វត្តកោះរំដួល

វត្តកោះរំដួល Thanks for like and share

14/08/2026

ញោមៗមកជួយរៀបចំកម្មវិធី🙏🏻

អនុមោទនារីករាយចំណែកបុណ្យជាមួយញោមស្រី ធា និងញោមប្រុស ឡាញ់ ស៊ីធន ព្រមទាំងកូនចៅ បានមានសទ្ធានាំយកនូវទេយ្យទានសម្ភារៈ ព្រមទាំង...
13/08/2026

អនុមោទនារីករាយចំណែកបុណ្យជាមួយញោមស្រី ធា និងញោមប្រុស ឡាញ់ ស៊ីធន ព្រមទាំងកូនចៅ បានមានសទ្ធានាំយកនូវទេយ្យទានសម្ភារៈ ព្រមទាំងបច្ច័យ ១៥០០,០០០៛ សម្រាប់ផ្គត់ផ្គង់ដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តកោះរំដួលថ្ងៃនេះ🙏🏻
ដោយអំណាចនៃសេចក្តីល្អ សូមឲ្យញោមប្រុសញោមស្រីនិងកូនចៅជួបតែសេចក្តីសុខ មានសុខភាពល្អ ជានូវរោគាទាំងឡាយទាំងពួង ជាពិសេសសូមជួបតែឧត្តមពរគ្រប់ប្រការកុំបីខានឡើយ🙏🏻

13/08/2026

ថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦

ខ្ញុំព្រះករុណា អាត្មាភាព ព្រះអត្តធម្មោ សៀង គឹមប្រុស ព្រះចៅអធិការវត្តកោះរំដួល សូមប្រគេន និងជូនដំណឹងដល់លោកម្ចាស់ ញោមញាតិប្រុសស្រីជិតឆ្ងាយ ថាថ្ងៃស្អែកនេះ ខ្ញុំព្រះករុណាអាត្មាភាព នឹងធ្វើពិធីបុណ្យសង្គហៈធម៌ជូនញោមប្រធានអាចារ្យ លោកតា រស់ ខុំ ដើម្បីសេចក្តីចម្រើន បានជាប្រយោជន៍ជូនគាត់ ដោយកម្មវិធីមានរយៈពេល២ថ្ងៃ។
✍🏻កម្មវិធីចាប់ផ្តើមថ្ងៃស្អែក
👉🏻ថ្ងៃសុក្រ ទី១៤ ទទួលបដិសណ្ឋារៈភ្ញៀវ និងសូត្រមន្ត (ម៉ោង៥:៣០ ល្ងាច)
👉🏻ថ្ងៃសៅរ៍ ទី១៥ រាប់បាត្រព្រះសង្ឃចំនួន១៤អង្គ (ម៉ោង១០:នាទី ព្រឹក)

👉🏻បញ្ជាក់: កម្មវិធីនេះនិមន្តនិងអញ្ជើញចូលរួមដោយសេរីទូទៅតាមចិត្តចិត្តសទ្ធា🙏🏻🙏🏻🙏🏻

11/08/2026

ថ្វាយបង្គំព្រះរតនៈត្រ័យ🪷🙏🏻

11/08/2026

ជួសជុលភ្លើង ព្រះវិហារ សាលាឆាន់ សាលាបាលី ផ្ទះបាយ ដាច់ជិតអស់ហើយ។

កិច្ចវត្ត🙏🏻 ថ្វាយបង្គំព្រះ ចម្រើនភាវនា ផ្សាយមេត្តា☸️🪷🙏🏻
10/08/2026

កិច្ចវត្ត🙏🏻 ថ្វាយបង្គំព្រះ ចម្រើនភាវនា ផ្សាយមេត្តា☸️🪷🙏🏻

ត្រៀមអុសឆ្អើរអន្សមខែភ្ជុំ🌧️☺️ថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២...
10/08/2026

ត្រៀមអុសឆ្អើរអន្សមខែភ្ជុំ🌧️☺️

ថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦

10/08/2026

ជូនពរប្អូនៗក្មួយៗប្រឡងបាក់ឌុប សូមទទួលបានជោគជ័យទាំងអស់គ្នាណា✍🏻📖🙏🏻

Address

Pursat

Website

Alerts

Be the first to know and let us send you an email when វត្តកោះរំដួល posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share