08/28/2026
-------------------សូមអនុមោទនា----------------------
- ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦
- ព្រះសង្ឃ និងពុទ្ធបរិស័ទវត្តមុនីសុតារាមបានប្រគេនឧបោសថិកភត្តចំពោះព្រះសង្ឃចំនួន២៥អង្គ ដែលបាននិមន្តមកកាន់វត្តមុនីសុតារាម ដើម្បីធ្វើឧបោសថកម្មរួមកន្លះខែម្តងក្នុងរដូវវស្សា៣ខែតាមកាលកំណត់ ។
- សូមប្រគេន និងជូនពរដល់គុណម្ចាស់គ្រប់អង្គ ញោមញាតិ ម្ចាស់សទ្ធាគ្រប់រូប បានសុខចម្រើន មានបញ្ញា សម្មាទិដ្ឋិ ឆាប់រួចចាកទុក្ខ ។