Kheang Socheat page

Kheang Socheat page ពុទ្ធំ ធម្មំ សង្ឃំ សរណំ គច្ឆាមិ

09/27/2021

តោះរៀនសូត្របទលេីកទង់ព្រះពុទ្ធសាសនាទាំងអស់គ្នា

12/05/2020

អានិសង្សកឋិន

05/08/2020

លោកយាយឧបាសិកា សាយ នឹម បានឃ្លាតឆ្ងាយពីកូនចៅក៏ពិតមែនហេីយ ប៉ុន្តែសេចក្ដីល្អដែលយាយបានធ្វេីកូនចៅនៅចងចាំជានិច្ច សូមបុណ្យកុសលជួយលោកយាយរបស់ខ្ញុំបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ 😭😭😭🌹🌹🌹🙏🙏🙏

សូមប្រគេនសព្វសាធុការពរដល់ព្រះគ្រូជាម្ចាស់មានព្រះសុខភាពល្អ សូមបានជាសុខក្នុងព្រះសាសនាតរៀងទៅ សូមអនុមោទនា ។
04/14/2020

សូមប្រគេនសព្វសាធុការពរដល់ព្រះគ្រូជាម្ចាស់មានព្រះសុខភាពល្អ សូមបានជាសុខក្នុងព្រះសាសនាតរៀងទៅ សូមអនុមោទនា ។

សព្រហ្មចារី
04/13/2020

សព្រហ្មចារី

មហាសង្រ្កាន្តឆ្នាំជូត ទោស័កចុល្លសករាជ ១៣៨២​ មហាសករាជ ១៩៤២​ពុទ្ធសករាជ ២៥៦៤  គ្រិស្តសករាជ ២០២០ព្រះពុទ្ធសករាជព្រះសាសនា អតិក...
04/13/2020

មហាសង្រ្កាន្ត
ឆ្នាំជូត ទោស័ក
ចុល្លសករាជ ១៣៨២​ មហាសករាជ ១៩៤២​ពុទ្ធសករាជ ២៥៦៤ គ្រិស្តសករាជ ២០២០
ព្រះពុទ្ធសករាជព្រះសាសនា អតិកន្តាកន្លងទៅហើយបាន ២៥៦៣ ត្រឹមថ្ងៃ១៥កើត ខែពិសាខ លុះដល់ ថ្ងៃ១រោច ខែពិសាខ ឆ្នាំជូត​ ទោស័កតទៅចូលពុទ្ធ​ សករាជ ២៥៦៤។
សង្ក្រាន្តនឹងចូលមកដល់នៅវេលាម៉ោង២០:៤៨​នាទី​យប់​ ថ្ងៃចន្ទ័​ ៦រោច ខែចែត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ្រិស្តសករាជ២០២០។ ពេលនោះព្រះអាទិត្យចរចេញពីមីនរាសី ទៅឋិតនៅឯ មេសរាសីតាមផ្លូវគោវិថីគឺផ្លូវកណ្តាល ទើបមានទេវធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម គោរាគទេវី ជាបុត្រីទី២ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿងស្រង៉ែ លម្អនូវ​ ព្រះកាណ៌ដោយសៀតផ្កាអង្គាបុស្ប​ អាភរណៈ​ទ្រង់ពាក់កែវមុក្តា ភក្សាហារទ្រង់សោយ តេលំ​ (ប្រេងសណ្តែក-ល្ង)​ អាវុធព្រះហស្តស្តាំទ្រង់ព្រះខ័ន​ ព្រះហស្តឆ្វេង ទ្រង់យដ្ឋិ (ឈើច្រត់) គង់ផ្ទំបើកព្រះនេត្រលើខ្នង ព្យគ្ឃ (ខ្លាធំ) ជាពាហនៈ។

☆ ទេពធីតាព្រះនាម គោរាគទេវី (បុត្រីទីពីរ)

☆ ភក្សាហារ តេលំ​ (ប្រេងសណ្តែក-ល្ង)

☆ អាវុធ ស្តាំព្រះខ័ន ឆ្វេងយដ្ឋិ (ឈើច្រត់)

☆ ពាហនៈ គង់ផ្ទុំបើកព្រះនេត្រលើខ្នងព្យគ្ឃ (ខ្លាធំ)​

☆ ថ្ងៃចន្ទ័ ទី៦រោច ខែចែត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ.ស ២០២០ វេលាម៉ោង២០:៤៨នាទីជាថ្ងៃមហាសង្ក្រាន្ត

☆ ថ្ងៃអង្គារ៍ ទី៧រោច ខែចែត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.​ ២០២០ ជាវារៈវ័នបត (ថ្ងៃកណ្តាល)

☆ ថ្ងៃពុធទី៨រោច ខែចែត្រ ត្រូវនឹងថ្ងៃទី១៥​ ខែមេសា គ.ស.​ ២០២០ ជាវារៈវ័នបត (ថ្ងៃកណ្តាល)

☆ ថ្ងៃព្រហស្បត៍ទី៩រោច ខែចែត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា គ.ស.​ ២០២០ វេលាម៉ោង​ ០១ម៉ោង២៤នាទី៣៦វិនាទី​ ជាវរៈឡើងស័ក (ថ្ងៃបង្ហើយ)

គម្រប់ជាសង្ក្រាន្តបួនថ្ងៃស្រេចបរិបូណ៍ចូលជាសកលឆ្នាំជូត​ ទោស័ក ពុទ្ធសករាជ ២៥៦៤ តទៅ។

វិធីការពារខ្លួនពីការឆ្លងមេរោគកូវីដ១៩ សូមញាតិញោមពុទ្ធបរិស័ទថែរក្សាសុខភាពរបស់ខ្លួនអោយបានល្អ ការមិនមានរោគគឺជាលាភដ៏ត្តម ចូលក...
04/11/2020

វិធីការពារខ្លួនពីការឆ្លងមេរោគកូវីដ១៩ សូមញាតិញោមពុទ្ធបរិស័ទថែរក្សាសុខភាពរបស់ខ្លួនអោយបានល្អ ការមិនមានរោគគឺជាលាភដ៏ត្តម ចូលកម្ចាស់ជំងឺឆ្លងនេះចេញពីពិភពលោកទាំងមូលផ្ដេីមចេញយេីងម្នាក់ៗ ។ បំណងល្អពីវត្តបទុមវ័ន ក្រាំងក្រូច

🙏លិខិតប្រគេនពរ🙏សូមប្រគេនពរបវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការប្រគេនចំពោះ ព្រះរតនមេធា វង្ស សំណាង ព្រះរាជាគណ...
04/10/2020

🙏លិខិតប្រគេនពរ🙏
សូមប្រគេនពរបវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការប្រគេនចំពោះ ព្រះរតនមេធា វង្ស សំណាង ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្តបទុមវ័ន ក្រាំងក្រូច ឃុំ ស្នំក្រពេី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំជូត ទោ ស័ក ព.ស. ២៥៦៤ គ.ស.២០២០ ខ្ញុំព្រះករុណាជាសិស្សគណទាំងអស់គ្នា សូមប្រគេនពរ ព្រះរតនមេធា មានព្រះសុខភាពល្អបរិបូរណ៌ ព្រះជន្មាយុយឺនយូរ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ និងពុទ្ធពរ ៤ ប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
គោរពប្រគេនពរពី
🙏ខ្ញុំព្រះករុណាជាសិស្សគណគ្រប់រូប🙏

.....ព្រះចៅអធិការ ព្រះសង្ឃ អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជេីងវត្តបទុមវ័ន (ក្រាំងក្រូច) ឃុំស្នំក្រពេី ស្រុកគងពិសី...
10/29/2019

.....ព្រះចៅអធិការ ព្រះសង្ឃ អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជេីងវត្តបទុមវ័ន (ក្រាំងក្រូច) ឃុំស្នំក្រពេី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទាំងមូល សូមចូលរួមរំលែកព្រះរាជមរណទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយជាទីបំផុតជាមួយ ក្រុមគ្រួសារសម្តេចព្រះសព ព្រះមន្រ្តីសង្ឃ ភិក្ខុសាមណេរ និងអាចារ្យគណៈកម្មការវត្តសន្សំកុសល។ ការយាងសោយទីវង្គតរបស់សម្ដេចគឺជាការបាត់បង់ព្រះសង្ឃជាបញ្ញវន្តខ្មែរដ៏ឆ្នេីមនាសម័យបច្ចុប្បន្ននេះ សម្ដេចបានលះបង់កម្លាំងកាយពល ប្រាជ្ញាញាណបូជាថ្វាយព្រះពុទ្ធសាសនារហូតសោយព្រះទីវង្គត ដោយអំណាចនៃគុណព្រះរតនត្រ័យ និងកុសលផលបុណ្យទាំងឡាយ សូមថ្វាយដួងព្រះវិញ្ញាណក្ខន្ធសម្តេចព្រះសព បាននិមន្តយាងទៅកាន់ទីឋានបរមសុខជាភិយ្យោភាព ។
------------------------------------------....សូមទូលថ្វាយ ប្រគេន និងជម្រាបជូនដំណឹងថា សម្តេចព្រះធម្មលិខិត កិត្តិឧទ្ទេសបណ្ឌិត លាស់ ឡាយ សម្តេចព្រះសង្ឃនាយករងទី១ និងជាព្រះប្រធានថេរសភាសង្ឃនៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា បានយាងសោយទិវង្គត នៅវេលាម៉ោង ៣:៣០នាទីរសៀល នាថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ ដោយព្រះរាជរោគាពាធ ក្នុងព្រះជន្មាយុ ១០៦ ព្រះវស្សា នៅវត្តសន្សំកុសល ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
---------------------------------------------
ថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩

Address

Bowling Green, KY
42101

Telephone

+12704219613

Website

Alerts

Be the first to know and let us send you an email when Kheang Socheat page posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Kheang Socheat page:

Share