សុគន្ធកុដិ វត្តឧណ្ណាលោម

សុគន្ធកុដិ វត្តឧណ្ណាលោម Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សុគន្ធកុដិ វត្តឧណ្ណាលោម, Religious organisation, មហាវិថី សុធារស ភូមិពីរ សង្កាត់ជ័យជំនៈ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ, Ville de Phnom Penh.

20/09/2019
13/04/2018
អដ្ឋង្គិកមគ្គ(ផ្លូវប្រកបដោយអង្គទាំងប្រាំបី)១ សម្មាទិដ្ឋិ          សេចក្ដីយល់ឃើញត្រូវ គឺឃើញថា ធ្វើបុណ្យបានបុណ្យ ធ្វើបាបបា...
27/06/2017

អដ្ឋង្គិកមគ្គ
(ផ្លូវប្រកបដោយអង្គទាំងប្រាំបី)

១ សម្មាទិដ្ឋិ
សេចក្ដីយល់ឃើញត្រូវ គឺឃើញថា ធ្វើបុណ្យបានបុណ្យ ធ្វើបាបបានបាប។ ទស្សនៈ​ត្រូវ​ពិត ភាព​សន្សំមានទស្សនៈខុសត្រឹមតែជាសេចក្ដីគិត​ឃើញ​ទៅលើ​ផ្លូវខុស​នីមួយ​​​ៗ ។ បុគ្គ​ល​​គប្បីដឹងដល់សេចក្ដីផ្សេងៗនៅក្នុងចន្លោះនៃសេចក្ដីស្ថិតស្ថេរ និង​សេចក្ដី​​មិន​​ស្ថិត​ស្ថេរ​។ ត្រូវឃើញ​ភាពពិតដែលមាននៅក្នុងភាព​មិនពិតមុន​នឹងធ្វើ​នូវសេក្ដី​សម្រេច​ចិត្ត ឬមុន​នឹង​​ដាក់​​ចិត្តជឿ​ទៅក្នុងរបស់ណា ត្រូវ​ធ្វើការ​បកស្រាយ​ជាមួយនឹង​ការស្រាវជា្រវ​រក​​ហេតុ​ផល​​​​ក្នុង​​របស់​នោះឲ្យគ្រប់គ្រាន់សិន។
២ សម្មាសង្កប្បៈ
តម្រិះ​ត្រូវគឺ តម្រិះមិនព្យាបាទអ្នកដទៃ មិនបៀតបៀនអ្នកដទៃ មិនដក់ត្រាំ​ក្នុង​​កាម។ សេក្ដី​ត្រិះរិះត្រូវ ​សេចក្ដី​តាំង​ចិត្ត​យ៉ាង​ប្ដូរ​​ផ្ដាច់​ក្នុង​ការទ្រទ្រង់នូវជីវិត​ជាមួយ​នឹង​​ការពង្រីក​ពង្រឹង​​​​នូវ​ជិវភាព​ដោយអាស្រ័យសេក្ដីចេះដឹងជាមូលដ្ឋាននៅក្នុងការ​គ្រប់​គ្រង​ខ្លួន​​ឲ្យបាន​សុខ​​ជាបុគ្គលមើ់លឃើញបានវែងឆ្ងាយដឹងថាមានផ្លូវបែបណាខ្លះអាច​នឹង​ដឹក​នាំ​ខ្លួន​ទៅ​កាន់​​សេច​ក្ដី​សុខចម្រើនបាន។
៣ សម្មាវាចា
ពុំនោលត្រូវ គឺមិនពោលពាក្យកុហក ពាក្យជេរប្រទេច ពាក្យញុះញង់បំបែកបំ​បាក់ ពាក្យ​​​រោយរាយគ្មានសារប្រយោជន៍ ។ ការនិយាយត្រូវនេះជាកាំជណ្ដើ មួយទៀត​ឈាន​ ឡើង​​ទៅកាន់ការប្រតិបត្តិដើម្បីគ្រប់គ្រងរក្សាខ្លួនឯង។ ការនិយាយដោយ​ប្រាស​ចាក​ស្មារតី​​ប្រុង​​​​ប្រយ័ត្ន ការនិន្ទាឈ្នានីស មើលងាយ ស្ដីបង្អាប់​ជេរប្រទេច​ផ្ដាសា​នាំឲ្យ​ស្លែង​ចិត្ត​អ្នក​ដទៃ ។ សម្ដីទាំងអស់នេះត្រូលះបង់ ត្រូវតមកុំនិយាយ។ ត្រូវ​និយាយ​តែសម្ដី​ដែល​ប្រកប​ដោយ​​ចិត្ត​មេត្តា ករុណាយ៉ាងបរិសុទ្ធ ស្ថិន​នៅក្នុងក្របខ័ណ្ឌយុត្តិធម៌គ្រប់ពេលវេលា ។
៤ សម្មាកម្មន្តៈ
ការ​ងារត្រូវ មិនមែនធ្វើទង្វើសម្លាប់ជីវិតមនុស្ស សត្វដទៃ លួច​ទ្រព្យ​សម្បត្តិ​មាន​ម្ចាស់​​រក្សា ប្រព្រឹត្តខុសក្នុងកាមមានម្ចាស់គេហួងហែងរក្សានោះទេ។ ទង្វើ​ត្រូវ​បាន​ដល់​ទង្វើ​ដែល មិនធ្វើឲ្យជនដទៃមានចិត្តក្ដៅក្រហាយ ព្រួយលំបាក ជាទង្វើមានសេក្ដីសុចរិត​ជា​ទង្វើ​​មាន​សីលធម៌ ។ ទង្វើទាំងឡាយរបស់ខ្លួន ត្រូវ​ទុកដាក់​ឲ្យស្ថិត​នៅ​ក្នុងក្រប​ខ័ណ្ឌ​នៃ​មនុស្ស​ធម៌។​ត្រូវតែលះបង់នូវទង្វើទាំងឡាយដែលជាប្រយោជន៍អ្នកដទៃក្នុងបច្ចុប្បន្នកាល ឬ​អនា​គត​​កាល​។ ការសងសឹក ឬការមានកំហឹងត្រូវតមកុំធ្វើ ប្រសិនបើអាចតមបាន បើចាំ​បាច់​ខាន​មិនបាន​ត្រូវ​ធ្វើនៅក្នុងក្របខ័ណ្ឌនៃច្បាប់លោក ឬច្បាប់ធម៌ត្រូវតែដឹកនាំ​នូវទង្វើ​របស់​​ខ្លួន​ដោយសីល​ធម៌ និង មនុស្សធម៌។
៥ សម្មាអាជីវៈ
ការចិញ្ចឹមជីវិតរស់ត្រូវ គឺមិនធ្វើជំនួញ៥ ប្រការ គឺជំនួញមនុស្ស ជំនួញសាច់ សត្វ​ដែល​​​សម្លាប់​ដោយដៃឯង ជំនួញអាវុធសម្រាប់សង្រ្គាម ជំនួញគ្រឿងស្រវឹង និង​ជំនូញ​​ថ្នាំ​​មាន​​​ពិសពុល ឬរស់នៅក្នុងរបរមានអយុត្តិធម៌។ ការរស់នៅត្រឹមត្រូវ​គ្រប់ៗ​តែការងារ​​ចិញ្ចឹម​​ជីវិត​​ទាំងអស់នោះ ត្រូវតែលះបង់កុំធ្វើនូវអំពើណា ឬរបរណាដែលខ្លួនរស់ ហើយ​គេស្លាប់ និង​​​ខ្លួនប្រកបដោយសេចក្ដីសុខសេចក្ដីចម្រើន ឯគេទទួលនូវសេចក្ដីទុក្ខ លំបាក​ទៅវិញ។ ខ្លួន​មាន​តុល្យភាពក្នុងជីវិតរបស់គេ ដោយ​ប្រកាន់​យកនូវ​សុជីវ​ធម៌​ជាគ្រឿង​ប្រា​ស្រ័យ​ទាក់​ទង​​ក្នុងការ​រស់នៅ។ ទង្វើជិះជាន់នូវជីវភាពរវាងគ្នានឹងគ្នា នឹងមិនអាចកើត​ឡើង​​បាន​​នោះ​ទេ ប្រសិន​បើគេ​បានជាន់ស៊ុបលើកាំទី៣និងកាំទី ៤នៃមគ្គជាតិពិតប្រាកដ​ហើយ​។
៦ សម្មាវាយាមៈ
ព្យាយាមត្រូវ គឺខំធ្វើទង្វើល្អដែលមិនទាន់បានធ្វើ ខំរក្សាទុកនូវទង្វើល្អ​ដែល​បាន​​ធ្វើពី​មុន​មក ហើយកុំប្រព្រឹត្តអំពើអាក្រក់ ខំលះបង់នូវទង្វើអាក្រក់​ដែលបាន​ធ្វើទាំង​ប៉ុន្មាន ។ សេចក្ដី​ព្យាយាមត្រូវក្រោយពីមានមេត្តជាគ្រឿងធ្វើឲ្យត្រជាក់ចិត្តហើយ គឺនៅ​មាន​បញ្ញា​ជា​​គ្រឿង​​​ធ្វើឲ្យមានសេចក្ដីភ្លឺស្វាងក្នុងបញ្ហានៃជីវិត ហើយបុគ្គលអ្នកប្រកបព្យាយាម នឹង​បាន​​ស្គាស់​យ៉ាងច្បាស់នូវការលៃលក បែងចែកកម្លាំងស្មារតីទាំងអស់ របស់​ខ្លួនទៅ​ក្នុង​មុខ​ងារ​នៃ​ជីវិត។ ស្គាល់ការខុសត្រូវក្នុងទង្វើជាពិសេសគឺ ស្គាល់​ទិសដៅ​ចុងក្រោយ​បំផុត​នៃ​អំពើ​ទាំង​​ឡាយនោះផងដែរ។ ការប្រព្រឹត្តគ្រប់បែបយ៉ាងរបស់គេមានសភាពរឹងប៉ឹងមាំមួន។ ឧប​សគ្គ​​​ទាំងឡាយ មិនហ៊ានចូលមកជិតការងាររបស់គេឡើយ។ ខ្លួនគេ​ជាមនុស្ស​មានចិត្ត​ពេញ​​ប្រៀប​ទៅដោយគុណធម៌ល្អនេះ បានក្លាយទៅជាទ្រព្យនៃជីវិតរបស់ពួកគេ គេមិន​ចាំ​បាច់​​​ត្រូវពិចារ​ណាមើលឡើងវិញនូវទង្វើទាំងឡាយ របស់​ខ្លួនគេនៅ​ក្នុងពេល​ប្រិបត្តិការ​ថ្មីៗ​ទៀត​​នោះទេ។ កិច្ចការប្រចាំជីវិតរបស់គេ គឺចេះតែប្រព្រឺត្ត​ទៅបាន​យ៉ាងងាយ​ស្រួល​ដូចជា​បុគ្គល​​ដែលមាន​អនាម័យល្អ និងមានសុខភាពគ្រប់គ្រាន់ គឺមិនចាំបាច់ប្រើប្រាស់ឱសថ​មក​ជួយ​​គាំទ្ររូបរាង​កាយ​នេះអាត្មាដូចនោះដែរ។
៧​សម្មាសតិ
ស្មា​រតីរឮកត្រូវ​ គឺរឭកដល់ការងារដែលមិនទាន់បានធ្វើ រឮកដល់ការ​ងារ​ដែល​​​កំពុង​​ធ្វើ រឮកដល់ការងារដែលបានធ្វើរួចមកហើយ រឮកដល់កាយវេទនា ចិត្ត ធម្មៈ ដែល​កំពុង​ប្រព្រឹត្តទៅ។ សេចក្ដីរឮកត្រូវ គឺចិត្តមានជម្រកត្រូវនៅក្នុងភាវៈ ដែលជា​សារ​ប្រយោជន៍​​សម្រាប់​​ខ្លួន ឬជាសតិនៃជីវិតរបស់គេ។ បុគ្គលដែល​រស់នៅ​ក្នុងសភាព​ចិត្ត​បែប​នេះ គេនឹងទៅ​ជាបុគ្គល​ដែលមានសេចក្ដីគោរព​ចំពោះតែសភាវៈពិត​។​ គេអាចយល់​ស្គាល់​របស់ផ្សេងៗ បាន​យ៉ាង​ច្បាស់​លាស់ ព្រោះគេបានរំលាយចោល​នៅភាពបោក​បន្លំ​អស់ ហើយគេមានសេចក្ដីពិត​នៅ​ក្នុង​ទីចំពោះមុខ។ ប្រែថា​ គេជាបុគ្គល​ដឹងច្បាស់​នូវសេចក្ដី​ពិត ។ ពិសេសជាងនេះទៅ​ទៀត គឺខ្លួនគេហ្នឹងឯងជាសេចក្ដីពិតតែម្ដង។ បុគ្គល​មានស្មារតី​ឈនៅ​លើសេចក្ដីពិតដូចនេះ​សកម្ម​ភាព​នៃជីវិតរបស់គេរមែងមិនមានសេចក្ដីផ្លាស់។
៨ សម្មាសមាធិៈ
តម្កល់ចិត្តត្រូវ គឺតម្កលនៅក្នុងអារម្មណ៍ល្អ តម្កល់នៅក្នុងមុខការល្អ តម្កល់​នៅ​​ក្នុង​​ទង្វើដែលកំពុងធ្វើ តម្កល់នៅក្នុងធម្មៈដែលកំពុងតែសិក្សាហ្វឹកហាត់។ សេចក្ដី​សង្រួម​​ចិត្ត​ត្រូវ​នេះ គឺជាចិត្តតាំងនៅយ៉ាងខ្ជាប់ខ្ជួនក្នុងសភាពស្ងប់ ជាសន្តិភាពនៃជីវិត ពិត​ប្រាកដ​​ជា​សុខ សន្តិភាពដែលមិនលាយឡំទៅដោយទុក្ខ។ កាល​ណាបុគ្គល​ម្នាក់បាន​ចូល​ទៅ​​ដល់​គុណ​​ធម៌​ថ្នាក់នេះហើយខ្លួនគេ​នឹងមិនមានរបស់ណាៗ​ទាំងអស់វៀរលែង​តែ​សេច​ក្ដី​​​​​សុខ​ស្ងប់​​​​នោះបាន​ឡើយ។ សេក្ដីសង្ស័យ ក្ដីតក់ស្លុត ក្ដីកង្វល់ ក្ដីស្មុគស្មាញ ក្ដី​រវើ​រវាយ​​។ល​។​ទាំង​​អស់នេះអាច​ឈានទៅដល់ភាពសោះសូន្យទៅបាន។ជំនឿ​នៅក្នុងក​ម្ម​ដែល​​មាន​ហេតុ និង​ផោជាមូល​ដ្ឋាន សេចក្ដីសង្ឍឹម និងសេចក្ដីភ្ញាក់ផ្អើល​ខុសនិងត្រូវ​រលាយ​​សាប​សូន្យ​បាត់បង់ទៅបន្តិច​ម្ដងៗ ។ ចិត្ត​នៃបុគ្គលដែលបានចូលដល់គុណធម៌ ថ្នាក់​នេះ​​​នឹង​បាន​ជួបប្រទះនូវសន្តិសុខយ៉ាង​ខ្ពង់​ខ្ពស់​បំផុតលើសវិស័យ និងបរិយាយឲ្យចូល​ចិត្ត​បាន​​។​បុគ្គ​ល​ណាបានសម្រេចបុគ្គលនោះ​អស់​មាន​ពេល​វេលាប្រែប្រួលផ្លាស់ប្តូរទៀត​ហើយ​។
នេះគឺជា អដ្ឋង្គិកមគ្គសម្រាប់មនុស្សបុថុជ្ជនប្រតិបត្តិ ដើម្បីសុខសន្តិភាពសម្រាប់ជីវិត​ក្នុង​​​​​នេះ និងដើម្បី​ជាស្ពានសម្រាប់ជីវិតអិយក្នុងទីបំផុត។
អង្គទាំង ៨នេះ ជាខ្លឹមនៅក្នុងមគ្គអរិយសច្ចៈ ដើម្បីដោះស្រាយ​បញ្ហា​ជីវិត​រួច​​ពី​សេចក្ដី​​​​ទុក្ខ​​ពីអង្គ​ប្រាណ។ មគ្គអរិយសច្ចៈលោកចាត់ទុកជាកុសលធម៌បរិសុទ្ធឥតទាក់ទង និង​​​​​លាយឡំអ្វីផ្សេងទៀតឡើយ ។ អ្វីដែលមនុស្សបានជួបប្រទះជាប្រចាំនោះគឺ កិលេស​នៃ​អវិជ្ជា និង តណ្ហា ដែលជាគ្រឿងចាក់ដោតនាំមកនូវសេចក្ដីទុក្ខ (1)។

Address

មហាវិថី សុធារស ភូមិពីរ សង្កាត់ជ័យជំនៈ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ
Ville De Phnom Penh

Telephone

+85592588892

Website

Alerts

Be the first to know and let us send you an email when សុគន្ធកុដិ វត្តឧណ្ណាលោម posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share