17/08/2026
សារលិខិតថ្លែងអំណរគុណ!!
ជូនចំពោះ ឯកឧត្តម/លោកជំទាវ លោក/លោកស្រី បងប្អូន និងក្រុមជំនុំគ្រីស្ទានទាំងអស់។ក្នុងនាមក្រុមគ្រួសារសពរបស់ លោកគ្រូគង្វាល ហ៊ុល យ៉ូស្វេ ខ្ញុំបាទ និងក្រុមគ្រួសារទាំងមូល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ថ្នាក់ដឹកនាំអង្គការ ព្រះវិហារនិងសាលា ព្រមទាំងភ្ញៀវកិត្តិយស បងប្អូនញាតិមិត្តជិតឆ្ងាយ និងបងប្អូនក្នុងក្រុមជំនុំទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកចូលរួមរំលែកទុក្ខផ្ទាល់ ផ្ញើសារលើកទឹកចិត្ត និងផ្ដល់ការឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារៈ ក្នុងអំឡុងពេលទុក្ខព្រួយដ៏ក្រៀមក្រំនេះមានដូចជា៖
1. អង្គការ One To One
2. ព្រះវិហារ អង្គគ្លិខេន កម្ពុជា
3. សមាគមគ្រីស្ទបរិស័ទទ្រទ្រង់សមាគន៍
4. Derek Prince Ministeries Cambodia
5. យុវជនគ្រីស្ទបរិស័ទកម្ពុជា
6. ព្រះវិហារគ្រីស្ទបរិស័ទចិនភ្នំពេញ
7. ព័ន្ធកិច្ចដៃសប្បុរស
8. ក្រុមជំនុំព្រះគម្ពីបាប់ទីស្ទបឹងសាឡាង
9. សម្ព័នត្រៃឯក ទាំង៤០ ក្រុមជំនុំ
10. គណៈកម្មការគ្រីស្ទបរិស័ទខេត្តព្រះសីហនុ
11. យុវជន យគ០៧
12. ក្រុមជំនុំ CNW
13. គណៈកម្មការគ្រីស្ទបរិស័ទខេត្ដកំពង់ស្ពឺ
14. យុវជន យគ១០
15. បេសជន កូរ៉េ
16. សាលា ឱភាសកម្ពុជា
17. ក្រុមជំនុំដៃសំរាប់បំរើ
18. ក្រុមជំនុំ អង្គគ្លិខេន ខេត្តពោធិ៍សាត់
19. ក្រុមជំនុំ មេត្ដាករុណា ពោធិ៍សាត់
20. ក្រុមជំនុំ ព្រះគ្រីស្ទ ពោធិ៍សាត់
21. ក្រុមជំនុំ សិរីល្អ ពោធិ៍សាត់
22. សាលា អន្ដរជាតិ ក្លូរី
23. ពួកជំនុំអ្នកជិតខាងល្អកម្ពុជា
24. ក្រុមជំនុំសេចក្ដីសង្ឃឹមទួលខ្សាច់២
25. ពួកជំនុំដើរក្នុងពន្លឺព្រះគ្រីស្ទ
26. Glad Tidings Church Cambodia
27. ពួកជំនុំ យល់លីនពេជ្រនិល
28. ពួកជំនុំព្រះគម្ពីបាប់ទីស្ទ កោះស្លា
29. One Friend One Heart
30. យុវជនស្រលាញ់សន្ដិភាព
31. ពួកជំនុំ ទឹកដីសន្យាសំបូរ
32. បងប្អូនសាច់ញាតិទាំងអស់
33. ប៉ុស្តិ៍នគរបាល ឃុំសន្ទ្រែរ
34. សាលាឃុំសន្រ្ទែរ ស្រុកភ្នំក្រវ៉ាញ
35. បងប្អូនមិត្តភក្ដិ អ្នកភូមិអណ្ដូងច្រុះ
36. បងប្អូនមិត្តភក្តិ ខាងស្រុកភ្នំក្រវ៉ាញ
37. Cambodia Care Church
38. ពួកជំនុំ ព្រះជាម្ចាស់អូសេតេ
39. Unity Church
40. ក្រុមជំនុំ សេចក្ដីសង្គ្រោះឆាយរាប
ទោះបីជាមនុស្សទីស្រឡាញ់របស់យើងខ្ញុំបានលាចាកលោកនេះទៅកាន់ឋានសួគ៌របស់ព្រះអម្ចាស់ក៏ដោយ ក៏ទឹកចិត្តដ៏ល្អប្រពៃ និងសេចក្ដីស្រឡាញ់ដែលបងប្អូនបានបង្ហាញ គឺជាការលើកទឹកចិត្តដ៏ធំធេង និងជាទីក្ដីសង្ឃឹមសម្រាប់គ្រួសារយើងខ្ញុំ។សូមព្រះជាម្ចាស់ទ្រង់ប្រទានព្រះពរនិងសិរីល្អ សុខភាពល្អដល់ ថ្នាក់ដឹកនាំនិងបងប្អូនគ្រប់ក្រុមជំនុំទាំងអស់គ្នា។សូមព្រះជាម្ចាស់ប្រទានពរ!