The church in Siem Reap-ក្រុមជំនុំនៅក្នុងទីក្រុងសៀមរាប

  • Home
  • Cambodia
  • Siem Reap
  • The church in Siem Reap-ក្រុមជំនុំនៅក្នុងទីក្រុងសៀមរាប

The church in Siem Reap-ក្រុមជំនុំនៅក្នុងទីក្រុងសៀមរាប Eph.1:23

[ក្រុមជំនុំ]គឺ​ជា​សេចក្ដី​ពោរពេញ​របស់​ព្រះអង្គ ដែល​បំពេញ​គ្រប់​ទាំង​អស់ ក្នុង​ទាំង​អស់។ អភ.១:២៣
(The church,) which is His Body, the fullness of the One who fills all in all.

26/08/2026

សប្តាហ៍ទី ២ – ការទៅដល់ការបើកសម្តែងដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះ

២២/៨/២០២៦បងប្អូនប្រុស ឈុំ ទទួលបានសង្គ្រោះហើយ!“ឱព្រះអម្ចាស់យេស៊ូ យើងខ្ញុំស្រឡាញ់ទ្រង់! សូមអរព្រះគុណទ្រង់សម្រាប់ការសុគតជំន...
24/08/2026

២២/៨/២០២៦
បងប្អូនប្រុស ឈុំ ទទួលបានសង្គ្រោះហើយ!

“ឱព្រះអម្ចាស់យេស៊ូ យើងខ្ញុំស្រឡាញ់ទ្រង់! សូមអរព្រះគុណទ្រង់សម្រាប់ការសុគតជំនួសយើងខ្ញុំ ដើម្បីប្រោសលោះយើងខ្ញុំ នាំយើងខ្ញុំត្រឡប់មករកព្រះវិញ ផ្សះផ្សាយើងខ្ញុំជាមួយព្រះ ហើយអត់ទោសបាបយើងខ្ញុំដែរ។ ព្រះអម្ចាស់អើយ សូមអរព្រះគុណទ្រង់សម្រាប់ការថ្នាក់ថ្នមយើងខ្ញុំជានិច្ចក្នុងសភាពមនុស្សរបស់ទ្រង់ជាពីមួយថ្ងៃទៅមួយថ្ងៃ។ យើងខ្ញុំបើកទៅចំពោះការថ្នាក់ថ្នមរបស់ទ្រង់ ក្នុងនាមជាអ្នកគង្វាលដ៏ព្រះវិញ្ញាណរបស់យើងខ្ញុំ។ យើងខ្ញុំបែរចិត្តរបស់យើងខ្ញុំទៅឯទ្រង់ ហើយយើងខ្ញុំសម្លឹងមើលទ្រង់ ត្រូវបានជ្រួតជ្រាបដោយទ្រង់ ហើយពោរពេញដោយទ្រង់។ ព្រះអម្ចាស់យេស៊ូអើយ យើងខ្ញុំពិតជាស្រឡាញ់ទ្រង់ណាស់!”

១៧-២៣/៨/២០២៦
#ការដំណើរជីវិតក្រុមជំនុំ
#រុនតាឯក
#ការប្រជុំអធិដ្ឋាន

19/08/2026

សប្តាហ៍ទី ១ – ការសហការជាមួយព្រះអម្ចាស់ ដើម្បីនាំមកនូវការស្តារឡើងវិញជាថ្មី ដែលនឹងបញ្ចប់យុគសម័យកាលនេះ

“ឱព្រះអម្ចាស់យេស៊ូ សូមអរព្រះគុណទ្រង់សម្រាប់ការសុគតនៅលើឈើឆ្កាង ដើម្បីបំពេញការទាមទារនៃសេចក្តីសុចរិត សេចក្ដីបរិសុទ្ធ និងសិរ...
17/08/2026

“ឱព្រះអម្ចាស់យេស៊ូ សូមអរព្រះគុណទ្រង់សម្រាប់ការសុគតនៅលើឈើឆ្កាង ដើម្បីបំពេញការទាមទារនៃសេចក្តីសុចរិត សេចក្ដីបរិសុទ្ធ និងសិរីល្អរបស់ព្រះ ហើយឥឡូវនេះ ទ្រង់គឺជាសេចក្តីសុចរិត សេចក្ដីបរិសុទ្ធ និងសិរីល្អរបស់យើងខ្ញុំ។ សូមប្រទានបទពិសោធន៍ដែលយើងត្រូវការ ព្រះអម្ចាស់អើយ ដើម្បីឲ្យយើងអាចក្លាយជាសភាពពិតនៃឥន្ទធនូ - ផលថតចម្លងរបស់ទ្រង់ គឺជាច្បាប់ថតចម្លងរបស់ទ្រង់នៅលើផែនដីសព្វថ្ងៃនេះ។ សូមឲ្យយើងមានមេឃស្រឡះ ជាមួយនឹងបល្ល័ង្កនៅពីលើវា ដើម្បីឲ្យយើងអាចសម្ដែងចេញសេចក្តីសុចរិតរបស់ព្រះ។ សូមឲ្យយើងបានញែកចេញពីលោកិយ ហើយត្រូវបានជ្រួតជ្រាបដោយអង្គធាតុដ៏បរិសុទ្ធរបស់ព្រះ ដើម្បីសម្ដែងចេញសេចក្ដីបរិសុទ្ធរបស់ព្រះ។ សូមឲ្យយើងមានព្រះគ្រីស្ទរស់ចេញពីយើងក្នុងការដំណើរជីវិតប្រចាំថ្ងៃរបស់យើង ដើម្បីឲ្យយើងអាចសម្ដែងសិរីល្អរបស់ព្រះ!”

១០-១៦/៨/២០២៦
#ការដំណើរជីវិតក្រុមជំនុំ
#សន្និសីទសកលវិទ្យាល័យ នៅ #ប្រទេសវៀតណាម
#រុនតាឯក

12/08/2026

សប្តាហ៍ទី ៨ – ការចែកចាយរបស់ព្រះត្រីឯក ក្នុងនាមជាជីវិត ចូលទៅក្នុងមនុស្សដែលមានបីផ្នែក ស្របតាមសេចក្តីសុចរិតរបស់ទ្រង់ តាមរយៈសេចក្តីបរិសុទ្ធរបស់ទ្រង់ និងរហូតដល់សិរីល្អរបស់ទ្រង់

“ឱព្រះអម្ចាស់យេស៊ូ យើងខ្ញុំចង់ក្លាយជាអ្នកដែលមិនគ្រាន់តែ “ធ្វើអ្វីៗសម្រាប់ទ្រង់ ដូចដែលយើងខ្ញុំមានអារម្មណ៍ថា ទ្រង់ប្រាប់ឲ្...
11/08/2026

“ឱព្រះអម្ចាស់យេស៊ូ យើងខ្ញុំចង់ក្លាយជាអ្នកដែលមិនគ្រាន់តែ “ធ្វើអ្វីៗសម្រាប់ទ្រង់ ដូចដែលយើងខ្ញុំមានអារម្មណ៍ថា ទ្រង់ប្រាប់ឲ្យយើងខ្ញុំធ្វើ” នោះទេ ប៉ុន្តែផ្ទុយទៅវិញ បញ្ឈប់ខ្លួនហើយប្រកបគ្នា។ យើងខ្ញុំចង់រក្សាការហូរនៃជីវិតដ៏ផ្អែមល្ហែមនៅខាងក្នុង និងប្រកបយ៉ាងល្អជាមួយពួកបរិសុទ្ធដែលយើងខ្ញុំធ្វើរួមសហការគ្នា។ ព្រះអម្ចាស់អើយ សូមធ្វើឲ្យយើងខ្ញុំក្លាយជាអ្នកដែលថែរក្សាការហូរនៃជីវិតរបស់ព្រះនៅក្នុងខ្លួន ច្រើនជាងអ្វីដែលយើងខ្ញុំខ្វល់ខ្វាយពីការធ្វើអ្វីខាងក្រៅ។ យើងខ្ញុំចង់ប៉ះពាល់សភាពពិតនៃរូបកាយរបស់ព្រះគ្រីស្ទ ហើយកសាងរូបកាយដោយស្ថិតនៅក្នុងការប្រកបជាមួយព្រះ និងជាមួយពួកបរិសុទ្ធ។ ព្រះអម្ចាស់អើយ សូមរក្សាយើងខ្ញុំឲ្យស្ថិតនៅក្នុងការប្រកប!”

៣-៩/៨/២០២៦
#ការដំណើរជីវិតក្រុមជំនុំ
#ការប្រជុំតាមផ្ទះ
#រុនតាឯក

07/08/2026

សប្តាហ៍ទី ៧ (ផ្នែកបន្ត) – ព្រះពរដ៏អស់កល្បនៃព្រះត្រីឯក ដែលបានចែកចាយរូបអង្គទ្រង់ផ្ទាល់ ចូលមកក្នុងយើង សម្រាប់ការទទួលអំណររបស់យើង និងការធ្វើឱ្យផែនការគ្រប់គ្រងរបស់ព្រះបំពេញសម្រេច (IV~VI)

04/08/2026

សប្តាហ៍ទី ៧ – ព្រះពរដ៏អស់កល្បនៃព្រះត្រីឯក ដែលបានចែកចាយរូបអង្គទ្រង់ផ្ទាល់ ចូលមកក្នុងយើង សម្រាប់ការទទួលអំណររបស់យើង និងការធ្វើឱ្យផែនការគ្រប់គ្រងរបស់ព្រះបំពេញសម្រេច (I~III)

“ឱព្រះអម្ចាស់យេស៊ូ យើងខ្ញុំចង់នៅជាប់ក្នុងទ្រង់ ដើម្បីឲ្យទ្រង់អាចជាប់ក្នុងយើងខ្ញុំ ដោយយកចិត្តទុកដាក់ចំពោះការបង្រៀនខាងក្នុ...
03/08/2026

“ឱព្រះអម្ចាស់យេស៊ូ យើងខ្ញុំចង់នៅជាប់ក្នុងទ្រង់ ដើម្បីឲ្យទ្រង់អាចជាប់ក្នុងយើងខ្ញុំ ដោយយកចិត្តទុកដាក់ចំពោះការបង្រៀនខាងក្នុងនៃការចាក់ប្រេងតាំងដែលរួមបញ្ចូលគ្រប់ទាំងអស់! សូមសរសើរដល់ព្រះអម្ចាស់ យើងខ្ញុំមានការចាក់ប្រេងលាប! ហាលេលូយ៉ា យើងខ្ញុំបានទទួលការចាក់ប្រេងលាបពីព្រះដ៏បរិសុទ្ធ ហើយការចាក់ប្រេងលាបនេះបង្រៀនយើងខ្ញុំគ្រប់ទាំងអស់! អាម៉ែន ព្រះអម្ចាស់អើយ យើងខ្ញុំបើកទៅចំពោះទ្រង់ ហើយយើងខ្ញុំចង់យកចិត្តទុកដាក់ចំពោះការបង្រៀននៃការចាក់ប្រេងលាប ដើម្បីឲ្យយើងខ្ញុំអាចនៅជាប់ក្នុងទ្រង់។ យើងខ្ញុំមកឯទ្រង់ដូចដែលយើងខ្ញុំជា ហើយយើងខ្ញុំហ្វឹកហាត់ប្រើវិញ្ញាណរបស់យើងខ្ញុំដើម្បីទាក់ទងទ្រង់។ សូមបំភ្លឺយើងខ្ញុំ ព្រះអម្ចាស់អើយ ហើយលាតត្រដាងអ្វីៗគ្រប់យ៉ាងនៅក្នុងយើងខ្ញុំដែលមិនត្រូវនឹងនិស្សាយដ៏បរិសុទ្ធរបស់ទ្រង់។ យើងខ្ញុំសារភាពអំពើបាបរបស់យើងខ្ញុំនៅក្រោមពន្លឺដ៏ភ្លឺចែងចាំងរបស់ទ្រង់ ហើយយើងខ្ញុំទទួលយកការលាងសម្អាតដោយព្រះលោហិតរបស់ទ្រង់។ សូមអត់ទោសឲ្យយើងខ្ញុំពីអំពើបាបរបស់យើងខ្ញុំ ហើយសម្អាតយើងខ្ញុំពីអំពើទុច្ចរិតណាមួយ។ ឱព្រះអម្ចាស់អើយ វាមានតម្លៃណាស់ក្នុងការបទពិសោធន៍ការសម្អាតដោយព្រះលោហិតរបស់ព្រះអម្ចាស់ និងការអនុវត្តព្រះវិញ្ញាណនៃការចាក់ប្រេងលាបចំពោះអ្វីដែលយើងខ្ញុំជា! យើងខ្ញុំចង់រក្សានឹងការត្រឡប់មកឯ រហូតដល់យើងខ្ញុំស្ថិតនៅក្នុងទ្រង់ នៅជាប់ក្នុងទ្រង់ ហើយស្តាប់តាមការបង្រៀននៃការចាក់ប្រេងលាបជានិច្ច។ ឱព្រះអម្ចាស់យេស៊ូ យើងខ្ញុំស្រឡាញ់ទ្រង់!”

២៧/៧-២/៨/២០២៦
#ការដំណើរជីវិតក្រុមជំនុំ
#ការប្រជុំក្រុមតូច
#ការផ្សាយដំណឹងល្អ
#ការប្រជុំថ្ងៃព្រះអម្ចាស់

30/07/2026

Address

ភូមិបន្ទាយចាស់
Siem Reap

Opening Hours

09:00 - 19:00

Telephone

+855964294036

Alerts

Be the first to know and let us send you an email when The church in Siem Reap-ក្រុមជំនុំនៅក្នុងទីក្រុងសៀមរាប posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category