27/04/2026
ប្រាសាទបាយ័ន គឺជាប្រាសាទខ្មែរដែលប្រកបដោយក្បូចក្បាច់រចនាល្អវិសេសទាក់ទងនឹងពុទ្ធសាសនាក្នុងប្រទេសកម្ពុជា។ ប្រាសាទបាយ័នត្រូវបានសាងសង់ឡើងនៅចុងសតវត្សទី១២ ឬដើមសតវត្សទី១៣ កសាងដោយព្រះបាទជ័យវរ្ម័នទី៧ ប្រាសាទនេះកសាងសម្រាប់ឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនាមហាយាន មានទីតាំងស្ថិតនៅក្រុងអង្គរធំ។
Bayon Temple, located at the heart of Angkor Thom in Cambodia, is a 12th-century Mahayana Buddhist temple famous for its 37 remaining towers adorned with over 200 massive, serene, smiling stone faces. Built by King Jayavarman VII, this "temple-mountain" blends Buddhist and Hindu influences, featuring intricate bas-reliefs of daily life and historical scenes, making it a masterpiece of Khmer architecture.