វត្តត្នោត Tnaot Monastery

វត្តត្នោត Tnaot Monastery វត្តត្នោត ស្ថិតនៅក្នុង ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។

ជូនចំពោះប្អូនប្រុស ហុ សុងហេង កុំចាំឱកាស—បង្កើតវា។កុំគិតថា វានឹងមិនកើតឡើង—ព្រោះជីវិតមិនមានការធានា។អ្វីដែលអាចធ្វើបានថ្ងៃនេ...
09/09/2026

ជូនចំពោះប្អូនប្រុស ហុ សុងហេង
កុំចាំឱកាស—បង្កើតវា។
កុំគិតថា វានឹងមិនកើតឡើង—ព្រោះជីវិតមិនមានការធានា។
អ្វីដែលអាចធ្វើបានថ្ងៃនេះ កុំទុកឱ្យក្លាយជាការសោកស្តាយនៅថ្ងៃក្រោយ។
លោកបងចងចាំបានពេលយើងទៅមើលជម្ងឺជាមួយគ្នា នៅម៉ាឡេស៉ី ពេលនោះក្រោយពីបានពិនិត្យសុខភាពរាងខ្លួន ពួកយើងបានឆ្លៀតធ្វើដំណើរកម្សាន្ដខ្លះដើម្បីបន្ថូរអារម្ម។ ពួកយើងបានទៅដល់កន្លែងកម្សាន្ដមួយដែលគេត្រូវការទិញសំបុត្រ ស្របពេលនោះពួកយើងមិនមានលុយគ្រប់គ្រាន់ ក្នុងការចំណាយឡើងទៅទស្សនាជាន់លើ ដោយលោកបងខ្វះលុយពិនិត្យសុខភាព ត្រូវខ្ចីលុយប្អូនសំរិទ្ធ រស្មី។ ដោយគិតថាទៅដល់ហើយថតរូបជុំគ្នា ហើយសន្យាថានិងឡើងទៅលេងអគ្គារនោះ ពេលយើងមកពេទ្យលើកក្រោយ(៦ខែក្រោយពេទ្យណាត់) ។ តែពេលនេះថ្ងៃណាត់ពេទ្យមកដល់បាត់ប្អូនប្រុស ហុ សុងហេង ចុះលោកបងដែលសន្យាថាជូនប្អូនឡើងទស្សនាកន្លែងយើងចង់ឡើង តើអ្នកណាជាអ្នកជំនួសប្អូន។ ម៉ោងនេះវេលានេះលោកបងគ្មានអារម្មថាត្រូវទៅជួបពេទ្យដែលឬទេ។ ពួកយើងត្រឹមជាមនុស្សស្គាល់គ្នាក្នុងនាមចៅអធិការវត្ដ និងជើងវត្ដ តែពួកយើងបានធ្វើដំណើររួមគ្នាទៅរកពេទ្យ តែបងបាត់ប្អូន។
រូបថតគ្មានវិញ្ញាណ តែវាបង្កប់ការចងចាំ។

កុំវិនិច្ឆ័យអ្នកដទៃ ដោយយករឿងដែលអ្នកធ្លាប់ឆ្លងកាត់ មកធ្វើជាមាត្រដ្ឋានសម្រាប់ជីវិតរបស់គេ។អ្នកធ្លាប់ឈឺ មិនមានន័យថា គេត្រូវត...
09/09/2026

កុំវិនិច្ឆ័យអ្នកដទៃ ដោយយករឿងដែលអ្នកធ្លាប់ឆ្លងកាត់ មកធ្វើជាមាត្រដ្ឋានសម្រាប់ជីវិតរបស់គេ។

អ្នកធ្លាប់ឈឺ មិនមានន័យថា គេត្រូវតែឈឺដូចអ្នក។
អ្នកធ្លាប់បរាជ័យ មិនមានន័យថា គេកំពុងដើរទៅរកបរាជ័យ។
អ្នកធ្លាប់ត្រូវគេក្បត់ មិនមានន័យថា មនុស្សគ្រប់គ្នាសុទ្ធតែមានបំណងក្បត់អ្នកដទៃ។

ពេលខ្លះ អ្វីដែលយើងហៅថា «បទពិសោធន៍» អាចក្លាយជាជញ្ជាំងដែលរារាំងយើងមិនឱ្យមើលឃើញការពិតរបស់អ្នកដទៃ។

មនុស្សម្នាក់ៗមានសង្គ្រាមដែលគេកំពុងប្រយុទ្ធដោយស្ងៀមស្ងាត់។
មានរបួសដែលយើងមើលមិនឃើញ។
មានហេតុផលដែលយើងមិនទាន់បានស្តាប់។
ហើយមានរឿងជាច្រើនដែលយើងមិនគួរប្រញាប់សន្និដ្ឋាន ព្រោះយើងមិនបានរស់នៅក្នុងជីវិតរបស់គេ។

កុំយកអតីតកាលរបស់អ្នក ទៅកាត់ទោសអនាគតរបស់អ្នកដទៃ។
ព្រោះការយល់ចិត្ត គឺជាភាពឆ្លាតវៃមួយប្រភេទដែលមិនចាំបាច់ត្រូវការពាក្យច្រើន។

09/09/2026

កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលេខ១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិ (Eco-Tourism) ល្អបំផុត!

យោងតាមរបាយការណ៍របស់ស្ថាប័នអន្តរជាតិ U.S. News & World Report សមិទ្ធផលដ៏ប្រពៃនេះកើតចេញពីកត្តាសន្តិភាព ស្ថិរភាពនយោបាយ និងការដឹកនាំស្របតាម «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨» (ស្អាត ភាពបៃតង និងចីរភាព) របស់រាជរដ្ឋាភិបាល ក្រោមការចង្អុលបង្ហាញជាយុទ្ធសាស្ត្ររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាលនឹងបន្តរៀបចំ និងពង្រីក «គោលដៅលំហែបៃតង» នៅតាមតំបន់ការពារធម្មជាតិ ដើម្បីបង្កើតការងារបៃតង លើកកម្ពស់ជីវភាពសហគមន៍ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព។

#ហ៊ុនសែន
#កម្ពុជា
#ទេសចរណ៍ធម្មជាតិ #លំហែបៃតង

ទង្វើ "ផ្ចាញ់ផ្ចាល" នៅកន្លែងការងារ គឺជាទម្រង់នៃការរំលោភបំពានផ្លូវចិត្តដ៏អាក្រក់បំផុត ដែលកើតចេញពីគំនុំផ្ទាល់ខ្លួន ការច្រណ...
08/09/2026

ទង្វើ "ផ្ចាញ់ផ្ចាល" នៅកន្លែងការងារ គឺជាទម្រង់នៃការរំលោភបំពានផ្លូវចិត្តដ៏អាក្រក់បំផុត ដែលកើតចេញពីគំនុំផ្ទាល់ខ្លួន ការច្រណែន ឬភាពភ័យខ្លាចបាត់បង់អំណាចរបស់មេដឹកនាំ ជាងការអនុវត្តវិន័យរដ្ឋបាលពិតប្រាកដ។ សកម្មភាពនេះធ្វើឱ្យបរិយាកាសការងារប្រែជាកន្លែងធ្វើទារុណកម្មផ្លូវចិត្ត ដែលសម្លាប់ទាំងសមត្ថភាព និងឆន្ទៈរបស់បុគ្គលិក។

រូបភាពនៃការផ្ចាញ់ផ្ចាលដែលមេៗ (មិនថាមេតូច មេធំ) ទម្លាប់ប្រើប្រាស់ ឬនិយមមាន៖

✅ការទម្លាក់បន្ទុកការងារឥតប្រយោជន៍: ប្រគល់កិច្ចការដែលមិនច្បាស់លាស់ សាំញ៉ាំ ឬដាក់កំហិតពេលវេលាដែលមិនអាចធ្វើទៅរួច ដើម្បីរុញកូនចៅឱ្យធ្លាក់ចូលក្នុងភាពបរាជ័យ រួចយកលេសនោះមកវាយតម្លៃទម្លាក់។

✅ការវាយប្រហារផ្លូវចិត្តជាសាធារណៈ : ឆ្លៀតឱកាសស្តីបន្ទោស បន្តុះបង្អាប់ ឬប្រើពាក្យសម្តីឌឺដងផ្លែផ្កានៅក្នុងអង្គប្រជុំ ឬនៅចំពោះមុខសហការីដទៃ ដើម្បីបំបាក់មុខ និងបំផ្លាញទំនុកចិត្តរបស់កូនចៅ។

✅ការរើសកំហុសកំប៉ិកកំប៉ុក: មិនខ្វល់ពីលទ្ធផលការងារធំៗដែលសម្រេចបាន តែតាមចាប់កំហុសរឿងតូចតាចបំផុត (ដូចជាការវាយអត្ថបទខុសមួយអក្សរ គម្លាតបន្ទាត់ ឬយឺត៥នាទី) មកធ្វើជាប្រធានបទក្តៅគគុកដើម្បីចាប់កំហុស។

✅ការបង្កកឱកាស : ដកហូតការងារសំខាន់ៗចេញពីដៃ បិទខ្ទប់រាល់ឱកាសបញ្ចេញសមត្ថភាព មិនឱ្យចូលរួមវគ្គបណ្តុះបណ្តាល និងកាត់ឈ្មោះចេញពីបញ្ជីវាយតម្លៃឡើងឋានន្តរស័ក្តិដោយចេតនា។

🎯ផលវិបាកនៃការផ្ចាញ់ផ្ចាលចំពោះរចនាសម្ព័ន្ធស្ថាប័ន

✅សម្លាប់សុវត្ថិភាពផ្លូវចិត្ត: បុគ្គលិកចាប់ផ្តើមធ្វើការដោយភាពភ័យខ្លាច មិនហ៊ានផ្តួចផ្តើមគំនិតថ្មីៗ ហើយងាកមកធ្វើការងារត្រឹមតែដើម្បី "ឱ្យរួចពីការស្តីបន្ទោស" ជាជាងធ្វើដើម្បីលទ្ធផលល្អ។

✅បំផ្លាញគោលការណ៍គុណាធិបតេយ្យ: ការវាយតម្លៃលែងផ្អែកលើសមត្ថភាព តែផ្អែកលើការផ្គាប់ចិត្ត។ មន្ត្រីឆ្នើមៗដែលមានសមត្ថភាពពិតប្រាកដ នឹងបាក់ទឹកចិត្ត ហើយទីបំផុតដើរចេញពីស្ថាប័ន។

🌷🌷🌷កិច្ចប្រជុំស្ដីពីវឌ្ឍនភាព ការកសាងសាលាធម្មសភានៃសាលាឥទ្ធិបាទ លក្ខណៈគ្រួសារ។កុំរង់ចាំអ្វីដែលមិនទាន់មានចាប់ផ្តើមពីអ្វីដែល...
08/09/2026

🌷🌷🌷កិច្ចប្រជុំស្ដីពីវឌ្ឍនភាព ការកសាងសាលាធម្មសភានៃ

សាលាឥទ្ធិបាទ លក្ខណៈគ្រួសារ។

កុំរង់ចាំអ្វីដែលមិនទាន់មាន

ចាប់ផ្តើមពីអ្វីដែលមាន

ហើយបង្កើតអ្វីដែលអ្នកចង់បាន។

បើចង់បានការគោរពពីអ្នកដទៃចូរឱ្យគេខ្លាចអ្នកដោយ គុណធម៌កុំឱ្យគេខ្លាចអ្នកដោយ អំណាច។ព្រោះអំណាចអាចធ្វើឱ្យមនុស្សខ្លាចបានមួយរយៈតែ...
06/09/2026

បើចង់បានការគោរពពីអ្នកដទៃ
ចូរឱ្យគេខ្លាចអ្នកដោយ គុណធម៌
កុំឱ្យគេខ្លាចអ្នកដោយ អំណាច។

ព្រោះអំណាចអាចធ្វើឱ្យមនុស្សខ្លាចបានមួយរយៈ
តែគុណធម៌ ទើបធ្វើឱ្យមនុស្ស គោរពស្ថិតស្ថេរក្នុងចិត្ដជានិរន្ដ៍។

មនុស្សដែលមានចំណេះដឹងពិតប្រាកដ មិនយកវាទៅប្រើជាអាវុធ ដើម្បីបង្កការភ័យខ្លាច បង្អាប់ ឬបង្ក្រាបអ្នកដទៃឡើយ។ផ្ទុយទៅវិញ គេប្រើចំ...
05/09/2026

មនុស្សដែលមានចំណេះដឹងពិតប្រាកដ មិនយកវាទៅប្រើជាអាវុធ ដើម្បីបង្កការភ័យខ្លាច បង្អាប់ ឬបង្ក្រាបអ្នកដទៃឡើយ។

ផ្ទុយទៅវិញ គេប្រើចំណេះដឹង ដើម្បីបំភ្លឺផ្លូវក្នុងពេលងងឹត លើកទឹកចិត្តអ្នកដែលកំពុងបាក់ទឹកចិត្ត ចែករំលែកឱកាស និងជួយឱ្យអ្នកជុំវិញរីកចម្រើន។ ចំណេះដឹងដ៏មានតម្លៃ មិនធ្វើឱ្យម្ចាស់វាខ្ពស់ជាងអ្នកដទៃទេ ប៉ុន្តែធ្វើឱ្យគេកាន់តែមានមេត្តា ទទួលខុសត្រូវ និងក្លាយជាជម្រកដ៏រឹងមាំសម្រាប់អ្នកដែលកំពុងស្វែងរកកម្លាំង។

ព្រោះអំណាចនៃចំណេះដឹង មិនស្ថិតនៅក្នុងការធ្វើឱ្យអ្នកដទៃខ្លាចទេ ប៉ុន្តែស្ថិតនៅក្នុងសមត្ថភាពធ្វើឱ្យអ្នកដទៃមានក្តីសង្ឃឹម ក្លាហាន និងអាចឈរឡើងដោយខ្លួនឯង។

មានសមត្ថភាព  តែគ្មានឱកាស មានឱកាស  តែគ្មានសមត្ថភាពកុំរង់ចាំឱកាស ដើម្បីបង្ហាញសមត្ថភាពចូរអភិវឌ្ឍសមត្ថភាព ដើម្បីបង្កើតឱកាស
04/09/2026

មានសមត្ថភាព តែគ្មានឱកាស
មានឱកាស តែគ្មានសមត្ថភាព
កុំរង់ចាំឱកាស ដើម្បីបង្ហាញសមត្ថភាព
ចូរអភិវឌ្ឍសមត្ថភាព ដើម្បីបង្កើតឱកាស

សមត្ថភាពទោះស្ថិតក្នុងកម្រិតណាក៏ដោយ ប៉ុន្តែបើគ្មានសេចក្ដីព្យាយាម ការតាំងចិត្ត និងភាពអំណត់ ក្នុងការស្វែងរកមធ្យោបាយឆ្ពោះទៅក...
04/09/2026

សមត្ថភាពទោះស្ថិតក្នុងកម្រិតណាក៏ដោយ ប៉ុន្តែបើគ្មានសេចក្ដីព្យាយាម ការតាំងចិត្ត និងភាពអំណត់ ក្នុងការស្វែងរកមធ្យោបាយឆ្ពោះទៅកាន់គោលដៅទេ នោះសមត្ថភាពដែលខ្លួនមានក៏មិនអាចបង្កើតផលលទ្ធបានឡើយ។

Address

Takêv
210809

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Alerts

Be the first to know and let us send you an email when វត្តត្នោត Tnaot Monastery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to វត្តត្នោត Tnaot Monastery:

Shortcuts

Share