Khmer Sangha Students

Khmer Sangha Students Welcome to the official page of the Khmer Sangha Students in Singapore

សូមប្រគេន​ និជម្រាបជូនដំណឹង! សមាគមសមណនិស្សិតខ្មែរ-សឹង្ហបុរី​មានកិត្តិយស​ សូមប្រគេន​ និងជម្រាបជូនព័ត៌មាន​ ស្តីពីការផ្ទេរភ...
06/09/2026

សូមប្រគេន​ និជម្រាបជូនដំណឹង!
សមាគមសមណនិស្សិតខ្មែរ-សឹង្ហបុរី​មានកិត្តិយស​ សូមប្រគេន​ និងជម្រាបជូនព័ត៌មាន​ ស្តីពីការផ្ទេរភារកិច្ចគណៈគ្រប់គ្រងថ្មី​ ដែលមានសមាសភាពដូចបានចែងក្នុងសេចក្តីសម្រេច​ នៃសមាគមសមណនិស្សិតខ្មែរ-សឹង្ហបុរី។
អាស្រ័យហេតុដូចបានទូលប្រគេន​ និងជម្រាបជូនខាងលេី​ សូមសាធារណៈជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕
សូមអរព្រះគុណ​ និងសូមអរគុណ!
ប្រទេសសិង្ហបុរី​,​ ថ្ងៃអាទិត្យ​ ទី០៦​ ខែកញ្ញា​ ឆ្នាំ២០២៦

លោកម្ចាស់ ផុន សុភ័ស អតីតប្រធានសមាគមន៍សមណៈនិស្សិតខ្មែរ-សឹង្ហបុរី និងលោកម្ចាស់ ឡឹង សារឿង តំណាងសមាគមន៍ សមណៈនិស្សិតខ្មែរ-សឹង...
24/08/2026

លោកម្ចាស់ ផុន សុភ័ស អតីតប្រធានសមាគមន៍សមណៈនិស្សិតខ្មែរ-សឹង្ហបុរី និងលោកម្ចាស់ ឡឹង សារឿង តំណាងសមាគមន៍ សមណៈនិស្សិតខ្មែរ-សឹង្ហបុរី បាននិមន្តជូនដំណើរលោកម្ចាស់ ជាប់អាហារូបករណ៍ និមន្តទៅបន្តការសិក្សានៅសាលាពុទ្ធិកមហាវិទ្យាល័យនៃប្រទេសសឹង្ហបុរី ។
សូមប្រគេនពរលោកម្ចាស់គ្រប់អង្គ ទទួលបានការជោគជ័យលើការសិក្សា 🙏។

ថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦

Khmer Sangha Students
សមាគមន៍ សមណៈនិស្សិតខ្មែរ-សឹង្ហបុរី

សមាគមន៍សមណៈនិស្សិតខ្មែរ-សឹង្ហបុរី បានចូលរួមប្រគេនបច្ច័យលោកគ្រូព្រះចៅអធិការវត្តខ្មែរម៉ាឡេស៊ី​ ៣៨០​ដុល្លារ​ដល់លោកគ្រូ​ដើម្...
13/08/2026

សមាគមន៍សមណៈនិស្សិតខ្មែរ-សឹង្ហបុរី បានចូលរួមប្រគេនបច្ច័យលោកគ្រូព្រះចៅអធិការវត្តខ្មែរម៉ាឡេស៊ី​ ៣៨០​ដុល្លារ​ដល់លោកគ្រូ​ដើម្បីយកទៅព្យាបាល។​
សូមប្រគេនពរលោកគ្រូឆាប់ជាសះស្បើយ​🙏🙏🙏

ថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី
អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦

សមាគមន៍​សមណៈនិស្សិត​ខ្មែរ-សឹង្ហបុរី

សមាគមសមណនិស្សិតខ្មែរ-សឹង្ហ​បុរី សូមចូលរួមអបអរសាទរប្រគេនចំពោះ លោកម្ចាស់ ផុន សុភ័ស  ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ...
16/06/2026

សមាគមសមណនិស្សិតខ្មែរ-សឹង្ហ​បុរី

សូមចូលរួមអបអរសាទរប្រគេនចំពោះ លោកម្ចាស់ ផុន សុភ័ស ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​ជាន់​ខ្ពស់​ ផ្នែកទស្សនវិជ្ជាពុទ្ធសាសនា ពីសាលាពុទ្ធិកមហាវិទ្យាល័យនៃប្រទេសសឹង្ហបុរី។
សូមប្រគេនពរលោកម្ចាស់ទទួលបានជោគជ័យក្នុងបេសកកម្មបន្តទៀត ដើម្បីជាប្រយោជន៍ដល់ព្រះពុទ្ធសាសនា និងសង្គមជាតិ។

ពីសមាជិកសមាគមសមណនិស្សិតខ្មែរ-សឹង្ហ​បុរី

សមាគមសមណនិស្សិតខ្មែរ-សឹង្ហ​បុរី សូមចូលរួមអបអរសាទរប្រគេនចំពោះ លោកម្ចាស់ ប៊ន​ សុភីន  ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្...
16/06/2026

សមាគមសមណនិស្សិតខ្មែរ-សឹង្ហ​បុរី

សូមចូលរួមអបអរសាទរប្រគេនចំពោះ លោកម្ចាស់ ប៊ន​ សុភីន ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​ ផ្នែកទស្សនវិជ្ជាពុទ្ធសាសនា ពីសាលាពុទ្ធិកមហាវិទ្យាល័យនៃប្រទេសសឹង្ហបុរី។
សូមប្រគេនពរលោកម្ចាស់ទទួលបានជោគជ័យក្នុងបេសកកម្មបន្តទៀត ដើម្បីជាប្រយោជន៍ដល់ព្រះពុទ្ធសាសនា និងសង្គមជាតិ។

ពីសមាជិកសមាគមសមណនិស្សិតខ្មែរ-សឹង្ហ​បុរី

សមាគម​សមណនិស្សិតខ្មែរ-សឹង្ហ​បុរី សូមចូលរួមអបអរសាទរប្រគេនចំពោះ លោកម្ចាស់ វេន កុកឆៃ ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ...
16/06/2026

សមាគម​សមណនិស្សិតខ្មែរ-សឹង្ហ​បុរី

សូមចូលរួមអបអរសាទរប្រគេនចំពោះ លោកម្ចាស់ វេន កុកឆៃ ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកទស្សនវិជ្ជាពុទ្ធសាសនា ពីសាលាពុទ្ធិកមហាវិទ្យាល័យនៃប្រទេសសឹង្ហបុរី។ សូមប្រគេនពរលោកម្ចាស់ទទួលបានជោគជ័យក្នុងបេសកកម្មបន្តទៀត ដើម្បីជាប្រយោជន៍ដល់ព្រះពុទ្ធសាសនា និងសង្គមជាតិ។"

ពីសមាជិកសមាគមសមណនិស្សិតខ្មែរ-សឹង្ហ​បុរី

សមាគមសមណនិស្សិតខ្មែរ-សឹង្ហបុរីសូមចូលរួមអបអរសាទរចំពោះលោកម្ចាស់ទាំង​ ៣​ អង្គ ដែលត្រូវបានសាលាជ្រើសរើសបន្ថែមឲ្យចូលសិក្សាក្នុ...
10/06/2026

សមាគមសមណនិស្សិតខ្មែរ-សឹង្ហបុរី

សូមចូលរួមអបអរសាទរចំពោះលោកម្ចាស់ទាំង​ ៣​ អង្គ ដែលត្រូវបានសាលាជ្រើសរើសបន្ថែមឲ្យចូលសិក្សាក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ (BA Program) សម្រាប់ឆ្នាំ២០២៦ នៅពុទ្ធិកមហាវិទ្យាល័យនៃប្រទេសសឹង្ហបុរី។

សូមតាមដានប្រអប់សារអេឡិចត្រនិច ដើម្បីទទួលបានការធ្វើបច្ចុប្បន្នភាពពីរសាលា។

ថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦

សមាគម​សមណនិស្សិត​ខ្មែរ​-សឹង្ហ​បុរី

#សមាគមសមណៈនិស្សិតខ្មែរ

សមាគមសមណនិស្សិតខ្មែរ-សឹង្ហបុរីសូមចូលរួមអបអរសាទរចំពោះលោកម្ចាស់ទាំង​ ៩​ អង្គ ដែលបានឆ្លងកាត់ការប្រឡង និងការសម្ភាសន៍ដោយជោគជ័...
28/05/2026

សមាគមសមណនិស្សិតខ្មែរ-សឹង្ហបុរី

សូមចូលរួមអបអរសាទរចំពោះលោកម្ចាស់ទាំង​ ៩​ អង្គ ដែលបានឆ្លងកាត់ការប្រឡង និងការសម្ភាសន៍ដោយជោគជ័យ ហើយត្រូវបានជ្រើសរើសឲ្យចូលសិក្សាក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ (BA Program) សម្រាប់ឆ្នាំ២០២៦ នៅពុទ្ធិកមហាវិទ្យាល័យនៃប្រទេសសឹង្ហបុរី។

សូមតាមដានប្រអប់សារអេឡិចត្រនិច ដើម្បីទទួលបានការធ្វើបច្ចុប្បន្នភាពពីរសាលា។

សមាគម​សមណនិស្សិត​ខ្មែរ​-សឹង្ហ​បុរី

ថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦

#សមាគមសមណៈនិស្សិតខ្មែរ

សាលាពុទ្ធិកមហាវិទ្យាល័យនៃប្រទេសសឹង្ហបុរី បានរៀបចំប្រឡងជ្រើសរើសបេក្ខសមណៈដើម្បីមកសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៦ ត្...
13/05/2026

សាលាពុទ្ធិកមហាវិទ្យាល័យនៃប្រទេសសឹង្ហបុរី បានរៀបចំប្រឡងជ្រើសរើសបេក្ខសមណៈដើម្បីមកសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៦ ត្រូវបានបញ្ចប់ដោយជោគជ័យ ។

សូមបេក្ខសមណៈតាមដានសារអេឡិចត្រូនិច(Email) រឺគេហទំព័រសាលា ដើម្បីទទួលដំណឹងលទ្ធផលប្រឡង។

សមាគមន៍សមណៈនិស្សិតខ្មែរ-សឹង្ហបុរី

សូមប្រគេនដំណឹងការប្រឡងមកសិក្សានៅពុទ្ធិកមហាវិទ្យាល័យនៃប្រទេសសឹង្ហបុរី សូមនិមន្តព្រះករុណាម្ចាស់គ្រប់ព្រះអង្គ ដែលជាបេក្ខសមណ...
02/05/2026

សូមប្រគេនដំណឹងការប្រឡងមកសិក្សានៅពុទ្ធិកមហាវិទ្យាល័យនៃប្រទេសសឹង្ហបុរី

សូមនិមន្តព្រះករុណាម្ចាស់គ្រប់ព្រះអង្គ ដែលជាបេក្ខសមណៈបានដាក់ពាក្យរួចរាល់ សូមត្រៀមព្រះកាយសម្រាប់ការប្រឡង និងការសម្ភាសន៍ ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ដូចបានប្រគេនខាងក្រោម៖

🗓 កាលបរិច្ឆេទ៖ ថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦
📍 ទីតាំង៖ សណ្ឋាគារ Shangri-La Phnom Penh
⏰ ម៉ោងនិមន្តដល់មណ្ឌលប្រឡង៖ ៧:៣០ ព្រឹក (ចាប់ផ្តើមប្រឡងម៉ោង៨:00 នាទីព្រឹក)

📝 កាលវិភាគលម្អិត៖
ម៉ោង ៨:០០ - ៩:០០ ព្រឹក & ១:០០ - ៥:០០ ល្ងាច៖ ការសម្ភាសន៍ (Interview)
ម៉ោង ៩:០០ - ១១:៣០ ព្រឹក៖ ការប្រឡងសំណេរ (Written Test)

បញ្ចាក់៖
- សូមនិមន្តភ្ជាប់មកជាមួយនូវ លិខិតឆ្លងដែន (បើមាន) ឬ អត្តសញ្ញាណប័ណ្ណ សង្ឃដិកា ឬឆៃយា ដែលមានរូបថតមកជាមួយ ។
- សូមលោកម្ចាស់ឆ្លើយតប ទៅកាន់សារអេឡិចត្រូនិច (Email) ដើម្បីបញ្ជាក់ពីការនិមន្តចូលរួមឱ្យបានមុន ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។ ប្រសិនបើមិនមានការឆ្លើយតបទេ គណៈកម្មការប្រឡងនឹងដកសិទ្ធិក្នុងការប្រឡង (មានន័យលោកម្ចាស់បោះបង់សិទ្ធិប្រឡង)។
- ចំពោះចង្ហាន់ថ្ងៃត្រង់ ពុទ្ធិកមហាវិទ្យាល័យនឹងទទួលរាប់រងបន្ទាប់ពីរប្រឡងចប់ នៅសណ្ឋាគារផ្ទាល់។

📍 អាសយដ្ឋានសណ្ឋាគារ៖ ភូមិលេខ១៤ ផ្លូវសម្តេចហ៊ុនសែន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

📞 លេខទូរស័ព្ទទំនាក់ទំនង៖ +855 23 913 888

Address

88 Bright Hill Road
Singapore
574117

Website

Alerts

Be the first to know and let us send you an email when Khmer Sangha Students posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share