មេរៀនព្រះពុទ្ធ

មេរៀនព្រះពុទ្ធ Like page ដើម្បីទទួលបានវីដេអូអំពីមេរៀនព?

02/04/2021

វប្បធម៌បំពេញឱ្យតណ្ហា
📝សំណេរលោកពូ ខឹម វាសនា ថ្ងៃទី -30-03-2021..........................🧠✍️.........................
🔻ចុចចូលក្រុម👉: " មេរៀនត្រាស់ដឹង ព្រះសម្មាសម្ពុទ្ធ "
[....] ក្នុងការប្រកួត Miss Grand International គេមានសំនួរមួយដែលគណៈកម្មការដ៏ងងឹតរបស់ការប្រកួតបានលើកឡើងដើម្បីសួរទៅកាន់បេក្ខជនMiss Grand ដ៏អស្ចារ្យនៃអ្នករៀបចំយ៉ាងងងឹតរបស់គេថា បើនាងមានថ្នាំព្យាបាលជម្ងឺកូវីដ១៩ ហើយមានតែសម្រាប់មនុស្សម្នាក់គត់ តែអ្នកជម្ងឺមានពីរគឺកូនក្មេង ហើយនិងមនុស្សចាស់ តើនាងសម្រេចព្យាបាលមនុស្សចាស់ ឬកូនក្មេង? ពួកនាងៗដ៏វៃឆ្លាតរបស់គណៈកម្មការដ៏ងងឹតបានឆ្លើយថា ខ្ញុំនឹងព្យាបាលកូនក្មេងព្រោះកូនក្មេងនៅអាចរស់យូរអង្វែងទៅមុខទៀតបាន ចំណែកមនុស្សចាស់អាយុដែលនៅសល់គឺខ្លីណាស់។ គណៈកម្មការដ៏ងងឹតរបស់ពួកនាងៗពេញចិត្តនឹងចម្លើយដ៏វៃឆ្លាតនៃពួកនាងៗទាំងនោះខ្លាំងណាស់។ សូមក្មួយៗបើកទ្វារមនោពិចារណារកសភាពខុស ឬត្រូវដែលជាសភាពបញ្ញានៃចម្លើយរបស់នាងៗទាំងអស់នោះទៅមើល? អូ! អ្នកណារស់បានយូរត្រូវតែទុកអោយរស់ឬ? អ្នកណាចាស់ហើយ អាយុនៅសល់ខ្លីត្រូវសម្រេចទុកអោយស្លាប់ដោយផ្អែកទៅលើចំណុចមួយគឺអាយុនៅសល់វែងខ្លីនេះឬ? បើទុកអោយក្មេងរស់ អាយុវាវែង ដើរចាក់សាក់ពេញខ្លួន ចោះក្រវិល ដើរផឹកស៊ី ចូលបារបនព្រឹកល្ងាច ហើយទុកអោយចាស់ស្លាប់ គឺចាស់ដែលមានគុណធម៌ រស់មានប្រយោជន៍ដល់ភពផែនដីតាមលម្អានរបស់ព្រះពុទ្ធនោះទៅវាត្រូវឬ? អូ! ហ្នឹងបញ្ញា? អូយ កម្មវិធីស្អីគេទេ? ភ្នែកមនោពូមើលបានបន្តិច ទើសចង់ស្ទះដង្ហើម មើលបន្តមិនចប់ទេ។ ឱ! ពិភពលោកដ៏អភ័ព្វអើយ គ្រប់វិស័យបានដើរ ឬកម្លាំងបានវិលមកដល់ស្ថានភាពនេះទៅហើយ។ នេះហើយដែលមនុស្សសម័យនេះគេហៅយុគសម័យនេះថាជាយុគសម័យជឿនលឿននោះណាក្មួយ។ [....]
សំណេរដើម៖https://web.facebook.com/Mr.KhemVeasna/posts/3118369888408273
#វប្បធម៌បំពេញឱ្យតណ្ហា #មេរៀនព្រះពុទ្ធ

02/04/2021

សត្វអត្តា និងសត្វអនត្តា
🔻ចូលរួមក្រុម: "មេរៀនត្រាស់ដឹង ព្រះសម្មាសម្ពុទ្ធ" សូមចុចទីនេះ👉 https://www.facebook.com/groups/2560350447554628/?ref=share..........................🧠✍️.........................
📝សំណេរលោកពូ ខឹម វាសនា ថ្ងៃទី 17-02-2021
កំលាំងត្រូវតែជាកំលាំងបានវាត្រូវ តែកំលាំងប្រែទៅជាខ្សែវិញ្ញាណគឺដឹងថាខ្លួនជាសត្វ គឺវាខុសហើយ។ ការប្រែពីសភាពមិនគួរដឹងទៅជាដឹងអីចឹងវាមិនត្រូវទេ អីចឹងបានជាព្រះពុទ្ធហៅការប្រែពីកំលាំងទៅជាដឹងនេះថាអវិជ្ជានោះណា។ ព្រោះតែច្រឡំទៅជាដឹងនៃកំលាំងនេះ សត្វដឹងច្រឡំចង់បានអើយមហាចង់បាន ចង់បាននេះចង់បាននោះព្រោះស្មានច្រឡំថាខ្លួនវាជាសត្វ នេះគឺតណ្ហាដែលព្រះពុទ្ធដាក់ឈ្មោះអោយចំណង់ក្នុងចិត្តសត្វដែលច្រឡំថាខ្លួនជាសត្វនោះ។ ព្រះអង្គបានសំដែងប្រាប់សត្វថាដែលត្រូវគឺត្រូវតែដឹងតាមរយៈការយល់ថាខ្លួនឯងជាសត្វនេះគឺដឹងច្រលំទេ នេះគឺការដឹងត្រូវដែលព្រះពុទ្ធហៅថាសម្មាទិដ្ឋិនោះ។ ក្មួយៗគិតទៅមើលតើត្រូវ ឬមិនត្រូវ? ដឹងថាសត្វខ្លួនឯងនេះគឺកើតមកពីកម្លាំងដែលមិនគួរក្លាយជាសត្វសោះទើបជាការដឹងត្រូវ។ ក្មួយៗសញ្ជឹងគិតមើល ត្រូវ ឬមិនត្រូវ? សម្មាទិដ្ឋិ ឬមិនសម្មាទិដ្ឋិ? បើច្រលំថាខ្លួនឯងជាសត្វ នោះសត្វនឹងមានតណ្ហាដែលជាគូនឹងអត្តា តែការដឹងត្រូវថាសត្វនេះគឺអនត្តា តណ្ហាបានត្រូវកាត់បន្ថយមកនៅត្រឹមសេចក្ដីត្រូវការ តើត្រូវ ឬមិនត្រូវ? បើអត់បច្ច័យបួន តើសត្វដឹងខ្លួនថាខ្លួនដឹងច្រលំគឺអនត្តានេះរស់យ៉ាងម៉េចទៅបាន? វាទាល់តែមានបច្ច័យបួនដែលចាត់ទុកជាក្ដីត្រូវការសម្រាប់ការទ្រទ្រង់ជីវិតជាសត្វអនត្តាអោយរស់ជាសត្វទើបត្រូវ សញ្ជឹងគិតមើលត្រូវ ឬមិនត្រូវ? ពូឧទាហរណ៍ដូចជាសត្វដែលគិតថាខ្លួនឯងជាសត្វអត្តា គេពាក់អាវខាងត្រូវព្រោះគេយល់ថាខ្លួនគេជាសត្វអត្តា ចំណែកសត្វដែលដឹងការពិត ឬដឹងត្រូវថាខ្លួនគេដឹងច្រលំអនត្តាត្រូវពាក់អាវខាងខុសបានត្រូវ ដូច្នេះរបស់អ្វីៗដែលគេប្រើត្រូវនៅខាងខុសទាំងអស់បានត្រូវ។ ស្រោមដៃក៏ប្រើខាងខុស ស្រោមជើងក៏ដូចគ្នា ខោក៏ស្លៀកខាងខុស ខោក្នុងក៏ស្លៀកខាងខុស គឺខុសមួយចប់បានត្រូវ។ សត្វដែលគិតថាខ្លួនឯងជាអត្តា ក្នុងចិត្តរបស់គេអញជានិច្ច គេប្រើរបស់តាមការដឹងអត្តារបស់គេគឺប្រើខាងត្រូវមួយចប់ តាំងពីស្រោមដៃ ស្រោមជើង មួក ខោអាវ សំពត់ ខោក្នុងគឺប្រើខាងត្រូវមួយចប់។ នេះគឺអត្តាហើយ មិច្ឆាទិដ្ឋិហើយ គឺខុសហើយ។ ដឹងថាខ្លួនដឹងថាជាខ្លួននេះខុសបានជាការដឹងត្រូវ សម្មាទិដ្ឋិ គឺត្រូវបញ្ច្រាសជាមួយដំណើររបស់សត្វអត្តាជាដរាបបានត្រូវ។ សម្មាទិដ្ឋិជាអង្គទីមួយនៃអដ្ឋង្គិកមគ្គផ្លូវជីវិតត្រូវនោះណាក្មួយ។ [...]
សំណេរដើម
https://web.facebook.com/photo?fbid=3050872025140871&set=a.1376628242565266
#សត្វអត្តា_និងសត្វអនត្តា #មេរៀនព្រះពុទ្ធ

30/03/2021

មុទិតា ជាធម៌មាននៅក្នុងចិត្តផ្កាឈូកជុំទីមួយ
🔻ចូលរួមក្រុម: "មេរៀនត្រាស់ដឹង ព្រះសម្មាសម្ពុទ្ធ" សូមចុចទីនេះ👉 https://www.facebook.com/groups/2560350447554628/?ref=share..........................🧠✍️.........................
📝សំណេរលោកពូ ខឹម វាសនា ថ្ងៃទី-16-02-2021
#មុទិតា_ជាធម៌មាននៅក្នុងចិត្តផ្កាឈូកជុំទីមួយ
ផ្កាឈូកជុំទីមួយ សំខាន់ចាំបាច់ខ្វះមិនបានខ្លាំងណាស់សំរាប់ដំណើរការបំភ្លឺជាថ្មីមេរៀនព្រះពុទ្ធ។ បើពូមិនមានសមត្ថភាពរកបានផ្កាឈូកជុំទីមួយនេះទេ ពូក៏គ្មានសមត្ថភាពបំភ្លឺឡើងវិញមេរៀនធម៌ដែលព្រះពុទ្ធព្រះអង្គត្រាស់ដឹងនោះដែរ។ បើពូមិនមានសមត្ថភាពធ្វើរឿងនេះ ពូជាអ្នកបំភ្លឺមេរៀនព្រះពុទ្ធឡើងវិញ វាមិនត្រូវដំណើរទំនងទេណាក្មួយ។ មុទិតាជាចិត្តសត្វដែលចាត់ទុកជាផ្កាឈូកជុំដំបូងគេបង្អស់ហៅថាផ្កាឈូកជុំទីមួយនោះហើយ។ មុទិតា គឺចិត្តឈឺឆ្អាលនឹងសុខទុក្ខគេ ចង់អោយគេយល់ត្រូវបានសុខ បានចិត្តខ្លួនបានសុខ បើគេនៅតែយល់ខុស ដឹងថាគេមិនបានយល់ត្រូវចិត្តខ្លួននៅមិនសុខទេ ជួយគេអោយបានសុខចិត្តបានសុខហើយ នេះគឺអារម្មណ៍មុទិតាដែលមាននៅក្នុងចិត្តសត្វសួគ៌ដែលជាសត្វអាចធ្វើជាទីពឹងដល់សត្វដទៃបាននោះ។ [...]
សំណេរដើម៖https://web.facebook.com/veasna.khem.56/posts/3050653531829387

29/03/2021
28/03/2021

ផ្លូវដើរទៅកាន់សេចក្ដីរលត់ទុក្ខគឺជាអ្វី?
គឺមគ្គមានអង្គ ប្រាំបីប្រការ
១.សម្មាទិដ្ឋិ ឃើញត្រូវតាមសេចក្ដីពិត
២.សមា្មសង្កប្ប: ត្រិះរិះត្រូវតាមសេចក្តីពិត
៣.សម្មាវាចា និយាយត្រូវតាមសេចក្ដីពិត
៤.សមា្មកម្មន្តៈ ធ្វើការត្រូវតាមសេចក្តីពិត
៥.សម្មាអាជីវៈ ចិញ្ចឹមជីវិតត្រូវតាមសេចក្តីពិត
៦.សម្មាវាយាមៈ ព្យាយាមត្រូវតាមសេចក្តីពិត
៧.សម្មាសតិ មានស្មារតីត្រូវតាមសេចក្តីពិត
៨.សម្មាសមាធិ តម្កល់ចិត្តត្រូវតាមសេចក្ដីពិត
ទាំងអស់នេះហៅថាមគ្គសច្ចៈ។

27/03/2021

ការចូលរួមនឹងនយោបាយ
🔻ចូលរួមក្រុម: "មេរៀនត្រាស់ដឹង ព្រះសម្មាសម្ពុទ្ធ" សូមចុចទីនេះ👉 https://www.facebook.com/groups/2560350447554628/?ref=share..........................🧠✍️.........................
📝សំណេរលោកពូ ខឹម វាសនា ថ្ងៃទី-12-02-2021..............................
ចូលរួមនឹងនយោបាយព្រោះទ្វារខួរគិតឃើញថាត្រូវ គឺសភាពចិត្តបញ្ញាអត់អញ គិតតែរឿងខុសនិងត្រូវ គិតឃើញថាគណៈបក្សមួយណានោះ ធ្វើត្រូវ ត្រូវតែចូលរួមធ្វើ នេះជាទង្វើនៃមនុស្សស្គាល់ខុសស្គាល់ត្រូវ គឺចិត្តកត្តញ្ញូនោះហើយ គឺចិត្តសម្មាទិដ្ឋិ ត្រូវគន្លងកំលាំងកលាបៈវិលបង្កើតលោកហើយ តែបើមនុស្សម្នា់កចូលរួមនឹងបក្សណាមួយ ព្រោះបក្សនោះនាំប្រយោជន៍អោយដល់ខ្លួនអញ គឺសភាពចិត្តអាត្មានិយម មិច្ឆាទិដ្ឋិ ជាអារម្មណ៍នាំសត្វទៅក្រោមហើយ ព្រោះអារម្មណ៍ដែលកើតពីកំលាំងកលាបៈកំពុងវិលបញ្ច្រាសនឹងសភាពធម្មជាតិរបស់វា។ មានមនុស្សមួយក្រុមទៀត មិនរវល់នឹងរឿងត្រូវខុស អ្នកណាធ្វើត្រូវ អ្នកណាធ្វើខុស អញមិនរវល់ដឹងឮ ឬគិតគូអីពីរឿងហ្នឹងទេ អញធ្វើម៉េចអោយតែសុខដល់ខ្លួនអញនិងញាតិអញ នោះគឺជាចិត្តអញមួយបែបទៀត។ អោយតែអារម្មណ៍អញ គឺជាចិត្តខុសទាំងអស់។ ខុសគឺខូច គឺខាត គឺមិច្ឆាទិដ្ឋិ គឺកម្លាំងបង្កើតចិត្តរមូរមកអញខុសសភាពកំលាំងកលាបៈ អីចឹងវាជាហេតុនាំសត្វទៅក្រោមហើយ ខុសហើយៗៗៗ ខាតហើយណាសត្វ គឺខាតសត្វឯងដែលប្រឹងធ្វើពិធីបុណ្យដើម្បីអោយទៅលើហ្នុងហើយ មិនបានដូចសេចក្តីប្រាថ្នានៃសត្វឯងទេ អវំសិរោហើយសត្វ។ [,......]
#ការចូលរួមនឹងនយោបាយ
សំណេរដើម៖
https://web.facebook.com/.../a.15336638.../3083764888535440/

24/03/2021

យល់ធម៌ ចិត្តកើតសេចក្ដីសង្វេគ
🔻ចូលរួមក្រុម: "មេរៀនត្រាស់ដឹង ព្រះសម្មាសម្ពុទ្ធ" សូមចុចទីនេះ👉 https://www.facebook.com/groups/2560350447554628/?ref=share..........................🧠✍️.........................
បកស្រាយដោយលោកពូ ខឹម វាសនា ពន្យល់ក្មួយៗនៅចំការខេត្ត សៀមរាប

23/03/2021

គំនិតអាត្មានិយមរបស់ភិក្ខុ គូ សុភាព និង ភិក្ខុ សាន សុជា
🔻ចូលរួមក្រុម: "មេរៀនត្រាស់ដឹង ព្រះសម្មាសម្ពុទ្ធ" សូមចុចទីនេះ👉 https://www.facebook.com/groups/2560350447554628/?ref=share..........................🧠✍️.........................
📝សំណេរលោកពូ ខឹម វាសនា ថ្ងៃទី -11-02-2021
ភាពអាត្មានិយម ត្រូវសំរាយអោយមនុស្សយល់នូវអត្ថន័យនៃពាក្យនេះថាៈ ការគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន មិនមែនពន្យល់ថាគិតប្រយោជន៍ផ្ទាល់ខ្លួនទេ ត្រូវថែមពាក្យ *តែពី* ពីលើពាក្យថា គិតប្រយោជន៍ផ្ទាល់ខ្លួន គឺគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។ អាត្មានិយម គឺគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។ ចិត្តដែលគ្មានគិតអ្នកណា គិតតែពីខ្លួនឯង គឺមិច្ឆាទិដ្ឋិធំធេងខ្លាំងណាស់ មិនត្រឹមតែចិត្តអាក្រក់ខ្លាំងណាស់ទេ តែជាចិត្តខុសខ្លាំងណាស់។ វិញ្ញាណអ្នកត្រូវយល់! យ៉ាងម៉េចបានជាគេថាគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនខុស តើវាខុសលើអ្នកណា? ខុសនេះតើនរណាជាអ្នកខាត? មនុស្សអាត្មានិយម បើដឹងថាខាតគេ វាមិនខ្វល់ទេ ប៉ុន្តែគួរអនិច្ចាពួកវាណាស់ វាខាតខ្លួនវាហ្នុង។ លោកិយ មនុស្សបានមើលឃើញថាវាចំនេញខ្លួនវា ខាតអ្នកដទៃ តែដំណើរប្រព្រឹត្តរបស់ធម្មជាតិ ការគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនគឺវាខុស ខុសគឺវាខាតខ្លួនវាហ្នុង ខាតអ្នកគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនហ្នុង។ ក្នុងអារម្មណ៍វាគឺគិតពីខ្លួនវា មិច្ឆាទិដ្ឋិ អត្តា ដូចយើងនៅភ្នំពេញ ហើយយើងចង់ទៅកំពង់សោម យើងសន្មត់ថាគឺទៅលិចបានត្រូវ តែវាដើរទៅកើត យើងស្រែក ធ្វើហ្នឹងខុសហើយ យើងស្រែកថាខុសៗ វាមិនចូលក្នុងចិត្តយើងទេ វាយកចិត្តវាមកថ្លឹងដើម្បីស្គាល់ចិត្តយើង ចិត្តវាអាត្មានិយម វាថ្លឹងថាយើងស្រែកថាខុសៗហ្នឹងគឺខុសលើអ្នកដទៃក្រៅពីវា តែយើងចង់ប្រាប់វាថាវាដើរខុសផ្លូវហើយ វាទៅកើតហើយ កំពង់សោមទៅខាងលិចបានត្រូវ តែមនុស្សអាត្មានិយមវាយកចិត្តវាមកថ្លឹងចិត្តយើង គិតថាយើងស្រែកប្រាប់វាអញ្ចឹងព្រោះយើងគិតប្រយោជន៍ផ្ទាល់ខ្លួនដែរ វាគិតថាយើងមិនចង់អោយវាធ្វើល្អចំពោះខ្លួនវា យើងចង់អោយវាគិតពីអ្នកដទៃ វាគិតអញ្ចឹង ចិត្តវាបិទជិតឈឹង វិប្បយុត្តិ មិច្ឆាទិដ្ឋិ នរកបានសម្រេច។ មនុស្សអាត្មានិយមស្ទង់យល់ចិត្តមនុស្សអាត្មានិយមដូចគ្នា គ្មានអារម្មណ៍ឃើញថាមនុស្សអាត្មានិយមអាក្រក់អីទេ គឺស្ទង់ឃើញចិត្តអាត្មានិយមថាជាចិត្តត្រូវ តែវិប្បយុត្តិអញ្ចឹងអត់មានបញ្ញា បញ្ញមកពីចិត្ដដែលអត់អញគិត មនុស្សអាត្មានិយមអញ ចិត្តអញវិប្បយុត្តិគិត អត់បញ្ញាស្ទង់យល់ចិត្តគេទេ វាមិនដឹងចិត្តគេទេ តើគួរអោយអនិច្ចាចិត្តសត្វអាត្មានិយមគឺមិច្ឆាទិដ្ឋិនេះដែរ ឬទេ? បើវាគិតដឹងថាចិត្តអាត្មានិយមគឺបំផ្លាញខ្លួនវាហ្នុង មិនដឹងជាវាយំស្រែកអាណិតខ្លួនវាប៉ុណ្ណាទេ? [....]
សំណេរដើម៖ https://web.facebook.com/veasna.khem.56/posts/3046290508932356
#គំនិតអាត្មានិយមរបស់ភិក្ខុ_គូ_សុភាព_និង_ភិក្ខុ_សាន_សុជា

20/03/2021

ព្រះពុទ្ធសាសនាក្នុងមនោរម្មណ៍ខ្មែរ ភាគទី ៤​​ ភាគបញ្ចប់
🔻ចូលរួមក្រុម: "មេរៀនត្រាស់ដឹង ព្រះសម្មាសម្ពុទ្ធ" សូមចុចទីនេះ👉 https://www.facebook.com/groups/2560350447554628/?ref=share..........................🧠✍️.........................
📝សំណេរលោកពូ ខឹម វាសនា ថ្ងៃទី 30.03.2021

Address

Masnbodeul-Gil 107
Seoul
44954

Alerts

Be the first to know and let us send you an email when មេរៀនព្រះពុទ្ធ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to មេរៀនព្រះពុទ្ធ:

Share