងពួង ។

សេចក្តីជូនដំណឹងមរណទុក្ខយើងខ្ញុំជាព្រះសង្ឃ គណៈកម្មការ វត្តជ្រោយប្រាសាទ(ចុងខ្សាច់) និងក្រុមគ្រួសារនៃសព សូមប្រគេន និងជម្រាប...
10/04/2026

សេចក្តីជូនដំណឹងមរណទុក្ខ
យើងខ្ញុំជាព្រះសង្ឃ គណៈកម្មការ វត្តជ្រោយប្រាសាទ(ចុងខ្សាច់) និងក្រុមគ្រួសារនៃសព សូមប្រគេន និងជម្រាបជូនដំណឹងដល់ ពុទ្ធបរិស័ទ និងញាតិមិត្តជិតឆ្ងាយទាំងអស់ឱ្យបានជ្រាបថា៖
គ្រូនាម ភាណ ដែលជាគណៈកម្មការវត្តចុងខ្សាច់ បានទទួលមរណភាពនៅរាត្រី៧រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ២១:០០ នាទី ក្នុងជន្មាយុ ៥៦ឆ្នាំ ដោយជំងឺ ។
បច្ចុប្បន្ន សពត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិតាអោក - វត្តសាលវ័នតាអោក ។
សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការគោរពអញ្ជើញ ពុទ្ធបរិស័ទ និងញាតិមិត្តជិតឆ្ងាយទាំងអស់ ចូលរួមពិធីបុណ្យទក្ខិណានុប្បទាន ដើម្បីជាការចូលរួមរំលែកទុក្ខ និងឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធសព សូមឱ្យបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

កម្មវិធីកាន់បិណ្ឌ-ភ្ជុំបិណ្ឌ-សែនដូនតា នាវត្តជ្រោយប្រាសាទ(ចុងខ្សាច់) ព.ស. ២៥៧០
09/25/2026

កម្មវិធីកាន់បិណ្ឌ-ភ្ជុំបិណ្ឌ-សែនដូនតា នាវត្តជ្រោយប្រាសាទ(ចុងខ្សាច់) ព.ស. ២៥៧០

👉ព្រះសង្ឃ គណៈកម្មការ ពុទ្ធបរិស័ទ នៃចំណុះវត្តជ្រោយប្រាសាទ(ចុងខ្សាច់) ធ្វើធម្មទានជូនដល់ឧបាសិកា នាមប៉ៀន ដែលកំពុងមានជំងឺមកបៀ...
09/24/2026

👉ព្រះសង្ឃ គណៈកម្មការ ពុទ្ធបរិស័ទ នៃចំណុះវត្តជ្រោយប្រាសាទ(ចុងខ្សាច់) ធ្វើធម្មទានជូនដល់ឧបាសិកា នាមប៉ៀន ដែលកំពុងមានជំងឺមកបៀតបៀន ។

09/22/2026

ភ្លៀងធំ

Address

New York, NY

Alerts

Be the first to know and let us send you an email when វត្តចុងខ្សាច់ Wat ChongKsach 2120 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share