វត្តប្រជុំនទី (ក្រពើហា)

វត្តប្រជុំនទី (ក្រពើហា) sharing life's experienced and spiritual journey of buddhist monks. exploring buddhist meditation, temple activities and cambodian culture in general.

អប់រំ​ចិត្ត គំនិត​

អនុមោទនា🙏🏻 ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី🙏🏻🪷🪷🪷សូមបានជាចំណែកបុណ្យ 🪷🪷🪷ប្រយោជន៍នៃការសន្សំបុណ្យ ធ្វើឱ្យចិត្តស្រឡះ ស្ងប់ស្ងាត...
28/08/2026

អនុមោទនា🙏🏻 ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី🙏🏻

🪷🪷🪷សូមបានជាចំណែកបុណ្យ 🪷🪷🪷
ប្រយោជន៍នៃការសន្សំបុណ្យ
ធ្វើឱ្យចិត្តស្រឡះ ស្ងប់ស្ងាត់ គ្មានកង្វល់ និងមានក្តីសុខក្នុងចិត្តជាប្រចាំ។
ជីវិតប្រចាំថ្ងៃ ទទួលបានការស្រឡាញ់រាប់អានពីមនុស្សជុំវិញខ្លួន មានមិត្តល្អ និងមានឱកាសល្អៗចូលមកក្នុងជីវិត។
រួមចំណែកបង្កើតបរិយាកាសរស់នៅដោយមានក្តីអាណិតស្រឡាញ់ និងការយោគយល់គ្នាទៅវិញទៅមកក្នុងសង្គម។🪷🪷🪷
=========

ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦
ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី
━━━━━━✥◈✥━━━━━━

#វត្តប្រជុំនទី(ក្រពើហា)
#វត្តក្រពើហា

ព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ ព្រះរាជាគណៈថ្នាក់ ចត្វា ឧត្តមប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេច...
27/08/2026

ព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ ព្រះរាជាគណៈថ្នាក់ ចត្វា ឧត្តមប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រះលេខាធិការគណខេត្តកណ្ដាល ព្រះនាយកពុទ្ធិកវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ក្រពើហា និងជាព្រះចៅអធិការវត្តប្រជុំនទី(ក្រពើហា) និមន្តដឹកនាំកិច្ចនមស្ការព្រះរតនត្រ័យពេលរាត្រី និងផ្តល់ឱវាទសមាទានដល់ព្រះសង្ឃសមណសិស្ស។
🪷🪷🪷សូមបានជាចំណែកបុណ្យ🪷🪷🪷
=========

ថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦
ថ្ងៃនេះ ជាថ្ងៃកោរ
━━━━━━✥◈✥━━━━━━

#វត្តប្រជុំនទី(ក្រពើហា)
#វត្តក្រពើហា

ព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ ព្រះរាជាគណៈថ្នាក់ចត្វា ឧត្តមប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព...
21/08/2026

ព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ ព្រះរាជាគណៈថ្នាក់ចត្វា ឧត្តមប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រះលេខាធិការគណខេត្តកណ្ដាល ព្រះនាយកពុទ្ធិកវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ក្រពើហា និងជាព្រះចៅអធិការវត្តប្រជុំនទី(ក្រពើហា) ។សូមចម្រើនពរថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ
ឯកឧត្ដម​បណ្ឌិត​ ជិន​ ម៉ាលីន​ រដ្ឋលេខាធិការប្រចាំ​ការ​ក្រសួង​យុត្តិធម៌ ​និង​លោកជំទាវ​ ឆាំ ម៉ារី ព្រមទាំងបុត្រ​ បានប្រគេនអង្ករ និងបច្ច័យសម្រាប់ធ្វើចង្ហាន់ប្រគេនដល់ព្រះសង្ឃ​ក្នុងវត្តប្រជុំនទី(ក្រពើហា)ដើម្បីឧទ្ទិសមហាកុសលជូន លោកវេជ្ជបណ្ឌិត ជិន ស៊ុនតក់ ។
សូមបួងសួងគុណបុណ្យព្រះរតនត្រៃ និងអានិសង្សនៃបុណ្យនេះ ជួយចម្រើនពរជ័យជូនឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រនិង រួមនឹងក្រុមញាតិ សមប្រកបនឹងពុទ្ធពរ៤ប្រការ ទីឃាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ និងសូមឧទ្ទិសបុណ្យកុសលជូន ជីដូនជីតា ញាតិការទាំង៧ សន្តាន និងញាតិក្នុងសង្សារវដ្ដ ពិសេស លោកវេជ្ជបណ្ឌិត ជិន ស៊ុនតក់ សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ🙏🙏🙏
========

ថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦
ថ្ងៃនេះ ជាថ្ងៃសីល
━━━━━━✥◈✥━━━━━━

#វត្តប្រជុំនទី(ក្រពើហា)
#វត្តក្រពើហា

ព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ ព្រះរាជាគណៈថ្នាក់ ចត្វា ឧត្តមប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេច...
20/08/2026

ព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ ព្រះរាជាគណៈថ្នាក់ ចត្វា ឧត្តមប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រះលេខាធិការគណខេត្តកណ្ដាល ព្រះនាយកពុទ្ធិកវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ក្រពើហា និងជាព្រះចៅអធិការវត្តប្រជុំនទី(ក្រពើហា) និមន្តដឹកនាំកិច្ចនមស្ការព្រះរតនត្រ័យពេលរាត្រី និងផ្តល់ឱវាទដល់ព្រះសង្ឃសមណសិស្ស អំពី ជីវិតរស់នៅ ការអភិវឌ្ឍខ្លួន និងការសិក្សា
ត្រូវរៀនសូត្រឥតឈប់ឈរ មានភាពអត់ធ្មត់ និងវិន័យសីលធម៌ និងទំនាក់ទំនងល្អ ត្រូវការគោរព និងរក្សាសេចក្តីថ្លៃថ្នូរជាព្រះសង្ឃ ដឹងគុណ និងស្រឡាញ់គ្រួសារ ការគ្របគ្រងចិត្ត និងការសម្រេចចិត្ត គិតពិចារណាឱ្យបានស៊ីជម្រៅ
=========

ថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦
━━━━━━✥◈✥━━━━━━

#វត្តប្រជុំនទី(ក្រពើហា)
#វត្តក្រពើហា

ព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ ព្រះរាជាគណៈថ្នាក់ចត្វា ឧត្តមប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព...
17/08/2026

ព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ ព្រះរាជាគណៈថ្នាក់ចត្វា ឧត្តមប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រះលេខាធិការគណខេត្តកណ្ដាល ព្រះនាយកពុទ្ធិកវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ក្រពើហា និងជាព្រះចៅអធិការវត្តប្រជុំនទី(ក្រពើហា) ។សូមចម្រើនពរថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ
លោក ឃុយ សេងលី និងលោកស្រី សាន សុភ័ក្ត្រ ព្រមទាំងបុត្រ រួមទាំងក្រុមញាតិ
បានប្រគេនបច្ច័យសម្រាប់ធ្វើចង្ហាន់ប្រគេនដល់ព្រះសង្ឃ​ក្នុងវត្តប្រជុំនទី(ក្រពើហា)។
សូមបួងសួងគុណបុណ្យព្រះរតនត្រៃ និងអានិសង្សនៃបុណ្យនេះ ជួយចម្រើនពរជ័យជូនលោក លោកស្រី ព្រមទាំងបុត្រនិង រួមនឹងក្រុមញាតិ សមប្រកបនឹងពុទ្ធពរ៤ប្រការ ទីឃាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ និងសូមឧទ្ទិសបុណ្យកុសលជូន ជីដូនជីតា ញាតិការទាំង៧ សន្តាន និងញាតិក្នុងសង្សារវដ្ដ🙏🙏🙏
========

ថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦
━━━━━━✥◈✥━━━━━━

#វត្តប្រជុំនទី(ក្រពើហា)
#វត្តក្រពើហា

ព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ ព្រះរាជាគណៈថ្នាក់ចត្វា ឧត្តមប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព...
17/08/2026

ព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ ព្រះរាជាគណៈថ្នាក់ចត្វា ឧត្តមប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រះលេខាធិការគណខេត្តកណ្ដាល ព្រះនាយកពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្រពើហា និងជាព្រះចៅអធិការវត្តប្រជុំនទី(ក្រពើហា)។
សូមចម្រើនពរថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត​ចំពោះ
ញោមមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ​ក៏ ទូច​ សារុន​
ឯកឧត្តម ឧទ័យសិរីសេនាធម្មញាណ គង់ សោភ័ណ្ឌ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ ថេង ពុទ្ធិតា ព្រមទាំងបុត្រ មានសទ្ធាជ្រះថ្លា ប្រគេនទៀនចំណាំព្រះវស្សា ១គូ អង្ករចំនួន ២តោន រួមទាំងទេយ្យទាន និងបច្ច័យ សម្រាប់ផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃនៅវត្តប្រជុំនទី(ក្រពើហា)។
សូមអានិសង្សនៃបុណ្យនេះ ចម្រើនពរជ័យជូន ញោមមហាឧបាសិកា ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រ សមប្រកបនឹងពុទ្ធពរ៤ប្រការ ទីឃាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ និងសូមឧទ្ទិសបុណ្យកុសលជូន ជីដូនជីតា ញាតិការទាំង៧ សន្តាន និងញាតិក្នុងសង្សារវដ្ដ ពិសេសញោមមហាឧបាសកពុទ្ធសាសនូបត្ថម្ភ​ក៏ ហ៊ុន​ ហេងគង់ សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាយឡើយ🙏🙏🙏
=========

ថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦
━━━━━━✥◈✥━━━━━━

#វត្តប្រជុំនទី(ក្រពើហា)
#វត្តក្រពើហា

ព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ ព្រះរាជាគណៈថ្នាក់ ចត្វា ឧត្តមប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេច...
16/08/2026

ព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ ព្រះរាជាគណៈថ្នាក់ ចត្វា ឧត្តមប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រះលេខាធិការគណខេត្តកណ្ដាល ព្រះនាយកពុទ្ធិកវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ក្រពើហា និងជាព្រះចៅអធិការវត្តប្រជុំនទី(ក្រពើហា) សូមចម្រើនពរថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត​ចំពោះ
​ កូនកូនចៅចៅ មហាឧបាសិកា​ពុទ្ធសាសនូបត្ថម្ភក៍ អៀ បូ​រ ដែលបានប្រគេនចង្ហាន់ដល់ព្រះសង្ឃវត្តប្រជុំនទី(ក្រពើហា)ក្នុងឧកាសកម្រប់ញោមមហាឧបាសិកា អៀ បូរ។
សូមបួងសួងគុណបុណ្យព្រះរតនត្រៃ និងអានិសង្សនៃបុណ្យនេះ ជួយចម្រើនពរជ័យជូនញោម ព្រមទាំងក្រុមគ្រួសារ សមប្រកបនឹងពុទ្ធពរ៤ប្រការ ទីឃាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ និងសូមឧទ្ទិសបុណ្យកុសលជូន ជីដូនជីតា ញាតិការទាំង៧ សន្តាន និងញាតិក្នុងសង្សារវដ្ដ ពិសេស ញោមមហាឧបាសិកា អៀ បូរ សូមបានទៅសោយសុខក្នុងសុគតិភពកុំបីអាក់ខានឡើយ🙏🙏🙏
=========

ថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦
━━━━━━✥◈✥━━━━━━

ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងពន្ធសីមាវត្តប្រជុំនទី(ក្រពើហា) ក្នុងពុទ្ធសករាជ២៥៧០ សរុបចំនួន២១១ព្រះអង្គភិក្ខុ ៤៨អង្គសាមណេរ ១...
16/08/2026

ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងពន្ធសីមាវត្តប្រជុំនទី(ក្រពើហា) ក្នុងពុទ្ធសករាជ២៥៧០ សរុបចំនួន២១១ព្រះអង្គ
ភិក្ខុ ៤៨អង្គ
សាមណេរ ១៦៣ អង្គ
-----
ថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦

07/08/2026

#ខេត្តសៀមរាប ព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ ព្រះរាជាគណៈថ្នាក់ចត្វា ឧត្ដមប្រឹក្សាផ្ទាល់សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រ កម្ពុជា ព្រះលេខាធិការគណខេត្ត កណ្ដាល ព្រះចៅអធិការវត្ត ប្រជុំនទី( ក្រពេីហា ) និងជាព្រះនាយកពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្រពេីហា និមន្តវេរទៀនចំណាំព្រះវស្សាក្នងពទ្ធសីមាវត្តតាយ៉ែកឯករង្សី ឋិតនៅឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្ត សៀមរាប

ខេត្ត សៀមរាប :  ព្រះសិរី វិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ ព្រះ រាជាគណៈថ្នាក់ ចត្វា ឧត្ដមប្រឹក្សាផ្ទាល់សម្ដេចព្រះមហាសុមេធាធិបត...
07/08/2026

ខេត្ត សៀមរាប : ព្រះសិរី វិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ ព្រះ រាជាគណៈថ្នាក់ ចត្វា ឧត្ដមប្រឹក្សាផ្ទាល់សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រ កម្ពុជា ព្រះលេខាធិការគណខេត្ត កណ្ដា ព្រះចៅអធិការវត្ត ប្រជុំនទី( ក្រពេីហា ) និង ជាព្រះនាយកពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្រពេីហា និមន្តវេរទៀនចំណាំព្រះវស្សាក្នងពទ្ធសីមាវត្តតាយ៉ែកឯករង្សី ឋិតនៅឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្ត សៀមរាប សម្ភារៈ រួមមាន:
អង្ករ១តោន
មី៣៦កេស
ទឹកសណ្ដែក៥០កេស
ទឹកសុទ្ធ ២០កេស
ត្រីខ៤កេសធំ
ទឹកដោះ គោ ១០ កេសធំ
ទឹកត្រី៥០យួ
ទឹកស៉ីអ៉ីវ ៥០យួ
សាប៊ូម្សៅ៥០គីឡូក្រាម
ស្កសរ២០០គីឡូក្រាម
លាង១ឈុត
សៀវភៅសសេរ ៤០០ឈុត
ទឹកកន្ដ្រក់៧ កន្ដ្រក់
តែ ១៥គីឡូក្រាម
បច្ច័យ. ៥,៥០០,០០០៛
ដោយលែកព្រះសង្ឃគងចាំវស្សាចំនួន៣៩អង្គ ក្នុងមួយអង្គបច្ច័យ៥០,០០០៛ សៀវភៅបួនក្បាល ប៊ិក២ដេីម ជូនលោកយាយលោកតា ១០០នាក់ ម្នាក់ទទួលបានថវិកា១០០០០៛ ក្រណាតស១ដុំ ។

ឋិតនៅក្នុងឱកាសនោះផងដែរព្រះសិរីវិសុទ្ធិបណ្ឌិត បានឧទ្ទិសមហាកុសលជូន ញោមប្រុស មហាឧបាសក ឆ្លាម លឹង និងញាតកា ព្រមទាំងវិរ:កងទ័ព ដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិ សូមលោកទៅកេីតទីឋានដល់ប្រសេីរផងចុះ

ថ្ថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦

Address

វត្តប្រជុំនទី ហៅវត្តក្រពេីហា
Takhmau
12000

Alerts

Be the first to know and let us send you an email when វត្តប្រជុំនទី (ក្រពើហា) posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to វត្តប្រជុំនទី (ក្រពើហា):

Shortcuts

Share