វត្តសុភីរាមបន្ទាយត្រោក SOPHY RAM Pagoda

  • Home
  • Cambodia
  • Pursat
  • វត្តសុភីរាមបន្ទាយត្រោក SOPHY RAM Pagoda

វត្តសុភីរាមបន្ទាយត្រោក SOPHY RAM Pagoda Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from វត្តសុភីរាមបន្ទាយត្រោក SOPHY RAM Pagoda, Pursat.

ព្រះចៅអធិការ ភិក្ខុ ប៊ិន ភក្តី
វត្តសុភីរាម ហៅ វត្តបន្ទាយត្រោក

ភូមិបន្ទាយត្រោក ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្ត ពោធិសាត់​​ ប្រទេសកម្ពុជា
Sophyram (Bantaytrok) Temple, Bantaytrok Viilage,Sresdok Commune,Kandieng District,Pursat Province,Cambodia វត្តសុភីរាម ហៅ បន្ទាយត្រោក ស្ថិតនៅភូមិបន្ទាយត្រោក ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ ជាវត្តមួយបានកើតឡើងមានអាយុកាលចំណាស់ក្នុងខេត្ត្ បានឆ្លងកាត់ច្រើនស

ម័យកាលកន្លងមក ។
សូមគោរព និមន្ត អញ្ជើញ ទស្សនានូវទំព័រpage សម្រាប់វត្តប្រើប្រាស់ជាផ្លូវការនេះដើម្បីបាននូវ ព័ត៌មាននានា កម្មវិធី កម្រងរូបភាពជុំវិញសកម្មភាពរបស់វត្ត ។
សូមអរគុណ

05/06/2026

មហាឧបាសក ទា យូថេង
បានទទួលអនិច្ចធម៌ហើយ

ពិធីបុណ្យវិសាខបូជា  ពាក្យថា វិសាខបូជា មកពីពាក្យថា វិសាខបុណ្ណមីបូជា ប្រែថា ការបូជានៅក្នុងថ្ងៃពេញបូណ៌មីខែពិសាខ។ តើហេតុអ្វី...
01/05/2026

ពិធីបុណ្យវិសាខបូជា ពាក្យថា វិសាខបូជា មកពីពាក្យថា វិសាខបុណ្ណមីបូជា ប្រែថា ការបូជានៅក្នុងថ្ងៃពេញបូណ៌មីខែពិសាខ។
តើហេតុអ្វីបានជាត្រូវប្រារព្ធធ្វើថ្ងៃវិសាខបូជា?
«ការដែលត្រូវប្រារព្ធធ្វើថ្ងៃវិសាខបូជានេះ ព្រោះថ្ងៃនេះជាថ្ងៃដែលកត់សម្គាល់ដល់ហេតុការណ៍អស្ចារ្យ ៣ យ៉ាង កើតឡើងផ្ទួនៗគ្នា ទាក់ទងនឹងខ្សែជីវិតរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ គឺ ថ្ងៃប្រសូត ថ្ងៃត្រាស់ដឹង និងថ្ងៃបរិនិព្វាន របស់ព្រះបរមសាស្តា។

១- ព្រះអង្គទ្រង់ព្រះប្រសូតចាកពីព្រះឧទរព្រះមាតា នៅពេលដែលព្រះនាងសិរិមហាមាយាទេវី ដែលជាព្រះអគ្គមហេសីរបស់ព្រះបាទសុទ្ធោទនៈនៃរាជធានី
កបិលពស្តុដែនសក្កៈ ទ្រង់គភ៌ជិតនឹងដល់ថ្ងៃប្រសូត្រ។ ព្រះនាងបានទូលសូមព្រះស្វាមីធ្វើដំណើរទៅកាន់ស្រុកកំណើត គឺទេវទហនគរ ដើម្បីប្រសូតព្រះរាជឱរស តាមទំនៀមទម្លាប់របស់ព្រាហ្មណ៍ក្នុងសម័យនោះ។ លុះធ្វើដំណើរដល់ព្រំដែនឈ្មោះ ឧទ្យានលុម្ពិនីវ័ន រវាងនគរកបិលពស្តុ និងទេវទហនគរ ទើបយាងចូលទៅសម្រាកព្រះវរកាយក្រោមដើមសាលព្រឹក្ស។ នៅខណៈនោះ ព្រះនាងក៏ប្រសូតព្រះរាជឱរសក្រោមដើមសាលព្រឹក្សនោះឯង។

២- ថ្ងៃព្រះអង្គត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ ក្រោយពីព្រះអង្គយាង
ចេញសាងព្រះផ្នួស (បួស) បានចំនួន ០៦ ព្រះវស្សា ស្ថិតក្នុងព្រះជន្ម ៣៥ ព្រះវស្សា ព្រះសមណសិទ្ធត្ថអង្គនោះ បានប្រតិបត្តិនូវតបធម៌ និងបានប្រតិបត្តិនូវទុក្ករកិរិយាមក ព្រះអង្គក៏បានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ ស្ថិតក្នុងថ្ងៃពុធ ពេញបូណ៌មី (១៥ កើត) ខែវិសាខ ឆ្នាំរកា នៅក្នុស្រុកឧរុវេលាប្រទេស សេនានិគម ក្បែរនឹងស្ទឹងនេរញ្ជរា វេលាព្រឹកព្រាងទាបភ្លឺ ក្នុងគម្រប់ព្រះជន្ម ៣៥ ឆ្នាំ នៅឯពុទ្ធគយា។

៣- ជាថ្ងៃព្រះអង្គយាងចូលព្រះបរមបរិនិព្វាន ក្រោយអំពីព្រះអង្គត្រាស់ដឹង និងផ្សព្វផ្សាយព្រះធម៌អស់រយៈពេល ៤៥ ព្រះវស្សា រហូតដល់ព្រះជន្មបាន ៨០ ព្រះវស្សា ហើយព្រះអង្គក៏យាងចូលបរិនិព្វាន ដោយទ្រង់រំលត់ព្រះខន្ធចូលកាន់ព្រះបរមនិព្វានដោយអនុបាទិសេសនិព្វាន ក្នុងថ្ងៃអង្គារ ពេញបូណ៌មី (១៥ កើត) ខែវិសាខ ឆ្នាំម្សាញ់ វេលារាត្រីជិតភ្លឺ ក្នុងព្រះជន្មគម្រប់ ៨០ ឆ្នាំគត់ និងមុនពុទ្ធសករាជ ១ ថ្ងៃគត់។ ព្រះអង្គបរិនិព្វានក្នុងសាលវ័នឧទ្យាន ចន្លោះដើមរាំងទាំងគូ ក្បែរនគរកុសិនារា។»

ឧបាសក ឈន ឆុន កសាងក្លោងទ្វារ ៥០០ ដុល្លាសូមឧទ្ទិសបុណ្យជូនដល់វិញ្ញាណក្ខន្ធឧបាសក បានកើតក្នុងសុគតិភពកុំបីខានឡើយ
18/12/2025

ឧបាសក ឈន ឆុន កសាងក្លោងទ្វារ ៥០០ ដុល្លា
សូមឧទ្ទិសបុណ្យជូនដល់វិញ្ញាណក្ខន្ធឧបាសក បានកើតក្នុងសុគតិភពកុំបីខានឡើយ

15/12/2025
13/12/2025

សូមជូនពរ ជូនរួមជាតិខ្មែរ

20/09/2025

🌹🌹❤️❤️🇰🇭🇰🇭🇰🇭❤️❤️🌹🌹

20/09/2025

បូជាប្រទីប❤️❤️🇰🇭🇰🇭❤️❤️

20/09/2025

ដង្ហែប្រទក្សិណ🌹🌹❤️❤️🌹🌹

30/08/2025

ដរាបណាជីវិតសាមគ្គីនៅតែមានខ្មែរក៏រឹងមាំ

Address

Pursat

Telephone

092 858 273

Website

Alerts

Be the first to know and let us send you an email when វត្តសុភីរាមបន្ទាយត្រោក SOPHY RAM Pagoda posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to វត្តសុភីរាមបន្ទាយត្រោក SOPHY RAM Pagoda:

Share