Daily Word of God

Daily Word of God Pacific Hope Cambodia we standing pray for the world as Holy spirit lead us to pray 24 hour and we p We send teachers. We cultivate small business opportunities.

Personalized Approach

We at Pacific Hope have dedicated our lives to bringing education, social and economic projects to tribal people right where they live. We trek into remote areas on invitation by tribal members, we develop relationships, we assess the needs of the community, and then we begin to build among the people to make dreams reality. Excellence and Professionalism

We create teams o

f qualified professionals who travel together into the field to implement short and long-term projects. We set up education and service centers. In cooperation with Pacific Gates Education, our sister organization, we build schools. As a Christian NGO we bring in the know-how to train local people to help one another and themselves. We build Hope

At Pacific Hope we build education. We build small business. We build possibilities. We build training. We build opportunity. We build community. We build lives. We build Hope. Pacific Hope Cambodia welcome you around the world to join and pray for God complete His mission on the world as we body of Jesus Christ .

12/09/2023

Do you love God

លោកអ្នកមិនត្រូវការកាន់តែស្រឡាញ់ខ្លួនឯងនោះទេបន្ទាប់​ពី​ចំណាយ​ពេល​អស់​មួយ​ភាគ​បួន​នៃ​សតវត្សរ៍​នៅ​ព្រះ​វិហារ បេថ្លេហិម​បាទី...
12/09/2023

លោកអ្នកមិនត្រូវការកាន់តែស្រឡាញ់ខ្លួនឯងនោះទេ
បន្ទាប់​ពី​ចំណាយ​ពេល​អស់​មួយ​ភាគ​បួន​នៃ​សតវត្សរ៍​នៅ​ព្រះ​វិហារ បេថ្លេហិម​បាទីស្ទ លោក​គ្រូ ចន ផាបភ័រ បាន​ក្រឡេក​មើល​ក្រោយ និង​បាន​ឆ្លុះ​បញ្ចាំង​លើ​ការ​ពេញ​និយម​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​បំផុត​មួយ​ដែល​គាត់​បាន​ដើរ​តាម​នៅ​ក្នុង​គ្រីស្ទ​បរិស័ទ។ ហើយ​ការ​ពេញ​និយម​នេះ​គឺ​ជា​ការ​លើក​ខ្លួន​ឯង និង​ការ​ស្រឡាញ់​ខ្លួន​ឯង ហើយ​វា​ជា​ការ​ដែល​បាន​កើត​ឡើង​ខ្លាំង​មែន​ទែន​នៅ​ក្នុង​អំឡុង​ឆ្នាំ ១៩៧០ ដល់ ១៩៨០។ គេ​បាន​លើក​ឡើង​ថា ការ​ឲ្យ​តម្លៃ​លើ​ខ្លួន​ឯង​គឺ​ជា​គន្លឹះ​នៃ​សេចក្ដី​ស្រឡាញ់​របស់​គ្រីស្ទ​បរិស័ទ៖ ចូរ​ស្រឡាញ់​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន ហើយ​បន្ទាប់​មក​ទើប​លោក​អ្នក​អាច​ស្រឡាញ់​អ្នក​ដទៃ​ទៀត​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ប៉ុន្តែ គំរូ​បែប​នេះ​គឺ​ជា​ការ​បង្ខូច​ទ្រង់​ទ្រាយ​ទៅ​វិញ​ទេ។ ជា​ការ​ពិត​ណាស់ អ្វី​ដែល​ព្រះ​គម្ពីរ​ទាមទារ​ឲ្យ​គ្រីស្ទ​បរិស័ទ​ធ្វើ​គឺ​លើស​ឆ្ងាយ​ជាង​ការ​លើក​ខ្លួន​ឯង​ទៅ​ទៀត។ វា​លើស​ខ្លាំង​ជាង​នេះ ពី​ព្រោះ​ព្រះ​គម្ពីរ​មិន​បាន​ត្រាស់​ហៅ​យើង​ឲ្យ​ស្រឡាញ់​ខ្លួន​ឯង​ច្រើន​ថែម​ទៀត​នោះ​ទេ ប៉ុន្តែ​ឲ្យ​យើង​ស្រឡាញ់​អ្នក​ដទៃ​ដោយ​មាន​ចិត្ត​ស្មោះ​ត្រង់ និង​ព្យាយាម​ខ្នះខ្នែង​ដូច​ដែល​យើង​បាន​ស្រឡាញ់​ខ្លួន​ឯង​ដែរ។ ការ​ត្រាស់​ហៅ​ឲ្យ​ស្រឡាញ់​ដែល​លើស​បែប​នេះ​គឺ​ជា​ការ​ត្រាស់​ហៅ​ដែល​មាន​ការ​ទាមទារ​ខ្ពស់​ណាស់។ លោក​គ្រូ ចន ផាបភ័រ ហៅ​ការ​បើក​សម្ដែង​បែប​នេះ​ថា​ជា «ការ​ហិន​វិនាស»—ហិន​វិនាស​ដោយ​សារ​វា​បាន​ធ្វើ​ឲ្យ​គ្រីស្ទ​បរិស័ទ​ក្លាយ​ជា «សាសនា​ដែល​មិន​អាច​ទៅ​រួច​បាន»។ នេះ​ជា​អ្វី​ដែល​លោក​គ្រូ ចន ផាបភ័រ បាន​ពន្យល់​នៅ​ក្នុង​សេចក្ដី​អធិប្បាយ​របស់​គាត់​មួយ​ក្នុង​ចំណោម​សេចក្ដី​អធិប្បាយ​ទាំង ២០០៥ ចំណងជើង​របស់​គាត់។
តើ​បំណុល​នៃ​សេចក្ដី​ស្រឡាញ់​ដែល​យើង​ជំពាក់​អ្នក​ដទៃ​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ការ​ស្រឡាញ់​ខ្លួន​ឯង​ដោយ​របៀប​ណា? កណ្ឌ​គម្ពីរ រ៉ូម ១៣:៩ គឺ​ជា​ការ​ដក​ស្រង់​ចេញ​ពី​កណ្ឌ​គម្ពីរ លេវីវិន័យ ១៩:១៨។ ទាំង​ព្រះ​យេស៊ូវ លោក យ៉ាកុប និង​សាវ័ក ប៉ុល ក៏​បាន​លើក​សម្រង់​សម្ដី​នេះ​ឡើង​ដែរ។ នេះ​គឺ​ជា​បញ្ញត្តិ​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​សំខាន់​បំផុត «ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង»។ សំណួរ​របស់​ខ្ញុំ​គឺ​ថា តើ​ឃ្លា​ដែល​ថា «ស្រឡាញ់​ដូច​ខ្លួន​ឯង» មាន​ន័យ​យ៉ាង​ដូច​ម្ដេច—«ដូច​ខ្លួន​ឯង»?
មក​ដល់​ពេល​នេះ ខ្ញុំ​បាន​បម្រើ​នៅ​ទី​នេះ​អស់​រយៈ​ពេល​២៥​ឆ្នាំ​ហើយ។ យើង​ទើប​តែ​បាន​ធ្វើ​ពិធី​គម្រប់​ខួប​កាល​ពី​យប់​ថ្ងៃ​ពុធ​នេះ។ ខ្ញុំ​អាច​ចាំ​បាន​កាល​ពី​៦ឆ្នាំ​មុន​ពេល​ដែល​ខ្ញុំ​បាន​មក​ដល់​ក្រុម​ជំនុំ បេថ្លេហិម ដំបូង ហើយ​ខ្ញុំ​អាច​និយាយ​បាន​ថា ក្នុង​ចំណោម​ការ​ខ្វល់​ខ្វាយ​ជា​ច្រើន​ក្នុង​ជីវិត​របស់​ខ្ញុំ​ចាប់​ពី​ឆ្នាំ ១៩៧៤ ដល់ ១៩៨៩ គឺ​ជា​បញ្ហា​មួយ​នេះ​ហើយ។ តើ​ឃ្លា​ដែល​ថា «ដូច​ខ្លួន​ឯង» មាន​ន័យ​យ៉ាង​ដូចម្ដេច? ខ្ញុំ​ចង្អុល​បង្ហាញ​ពី​ការ​ពិត​នៃ​ប្រវត្តិសាស្ត្រ​បន្តិច​បន្តួច​ដោយ​សារ​តែ​ខ្ញុំ​មិន​បាន​ទទួល​ស្គាល់​ពី​បញ្ហា ឬ​ក៏​មាន​ការ​មួយ​ចំនួន​បាន​ផ្លាស់​ប្ដូរ​បន្តិច​បន្តួច។ ខ្ញុំ​មិន​បាន​ស្ដាប់​លឺ​ដូច​កាល​ពី​២០​ទៅ​៣០​ឆ្នាំ​មុន​នោះ​ទេ គម្រោង​ផែន​ការ​ទាក់​ទង​ទៅ​នឹង​ផ្លូវ​ចិត្ត​ដែល​បាន​សង់​នៅ​ក្នុង​ខ​គម្ពីរ​នេះ​មាន​ការ​ខុស​ខ្លាំង​មែន​ទែន។ ប៉ុន្តែ ខ្ញុំ​នឹង​ប្រាប់​លោក​អ្នក​អំពី​ចំណុច​នោះ​ក្រែង​លោ​ខ្ញុំ​នៅ​មិន​ទទួល​ស្គាល់​ពី​បញ្ហា និង​ក្រែង​លោ​លោក​អ្នក​ក៏​ទទួល​ស្គាល់​បែប​ដូច​នោះ​ដែរ។ ឥលូវ​នេះ ខ្ញុំ​នឹង​ព្យាយាម​រំដោះ​លោក​អ្នក​ចេញ​ពី​ការ​លង់​បែប​នេះ។
ដំណឹង​ល្អ​នៃ​ការ​លើក​ខ្លួន​ឯង
អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​ផុត​ទៅ គ្រីស្ទ​បរិស័ទ​បាន​សរសេរ​អត្ថបទ និង​សៀវភៅ​ដែល​ពួក​គេ​បាន​លើក​ឡើង​ថា បញ្ញត្តិ​មួយ​នេះ​មាន​ន័យ​ថា មូល​ហេតុ​ដែល​មនុស្ស​មិន​អាច​ស្រឡាញ់​អ្នក​ដទៃ​ទៀត​បាន​គឺ​ក៏​ព្រោះ​តែ​ពួក​គេ​មិន​បាន​រៀន​ពី​របៀប​ក្នុង​ការ​ស្រឡាញ់​ខ្លួន​ឯង​ឲ្យ​បាន​គ្រប់​គ្រាន់​សិន ហេតុ​ដូច្នេះ​ហើយ​បាន​ជា​កិច្ចការ​ក្នុង​ការ​ផ្ដល់​ការ​សិក្សា និង​កិច្ចការ​អប់​រំ ការ​ចិញ្ចឹម​បីបាច់​ថែ​រក្សា និង​ការ​អធិប្បាយ គឺ​ដើម្បី​ជួយ​មនុស្ស​ឲ្យ​ចេះ​ស្រឡាញ់​ខ្លួន​ឯង​ខ្លាំង​ជាង​មុន ដើម្បី​ឲ្យ​ពួក​គេ​មាន​ធន​ធាន​ក្នុង​ការ​ស្រឡាញ់​អ្នក​ដទៃ​ទៀត​បាន។ ហើយ​នៅ​ក្នុង​គម្រោង​ផែន​ការ​ដ៏​តូច​មួយ​នោះ ការ​ស្រឡាញ់​ខ្លួន​ឯង​គឺ​តែង​តែ​មាន​ន័យ​ថា ការ​លើក​ខ្លួន​ឡើង​ឯង។
ដូច្នេះ​ហើយ​បាន​ជា​ដំណឹង​ល្អ​សកល​ដែល​បាន​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​របស់​កុមារ អាពាហ៍ពិពាហ៍ និង​ជម្លោះ​អាជីវកម្ម​គឺ​ជា​ការ​ខ្វះ​នូវ​ការ​លើក​​ខ្លួន​ឯង ហេតុ​ដូច្នេះ​ហើយ កិច្ចការ​របស់​អ្នក​ប្រឹក្សា​ទាំង​អស់ គ្រូ​អធិប្បាយ​ទាំង​អស់ ឪពុក​ម្ដាយ​ទាំង​អស់ អ្នក​អប់រំ​ទាំង​អស់ គឺ​ជា​ការ​នាំ​កូន​តូចៗ​ទាំង​នោះ​ឲ្យ​ចេះ​លើក​ខ្លួន​ឯង​ជីវិត​រស់​នៅ​របស់​ពួក​គាត់ ហើយ​ឲ្យ​បុគ្គលិក​ទាំង​អស់​ចេះ​លើក​ខ្លួន​ឯង​នៅ​ក្នុង​ជីវិត​ ហើយ​បន្ទាប់​មក ការ​ទាំង​អស់​នឹង​ចាប់​ផ្ដើម​មាន​ភាព​ល្អ​ប្រសើរ​ឡើង​ជាង​នេះ ពីព្រោះ​នៅ​ពេល​ដែល​ពួក​គេ​ស្រឡាញ់​ខ្លួន​ឯង នោះ​ពួក​គេ​នឹង​ឲ្យ​សេចក្ដី​ស្រឡាញ់​នោះ​ហូរហៀរ​ទៅ​កាន់​អ្នក​ដទៃ​ទៀត​ដែរ។ នោះ​គឺ​ជា​គម្រោង​ផែន​ការ​បោក​ប្រាស់ ហើយ​វា​ក៏​បាន​បាត់​បង់​នូវ​ចំណុច​សំខាន់ៗ​ក្នុង​របៀប​ជា​ច្រើន​ដែរ។
ទី​មួយ សេចក្ដី​បង្គាប់​បញ្ជា​តាម​បទ​គម្ពីរ​មួយ​នេះ​សន្មត​ថា យើង​ទាំង​អស់​គ្នា​ចេះ​ស្រឡាញ់​ខ្លួន​ឯង​ហើយ ហើយ​មិន​ចាំ​បាច់​ត្រូវ​ការ​ឲ្យ​គេ​មក​បង្រៀន​ទាល់​តែ​សោះ​ក្នុង​ការ​ស្រឡាញ់​ខ្លួន​ឯង។ វា​ជា​ការ​សន្មត។ មនុស្ស​គ្រប់ៗ​គ្នា ដោយ​មិន​មាន​ករណី​លើក​លែង មាន​ទំនាក់​ទំនង​យ៉ាង​ងប់ងុល​ជា​មួយ​នឹង​ការ​ស្រឡាញ់​ខ្លួន​ឯង។ លោក​អ្នក​មិន​ត្រូវ​ការ​រៀន​ពី​ការ​នោះ​ទាល់​តែ​សោះ។
ហើយ​ចំណុច​ទី២ វា​គ្មាន​អ្វី​ទាក់​ទង​ជា​មួយ​នឹង​ការ​លើក​ខ្លួន​ឯង​នោះ​ទេ។ សេចក្ដី​ស្រឡាញ់​ដែល​លោក​អ្នក​មាន​សម្រាប់​ខ្លួន​ឯង​មាន​ភាព​សាមញ្ញ​ណាស់ បំណង​ប្រាថ្នា​របស់​លោក​អ្នក​ក្នុង​ការ​មាន​ភាព​សប្បាយ​រីក​រាយ និង​ការ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង ដើម្បី​ឲ្យ​ជីវិត​របស់​លោក​អ្នក​ដើរ​នៅ​ក្នុង​ផ្លូវ​ដែល​លោក​អ្នក​ចង់​បាន។ ព្រះ​អង្គ​មិន​បាន​មាន​បន្ទូល​ថា ដំបូង​លោក​អ្នក​ត្រូវ​រៀន​លើក​ខ្លួន​ឯង​ទេ ហើយ​បន្ទាប់​មក ចេញ​ពី​ការ​ឲ្យ​តម្លៃ​យ៉ាង​ខ្ពស់​ដល់​គុណ​សម្បត្តិ​របស់​លោក​អ្នក នោះ​ឥឡូវ​នេះ​លោក​អ្នក​មាន​សេរី​ភាព​ក្នុង​ការ​ស្រឡាញ់​អ្នក​ដទៃ​ទៀត​បាន—បន្ទាប់​មក​ជួយ​ពួក​គេ​ឲ្យ​សន្មត​ថា ពួក​គេ​ចេះ​ឲ្យ​តម្លៃ​ខ្លួន​ឯង​ថា​ពួក​គេ​អស្ចារ្យ​ប៉ុណ្ណា។
គ្រប់​គ្នា​ចង់​បាន​ភាព​សប្បាយ​រីក​រាយ
នោះ​មិន​មែន​ជា​របៀប​ដែល​សាវ័ក ប៉ុល កំពុង​តែ​គិត​នោះ​ទេ។ ព្រះ​បន្ទូល​មិន​បាន​បង្គាប់​ឲ្យ​យើង​ស្រឡាញ់​ខ្លួន​ឯង​នោះ​ទេ ទាំង​នោះ​គឺ​គ្រាន់​តែ​ជា​ការ​សន្មត​តែ​ប៉ុណ្ណោះ៖ ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​បាន​ស្រឡាញ់​ខ្លួន​ឯង—ប៉ុណ្ណឹង​វា​ច្បាស់​ល្មម​ដែល​មិន​គួរ​មាន​សំណួរ​អំពី​វា​ទៀត​នោះ​ទេ។
នេះ​គឺ​ជា​ឧទាហរណ៍​នៅ​ក្នុង​កណ្ឌ​គម្ពីរ អេភេសូរ​ជំពូក ៥។ សាវ័ក ប៉ុល កំពុង​និយាយ​អំពី​ប្ដី​ប្រពន្ធ​នៅ​ក្នុង​កណ្ឌ​គម្ពីរ​អេភេសូរ​នៅ​ក្នុង​ជំពូក​ទី៥។ គាត់​កំពុង​តែ​ប្រើ​ប្រាស់​បញ្ញត្តិ​នៃ​ការ​ស្រឡាញ់​អ្នក​ជិត​ខាង​មក​អនុវត្ត​ចំពោះ​ប្ដី​ប្រពន្ធ​ផង​ដែរ។ ដូច្នេះ ក្នុង​អត្ថន័យ​នេះ តើ​ឲ្យ​ប្ដី​អាច​ស្រឡាញ់​ប្រពន្ធ​បាន​ដោយ​របៀប​ណា? វា​មាន​ដំណើរ​ការ​ដូច​នេះ៖ «ត្រូវ​ឲ្យ​ប្ដី​ស្រឡាញ់​ប្រពន្ធ​បែប​យ៉ាង​នោះ​ឯង គឺ​ដូច​ជា​ស្រឡាញ់​រូប​កាយ​របស់​ខ្លួន​ដែរ អ្នក​ណា​ដែល​ស្រឡាញ់​ប្រពន្ធ​ខ្លួន នោះ​ក៏​ឈ្មោះ​ថា​ស្រឡាញ់​ដល់​ខ្លួន​ឯង​ហើយ»។ ហើយ​បន្ទាប់​មក គាត់​ក៏​បាន​បន្ថែម​ឃ្លា​ដ៏​សំខាន់​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៅ​ក្នុង​ខ​២៩​ទៀត​ថា «ដ្បិត​មិន​ដែល​មាន​អ្នក​ណា​ស្អប់​រូប​សាច់​ខ្លួន​ឯង​ឡើយ គឺ​គេ​តែង​ចិញ្ចឹម ហើយ​ថ្នាក់​ថ្នម​វិញ ដូច​ជា​ព្រះអម្ចាស់​ដល់​ពួក​ជំនុំ​ដែរ» (អេភេសូរ ៥:២៨-២៩)។ គ្មាន​នរណា​ម្នាក់​ស្អប់​ខ្លួន​ឯង​នោះ​ទេ ប៉ុន្តែ​តែង​តែ​ចិញ្ចឹម និង​ថ្នាក់​ថ្នម​ខ្លួន​គាត់​វិញ។ គ្រប់​គ្នា​ទាំង​អស់​ដោយ​មិន​មាន​ការ​លើក​លែង សុទ្ធ​តែ​ស្រឡាញ់​ខ្លួន​ឯង—មិន​ថា​ការ​លើក​ខ្លួន​របស់​គាត់​មាន​លក្ខណៈ​ទាប ឬ​ខ្ពស់​នោះ​ទេ។
គ្រប់​គ្នា​ចង់​មាន​អាហារ​បរិភោគ ហើយ​និង​ធ្វើ​ស្ទើរ​តែ​គ្រប់​យ៉ាង ដើម្បី​ឲ្យ​បាន​វា​មក​បរិភោគ ប្រសិន​បើ​យើង​ឃ្លាន​ខ្លាំង។
គ្រប់​គ្នា​ចង់​មាន​ទឹក​ផឹក ហើយ​មិន​ឲ្យ​ខ្លួន​ស្លាប់​ដោយ​សារ​ការ​ស្រេក​ឃ្លាន​នោះ​ទេ ហើយ​យើង​នឹង​ធ្វើ​ស្ទើរ​តែ​គ្រប់​យ៉ាង ដើម្បី​ឲ្យ​ខ្លួន​យើង​ទទួល​បាន​ទឹក​ផឹក ប្រសិន​បើ​យើង​ស្រេក​មែន។
គ្រប់​គ្នា​ចង់​គេច​ឲ្យ​ផុត​ពី​ការ​មាន​របួស និង​ការ​ស្លាប់ ហើយ​យើង​និង​ធ្វើ​គ្រប់​យ៉ាង ដើម្បី​គេច​ចេញ​ពី​ការ​ដើរ​កាត់​មុខ​រទេះ​ភ្លើង ឬ​មុខ​ឡាន ឬ​ពី​ការ​ផឹក​ថ្នាំ​ពុល ឬ​ក៏​ការ​ដែល​នាំ​ឲ្យ​ខ្លួន​យើង​ស្លាប់​ក្នុង​របៀប​ផ្សេងៗ​ទៀត​ដែរ។
យើង​ស្រឡាញ់​ជីវិត និង​សុខភាព​របស់​យើង​ខ្លាំង​ណាស់។ ហើយ​ប្រសិន​បើ​មាន​នរណា​ម្នាក់​លើក​ឡើង​ដោយ​បដិសេធ​ថា «ចុះ​សម្រាប់​ពួក​អ្នក​ដែល​ទទួល​បាន​ការ​រីក​រាយ​ពី​ការ​ឈឺ​ចាប់ និង​ពួក​អ្នក​ធ្វើ​អត្តឃាត​ខ្លួន​ឯង​វិញ? តើ​ពួក​គេ​ជា​ករណី​លើក​លែង ឬ​យ៉ាង​ណា? ខ្ញុំ​ចង់​មាន​ន័យ​ថា ពួក​គេ​មិន​បាន​មើល​ថែ​ខ្លួន​ឲ្យ​បាន​ល្អ​ទេ មែន​អត់?»។ ចម្លើយ​គឺ​ថា ពួក​អ្នក​ដែល​ទទួល​បាន​ការ​រីក​រាយ​ពី​ការ​ឈឺ​ចាប់ និង​ពួក​អ្នក​ដែល​ធ្វើ​អត្តឃាត​ខ្លួន​ឯង​មិន​មែន​ជា​ករណី​លើក​លែង​នោះ​ទេ ក្នុង​ច្បាប់​នេះ។
អ្នក​ដែល​ទទួល​បាន​ការ​រីក​រាយ​ចេញ​ពី​ការ​ឈឺ​ចាប់​គឺ​ជា​ម្នាក់​ដែល​មាន​មូល​ហេតុ​ក្រៀម​ក្រំ និង​គួរ​ឲ្យ​ញញើត ហើយ​ស្វែង​រក​ការ​រីក​រាយ​បាន​ដោយ​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ការ​ឈឺ​ចាប់ ឬ​ការ​ទទួល​បាន​ភាព​អរ​សប្បាយ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គ្រូ​ពេទ្យ។ ខ្ញុំ​ធ្លាប់​បាន​និយាយ​ជា​មួយ​អ្នក​ដែល​ធ្លាប់​បាន​អារ​ដៃ​ខ្លួន​ឯង។ ខ្ញុំ​បាន​សួរ​ស្ត្រី​វ័យ​ក្មេង​ម្នាក់​ដែល​យើង​ធ្លាប់​បាន​ធ្វើ​ការ​ជា​មួយ «ហេតុ​អ្វី​បាន​ជា​អ្នក​អារ​ខ្លួន​ឯង​បែប​នេះ?» គាត់​មាន​ស្នាម​របួស​ដាច​យ៉ាង​ធំ​នៅ​លើ​ក្បាល​ពោះ​របស់​គាត់។ គាត់​បាន​ឆ្លើយ​ថា «ដោយ​សារ​នោះ​វា​ជា​ពេល​តែ​មួយ​គត់​ដែល​មាន​នរណា​ម្នាក់​បាន​ប៉ះ​ខ្ញុំ» គាត់​ចង់​ឲ្យ​មាន​នរណា​ម្នាក់​មក​ប៉ះ​គាត់។ គាត់​ស្រឡាញ់​ខ្លួន​គាត់​ខ្លាំង​ណាស់។ «សូម​ប៉ះ​ខ្ញុំ​មក! លោក​គ្រូ​ពេទ្យ! សូម​ប៉ះ​ខ្ញុំ​មក!»។
ជា​ការ​ពិត វា​ក៏​ដូច​គ្នា​ជា​មួយ​នឹង​ការ​ធ្វើ​អត្តឃាត​ដែរ។ មាន​ហេតុ​ផល​តែ​មួយ​គត់​ដែល​នាំ​ឲ្យ​មនុស្ស​សម្លាប់​ខ្លួន គឺ​ដោយ​សារ​ជីវិត​របស់​គេ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ពេក ពួក​គេ​មិន​អាច​ប្រឈម​នឹង​វា​បាន​ទៀត​នោះ​ទេ ហើយ​ពួក​គេ​ចង់​គេច​ឲ្យ​ផុត​ពី​វា។ ពួក​គេ​គ្រាន់​តែ​ចង់​ចេញ​ឲ្យ​ផុត​ពី​ការ​ឈឺ​ចាប់ ដែល​នោះ​ក៏​ជា​ការ​ស្រឡាញ់​ខ្លួន​ឯង​ដែរ។ «ខ្ញុំ​មិន​ចង់​មាន​ការ​ឈឺ​ចាប់​ទៀត​ទេ»។
គ្រប់​គ្នា​ចូល​ចិត្ត​ឲ្យ​គេ​សរសើរ ហើយ​ដាច់​ចេញ​ពី​ព្រះ​គុណ នោះ​ពួក​យើង​ទាំង​អស់​គ្នា​ប្រសប់​ក្នុង​ការ​និយាយ និង​ធ្វើ​ការ​អ្វី​មួយ ដើម្បី​ឲ្យ​គេ​ចូល​ចិត្ត និង​លើក​មុខ​មាត់​យើង។ យើង​ត្រូវ​ការ​កិច្ចការ​ដ៏​ធំ​នៃ​ព្រះ​គុណ​ដ៏​ក្រៃលែង​ក្នុង​ការ​រំដោះ​លោក​អ្នក​ចេញ​ពី​រូប​ព្រះ​ទាំង​នោះ។ យើង​ស្រឡាញ់​ការ​សរសើរ​ពី​មនុស្ស។ មនុស្ស​គ្រប់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​សម្រាប់​ខ្លួន​ឯង។ ព្រះ​យេស៊ូវ​មិន​បាន​បង្គាប់​វា​នោះ​ទេ ព្រះ​អង្គ​ជ្រាប​ពី​វា​ហើយ។
ចូរ​ស្វែង​រក​ប្រយោជន៍​សម្រាប់​អ្នក​ដទៃ
ឥឡូវ​នេះ មាន​មនុស្ស​ជា​ច្រើន​គិត​ថា វា​នឹង​លើស​ពេក​ហើយ ប្រសិន​បើ​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា «ដូច្នេះ ចូរ​ឈប់​ស្រឡាញ់​ខ្លួន​ឯង​ដូច​នោះ ហើយ​ចូរ​ចាប់​ផ្ដើម​បំពេញ​កាតព្វកិច្ច​នៃ​ក្ដី​ស្រឡាញ់​ទៅ​កាន់​អ្នក​ដទៃ​ចុះ។ ចូរ​ឈប់​មាន​ចំណង់​ខ្លាំង​ក្នុង​ការ​ស្វែង​រក​សុភមង្គល​ដល់​ខ្លួន​ឯង និង​ដល់​សុខុមាល​ភាព​ខ្លួន​ឯង​ចុះ។ ចូរ​បញ្ឈប់​ការ​នោះ សម្លាប់​ការ​នោះ ឆ្កាង​ការ​នោះ ស្លាប់​នៅ​ក្នុង​ការ​នោះ និង​ចាប់​ផ្ដើម​ធ្វើ​អ្វី​ដែល​មិន​ហូរ​ចេញ​ពី​សេចក្ដី​ប៉ង​ប្រាថ្នា ដើម្បី​ភាព​អរ​សប្បាយ​​របស់​លោក​អ្នក ហើយ​ចូរ​គ្រាន់​តែ​ធ្វើ​វា​ទៅ​តាម​កាតព្វកិច្ច ហើយ​ក្នុង​សេចក្ដី​ស្រឡាញ់​ផង»។ មាន​មនុស្ស​មួយ​ចំនួន​អាច​នឹង​និយាយ​ថា នោះ​វា​លើស​ច្រើន​ណាស់ ហើយ​ខ្ញុំ​គិត​ថា វា​ក៏​អាច​ដូច​នោះ​ដែរ។
ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​វា​មិន​ច្រើន​ដូច​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល និង​ដូច​អ្វី​ដែល​សាវ័ក ប៉ុល បាន​មាន​ប្រសាសន៍ និង​លោក យ៉ាកុប បាន​លើក​ឡើង និង​កណ្ឌ​គម្ពីរ​លេវីវិន័យ​បាន​ចែង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គាត់​បាន​លើក​ឡើង​ថា «ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​ក្នុង​របៀប​ដូច​នោះ៖ ដូច​ដែល​លោក​អ្នក​ស្រឡាញ់​ខ្លួន​ឯង​យ៉ាង​សម្បើម​នោះ​ដែរ។ ចូរ​ធ្វើ​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​អ្នក​បាន​កើត​ឡើង ចូរ​ធ្វើ​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​អ្នក​ក្នុង​ការ​មាន​ភាព​អរ​សប្បាយ​ក្លាយ​ជា​រង្វាស់​នៃ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​ក្លាយ​ជា​ភាព​អរ​សប្បាយ​ដល់​អ្នក​ដទៃ​ចុះ»។ លោក​អ្នក​និយាយ​ពី​ភាព​ច្រើន​លើស​លប់ លោក​អ្នក​និយាយ​អំពី​ការ​ផ្លាស់​ប្ដូរ​នៃ​ជីវិត អំពី​ការ​ដែល​បេះ​ដូង​លោត​ស្ទើរ​តែ​ផ្ទុះ និង​អំពី​សេចក្ដី​បង្គាប់​បញ្ជា​ដែល​មិន​អាច​ទៅ​រួច​បាន។ ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​ខ្លួន​ដូច​ដែល​លោក​អ្នក​ស្រឡាញ់​ខ្លួន​ឯង​ចុះ។
ប្រសិន​បើ​លោក​អ្នក​មាន​ភាព​ស្វាហាប់​ក្នុង​ការ​ស្វែង​រក​សុភមង្គល​សម្រាប់​ខ្លួន​ឯង ចូរ​មាន​ភាព​ស្វាហាប់​ក្នុង​ការ​ស្វែង​រក​សុភមង្គល​ដល់​អ្នក​ជិត​ខាង​របស់​ខ្លួន​ផង​ចុះ។
ប្រសិន​បើ​លោក​អ្នក​មាន​គំនិត​ឆ្នៃ​ប្រឌិត​ក្នុង​ការ​ស្វែង​រក​សុភមង្គល​សម្រាប់​ខ្លួន​ឯង ចូរ​មាន​គំនិត​ឆ្នៃ​ប្រឌិត​ក្នុង​ការ​ស្វែង​រក​សុភមង្គល​ដល់​អ្នក​ជិត​ខាង​របស់​លោក​អ្នក​ដែរ។
ប្រសិន​បើ​លោក​អ្នក​មាន​ការ​តស៊ូ និង​ទ្រាំទ្រ​ក្នុង​ការ​ស្វែង​រក​សុភមង្គល​សម្រាប់​ខ្លួន​ឯង ចូរ​មាន​ការ​តស៊ូ និង​ទ្រាំទ្រ​ក្នុង​ការ​ស្វែង​រក​សុភមង្គល​ដល់​អ្នក​ជិត​ខាង​របស់​លោក​អ្នក​ដែរ។
សាវ័ក ប៉ុល មិន​បាន​លើក​ឡើង​ជា​ចម្បង​ថា​ឲ្យ​ស្វែង​រក​អ្នក​ជិត​ខាង​របស់​លោក​អ្នក​ដូច​អ្វី​ដែល​លោក​អ្នក​ចង់​បាន​នោះ​ទេ៖ គាត់​កំពុង​លើក​ឡើង​ថា «ចូរ​ស្វែង​រក​ប្រយោជន៍​សម្រាប់​ពួក​គេ​នៅ​ក្នុង​របៀប​ដូច​គ្នា​ទៅ​នឹង​ការ​ដែល​លោក​អ្នក​ស្វែង​រក​សម្រាប់​ខ្លួន​ឯង​វិញ។ ចូរ​កំណត់​កម្រិត​សម្រាប់​ស្វែង​រក​ខ្លួន​របស់​លោក​អ្នក​ផ្ទាល់ ដែល​វា​ខ្ពស់ ជា​រង្វាស់​ក្នុង​ការ​ស្វែងរក​ប្រយោជន៍​សម្រាប់​​ពួក​គេ​ដែរ»។
ការ​ច្រើន​ហួស​ហេតុ សេចក្ដី​បង្គាប់​ដែល​មិន​អាច​ទៅ​រួច
នេះ​គឺ​ជា​ការ​ហិន​វិនាស​មួយ។ លោក​អ្នក​កំពុង​អង្គុយ​នៅ​ផ្ទះ។ លោក​អ្នក​មាន​ចិត្ត​រីក​រាយ​ជា​មួយ​អារម្មណ៍​ពេល​ល្ងាច។ វា​មាន​អារម្មណ៍​ល្អ—ការ​មើល​ទូរទស្សន៍ មើល​វីដេអូ បរិភោគ​អាហារ​ឆ្ងាញ់ៗ ហើយ​ជជែក​គ្នា​លេង។ ហើយ​ស្រាប់​តែ​លោក​អ្នក​ឮ​សេចក្ដី​បង្គាប់​របស់​ព្រះ​យេស៊ូវ​ថា «ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ដែល​លោក​អ្នក​ចង់​បាន​ពេល​វេលា​ល្ងាច​នេះ​ដែរ​ចុះ»។ នេះ​គឺ​ជា​ការ​ហិន​វិនាស​មួយ។ ចូរ​វាស់​ស្ទង់​ការ​ស្វែង​រក​សុភមង្គល​របស់​អ្នក​ដទៃ​ដោយ​ស្វែង​រក​សុភមង្គល​របស់​ខ្លួន​ឯង។
តើ​លោក​អ្នក​ស្វែង​រក​សុខុមាល​ភាព​ដោយ​របៀប​ណា? ចូរ​ស្វែង​រក​សុខុមាល​ភាព​របស់​ពួក​គេ​ក្នុង​របៀប​នោះ​ដែរ។
តើ​លោក​អ្នក​ឃ្លាន​ទេ? ចូរ​ស្វែង​រក​អ្នក​ជិត​ខាង​ណា​ដែល​ឃ្លាន​ហើយ​ផ្គត់​ផ្គង់​ដល់​គាត់​ផង។
តើ​លោក​អ្នក​ស្រេក​ទឹក​ដែរ​ឬ​ទេ? ចូរ​ចម្អែត​ភាព​ស្រេក​ដល់​អ្នក​ជិត​ខាង​របស់​ខ្លួន​ឯង​ដែរ។
តើ​លោក​អ្នក​មាន​អារម្មណ៍​ឯកា​ដែរ​ឬ​ទេ? ចូរ​ស្វែង​រក​ម្នាក់​ដែល​កំពុង​ឯកា ហើយ​ធ្វើ​ជា​មិត្ត​នឹង​គេ​ចុះ។
តើ​លោក​អ្នក​កំពុង​ភ័យ​ខ្លាច​មែន​ទេ? ចូរ​ស្វែង​រក​នរណា​ម្នាក់ ដើម្បី​កម្សាន្ត​ចិត្ត​គាត់​ចុះ។
លោក​អ្នក​ចង់​ទទួល​បាន​ពិន្ទុ​ល្អ​សម្រាប់​ការ​ប្រឡង​ខាង​មុខ​នេះ។ អ្នក​ដទៃ​ក៏​ដូច​គ្នា​ដែរ ចូរ​ជួយ​ពួក​គេ។
នេះ​គឺ​ជា​ការ​ជ្រុល​ពេក។ វា​ជ្រុល​ហួស​ហេតុ​ជាង​ការ​និយាយ​ថា «ចូរ​ឈប់​ប្រាថ្នា ហើយ​ចាប់​ផ្ដើម​បំពេញ​កាតព្វកិច្ច​ចុះ»។ វា​ជា​រឿង​ជ្រុល​ជាង​នេះ​ទៅ​ទៀត ពីព្រោះ​វា​បាន​លើក​ឡើង​ថា «ឥឡូវ​នេះ ការ​ប៉ង​ប្រាថ្នា​ដ៏​សម្បើម​ទាំង​នេះ​ដែល​ខ្ញុំ​មាន​សម្រាប់​សុភមង្គល​មិន​បាន​យក​ចេញ​ឆ្ងាយ​ពី​ខ្ញុំ​នោះ​ទេ៖ ពួក​គេ​បាន​ផ្លាស់​ប្ដូរ​ទៅ​ជា​ប្រភេទ​ផ្សេង​នៃ​តន្ត្រី​វិញ។ កម្លាំង​ដូច​គ្នា​ទៅ​នឹង​ពី​មុន ការ​ចង់​បាន​ដូច​គ្នា សេចក្ដី​ប៉ង​ប្រាថ្នា​ដូច​គ្នា ឥឡូវ​នេះ ក្លាយ​ជា​បំណង​ប្រាថ្នា​សម្រាប់​លោក​អ្នក និង​សម្រាប់​សេចក្ដី​សង្គ្រោះ​របស់​លោក​អ្នក សម្រាប់​សុភមង្គល និង​ការ​ល្អ​សម្រាប់​លោក​អ្នក។ ក្រពះ​របស់​លោក​អ្នក​នឹង​បាន​ឆ្អែត គំនិត​របស់​លោក​អ្នក​នឹង​ទទួល​បាន​ការ​អប់​រំ ហើយ​ជីវិត​របស់​លោក​អ្នក​មាន​សារៈ​សំខាន់។ គ្រប់​របស់​ទាំង​អស់​ដែល​ខ្ញុំ​ចង់​បាន ឥឡូវ​នេះ​ខ្ញុំ​ចង់​បាន​ដោយ​កម្លាំង​ដូច​គ្នា ហើយ​ចង់​បាន​សម្រាប់​លោក​អ្នក​ដែរ»។
ជំនឿ​គ្រីស្ទ​បរិស័ទ​គឺ​ជា​សាសនា​ដែល​មិន​អាច​ទៅ​រួច​បាន។ នេះ​គឺ​ជា​ស្តង់ដារ​ដែល​លើស​លប់ ហើយ​វា​ធ្វើ​ឲ្យ​ខ្ញុំ​រង​ចាំ​យ៉ាង​យូរ ដើម្បី​ឲ្យ​មាន​ការ​អស្ចារ្យ​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ។
បញ្ញត្តិ​របស់​ព្រះយេស៊ូវ​ឲ្យ​យើង​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង​មិន​មែន​ជា​ការ​ត្រាស់​ហៅ​ឲ្យ​យើង​លើក​តម្លៃ​ខ្លួន​ឯង​ទេ​។ បញ្ញត្តិ​នោះ​គឺ​ជា​បញ្ជា​ឲ្យ​យើង​ស្វែងរក​ប្រយោជន៍​សម្រាប់​អ្នក​ដទៃ​ក្នុង​របៀប​ដូច​ដែល​យើង​ស្វែង​រក​សម្រាប់​ខ្លួន​ឯង​ដែរ។

12/09/2023

អញស្គាល់ដំណើរឯងរាល់គ្នា
«“អញ​ស្គាល់​សេចក្ដី​ដែល​អញ​គិត​ពី​ដំណើរ​ឯង​រាល់​គ្នា”» ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល «“មិន​មែន​គិត​ធ្វើ​សេចក្ដី​អាក្រក់​ទេ គឺ​គិត​ឲ្យ​បាន​សេចក្ដី​សុខ​វិញ ដើម្បី​ដល់​ចុង​បំផុត ឲ្យ​ឯង​រាល់​គ្នា​បាន​សេចក្ដី​សង្ឃឹម»”។ ខគម្ពីរ​មួយ​នេះ ឬ​ក៏​ផ្នែក​ខ្លះៗ​នៃ​ខគម្ពីរ​នេះ គឺ​ពេញ​ទៅ​ដោយ​ប្រជាប្រិយ​ភាព​មែន​ទែន។ គេ​ពេញ​និយម​ក្នុង​ការ​បង្ហាញ​កណ្ឌ​គម្ពីរ យេរេមា ២៩:១១ ក្នុង​ផ្ទាំង​រូប​ភាព បោះពុម្ព​លើ​អាវ ឬ​ក៏​បិទ​លើ​ជញ្ជាំង​ផ្ទះ។ល។ ជា​រឿយៗ គេ​យក​ខគម្ពីរ​នេះ​មក​និយាយ​ឡើង​ថា ហាក់​ដូច​ជា​ការ​សន្យា​អំពី​សេចក្ដី​សង្ឃឹម​ទៅ​កាន់​អ្នក​ដែល​កំពុង​តែ​កាន់​ទុក្ខ ឬក៏​កំពុង​តែ​បាក់​ទឹក​ចិត្ត។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មុន​យើង​អាច​យក​ខគម្ពីរ​មួយ​នេះ​មក​អនុវត្ត​បាន ជា​ដំបូង​គឺ​ដាច់​ខាត​យើង​ត្រូវ​តែ​យល់​វា​ក្នុង​បរិបទ​សិន។
ទាក់​ទង​នឹង​ការ​កាត់​ស្រាយ​ព្រះ​បន្ទូល ដាច់​ខាត​យើង​ត្រូវ​តែ​យល់​អំពី​ចំណុច​ខុស​គ្នា​រវាង​ការ​កាត់​ស្រាយ​ខគម្ពីរ​នោះ និង​ការ​អនុវត្ត​ខគម្ពីរ​នោះ​ដែរ៖ បទ​គម្ពីរ​មួយ​អាច​មាន​អត្ថន័យ​តែ​មួយ​គត់​ប៉ុណ្ណោះ ប៉ុន្តែ​បទ​គម្ពីរ​នោះ​អាច​មាន​ការ​អនុវត្ត​ខុសៗ​គ្នា​ជា​ច្រើន​បាន។ ហើយ​កណ្ឌ​គម្ពីរ យេរេមា ២៩:១១ ក៏​មិន​មាន​អ្វី​ខុស​ប្លែក​ពី​នោះ​ដែរ។ ខគម្ពីរ​នេះ​មាន​អត្ថន័យ​តែ​មួយ​គត់​ប៉ុណ្ណោះ។
កណ្ឌ​គម្ពីរ​យេរេមា​ជំពូក​ទី២៩​គឺ​ជា​សំបុត្រ​សរសេរ​ទៅ​កាន់​ពួក​ឈ្លើយ​នៅ​ឯ​ទី​ក្រុង​បាប៊ីឡូន។ ជា​ចំណែក​នៃ​ការ​ដាក់​ទារុណកម្ម​លើ​សាសន៍​យូដា​សម្រាប់​អំពើ​បាប​របស់​ពួក​គេ ព្រះ​ជាម្ចាស់​ហៀប​នឹង​ចាត់​ពួក​បាប៊ីឡូន​ទៅ​បំផ្លាញ​ទីក្រុង​យេរូសាឡឹម ហើយ​ឲ្យ​នាំ​មនុស្ស​ជា​ច្រើន​នាក់​ទៅ​កាន់​ទីក្រុង​បាប៊ីឡូន​ដែរ។ (សម្រាប់​ជា​ឧទាហរណ៍ សូម​មើល​នៅ​ក្នុង​កណ្ឌ​គម្ពីរ យេរេមា ២៥:៨-១៤។) នៅ​ពេល​នោះ​ហោរា យេរេមា បាន​សរសេរ​កណ្ឌ​គម្ពីរ​យេរេមា​ជំពូក​ទី២៩​ស្ដេច នេប៊ូក្នេសា ក៏​បាន​ដក​សាសន៍​យូដា​មួយ​ចំនួន នាំ​យក​ទៅ​កាន់​ទីក្រុង​យេរូសាឡឹម​ហើយ​ដែរ (សូម​មើល​នៅ​ក្នុង​ខ១) ទោះ​បើ​ការ​បំផ្លាញ​ទីក្រុង​យេរូសាឡឹម និង​ព្រះ​វិហារ​នឹង​នៅ​តែ​កើត​ឡើង​ក៏​ដោយ។ ហោរា យេរេមា សរសេរ​ទៅ​កាន់​ពួក​ឈ្លើយ ដើម្បី​ប្រាប់​ពួក​គាត់​ថា​រាស្ត្រ​របស់​ព្រះ​ជាម្ចាស់​នឹង​ត្រឡប់​ទៅ​ឯ​ទឹកដី​វិញ​បន្ទាប់​ពី​៧០​ឆ្នាំ (ខ១០)។ បន្ទាប់​មក គាត់​ក៏​ធានា​អះអាង​ទៅ​កាន់​ពួក​គាត់​នៅ​ក្នុង​ខ១១​ថា ព្រះ​ជាម្ចាស់​មិន​បាន​បោះ​បង់​ពួក​គាត់​ចោល​ឡើយ។ ព្រះ​អង្គ​នឹង​ស្ដារ​ពួក​គាត់​ឡើង​វិញ។ ផែនការ​របស់​រាស្ត្រ​ដែល​ទ្រង់​បាន​ជ្រើស​រើស «គិត​ឲ្យ​បាន​សេចក្ដី​សុខ​វិញ ដើម្បី​ដល់​ចុង​បំផុត ឲ្យ​ឯង​រាល់​គ្នា​បាន​សេចក្ដី​សង្ឃឹម»។
ក្នុង​ការ​អនុវត្ត​ចម្បង កណ្ឌ​គម្ពីរ យេរេមា ២៩:១១ មិន​មាន​អ្វី​ពាក់ព័ន្ធ​ទៅ​នឹង​បុគ្គល​ណា​ម្នាក់​ដែល​កំពុង​រស់​នៅ​សព្វ​ថ្ងៃ​នេះ​ទេ។ ខគម្ពីរ​នេះ​គឺ​សម្រាប់​តែ​សាសន៍​យូដា ដែល​កំពុង​រស់​នៅ​បែប​ជា​ឈ្លើយ​នៅ​ឯ​ទីក្រុង​បាប៊ីឡូន ក្នុង​អំឡុង​ពេល​នៃ​សតវត្សរ៍​ទី៦ មុន​គ.ស.តែ​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មនោសញ្ចេតនា​នៃ​ការ​លើក​ឡើង​ក៏​ពិត​ជា​គួរឲ្យ​ចាប់​អារម្មណ៍ ហើយ​លើក​ទឹក​ចិត្ត​មែន​ផង​ដែរ។ តើ​ខ​គម្ពីរ​នេះ​មិន​មាន​អត្ថន័យ​ទាល់​តែ​សោះ​មែន​ឬ ទាក់​ទង​ទៅ​នឹង​ដែល​ថា​យើង​អនុវត្ត​ខគម្ពីរ​នេះ​នៅ​សព្វ​ថ្ងៃ​នេះ? ចម្លើយ​គឺ​ថា នៅ​មាន។
កណ្ឌ​គម្ពីរ យេរេមា ២៩:១១ ក៏​មាន​ការ​អនុវត្ត​ផ្សេងៗ​ទៀត​ផង​ដែរ។ ជា​ពិសេស ខគម្ពីរ​នេះ​ឆ្លុះ​បញ្ចាំង​លើ​គោលការណ៍​ទូទៅ​ជាង​នោះ លើ​ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់ និង​សុច្ឆន្ទៈ​សម្រាប់​អស់​អ្នក​ដែល​ទ្រង់​ស្រឡាញ់ ដែល​រួម​មាន​ទាំង​ក្រុម​ជំនុំ​បច្ចុប្បន្ន​នេះ​ផង​ដែរ។ ដោយ​សារ​លក្ខណ​សម្បត្តិ​ដែល​មិន​ចេះ​ប្រែ​ប្រួល​របស់​ព្រះ​ជាម្ចាស់ ដូច្នេះ​យើង​អាច​យក​ខគម្ពីរ​នេះ​មក​អនុវត្ត​បែប​ជា​ទូទៅ​បាន។
ព្រះ​ជាម្ចាស់​បាន​សន្យា​ថា ទ្រង់​នឹង​នាំ​សាសន៍​អ៊‌ីស្រាអែល​ត្រឡប់​មក​វិញ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ពួក​ឈ្លើយ​អាច​មាន​ការ​ធានា​អះអាង​ថា ខ្លួន​នឹង​មាន​អនាគត និង​សេចក្ដី​សង្ឃឹម​បាន។ ព្រះ​អង្គ​មិន​បាន​ធ្វើ​ការ​សន្យា​នេះ​ទៅ​កាន់​គ្រប់​ជាតិ​សាសន៍ និង​គ្រប់​ពេល​វេលា​នោះ​ទេ ប៉ុន្តែ​ចំពោះ​តែ​សាសន៍​អ៊‌ីស្រាអែល​ប៉ុណ្ណោះ។ ដូច​គ្នា​ផង​ដែរ ព្រះ​ជាម្ចាស់​ក៏​បាន​សន្យា​ចំពោះ​អ្នក​ជឿ​ព្រះ​គ្រីស្ទ​នូវ​អ្វី​មួយ​ចំនួន​ដែល​មនុស្ស​ទូទៅ​មិន​អាច​យក​មក​អនុវត្ត​លើ​ខ្លួន​ឯង​ផ្ទាល់​បាន​ឡើយ។ ចំពោះ​អ្នក​ដែល​នៅ​ក្នុង​ព្រះ​គ្រីស្ទ ព្រះ​ជាម្ចាស់​បាន​សន្យា​ថា​ទ្រង់​បាន​អត់​ទោស​អំពើ​បាប​របស់​យើង ហើយ​យើង​ឈរ​នៅ​មុខ​ព្រះ​ភក្ត្រ​របស់​ទ្រង់​ដោយ​សុចរិត។ ព្រះ​ជាម្ចាស់​មាន​ផែនការ​សម្រាប់​អស់​អ្នក​ដែល​នៅ​ក្នុង​ព្រះ​គ្រីស្ទ ហើយ​ផែនការ​ទាំង​នោះ​គឺ​ល្អៗ។
យើង​អាច​ឃើញ​ស្រមោល​នៃ​កណ្ឌ​គម្ពីរ យេរេមា ២៩:១១ នៅ​ក្នុង​ខ​ផ្សេងៗ​ទៀត​ក្នុង​ព្រះ​បន្ទូល ដែល​មាន​ដូច​ជា​កណ្ឌ​គម្ពីរ រ៉ូម ៨:៣១-៣៩៖ «ដូច្នេះ យើង​នឹង​ថ្លែង​ប្រាប់​ពី​សេចក្ដី​ទាំង​នេះ​ថា​ដូច​ម្ដេច បើ​សិន​ជា​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន? ឯ​ព្រះ​អង្គ ដែល​មិន​បាន​សំចៃ​ទុក​នូវ​ព្រះ​រាជ​បុត្រា​ទ្រង់​បង្កើត គឺ​បាន​បញ្ជូន​ទ្រង់​ទៅ​ជំនួស​យើង​រាល់​គ្នា នោះ​តើ​មាន​ទំនង​អ្វី ឲ្យ​ទ្រង់​មិន​ប្រទាន​គ្រប់​ទាំង​អស់​មក​យើង ជា​មួយ​នឹង​ព្រះ​រាជ​បុត្រា​ទ្រង់​នោះ​ផង។ តើ​អ្នក​ណា​នឹង​ចោទ​ប្ដឹង​ពី​ពួក​រើស​តាំង​របស់​ព្រះ​បាន ដ្បិត​គឺ​ជា​ព្រះ​ហើយ ដែល​ទ្រង់​រាប់​គេ​ជា​សុចរិត? តើ​អ្នក​ណា​នឹង​កាត់​ទោស​គេ​បាន? ដ្បិត​ព្រះ​គ្រីស្ទ​ទ្រង់​បាន​សុគត​ជំនួស​គេ​ហើយ តែ​ដែល​ថា ទ្រង់​រស់​ឡើង​វិញ នោះ​មាន​ទំនង​ជាង ទ្រង់​ក៏​គង់​នៅ​ខាង​ស្ដាំ​នៃ​ព្រះ ហើយ​ជា​អ្នក​អង្វរ​ជំនួស​យើង​រាល់​គ្នា​ដែរ។ តើ​អ្នក​ណា​នឹង​ពង្រាត់​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ផង​ព្រះ​គ្រីស្ទ​បាន? តើ​សេចក្ដី​ទុក្ខ​លំបាក ឬ​សេចក្ដី​វេទនា សេចក្ដី​បៀតបៀន សេចក្ដី​អត់​ឃ្លាន សេចក្ដី​អាក្រាត សេចក្ដី​អន្តរាយ ឬ​ដាវ​ឬ​អី…? ទេ! គឺ​ក្នុង​សេចក្ដី​ទាំង​នោះ យើង​ខ្ញុំ​វិសេស​លើស​ជាង​អ្នក​ដែល​មាន​ជ័យ​ជំនះ​ទៅ​ទៀត ដោយ​សារ​ព្រះ​អង្គ​ដែល​ទ្រង់​ស្រឡាញ់​យើង ដ្បិត​ខ្ញុំ​ជឿ​ជាក់​ថា ទោះ​ស្លាប់ ឬ​រស់ ពួក​ទេវ​តា ឬ​អំណាច​អ្វី ការ​អ្វី​នៅ​ជាន់​នេះ ឬ​ទៅ​មុខ ឬ​ឥទ្ធិ​ឫទ្ធិ​អ្វី ទី​មាន​កំពស់ ទី​ជម្រៅ ឬ​របស់​អ្វី​ដែល​កើត​មក​ឯ​ទៀត​ក្ដី នោះ​ពុំ​អាច​នឹង​ពង្រាត់​យើង ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ដែល​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា​ទៅ បាន​ឡើយ»។
អ្នក​ជឿ​ព្រះ​គ្រីស្ទ​អាច​មាន​ទំនុក​ចិត្ត​បាន​ថា គ្រប់​ការ​ទាំង​អស់​ផ្សំ​គ្នា​សម្រាប់​សេចក្ដី​ល្អ ហើយ​ថា​ព្រះ​ជាម្ចាស់​មាន​ផែនការ​សម្រាប់​អនាគត​របស់​យើង។ យើង​មាន​សេចក្ដី​សង្ឃឹម​ដែល «មិន​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ខ្មាស» (រ៉ូម ៥:៥)។ ព្រះ​អង្គ​បាន​ប្រទាន​សេចក្ដី​សន្យា​មក​កាន់​យើង​ដែល​យើង​អាច​មាន​ទំនុក​ចិត្ត​លើ​បាន ដូច​ដែល​ទ្រង់​បាន​ប្រទាន​ទៅ​កាន់​សាសន៍​អ៊‌ីស្រាអែល​ដែរ។ ដូច្នេះ ប្រសិន​បើ​តាម​រយៈ​ការ​លើក​ឡើង​កណ្ឌ​គម្ពីរ យេរេមា ២៩:១១ យើង​កំពុង​តែ​គិត​អំពី​សន្តិសុខ​របស់​យើង​ក្នុង​ព្រះ​គ្រីស្ទ នោះ​ពាក្យ​ពេចន៍​នោះ​ស័ក្តិសម​ហើយ សូម្បី​តែ​ប្រសិន​បើ​វា​មិន​មាន​ការ​អនុវត្ត​នៅ​ក្នុង​បរិបទ​នៃ​ប្រវត្តិ​សាស្ត្រ​ក៏​ដោយ។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​យើង​គួរ​មាន​ការ​ប្រុងប្រយ័ត្ន​ត្រង់​ថា យើង​ក៏​នៅ​អាច​ធ្លាក់​ក្នុង​ការ​ប្រើ​ប្រាស់​កណ្ឌ​គម្ពីរ យេរេមា ២៩:១១ ក្នុង​របៀប​មិន​ត្រឹមត្រូវ​ដែរ។ ទី១ ពេល​ខ្លះ គេ​យក​ខគម្ពីរ​នេះ​ទៅ​ប្រើ​ប្រាស់​ក្នុង​របៀប​មិន​ត្រឹម​ត្រូវ ដោយ​អនុវត្ត​លើ​មនុស្ស​ជាតិ​ទាំង​មូល។ បើ​និយាយ​ក្នុង​អត្ថ​ន័យ​ចំៗ សេចក្ដី​សន្យា​នៃ​កណ្ឌ​គម្ពីរ យេរេមា ២៩:១១ មិន​មែន​សម្រាប់​មនុស្ស​គ្រប់ៗ​រូប​នោះ​ទេ ប៉ុន្តែ​សម្រាប់​អស់​អ្នក​ដែល​នៅ​ក្នុង​ព្រះ​គ្រីស្ទ​តែ​ប៉ុណ្ណោះ។ យើង​ទំនង​ជា​អាច​ប្រើ​ប្រាស់​ក្នុង​អត្ថន័យ​ទូលំទូលាយ​ថា​ជា​ផ្នែក​មួយ​នៃ​ការ​អញ្ជើញ​ឲ្យ​ទទួល​ព្រះ​គ្រីស្ទ៖ «ប្រសិន​បើ​លោក​អ្នក​ទៅ​រក​ព្រះ​អង្គ នោះ​ព្រះ​អង្គ​សន្យា​រថា​លោក​អ្នក​នឹង​មាន​អនាគត និង​សេចក្ដី​សង្ឃឹម»។ ដោយ​ឡែក​ក្រៅ​ពី​ព្រះ​គ្រីស្ទ ដែល​ជា​ព្រះ​សង្គ្រោះ​តែ​មួយ​គត់ នោះ​មិន​មាន​អនាគត និង​សេចក្ដី​សង្ឃឹម​ទេ (សូម​មើល​បន្ថែម​ក្នុង​កណ្ឌ​គម្ពីរ យ៉ូហាន ៣:១៨)។ គេ​បាន​លើក​ឡើង​កណ្ឌ​គម្ពីរ យេរេមា ២៩:១១ ក្នុង​បរិបទ​មិន​ត្រឹម​ត្រូវ ហើយ​យក​ទៅ​អនុវត្ត​ជាស​កល​ជា​ញឹកញាប់​ពេក​ហើយ។ គេ​តែង​តែ​ផ្ដល់​ចំណាប់​អារម្មណ៍​ថា ព្រះ​ជាម្ចាស់​គឺ​ដូច​ជា​លោក​តា​ដែល​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់ ដែល​ចង់​តែ​បំពេញ​តាម​តែ​ចិត្ត​យើង​ចង់​បាន​តែ​ប៉ុណ្ណោះ។
ទី២ គ្រោះ​ថ្នាក់​នៃ​ការ​ប្រើ​ប្រាស់​ខគម្ពីរ​នេះ​ដោយ​មិន​យល់​អំពី​បរិបទ​ក៏​ដូច​ជា​គ្រោះ​ថ្នាក់​នៃ​ការ​ប្រើ​ប្រាស់​កណ្ឌ​គម្ពីរ រ៉ូម ៨:២៨ ខុស​បរិបទ​ផង​ដែរ។ កណ្ឌ​គម្ពីរ យេរេមា ២៩:១១ បាន​សន្យា​ថា ព្រះ​ជាម្ចាស់​នឹង​ស្ដារ​សាសន៍​អ៊‌ីស្រាអែល​ឡើង​វិញ ប៉ុន្តែ​មាន​តែ​ពួក​ឈ្លើយ​ប៉ុន្មាន​នាក់​ទេ ដែល​បាន​ឃើញ​ការ​បំពេញ​ទំនាយ​នេះ​៧០​ឆ្នាំ​ក្រោយ​មក។ មាន​មនុស្ស​ជា​ច្រើន​នាក់​ដែល​មិន​បាន​ឃើញ​អនាគត​ដែល​ព្រះ​ជាម្ចាស់​បាន​សន្យា។ ដូច​គ្នា​ផង​ដែរ អនាគត និង​សេចក្ដី​សន្យា​ដែល​យើង​មាន​ក្នុង​ព្រះ​គ្រីស្ទ​ក៏​មិន​មែន​ជា​ការ​ធានា​គ្រប់​ទាំង​អស់​នឹង​រលូន​ក្នុង​ជីវិត​នេះ​ដែរ។ ចំពោះ​អ្នក​ជឿ​ច្រើន​នាក់​ក្នុង​ប្រវត្តិ​សាស្ត្រ និង​លើ​លោក​នៅ​សព្វ​ថ្ងៃ​នេះ ពិភព​លោក​នេះ​គឺ​ជា​កន្លែង​ដែល​ឃោរឃៅ និង​ពេញ​ដោយ​គ្រោះ​ថ្នាក់​ណាស់។ តាម​ពិត​ទៅ សេចក្ដី​សន្យា​ដែល​យើង​ឃើញ​នៅ​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ៨:២៨ គឺ​សំដៅ​ទៅ​លើ​ចំណុច​នោះ​ផ្ទាល់ ទោះ​បើ​អ្នក​ជឿ​នឹង​ប្រឈម​មុខ​ជា​មួយ​នឹង​គ្រោះ​ថ្នាក់​គ្រប់​បែប​គ្រប់​យ៉ាង និង​ការ​បៀតបៀន​ក្នុង​ជីវិត​នេះ​ក៏​ដោយ (សេចក្ដី​ទុក្ខ​លំបាក សេចក្ដី​វេទនា សេចក្ដី​បៀតបៀន សេចក្ដី​អត់​ឃ្លាន សេចក្ដី​អាក្រាត សេចក្ដី​អន្តរាយ និង​ដាវ—សូម​មើល​នៅ​ក្នុង​ខ៣៥) ក៏​ព្រះ​គ្រីស្ទ​នឹង​មិន​បោះ​បង់​ពួក​គាត់​ចោល​ដែរ។ ក្នុង​ជីវិត​នេះ អ្នក​ជឿ​មាន​សង្ឃឹម​ដោយ​សារ​ព័ន្ធកិច្ច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក្នុង​ជីវិត​របស់​យើង ប៉ុន្តែ​អនាគត និង​សេចក្ដី​សង្ឃឹម​នឹង​ភាព​ចម្រុង​ចម្រើន​ដែល​ព្រះ​ជាម្ចាស់​បាន​សន្យា​ចំពោះ​អ្នក​ជឿ​នឹង​ទទួល​ការ​បំពេញ​យ៉ាង​ពេញទី បន្ទាប់​ពី​ការ​រង​ទុក្ខ​នៃ​ជីវិត​នេះ​ឈាន​ដល់​ទី​បញ្ចប់។

មរដកមកពីព្រះ១. សុភាសិត ២២:៦«ចូរ​បង្ហាត់​កូន​ក្មេង ឲ្យ​ប្រព្រឹត្ត​តាម​ផ្លូវ​ដែល​គួរ​ប្រព្រឹត្ត​នោះ​វា​នឹង​មិន​លះ​បង់​ពី​ផ...
12/09/2023

មរដកមកពីព្រះ
១. សុភាសិត ២២:៦
«ចូរ​បង្ហាត់​កូន​ក្មេង ឲ្យ​ប្រព្រឹត្ត​តាម​ផ្លូវ​ដែល​គួរ​ប្រព្រឹត្ត​នោះ​វា​នឹង​មិន​លះ​បង់​ពី​ផ្លូវ​នោះ​ដរាប​ដល់​ចាស់»។
កំណត់​ចំណាំ​នៅ​ក្នុង​ព្រះ​គម្ពីរ ESV
ចូរ​បង្ហាត់​កូន​ក្មេង។ សុភាសិត​មួយ​នេះ​បាន​រក​ឃើញ​នៅ​ក្នុង​សម្ព័ន្ធ​មេត្រី​ជា​មួយ​លោក អ័ប្រាហាំ (លោកុប្បត្ដិ ១៨:១៩) លើក​ទឹក​ចិត្ត​ដល់​ឪពុក​ម្ដាយ​ក្នុង​ការ «បង្ហាត់» (ឧទាហរណ៍៖ «ការ​ថ្វាយ» ឬ «ប្រារព្ធ» នេះ​គឺ​ជា​អត្ថន័យ​នៅ​ក្នុង​កណ្ឌ​គម្ពីរ ចោទិយកថា ២០:២; សូម​មើល​បន្ថែម​នៅ​ក្នុង​កណ្ឌ​គម្ពីរ អែសរ៉ា ៦:១៦) កូនៗ​របស់​ខ្លួន​នៅ​ក្នុង​ផ្លូវ (ឧទាហរណ៍៖ ការ​ណែនាំ​ឲ្យ​ដើរ​ដោយ​ត្រឹម​ត្រូវ​ក្នុង​ផ្លូវ​សីលធម៌) ដោយ​ចង្អុល​បង្ហាញ​ទៅ​លើ​ការ​ប្រព្រឹត្ត​ដែល​គាប់​ព្រះ​ទ័យ​ដល់​ព្រះ​ជាម្ចាស់ ឬ​ការ​ប្រព្រឹត្ត​បែប​មិន​គាប់​ព្រះ​ទ័យ​ដល់​ព្រះ​ជាម្ចាស់ និង​ចំពោះ​លទ្ធផល​ធម្មតា​នៃ​ការ​ប្រព្រឹត្ត​នីមួយៗ។ ការ​បង្ហាត់​បង្រៀន​នឹង​មាន​រួម​បញ្ចូល​ទាំង​សេចក្ដី​ស្រឡាញ់ និង​ការ​ណែនាំ​ក៏​ដូច​ជា «រំពាត់​វាយ​ផ្ចាល» ផង​ដែរ (សុភាសិត ២២:១៥)។
២. ទំនុកតម្កើង ១២៧:៣-៥
«មើល កូន​ចៅ​ជា​មរដក​មក​ពី​ព្រះ​យេហូវ៉ា ហើយ​ផល​កើត​ពី​ផ្ទៃ ក៏​ជា​រង្វាន់​ដែល​ទ្រង់​ប្រទាន​ដែរ កូន​ដែល​ឯង​បង្កើត​ពី​កាល​នៅ​ក្មេង នោះ​ធៀប​ដូច​ជា​ព្រួញ​នៅ​ដៃ​នៃ​មនុស្ស​ខ្លាំង​ពូកែ សប្បាយ​ហើយ អ្នក​ណា​ដែល​មាន​បំពង់​ព្រួញ​ពេញ​ដោយ​ព្រួញ​យ៉ាង​នោះ កាល​ណា​ត្រូវ​ការ​និយាយ​នឹង​ខ្មាំង​សត្រូវ​នៅ​មាត់​ទ្វារ​ក្រុង នោះ​ឯង​មិន​ត្រូវ​ខ្មាស​ឡើយ»។
ក្មេងៗ​ដែល​ទទួល​បាន​ព្រះ​ពរ។ ដូច​ជា​ចំណុច​ទី​មួយ​ដែរ ការ​នេះ​មិន​បាន​លុប​បំបាត់​នូវ​សកម្មភាព​របស់​មនុស្ស​យើង​នោះ​ទេ៖ កូន​ចៅ​ជា​មរដក​មក​ពី​ព្រះ​យេហូវ៉ា ហេតុ​ដូច្នេះ​ហើយ នេះ​គឺ​ជា​អំណោយ​មក​ពី​ព្រះ​អង្គ ហើយ​ប្ដី និង​ប្រពន្ធ​ក៏​ត្រូវ​តែ​ធ្វើ​អ្វី​មួយ ដើម្បី​នាំ​យក​កូន​នោះ​មក​ក្នុង​ផែន​ដី​នេះ ព្រម​ទាំង​ចិញ្ចឹម​បីបាច់​ថែរក្សា​ពួក​គេ​ឲ្យ​ក្លាយ​ជា​សមាជិក​ដែល​មាន​ភាព​ស្មោះ​ត្រង់​ក្នុង​ការ​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​ព្រះ​ជាម្ចាស់។ កន្លែង​ដែល​សង្កត់​ធ្ងន់​នៅ​ទី​នេះ​គឺ​នៅ​លើ​ចំណុច​ដែល​ថា ដូច​ជា​ព្រួញ​នៅ​ដៃ​នៃ​មនុស្ស​ខ្លាំង​ពូកែ ហើយ​ឥឡូវ​បាន​ធំធាត់​ឡើង និង​បាន​ឈរ​ជា​មួយ​ឪពុក​របស់​ខ្លួន​នៅ​ពេល​ដែល​គាត់​និយាយ​ជា​មួយ​ខ្មាំង​សត្រូវ​នៅ​មាត់​ទ្វា​ក្រុង (ឧទាហរណ៍៖ ជា​កន្លែង​ដែល​មាន​ការ​គ្រប់​គ្រង​ដោយ​យុត្តិធម៌។ វា​នឹង​ពិបាក​សម្រាប់​សត្រូវ (អស់​អ្នក​ដែល​សន្មត​ថា​មិន​ស្មោះ​ត្រង់) ក្នុង​ការ​បំភ័យ​បុរស​បែប​នេះ។
៣. អេភេសូរ ៦:១-៤
«ក្មេង​រាល់​គ្នា​អើយ ចូរ​ស្តាប់​បង្គាប់​មាតា​បិតា​ខ្លួន​ក្នុង​ព្រះ​អម្ចាស់ ដ្បិត​ធ្វើ​ដូច្នោះ​ទើប​បាន​ត្រូវ «ចូរ​គោរព​ប្រតិបត្តិ​ដល់​មាតា​បិតា​ខ្លួន» នេះ​ជា​បញ្ញត្ត​មុន​ដំបូង ដែល​ជាប់​មាន​ទាំង​សេចក្ដី​សន្យា​ផង ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​សេចក្ដី​សុខ ហើយ​រស់​នៅ​ផែនដី​ជា​យូរអង្វែង​ទៅ។ ឪពុក​រាល់​គ្នា​អើយ កុំ​ឲ្យ​ចាក់រុក​កូន​របស់​ខ្លួន​ឡើយ ចូរ​បង្រៀន​វា​ទៅ​តាម​ដំបូន្មាន នឹង​សេចក្ដី​ដាស់តឿន​របស់​ព្រះអម្ចាស់​វិញ»។
ក្មេង​រាល់​គ្នា​អើយ! ទំនាក់​ទំនង​ទី​ពីរ​នៅ​ក្នុង​គ្រួសារ​បង្ហាញ​ពី​ការ​ចុះ​ចូល​យ៉ាង​ត្រឹម​ត្រូវ​ទៅ​ចំពោះ​អ្នក​មាន​អំណាច (អេភេសូរ ៥:២១) គឺ​អំពី​កុមារ និង​ឪពុក​ម្ដាយ។ ច្បាប់​របស់​លោក ម៉ូសេ បាន​បង្គាប់​ថា អស់​អ្នក​ណា​ដែល​វាយ ឬ​ក៏​ប្រទេចផ្ដាសា​ដល់​ឪពុក​ម្ដាយ​របស់​ខ្លួន​នោះ​ចូល​សម្លាប់​វា​ចុះ (និក្ខមនំ ២១:១៥, ១៧; លេវីវិន័យ ២០:9) ហើយ​សាវ័ក ប៉ុល បាន​រាយ​នៅ​ក្នុង​បញ្ជី​របស់​គាត់​ថា ការ​មិន​ស្ដាប់​បង្គាប់​បែប​នេះ​គឺ​ជា​អំពើ​បាប​យ៉ាង​ធ្ងន់ធ្ងរ​មួយ (រ៉ូម ១:៣០; ២ធីម៉ូថេ ៣:២)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​សាវ័ក ប៉ុល បាន​ជំរុញ​នៅ​ក្នុង​កណ្ឌ​គម្ពីរ អេភេសូរ ៦:១-៣ ផង​ដែរ​ថា កាតព្វកិច្ច​របស់​កុមារ​ដែល​អាច​ធ្វើ​ទៅ​បាន​ជា​ការ​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ។ ការ​ស្ដាប់​បង្គាប់​គឺ​ក៏​ដោយ​សារ​តែ​ឪពុក​ម្ដាយ​ដែរ៖ ឪពុកម្ដាយ​របស់​ខ្លួន នោះ​មិន​មែន​មាន​ន័យ​ថា អត់​មាន​សេចក្តី​ថ្លៃថ្នូរ​នោះ​ទេ ប៉ុន្តែ​ផ្ទុយទៅវិញ​ គឺ​វា​កាន់តែ​ធ្វើ​ឲ្យ​មាន​សេចក្តី​ថ្លៃថ្នូរ។ នៅ​ក្នុង​ព្រះ​អម្ចាស់ បាន​កំណត់​កិរិយា «ស្ដាប់​បង្គាប់» បាន​យ៉ាង​ត្រឹម​ត្រូវ។ អ្វី​ដែល​ធ្វើ​ឲ្យ​ការ​ស្ដាប់​បង្គាប់​មាន​ភាព «ត្រឹម​ត្រូវ» ឬ «យុត្តិធម៌» គឺ​វា​ស្រប​ទៅ​តាម​បញ្ញត្តិ​ដ៏​បរិសុទ្ធ​របស់​ព្រះ​ជាម្ចាស់ ដែល​បាន​លើក​ឡើង​នៅ​ក្នុង​កណ្ឌ​គម្ពីរ អេភេសូរ ៦:២-៣។
ចូរ​គោរព​ប្រតិបត្តិ។ ក្មេងៗ​ដែល​ស្ដាប់​បង្គាប់​មាតា​បិតា​របស់​ខ្លួន (អេភេសូរ ៦:១) គឺ​នៅ​ក្នុង​ផ្នែក​មួយ​ដែល​ពួក​គេ​គោរព​ប្រតិបត្តិ​ដល់​មាតាបិតា​របស់​ពួក​គេ៖ សូម​មើល​នៅ​ក្នុង​កណ្ឌ​គម្ពីរ សុភាសិត ៣១:២៨ ដែល​បាន​ពណ៌នា​អំពី​កូនៗ​ដែល​បាន​ក្រោក​ឈរ​គោរព​ដល់​ម្ដាយ​ថា​ជា​អ្នក​មាន​ពរ។ សេចក្ដី​សន្យា។ បញ្ញត្តិ​របស់​ព្រះ​ជាម្ចាស់​មុន​នេះ​ដែល​មាន​សេចក្ដី​សន្យា​មក​ជា​មួយ (ឧទាហរណ៍៖ លោកុប្បត្ដិ ១៧:១-២) ប៉ុន្តែ នេះ​គឺ​ជា​បញ្ញត្តិ​ដំបូង​គេ​បង្អស់ ហើយ​ក៏​មាន​តែ​មួយ​នៅ​ក្នុង​ចំណោម​បញ្ញត្តិ​ទាំង១០​ដែល​មាន​សេចក្ដី​សន្យា​ដែរ (សូម​មើល​នៅ​ក្នុង​កណ្ឌ​គម្ពីរ និក្ខមនំ ២០:១២)។ នៅ​ក្នុង​សម្ព័ន្ធ​មេត្រី​ថ្មី សេចក្ដី​សន្យា​នៃ​ការ​ប្រទាន​ទឹក​ដី​គឺ​មិន​មិន​មែន​ជា​ទឹក​ដី​ខាង​ឯ​សាច់​ឈាម​នៅ​លើ​ផែន​ដី​នេះ​ទេ ប៉ុន្តែ​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច​វិញ ដែល​នោះ​ចាប់​ផ្ដើម​នៅ​ពេល​ដែល​មនុស្ស​ម្នាក់​បាន​កើត​ជា​ថ្មី​នៅ​ទីនេះ ហើយ​ឥឡូវ​នេះ មក​ជា​មួយ​ការ​ពិត​ទាំង​ស្រុង​នៅ​ពេល​ខាង​មុខ។ សាវ័ក ប៉ុល មិន​បាន​បង្រៀន​អំពី​សេចក្ដី​សង្គ្រោះ​នៅ​លើ​មូល​ដ្ឋាន​នៃ​ការ​ខំ​ប្រឹង​ធ្វើ​ការ​នោះ​ទេ។ ការ​ដែល​ក្មេងៗ​ស្ដាប់​បង្គាប់​គឺ​ជា​ភ័ស្ដុតាង​ដែល​បញ្ជាក់​ថា ពួក​គេ​ស្គាល់​ព្រះ​ជាម្ចាស់ ហើយ​ជា​លទ្ធផល ពួក​គេ​ក៏​ទទួល​បាន​ព្រះ​ពរ​មក​ពី​ព្រះ​ជាម្ចាស់​ដែរ។
ឪពុក​រាល់​គ្នា​អើយ។ ដូច​ដែល​មាន​ចែង​មុន​នេះ​បន្តិច​ថា សាវ័ក ប៉ុល ចាប់​ផ្ដើម​ដោយ​ការ​ក្រើន​រម្លឹក​ជា​មួយ​សកម្មភាព​មិន​ត្រឹម​ត្រូវ​ដែល​គួរ​តែ​ជៀស​វាង បន្ទាប់​មក​ជា​មួយ​សកម្មភាព​ដែល​ត្រឹម​ត្រូវ​គួរ​ប្រព្រឹត្តិ ដើម្បី​អភិវឌ្ឍន៍​ខ្លួន។ សាវ័ក ប៉ុល បាន​លើក​ឡើង​នូវ​ទំនួល​ខុស​ត្រូវ​របស់​ឪពុក​ជា​ពិសេស ទោះ​បី​ជា​ការ​នេះ​មិន​បាន​កាត់​បន្ថយ​ពី​ការ​ចូល​រួម​របស់​ម្ដាយ​នៅ​ក្នុង​ផ្នែក​ទាំង​នេះ​ក៏​ដោយ (សូម​មើល​នៅ​ក្នុង​កណ្ឌ​គម្ពីរ សុភាសិត ៣១)។ កុំ​ឲ្យ​ចាក់រុក…ឡើយ។ ការ​ស្ដាប់​បង្គាប់​របស់​ក្មេងៗ​ងាយ​ធ្វើ​ឲ្យ​មាន​ការ​រង​គ្រោះ​យ៉ាង​ខ្លាំង ដូច្នេះ​ការ​ប្រើ​អំណាច និង​សកម្មភាព​ដែល​មិន​ចេះ​គិត​របស់​ឪពុក​អាច​នឹង​ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទឹក​ចិត្ត​ដែរ (កូឡុស ៣:២១)។ ចូរ​បង្រៀន​វា​ទៅ​តាម​ដំបូន្មាន។ ឪពុក​ម្ដាយ​ដើរ​តួនាទី​យ៉ាង​សំខាន់ ព្រះ​ជាម្ចាស់​បាន​តែងតាំង​ច្បាប់​ក្នុង​ភាព​ជា​សិស្ស​របស់​កូនៗ​ពួក​គេ «នៅ​ក្នុង​ព្រះ​អម្ចាស់» (អេភេសូរ ៦:១) សូម​មើល​បន្ថែម​នៅ​ក្នុង​កណ្ឌ​គម្ពីរ ចោទិយកថា ៦:១-៩។ ការ​ប្រៀន​ប្រដៅ​របស់​ឪពុក​ម្ដាយ​ក្នុង​ការ​បង្រៀន និង​ណែនាំ​របស់​ព្រះ​អម្ចាស់​គួរ​តែ​ជា​ចំណុច​កណ្ដាល​ក្នុង​ការ​អនុវត្ត​ដែល​មាន​រៀប​រាប់​នៅ​ក្នុង​កណ្ឌ​គម្ពីរ អេភេសូរ ៤-៥។
៤. ចោទិយកថា ៦:៥-៩
«ត្រូវ​ឲ្យ​ឯង​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ហើយ​អស់​ពី​កម្លាំង​ឯង សេចក្ដី​ទាំង​នេះ​ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ នោះ​ត្រូវ​នៅ​ជាប់​ក្នុង​ចិត្ត​ឯង​ចុះ ត្រូវ​ឲ្យ​ប្រិត​ប្រៀន​សេចក្ដី​ទាំង​នេះ​ដល់​កូន​ចៅ​ឯង ព្រម​ទាំង​និយាយ​ដំណាល ក្នុង​កាល​ដែល​អង្គុយ​នៅ​ក្នុង​ផ្ទះ ហើយ​ដើរ​តាម​ផ្លូវ ក្នុង​កាល​ដែល​ដេក ហើយ​ក្រោក​ឡើង​ផង ត្រូវ​ចង​សេចក្ដី​ទាំង​នេះ​ជាប់​នៅ​ដៃ​ឯង ទុក​ជា​ទី​សម្គាល់ ហើយ​ត្រូវ​ធ្វើ​ជា​ស្លាក​នៅ​កណ្តាល​ថ្ងាស​ឯង​ផង ក៏​ត្រូវ​កត់​នៅ​ក្រប​ទ្វារ​ផ្ទះ​ឯង ហើយ​នៅ​ទ្វារ​កំផែង​របស់​ឯង​ផង»។
សេចក្ដី​ស្រឡាញ់*។ សូម​មើល​នៅ​ក្នុង​កណ្ឌ​គម្ពីរ ចោទិយកថា ៤:៣៧។ គ្រប់​ការ​ទាំង​អស់។ ព្រះ​ជាម្ចាស់​តែ​មួយ​អង្គ​គត់​ដែល​ជា​ព្រះ និង​ជា​អ្នក​ដឹកនាំ​សាសន៍​អ៊‌ីស្រាអែល​យ៉ាង​ពេញ​ទី ហើយ​ពួក​អ៊‌ីស្រាអែល​ត្រូវ​លះបង់​គ្រប់បែបយ៉ាង​ទៅ​ចំពោះ​ព្រះអង្គ។ ដួង​ចិត្ត…ព្រលឹង…កម្លាំង**។សាសន៍​អ៊‌ីស្រាអែល​ទាំង​អស់​នៅ​ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​ពួក​គេ​គឺ​ដើម្បី​ស្រឡាញ់​ព្រះ​អម្ចាស់៖ «នេះ​ជា​បញ្ញត្តិ​យ៉ាង​សំខាន់​ទី១» (ម៉ាថាយ ២២:៣៨)។ នៅ​ក្នុង​កណ្ឌ​គម្ពីរ ម៉ាថាយ ២២:៣៧; ម៉ាកុស ១២:៣០ និង លូកា ១០:២៧ ព្រះ​យេស៊ូវ​ក៏​បាន​រួម​បញ្ចូល​ពាក្យ «គំនិត» ដែរ។ ក្នុង​សម័យ​ភាសា​ហេព្រើរ​ដំបូង ពាក្យ «ដូង​ចិត្ត» ត្រូវ​បាន​រាប់​បញ្ចូល​ជា​មួយ​អ្វី​ដែល​ហៅ​ថា «គំនិត»។ ពាក្យ «កម្លាំង» ប្រាប់​អំពី​កម្លាំង/ថាមពល និង​សមត្ថភាព។
ត្រូវ​នៅ​ជាប់​ក្នុង​ចិត្ត​ឯង​ចុះ។ សូម​មើល​នៅ​ក្នុង​កណ្ឌ​គម្ពីរ ចោទិយកថា ៤:៣៩។ ការ​ទាម​ទារ​គឺ​សម្រាប់​អ្នក​ណា​ដែល​មាន​ដួង​ចិត្ត​ពិត​ជា​ស្រឡាញ់​ព្រះ​អម្ចាស់​ទាំង​ស្រុង​តែ​ម្ដង។ កណ្ឌ​គម្ពីរ​ចោទិយកថា​បាន​បើក​សម្ដែង​អំពី​សម្ព័ន្ធ​មេត្រី​ថ្មី នៅ​ពេល​ដែល​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​នឹង​ត្រូវ​បាន​សរសេរ​យ៉ាង​ពិត​ប្រាកដ និង​មាន​ប្រសិទ្ធភាព​នៅ​លើ​ដួង​ចិត្ត (យេរេមា ៣១:៣១-៣៤; និង ចោទិយកថា ៣០:៦-៨)។
មាន​ពាក្យ​ប្រៀប​ធៀប​ពីរ​ផ្ទុយ​គ្នា (ឈរ/ដេក/ដើរ/អង្គុយ) ធ្វើ​ឲ្យ​នឹក​ចាំ​គ្រប់​ពេលវេលា គ្រប់​ទី​កន្លែង និង​គ្រប់​សកម្មភាព។ ត្រូវ​ចង​សេចក្ដី​ទាំង​នេះ…ត្រូវ​កត់​សេចក្ដី​ទាំងនេះ។ មាន​សាសន៍​យូដា​ជា​ច្រើន​បាន​បំពេញ​តាម​បញ្ញត្តិ​ទាំង​នេះ​តាម​អត្ថន័យ​ចំៗ​តែ​ម្ដង (ខ៨) និង មែហ្សូហ្សត “mezuzot” (ខ៩) ត្រូវ​ចង​ពាក្យ​ទាំង​នេះ​ទុក​នៅ​ដៃ​ឯង នៅ​ថ្ងាស​ឯង ឬ​បិទ​នៅ​ក្រប​ទ្វារ​ផ្ទះ​ផង។ មាន​នៅ​ក្នុង​ជំពូក ៤-៥ ហើយ​ក៏​មាន​បទ​គម្ពីរ​ផ្សេងៗ​ទៀត​ដែរ។ សូម​មើល​នៅ​ក្នុង​កណ្ឌ​គម្ពីរ​ចោទិយកថា ១១:១៨-២០។
៥. ហេព្រើរ ១២:៧-១១
បើ​សិន​ជា​អ្នក​រាល់​គ្នា​ត្រូវ​សេចក្ដី​ផ្ចាញ់ផ្ចាល នោះ​គឺ​ព្រះ​អង្គ​ទ្រង់​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា ដូច​ជា​កូន​ហើយ ដ្បិត​តើ​មាន​កូន​ឯ​ណា​ដែល​ឪពុក​មិន​វាយ​ផ្ចាល​នោះ តែ​បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​ដែល​ត្រូវ​ផ្ចាញ់ផ្ចាល​សោះ ជា​សេចក្ដី​ដែល​គ្រប់​គ្នា​ត្រូវ​រង​ទ្រាំ នោះ​អ្នក​រាល់​គ្នា​ជា​កូន​ឥត​ខាន់​ស្លា​ទេ មិន​មែន​ជា​កូន​ពិត​ប្រាកដ​ឡើយ មួយ​ទៀត​យើង​រាល់​គ្នា​មាន​ឪពុក​ខាង​សាច់​ឈាម ដែល​វាយ​ផ្ចាល​យើង ហើយ​យើង​ក៏​កោត​ខ្លាច​ដល់​គាត់​ដែរ ដូច្នេះ តើ​មិន​ត្រូវ​ឲ្យ​យើង​ចុះ​ចូល ចំពោះ​ព្រះ​វរ​បិតា​ខាង​ឯ​វិញ្ញាណ​ជាជាង​ទៅ​ទៀត ដើម្បី​ឲ្យ​បាន​រស់​នៅ​ទេ​ឬ​អី ដ្បិត​ឪពុក​យើង​តែង​វាយ​ប្រដៅ​យើង តាម​តែ​ចិត្ត​របស់​គាត់​ប៉ុណ្ណោះ តែ​មិន​មែន​ជា​យូរ​ឆ្នាំ​ទេ ចំណែក​ព្រះ​ដែល​ទ្រង់​វាយ​ផ្ចាល នោះ​សម្រាប់​ជា​ប្រយោជន៍​ដល់​យើង​វិញ ដើម្បី​ឲ្យ​យើង​បាន​សេចក្ដី​បរិសុទ្ធ​របស់​ទ្រង់ កាល​ណា​យើង​ត្រូវ​សេចក្ដី​ផ្ចាញ់​ផ្ចាល នោះ​មើល​ទៅ​ដូច​ជា​ព្រួយ​ណាស់ មិន​មែន​សប្បាយ​ទេ តែ​ក្រោយ​មក នោះ​ទើប​បង្កើត​ផល​ដ៏​សុខ​សាន្ត នៃ​សេចក្ដី​សុចរិត ដល់​អស់​អ្នក​ណា​ដែល​ត្រូវ​រង​ទ្រាំ​នោះ​វិញ»។
ការ​ដាស់​តឿន​បាន​បញ្ជាក់​ប្រាប់​យើង​ថា យើង​ជា​កូនៗ​របស់​ព្រះ​អង្គ។ ព្រះ​ជាម្ចាស់​បាន​បង្ហាញ​អំពី​ទស្សនៈ​របស់​ព្រះ​អង្គ​តាម​រយៈ​ព្រះ​បន្ទូល​នៅ​ក្នុង​កណ្ឌ​គម្ពីរ​សុភាសិត៖ ព្រះ​ជាម្ចាស់​ផ្ចាញ់ផ្ចាល​យើង​ជា​ការ​បញ្ជាក់​ថា ព្រះ​អង្គ​រាប់​អ្នក​ជឿ​ថា​ជា​កូនៗ​របស់​ទ្រង់ (ភាព​ជា​កូន សូម​មើល​នៅ​ក្នុង​កណ្ឌ​គម្ពីរ ហេព្រើរ ២:១០) ពី​ព្រោះ​ព្រះ​ជាម្ចាស់​វាយ​ប្រដៅ​ដល់​កូនៗ​ទាំង​អស់​ដែល​ទ្រង់​ទទួល (ហេព្រើរ ១២:៦; សូម​មើល​នៅ​ក្នុង​កណ្ឌ​គម្ពីរ ហេព្រើរ ១២:៧-៨)។ ការ​វាយ​ប្រដៅ (ភាសាក្រិក «ភេឌៀរ» “paideia”) គឺ​ជា​ពាក្យ​មួយ​ដែល​គេ​ប្រើ​ជា​ទូទៅ​សម្រាប់​ការ​មើល​ថែ​ក្មេងៗ​តាម​រយៈ​ការ​ណែនាំ ការ​បង្ហាត់​បង្រៀន និង​ការ​កែ​តម្រង់៖ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​នៅ​ទី​នេះ​កណ្ឌ​គម្ពីរ​ហេព្រើរ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ត្រាស់​ហៅ​ឲ្យ​មាន​ការ​រង់​ទ្រាំ (ស៊ូទ្រាំ នៅ​ក្នុង​កណ្ឌ​គម្ពីរ ហេព្រើរ ១២:៧) នៅ​ក្នុង​ការ​ល្បង​ល​ដ៏​ឈឺ​ចាប់​នៅ​ក្នុង​ជីវិត (ហេព្រើរ ១២:១១)។ ការ​ល្បង​ល​ទាំង​នេះ​គឺ​ជា​ផល​ចំណេញ​សម្រាប់​ពួក​គេ បញ្ជាក់​ពី​ភាព​ជា​កូន​របស់​ពួក​គេ និង​តម្រូវ​ការ​នៃ​ការ​ឆ្លើយ​តប​ក្នុង​ការ​រង់​ទ្រាំ។ ដូច្នេះ មិត្ត​អ្នក​អាន​ទាំង​អស់​គ្នា​អើយ! ចូរ​កុំ​ឲ្យ​មាន​ការ​បាក់​ទឹក​ចិត្ត​ឡើយ។
ភាព​ស្រដៀង​គ្នា​ពី​ភាព​តិច​ជាង​ទៅ​ធំ​ជាង​ដែល​ទទួល​បាន​ពី​ការ​បង្ហាត់​បង្រៀន​កូនៗ​របស់​អ្នក​អាន​ផ្ទាល់​បាន​បង្ហាញ​ថា​វា​ជា​ការ​ត្រឹម​ត្រូវ​សម្រាប់​ព្រះ​វរ​បិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌​ក្នុង​ការ​វាយ​ប្រដៅ ហើយ​មាន​ការ​ទាម​ទារ​ឲ្យ​ឆ្លើយ​តប​ដោយ​ការ​គោរព និង​ការ​ចុះ​ចូល៖ ក្នុង​នាម​ជា​ព្រះ​វរបិតា​ដែល​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ព្រះ​ជាម្ចាស់​តែង​តែ​វាយ​ប្រដៅ​កូនៗ​របស់​ព្រះ​អង្គ​សម្រាប់​ជា​ការ​ល្អ​ដល់​ពួក​គេ​វិញ។
៦. ១ធីម៉ូថេ ៥:៨
«បើ​មាន​អ្នក​ណា ដែល​មិន​ផ្គត់ផ្គង់​ឲ្យ​ពួក​ញាតិ​សន្តាន​ខ្លួន គឺ​ឲ្យ​ពួក​អ្នក​ផ្ទះ​ខ្លួន​ជា​ដើម អ្នក​នោះ​ឈ្មោះ​ថា​បាន​បោះ​បង់​ចោល​សេចក្ដី​ជំនឿ​ហើយ ក៏​អាក្រក់​ជាង​មនុស្ស​ដែល​មិន​បាន​ជឿ​ទៅ​ទៀត»។
អាក្រក់​ជា​មនុស្ស​ដែល​មិន​ជឿ​ទៅ​ទៀត។ ការ​ផ្គត់ផ្គង់​ដល់​គ្រួសារ​របស់​ខ្លួន​ផ្ទាល់​គឺ​ជា​បញ្ញា​ខាង​ឯ​ព្រលឹង​វិញ្ញាណ​ដែល​សំ​ខាន់​បំផុត​មួយ។ ការ​បរាជ័យ​ក្នុង​ការ​រស់​នៅ​តាម​ដំណឹង​ល្អ​ក្នុង​របៀប​នេះ​គឺ​ស្មើ​​នឹង​ការ​បដិសេធ​សេចក្ដី​ជំនឿ​ចោល។
៧. ទំនុកតម្កើង ១០៣:១៣
«ព្រះ​យេហូវ៉ា​ទ្រង់​មាន​ព្រះ​ហឫទ័យ​អាណិត​ដល់​អស់​អ្នក ដែល​កោត​ខ្លាច​ទ្រង់ ដូច​ជា​ឪពុក​មាន​ចិត្ត​អាសូរ​ដល់​កូន​របស់​ខ្លួន​ដែរ»។
ព្រះ​ជាម្ចាស់​ជា​ព្រះ​វរបិតា​ដល់​រាស្ត្រ​របស់​ទ្រង់​ទាំង​មូល (និក្ខមនំ ៤:២២-២៣) ហើយ​ដល់​អស់​អ្នក​ដែល​មាន​សេចក្ដី​ស្មោះ​ត្រង់ (សុភាសិត ៣:១២)។ ជា​ការ​ពិត​ណាស់ ឪពុក​នៅ​លើ​ផែន​ដី​ជា​ច្រើន​បរាជ័យ​ក្នុង​ការ​រួបរួម​ជា​មួយ​ហ្នឹង​គំនិត​មួយ​នេះ៖ រូប​ភាព​នេះ​សន្មត​ថា ព្រះ​គម្ពីរ​បាន​ប្រាប់​មនុស្ស​យើង​ពី​ការ​យល់​ដឹង​ដែល​ថា​តើ​ឪពុក​គួរ​មាន​ឧត្ដម​គតិ​ដូច​ម្ដេច។ ប៉ុន្តែ វា​ក៏​មាន​តួនាទី​ជា​គោល​បំណង​សម្រាប់​ឪពុក​ដ៏​ស្មោះ​ត្រង់​ដែរ៖ ពួក​គាត់​នឹង​ស្វែង​រក​បន្ថែម​ទៀត ដើម្បី​ក្លាយ​ជា​ឪពុក​ដែល​អាច​បង្ហាញ​ពី​ចិត្ត​អាណិត​ដល់​កូនៗ​របស់​គាត់​ដែរ។
៨. និក្ខមនំ ២០:១២
«ចូរ​ឲ្យ​គោរព​ប្រតិបត្តិ​ដល់​ឪពុក​ម្តាយ ដើម្បី​ឲ្យ​បាន​អាយុ​វែង​នៅ​ក្នុង​ស្រុក ដែល​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ទ្រង់​ប្រទាន​ឲ្យ»។
ចូរ​ឲ្យ​គោរព​ប្រតិបត្តិ​ដល់​ឪពុក​ម្តាយ។ ពាក្យ «គោរព​ប្រតិបត្តិ» មាន​ន័យ​ថា ជា​ការ​ប្រព្រឹត្តិ​ចំពោះ​អ្នក​ណា​ម្នាក់​ដោយ​ការ​គោរព​យ៉ាង​ត្រឹម​ត្រូវ​ដោយ​សារ​តួនាទី និង​បុគ្គល​នោះ​ផង​ដែរ។ ទាក់​ទង​ទៅ​នឹង​ឪពុក​ម្ដាយ​នេះ​មាន​ន័យ​ថា (១) យើង​ប្រព្រឹត្តិ​ចំពោះ​ពួក​គាត់​ដោយ​ការ​គោរព (សូម​មើល​នៅ​ក្នុង​កណ្ឌ​គម្ពីរ និក្ខមនំ ២១:១៥; ១៧): (២) ចូរ​ផ្គត់ផ្គង់​ពួក​គាត់ ហើយ​មើល​ថែ​ពួក​គាត់​នៅ​ពេល​ដែល​ពួក​គាត់​មាន​វ័យ​ចាស់​ទៅ (ដើម្បី​អត្ថន័យ​នៃ​ការ​គោរព​ឲ្យ​កាន់​តែ​ច្បាស់ សូម​មើល​នៅ​ក្នុង​កណ្ឌ​គម្ពីរ សុភាសិត ៣:៩)។ ទាំង​ព្រះ​យេស៊ូវ និង​សាវ័ក ប៉ុល បាន​គូស​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​បញ្ញត្តិ​មួយ​នេះ (ម៉ាកុស ៧:១-១៣; អេភេសូរ ៦:១-៣; ១ធីម៉ូថេ ៥:៤)។ នេះ​គឺ​ជា​បញ្ញត្តិ​តែ​មួយ​គត់​នៅ​ក្នុង​ចំណោម​បញ្ញត្តិ​ទាំង១០ដែល​មាន​សេចក្ដី​សន្យា​យ៉ាង​ជាក់​លាក់​ភ្ជាប់​មក​ជា​មួយ​នឹង​វា៖ ដើម្បី​ឲ្យ​បាន​អាយុ​វែង​នៅ​ក្នុង​ស្រុក—មាន​ន័យ​ថា មិន​គ្រាន់​តែ​មាន​អាយុ​វែង​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​ក៏​ជា​ម្នាក់​ដែល​មាន​ពេញ​ទៅ​ដោយ​វត្តមាន​របស់​ព្រះ​ជាម្ចាស់ និង​ជា​ទី​គាប់​ព្រះ​ទ័យ​ដល់​ព្រះ​អង្គ​ផង​ដែរ។ សូម​មើល​នៅ​ក្នុង​កណ្ឌ​គម្ពីរ ចោទិយកថា ៥:១៦។
៩. កូឡូស ៣:២០-២១
«ក្មេង​រាល់​គ្នា​អើយ ចូរ​ស្តាប់​បង្គាប់​ឪពុក​ម្តាយ ក្នុង​គ្រប់​ការ​ទាំង​អស់ ដ្បិត​ព្រះ​អម្ចាស់​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​យ៉ាង​ដូច្នោះ​ឯង ឪពុក​រាល់​គ្នា​អើយ កុំ​ឌុកដាន់​កូន​ចៅ​ឡើយ ក្រែង​វា​រសាយ​ចិត្ត​ចេញ»។
ពាក្យ​បណ្ដាំ​របស់​សាវ័ក ប៉ុល ដែល​បាន​ប្រាប់​ដល់​កុមារ​ឆ្លុះ​បញ្ចាំង​នៅ​ក្នុង​បញ្ញត្តិ​ទី៥ (និក្ខមនំ ២០:១២)។ កុំ​ឌុកដាន់​កូន​ចៅ​ឡើយ។ បុរស​ទាំង​អស់​គ្នា​ត្រូវ​បាន​ជំរុញ​ឲ្យ​ចេះ​មាន​ការ​ទប់​កំហឹង​របស់​ខ្លួន និង​គ្រប់​ទាំង​សកម្មភាព​ផ្សេងៗ​ដែល​អាច​ធ្វើ​ឲ្យ​កូនៗ​របស់​ពួក​គេ​មាន​ការ​ឈឺ​ចាប់ (អេភេសូរ ៦:៤) ក្រែងលោ​ពួក​គេ​មាន​ការ​អស់​សង្ឃឹម​ក្នុង​ការ​ផ្គាប់​ចិត្ត​ឪពុក​ម្ដាយ​របស់​ខ្លួន។
១០. សុភាសិត ១៧:៦
«កូន​ចៅ​ជា​មកុដ​ដល់​មនុស្ស​ចាស់ៗ ហើយ​ឪពុក​ជា​ទី​អំនួត​របស់​ពួក​កូន»។
គ្រួសារ​ទាំង​អស់​មាន​ការ​ពឹង​ផ្អែក​លើ​គ្នា​ទៅ​វិញ​ទៅ​មក​សម្រាប់​បង្ហាញ​ពី​អត្តសញ្ញាណ និង​អំណរ។ ទាំង​ក្មេងៗ និង​ចាស់ៗ​គួរ​តែ​ស្រឡាញ់​ទំនាក់​ទំនង​នៅ​ក្នុង​ជំនាន់​គ្រួសារ​របស់​ពួក​គេ។

ที่อยู่

Om Noi, Krathum Baen District, Samut Sakhon, Thailand Bangkok, Samut Sakhon, 7413
Bangkok
74130

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Daily Word of Godผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์