13/07/2026
ហេតុអ្វីបានជាយើងត្រូវអំពាវនាវដល់ព្រះនាមព្រះអម្ចាស់?
មនុស្សត្រូវការអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ ដើម្បីឱ្យបានសង្គ្រោះ (រ៉ូម១០:១៣) ។ ការអធិដ្ឋានដោយស្ងាត់ស្ងៀមក៏អាច ជួយឱ្យមនុស្សបានសង្គ្រោះដែរ ប៉ុន្តែពុំសូវមានភាពបរិបូរណ៍ប៉ុន្មានទេ ។ ការអំពាវនាវឭៗ អាចជួយឱ្យមនុស្សបានសង្គ្រោះក្នុងភាពបរិបូរណ៍ និងមានភាពទូលំទូលាយជាង ។ ដូច្នេះយើង ត្រូវលើកទឹកចិត្តឱ្យមនុស្សបើកចិត្ត និងអំពាវនាវដល់ព្រះនាម ព្រះអម្ចាស់យេស៊ូ ។ ទំនុកតម្តើង ១១៦ ប្រាប់យើងថា យើង អាចទទួលយក សេចក្តីសង្គ្រោះរបស់ព្រះអម្ចាស់ ដោយអំពាវ នាវដល់ទ្រង់ៈ “ខ្ញុំនឹងទទួលយកពែងនៃសេចក្តីសង្គ្រោះ ហើយ នឹងអំពាវនាវដល់ព្រះនាមព្រះអម្ចាស់” (១៣) ។ នៅក្នុងជំពូក នេះ ការអំពាវនាវដល់ព្រះអម្ចាស់ ត្រូវបាននិយាយរហូតដល់ បួនដង (ខ២,៤,១៣,១៧) ។ ដូចជាយើងបានឃើញរួចមក ហើយថា មធ្យោបាយដើម្បីដងទឹកនៃសេចក្តីសង្គ្រោះ នោះគឺ អំពាវនាវដល់ព្រះនាមព្រះអម្ចាស់ (អស.១២:២-៤) ។ មាន គ្រីស្ទានជាច្រើន ពួកគេពុំដែលអំពាវនាវដល់ព្រះអម្ចាស់សោះ ។ ប្រសិនបើអ្នកពុំដែលអំពាវនាវ ឫស្រែកហៅព្រះអម្ចាស់ទេ ខ្ញុំ សង្ស័យថា អ្នកពុំដែលបានទទួលអំណរព្រះអម្ចាស់យ៉ាងបរិបូរឡើយ ។ “ចូរអំពាវនាវដល់ព្រះនាមទ្រង់!...ចូរបន្លឺ និងស្រែក ឡើង” (អស.១២:៤,៦) ។ សូមសាកល្បងស្រែកឡើង នៅ ចំពោះទ្រង់ ។ បើអ្នកមិនដែលស្រែកថា ព្រះអម្ចាស់ជាអ្វីចំពោះ អ្នកទេ នោះចូរសាកល្បងឥឡូវនេះចុះ1 បើអ្នកកាន់តែស្រែក ថា “អូ! ព្រះអម្ចាស់យេស៊ូ ទ្រង់ពិតជាល្អអស្ចារ្យចំពោះទូល បង្គំណាស់!” នោះអ្នកនឹងត្រូវបានរំដោះចេញពីខ្លួនឯង ព្រម ទាំងត្រូវបានបំពេញដោយព្រះអម្ចាស់ ច្រើនយ៉ាងនោះដែរ ។ មានពួកបរិសុទ្ធជាច្រើនពាន់នាក់ ត្រូវបានរំដោះឱ្យរួចផុត និង បានទទួលភាពបរិបូរណ៍ តាមរយៈការអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ ។
មូលហេតុមួយទៀតនៃការអំពាវនាវដល់ព្រះអម្ចាស់ គឺ
ដើម្បីឱ្យយើងបានសង្គ្រោះ រួចផុតពីសេចក្តីវេទនា (ទំនុក.១៨: ៦,១១៨:៥) សេចក្តីទុក្ខលំបាក (ទំនុក.៥០:១៥,៨៦:៧,៨១:៧) សេចក្តីទុក្ខព្រួយ និងសេចក្តីឈឺចាប់ (ទំនុក.១១៦:៣-៤) ។ អ្នកដែលទាស់ប្រឆាំងនឹងការអំពាវនាវដល់ព្រះអម្ចាស់ ពួកគេក៏បានអំពាវនាវដល់ទ្រង់ ពេលដែលពួកគេរងទុក្ខលំបាក ឫមានជំងឺ ជាដើម ។ ពេលណាជីវិតរបស់យើង ពុំមានទុក្ខលំ បាកទេ ប្រហែលជាយើងទាស់ប្រឆាំងនឹងការអំពាវនាវដល់ ព្រះអង្គ ប៉ុន្តែពេលដែលមានទុក្ខលំបាកមកដល់ ពុំចាំបាច់មាន នរណាម្នាក់មកប្រាប់យើង ឱ្យអំពាវនាវរកទ្រង់ទេ គឺយើងនឹងអំពាវនាវដោយស្វ័យប្រវត្ត ។
មធ្យោបាយមួយទៀត ដើម្បីឱ្យយើងរួមមានចំណែកទទួល សេចក្តីមេត្តាដ៏បរិបូររបស់ព្រះអម្ចាស់ គឺអំពាវនាវដល់ទ្រង់ ។ យើងអំពាវនាវដល់ទ្រង់ច្រើនយ៉ាងណា យើងកាន់តែទទួល អំណរសេចក្តីមេត្តារបស់ទ្រង់ ច្រើនយ៉ាងនោះដែរ (ទំនុក.៨៦:៥) ។ មូលហេតុមួយទៀតនៃការអំពាវនាវដល់ព្រះអម្ចាស់គឺ ដើម្បីទទួលយកព្រះវិញ្ញាណ (កក.២:១៧,២១) ។ មធ្យោបាយ ដ៏ប្រសើរនិងងាយស្រួលបំផុត ដើម្បីឱ្យបានពេញដោយព្រះ វិញ្ញាណបរិសុទ្ធ គឺអំពាវនាវដល់ព្រះនាមព្រះអម្ចាស់យេស៊ូ ។ តាមពិតព្រះវិញ្ញាណ បានចាក់មករួចហើយ ដូច្នេះយើងគ្រាន់ តែទទួលយកទ្រង់ ដោយការអំពាវនាវដល់ព្រះអង្គប៉ុណ្ណោះ ។
https://www.rhemabooks.org/km/home/?