Prey Por Temple

Prey Por Temple Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Prey Por Temple, Religious organisation, Prey Vêng.

26/03/2026
អ ១០ អ ១ អត់សាងជម្លោះ មិនបង្កើតសត្រូវអ ២  អត់មិត្តល្អ ស៊ូកុំជិតក្បែរអ ៣ អត់អ្នកមើលថែ មើលថែខ្លួនឯងអ ៤ អត់ស្គាល់គុណទោស នាំ...
22/03/2026

អ ១០

អ ១ អត់សាងជម្លោះ មិនបង្កើតសត្រូវ

អ ២ អត់មិត្តល្អ ស៊ូកុំជិតក្បែរ

អ ៣ អត់អ្នកមើលថែ មើលថែខ្លួនឯង

អ ៤ អត់ស្គាល់គុណទោស នាំវិនាស

អ ៥ អត់ទ្រព្យអាចរកបាន វិជ្ជាគ្មានក្នុងប្រាណអត់ទាំងអស់។

អ ៦ អត់ប្រមាថមើលងាយអ្នកដទៃ ឈ្មោះថាសាងសិរីសួស្ដីដល់ការរស់នៅ។

អត់ ៧ អត់ប្រមឹកស្រា ស្រវឹងកាលណា
ជេរវាយទះតប់ប្រពន្ធកូន សុភមង្គលសូន្យវិនាសទ្រព្យសម្បត្តិ។

អ ៨ អត់សេចក្ដីសុខផ្លូវកាយ ចិត្ត ព្រោះយកសាស្តា្រវុធ ពោលគឺមាត់អ្នកដទៃជាក្ដីសុខរបស់ខ្លួន ដោយមិនបានគិតដល់ខ្លួនឯង។

អ ៩ អត់ដាច់សង្វែងឆ្ងាយគុណធម៌
រស់នៅប្រកាន់ភ្ជាប់ស្រឡាញ់ក្ដីល្អ
ជាគ្រឹះសសរនៃជីវិត។

អ ១០ អប់រំខ្លួនឯងកុំឱ្យបាត់បង់ស្មារតី
ពេលខ្លួនបានខ្ពង់ខ្ពស់ ក្នុងនាមជាមនុស្សជាតិ។

៙. សុខស្ងប់នៃជីវិត   គឺមិនគិតច្រណែនគេមិនប្រៀបឱ្យខ្វល់ទេ  សុខត្រឹមតែអ្វីផងយើង។មិនរវល់ខាតវេលា     និន្ទាថា អ្នកណាភ្លើងផ្សេ...
19/03/2026

៙. សុខស្ងប់នៃជីវិត គឺមិនគិតច្រណែនគេ
មិនប្រៀបឱ្យខ្វល់ទេ សុខត្រឹមតែអ្វីផងយើង។
មិនរវល់ខាតវេលា និន្ទាថា អ្នកណាភ្លើង
ផ្សេងគេក៏ផ្សេងយើង ធម្មជាតិភ្លើងផ្សេងពីទឹក។
អ្វីដែលមិនកើតបុណ្យ មិនលង់ស៊ុនរែកពុននឹក
កើតបុណ្យសឹមរឭក មិនវរវឹករឿងលោកីយ៍។
មិនបាច់ពោលក៏ល្អ ធ្វើដូចគមិនដឹង អ្វី
មិនបាច់ឮសម្ដី បើគ្មានស្អីសួស្ដីទេ។
ធ្វើខ្សោយក៏មិនខុស មិនទះមូស មិនហ៊ានជេរ
រឿងខ្លះព្រមទំនេរ បើសុីគេសងមិនរួច។
ទំនេរមិនគ្រងគេហ៍ ទំនេរផ្នួសបួសមិនលួច
ទំនេរពីកំណួច ទំនេររួចពីបំណុល.៕៚

បើចង់កែប្រែខ្លួនយើងឱ្យមានគុណតម្លៃត្រូវមានសតិ បញ្ញា សម្រាប់រំលឹកដាស់តឿនខ្លួនជានិច្ច ទៅតាមព្រះពុទ្ធដីកា ក្នុងព្រហ្មជាលសូត្...
14/03/2026

បើចង់កែប្រែខ្លួនយើងឱ្យមានគុណតម្លៃត្រូវមានសតិ បញ្ញា សម្រាប់រំលឹកដាស់តឿនខ្លួនជានិច្ច ទៅតាមព្រះពុទ្ធដីកា ក្នុងព្រហ្មជាលសូត្រ : *ទោះបីមានបុគ្គលណា គេមិនពេញចិត្ត ហើយតិះដៀល
_ចូរអ្នកកុំធ្វើសេចក្តីគំនុំឡើយ
_ចូរអ្នកកុំធ្វើសេចក្តីបៀតបៀនឡើយ
_ចូរអ្នកកុំធ្វើនូវសេចក្តីមិនត្រេកអរឡើយ
*ទោះបីមានបុគ្គលណា គេពេញចិត្ត គេសរសើរ
_ចូរអ្នកកុំធ្វើសេចក្តីរីករាយពេកឡើយ
_ចូរអ្នកកុំធ្វើសេចក្តីត្រេកអរពេកឡើយ
_ចូរអ្នកកុំធ្វើនូវសេចក្តីរំភើបពេកឡើយ
ព្រោះលោកធម៌ទាំងអស់នេះ បានពាល់ត្រូវក្នុងសន្តានចិត្តបុគ្គលណាហើយ នាំឱ្យសម្លាប់ នាំឱ្យអន្តរាយ នាំឱ្យវិនាស សាបសូន្យ នូវ ឈាន នូវព្រហ្មចរិយធម៌ ដែលជាគុណធម៌មានតម្លៃជាកម្រ ហើយនាំឱ្យមិនបានដឹង ឃើញ ត្រាស់ដឹង ការពិតនៃសច្ចធម៌នោះឡើយ។
ហើយត្រូវដាស់តឿនខ្លួនឯងជានិច្ចថាៈ នៅក្នុងលោកនេះមិនមានអ្វីជារបស់យើង ពិតប្រាកដទេ មិនមានអ្វីជារបស់យើងគ្រប់ពេលវេលា តាំងនៅអមតៈទៀងទាត់ទេ ព្រោះសត្វលោក
ទាំងអស់ត្រូវលះបង់នូវអ្វីៗទាំងអស់ មិនមានសេសសល់តិចតួចឡើយ នៅពេលអស់ជីវិត យកជាប់ទៅបានតែ ផលបុណ្យ ផលបាបតែប៉ុណ្ណោះ។ មិនត្រូវមានមោទនភាពនូវ ទិដ្ឋិ មានះ របស់ខ្លួន ដែលមាន ទ្រព្យ យសស័ក្តិ តិចតួចថា អស្ចារ្យ ជោគជ័យ ឱ្យសោះ ព្រោះសេចក្តីប្រមាទទាំងនេះ ធ្វើឱ្យយើង បរាជ័យ បាត់បង់ទៅវិញ មួយពព្រិចភ្នែក មកពីការវង្វេងយល់ខុសនេះឯង។(ចូរអប់រំចិត្ត ឱ្យបានច្រើន រឿយៗ ឱ្យច្រើនដូចទឹកទន្លេ ទឹកសមុទ្រ ដែលគេមិនអាចដុតឱ្យក្តៅបាន កុំធ្វើចិត្តឱ្យក្លាយជាទឹក ឆ្នាំង ទឹកកំសៀវ ដែលគេងាយដុតឆាប់ ឱ្យក្តៅ ឱ្យពុះ ឱ្យសោះ។

💧ទឹកនៅពេលនៅក្នុងកែវ វាមានរាងដូចកែវ នៅក្នុងថូ វាមានរាងដូចថូ។ ជីវិតត្រូវចេះសម្របខ្លួនទៅតាមកាលៈទេសៈ មិនថាស្ថិតក្នុងស្ថានភាព...
03/03/2026

💧ទឹកនៅពេលនៅក្នុងកែវ វាមានរាងដូចកែវ នៅក្នុងថូ វាមានរាងដូចថូ។ ជីវិតត្រូវចេះសម្របខ្លួនទៅតាមកាលៈទេសៈ មិនថាស្ថិតក្នុងស្ថានភាពលំបាក ឬស្រួលនោះទេ។

💧ទឹកមើលទៅទន់ភ្លន់ តែវាអាចហូរច្រោះថ្មដែលរឹងបំផុតបាន។ ការប្រើសេចក្តីអត់ធ្មត់ និងចិត្តត្រជាក់ អាចដោះស្រាយបញ្ហាធំៗបានប្រសើរជាងការប្រើកំហឹង។

💧ទឹកតែងតែហូរចុះទៅរកកន្លែងទាប។ ការរស់នៅដោយមិនប្រកាន់មានះ មិនវាយឫក និងចេះដាក់ខ្លួន នឹងធ្វើឱ្យអ្នកទទួលបាននូវចំណេះដឹង និងមិត្តភាពកាន់តែច្រើន។

💧ទោះមានឧបសគ្គរាំងផ្លូវ ក៏ទឹកនៅតែរកផ្លូវហូរទៅមុខជានិច្ច។ បើផ្លូវនេះបិទ ទឹកនឹងរកផ្លូវថ្មី។ ជីវិតក៏ដូចគ្នា កុំបោះបង់គោលដៅដោយសារតែបញ្ហាចំពោះមុខ។

💧ទឹកដែលហូរជានិច្ច គឺជាទឹកដែលថ្លា។ ការរៀនសូត្រថ្មីៗ និងការលះបង់រឿងអតីតកាលដែលមិនល្អ ចោល នឹងធ្វើឱ្យចិត្តរបស់អ្នកស្រស់ថ្លាជានិច្ច។

សម្មាវាចា (ការនិយាយត្រូវ) ការនិយាយត្រូវ គឺសំដៅលើការប្រើប្រាស់សម្ដីដែលនាំមកនូវសេចក្តីសុខ សន្តិភាព និងប្រយោជន៍ដល់ខ្លួនឯងនិ...
22/02/2026

សម្មាវាចា (ការនិយាយត្រូវ) ការនិយាយត្រូវ គឺសំដៅលើការប្រើប្រាស់សម្ដីដែលនាំមកនូវសេចក្តីសុខ សន្តិភាព និងប្រយោជន៍ដល់ខ្លួនឯងនិងអ្នកដទៃ។ ការអនុវត្តសម្មាវាចា ត្រូវបានបែងចែកជា ៤ ចំណុចសំខាន់ៗ៖
• ១. វៀរចាកការនិយាយកុហក (មុសាវាទ)៖ ការនិយាយតែការពិត ត្រង់ទៅត្រង់មក មិនបោកប្រាស់ ឬភូតកុហកដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន។
• ២. វៀរចាកការនិយាយញុះញង់ (បិសុណាវាចា)៖ ការមិនយកពាក្យពីខាងនេះទៅប្រាប់ខាងនោះ ឬពីខាងនោះមកប្រាប់ខាងនេះ ក្នុងគោលបំណងបំបែកបំបាក់សាមគ្គីភាព ឬធ្វើឲ្យគេឈ្លោះទាស់ទែងគ្នា។ ត្រូវនិយាយតែពាក្យណាដែលនាំឲ្យមានការស្រុះស្រួលគ្នា។
• ៣. វៀរចាកការនិយាយទ្រគោះបោះបោក (ផរុសវាចា)៖ ការមិនប្រើពាក្យអាក្រក់ ពាក្យជេរប្រមាថ ពាក្យគំរោះគំរើយ ឬពាក្យដែលធ្វើឲ្យអ្នកដទៃឈឺចាប់។ ត្រូវនិយាយតែពាក្យពីរោះ ផ្អែមល្ហែម និងប្រកបដោយការគោរព។
• ៤. វៀរចាកការនិយាយរោយរាយឥតប្រយោជន៍ (សម្ផប្បលាបៈ)៖ ការមិននិយាយរឿងដែលគ្មានខ្លឹមសារ គ្មានប្រយោជន៍ ឬការនិយាយដើមគេដែលធ្វើឲ្យខាតបង់ពេលវេលាទាំងសងខាង។ ត្រូវនិយាយតែរឿងណាដែលមានហេតុផល និងមានប្រយោជន៍ក្នុងពេលវេលាដ៏ស័ក្តិសម។
ការអនុវត្ត "សម្មាវាចា" មិនត្រឹមតែជួយឱ្យយើងមានទំនាក់ទំនងល្អ និងទទួលបានការគោរពពីអ្នកជុំវិញខ្លួនប៉ុណ្ណោះទេ ថែមទាំងជួយឱ្យចិត្តរបស់យើងបានស្ងប់ និងជ្រះថ្លាផងដែរ។

ពាក្យថា «អរិយសច្ចទាំង ៤»  គឺជាវិជ្ជាដ៏វិសេសវិសាល និងជាបេះដូងនៃពុទ្ធសាសនា ដែលព្រះសម្មាសម្ពុទ្ធបានត្រាស់ដឹង និងយកមកសម្តែងប...
19/02/2026

ពាក្យថា «អរិយសច្ចទាំង ៤» គឺជាវិជ្ជាដ៏វិសេសវិសាល និងជាបេះដូងនៃពុទ្ធសាសនា ដែលព្រះសម្មាសម្ពុទ្ធបានត្រាស់ដឹង និងយកមកសម្តែងប្រាប់សត្វលោក ដើម្បីស្វែងរកផ្លូវចេញពីទុក្ខ។
អរិយសច្ចទាំង ៤ រួមមាន៖
១. ទុក្ខអរិយសច្ច (សេចក្តីពិតនៃទុក្ខ)
គឺការស្គាល់ និងការទទួលស្គាល់ថា «ទុក្ខ» មានពិតមែន។ វាមានតាំងពីការកើត ចាស់ ឈឺ ស្លាប់ ការបែកចេញពីរបស់ជាទីស្រឡាញ់ ការជួបនឹងរបស់ដែលមិនជាទីស្រឡាញ់ និងការប្រាថ្នាចង់បានអ្វីមួយហើយមិនបានសម្រេច។
ចំណាំ៖ ក្នុងដំណាក់កាលនេះ យើងត្រូវ «កំណត់ដឹង» ថាវាជាទុក្ខ។
២. សមុទយអរិយសច្ច (សេចក្តីពិតនៃហេតុដែលនាំឱ្យកើតទុក្ខ)
គឺការស្វែងរកឫសគល់នៃទុក្ខ។ ហេតុដែលនាំឱ្យមានទុក្ខនោះគឺ «តណ្ហា» (សេចក្តីប្រាថ្នា ឬការចង់បាន) ដែលរួមមាន៖
កាមតណ្ហា៖ ការចង់បានក្នុងរូប សំឡេង ក្លិន រស និងសម្ផស្ស។
ភវតណ្ហា៖ ការចង់ក្លាយជា ឬចង់ឱ្យមានភាពអមតៈក្នុងស្ថានភាពណាមួយ។
វិភវតណ្ហា៖ ការចង់មិនឱ្យមាន ឬចង់ឱ្យវិនាសបាត់បង់ទៅវិញ។
៣. និរោធអរិយសច្ច (សេចក្តីពិតនៃ ការរលត់ទុក្ខ)
គឺការដឹងច្បាស់ថា ទុក្ខអាចរលត់ទៅបាន លុះត្រាតែយើងលះបង់តណ្ហា (ហេតុនៃទុក្ខ) ឱ្យអស់ពីចិត្ត។ វាគឺជាស្ថានភាពនៃសេចក្តីស្ងប់ និងសន្តិភាពខាងផ្លូវចិត្តដ៏ខ្ពង់ខ្ពស់។
៤. មគ្គអរិយសច្ច (សេចក្តីពិតនៃផ្លូវដែលនាំទៅដល់ការរលត់ទុក្ខ)
ដើម្បីរំលត់ទុក្ខបាន យើងត្រូវដើរតាមផ្លូវកណ្តាលមួយដែលហៅថា «អរិយអដ្ឋង្គិកមគ្គ» ឬផ្លូវដ៏ប្រសើរមានអង្គ ៨ ប្រការ៖
សម្មាទិដ្ឋិ៖ ការយល់ឃើញត្រូវ
សម្មាសង្កប្បៈ៖ ការត្រិះរិះត្រូវ
សម្មាវាចា៖ ការនិយាយត្រូវ
សម្មាកម្មន្តៈ៖ ការធ្វើការងារត្រូវ
សម្មាអាជីវៈ៖ ការចិញ្ចឹមជីវិតត្រូវ
សម្មាវាយាមៈ៖ ការព្យាយាមត្រូវ
សម្មាសតិ៖ ការរលឹកត្រូវ
សម្មាសមាធិ៖ ការតាំងចិត្តត្រូវ
សរុបមក អរិយសច្ច ៤ ប្រៀបដូចជាការព្យាបាលជំងឺ៖ ទុក្ខ (រោគសញ្ញា), សមុទ័យ (មូលហេតុជំងឺ), និរោធ (ស្ថានភាពសះស្បើយ), និង មគ្គ (វិធីព្យាបាល ឬថ្នាំ)។

06/02/2026

មកមេីលលោ្ខននៅព្រៃពោធិ៍

06/02/2026

នៅវត្តព្រៃពោធិ៍

សង្ខារទាំងឡាយ មិនទៀង* គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថាម្នាលភិក្ខុទាំងឡាយ ឥឡូវនេះតថាគតនិងដាស់តឿននិងអ្...
05/02/2026

សង្ខារទាំងឡាយ មិនទៀង
* គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថាម្នាលភិក្ខុទាំងឡាយ ឥឡូវនេះតថាគតនិងដាស់តឿននិងអ្នកទាំងឡាយ សង្ខារទាំងឡាយ មានសេចក្តីវិនាសទៅជាធម្មតា អ្នកទាំងឡាយចូរញ៉ាំងកិច្ចទាំងពួងឲ្យសម្រេចដោយសេចក្តីមិនប្រមាទចុះបរិនិព្វាននិងមានដល់តថាគត មិនយូរឡេីយ កន្លង ៣ខែ អំពីថ្ងៃនេះទៅ តថាគតនិងបរិនិព្វានហេីយ។ព្រះមានព្រះភាគទ្រង់មានព្រះបន្ទូលដូច្នេះហេីយ ក៏មានព្រះបន្ទូលដូច្នេះ តទៅទៀតថា៖
* ពួកជនណាៗ ទោះបីក្មេងក្តី ចាស់ក្តី ពាលក្តី បណ្ឌិតក្តី អ្នកមានក្តី អ្នកក្រក្តី ជនទាំងអស់នោះ តែងមានសេចក្តីស្លាប់នៅពីខាងមុខ។
ភាជន៍ដី ដែលស្មូនឆ្នាំងធ្វេីហេីយទោះបីតូចក្តី ធំក្តី ឆ្អឹងក្តី ឆៅក្តី៖

🪷 រឿង : ព្រះសីវលី កំពូលព្រះអរហន្តផ្នែកលាភសក្ការៈ🪷-----------------------------------------------------------------------...
29/01/2026

🪷 រឿង : ព្រះសីវលី កំពូលព្រះអរហន្តផ្នែកលាភសក្ការៈ🪷
---------------------------------------------------------------------------------
👉 ថ្ងៃនេះ សូមលើកយកជីវប្រវត្តិ នៃព្រះសង្ឃអង្គមួយក្នុងសម័យពុទ្ធកាល ដែលគ្រប់គ្នាជឿជាក់ថា បើមានរូបសំណាក ឬមានការរំលឹកដល់ព្រះនាមលោក នឹងនាំមកនូវសំណាង និងលាភជ័យ។

👉ព្រះសង្ឃអង្គនោះគឺ ព្រះសីវលី

🙏ហេតុអ្វី? បានជាព្រះសីវលីមានលាភច្រើនម្ល៉េះ? ហើយតើយើងអាចរៀនអ្វីខ្លះពីជីវិតរបស់លោក ? 🌸 សាច់រឿងសង្ខេប កំណើតដ៏អស្ចារ្យព្រះសីវលី គឺជាបុត្ររបស់ ព្រះនាងសុប្បវាសា។

👉រឿងដែលចម្លែក និងអស្ចារ្យបំផុតនោះគឺ លោកស្ថិតនៅក្នុងផ្ទៃមាតា អស់រយៈពេល ៧ ឆ្នាំ ៧ ខែ និង ៧ ថ្ងៃ។

👉 មូលហេតុនេះ មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែជាផលនៃ កម្មពៀរពីជាតិមុន។ ក្នុងអតីតជាតិ លោកធ្លាប់ជាស្តេច ហើយបានឡោមព័ទ្ធទីក្រុងមួយ មិនឱ្យអ្នកណាចេញចូលអស់រយៈពេលយូរ។

👉 ហេតុនេះហើយ ទើបលោកត្រូវមកសងកម្ម ដោយការស្ថិតនៅក្នុងផ្ទៃមាតាបែបនេះ។ ប៉ុន្តែ នៅពេលដែលលោកប្រសូតមកភ្លាម លោកមានសតិបញ្ញាភ្លឺស្វាង ហើយបានសម្រេចចិត្តបួស ក្នុងសំណាក់ ព្រះសារីបុត្ត។

👉 ការសម្រេចធម៌ដ៏អស្ចារ្យ ខណៈពេលកោរសក់កំប៉ោយទីមួយ
លោកបានសម្រេច សោតាបត្តិផល ពេលកោរសក់អស់
លោកបានសម្រេចជាព្រះ អរហន្ត តែម្តង នេះបង្ហាញថា បុគ្គលដែលមានបុញ្ញាបារមីពេញលេញ ធម៌អាចចេញផ្លែភ្លាមៗ ដោយមិនចាំបាច់ពន្យាពេល។

📌 ឯកទគ្គៈខាងលាភសក្ការៈ នៅក្នុងពុទ្ធសាសនា ព្រះពុទ្ធជាម្ចាស់ទ្រង់បានលើកតម្កើង ព្រះសីវលីថាជា
«ឯកទគ្គៈ» ឬអ្នកប្រសើរលើសគេ ខាងផ្នែក មានលាភសក្ការៈ។

👉 មិនថាព្រះអង្គយាងទៅដល់ទីណា ទោះជាផ្លូវដាច់ស្រយាល
ឬក្នុងព្រៃជ្រៅយ៉ាងណាក៏ដោយ ទេវតា និងមនុស្សម្នា តែងនាំយកចង្ហាន់ និងបច្ច័យបួន មកប្រគេនមិនដែលខ្វះឡើយ។

👉សូម្បីតែព្រះពុទ្ធអង្គ នៅពេលទ្រង់យាងទៅផ្លូវដាច់ស្រយាល ជាមួយភិក្ខុ ៣ ម៉ឺនអង្គ ក៏ទ្រង់សួររកព្រះសីវលី ដើម្បីឱ្យប្រាកដថា ភិក្ខុសង្ឃទាំងអស់ នឹងមិនដាច់ចង្ហាន់។

👉 ការវិភាគបុព្វហេតុនៃលាភ តើអ្វីជាមូលហេតុធ្វើឱ្យព្រះសីវលីមានលាភច្រើនបែបនេះ? ចម្លើយគឺ៖ មិនមែនជាការចៃដន្យទេប៉ុន្តែជាផលនៃ បុញ្ញានុភាព។

📌 ក្នុងអតីតជាតិ លោកបានប្រគេន ទឹកឃ្មុំ និង ទឹកដោះថ្លា ដល់ព្រះពុទ្ធព្រះនាម វិបស្សី ដោយចិត្តជ្រះថ្លាបំផុត ទោះបីជាត្រូវចំណាយប្រាក់ច្រើន ដើម្បីទិញទឹកឃ្មុំនោះមកក៏ដោយ។

👉 ច្បាប់កម្មផលការស្ថិតនៅក្នុងផ្ទៃមាតា ៧ ឆ្នាំ បង្រៀនយើងឱ្យយល់អំពីច្បាប់ កម្ម និងផលទុក្ខដែលលោកបានឆ្លងកាត់
ត្រូវបានប៉ះប៉ូវមកវិញ ជាលាភសក្ការៈដ៏ច្រើនក្រៃលែង។

🤝 លាភសម្រាប់ការចែករំលែក លាភរបស់ព្រះសីវលី
❌ មិនមែនសម្រាប់តែលោកម្នាក់ឯងទេ ✅ ប៉ុន្តែសម្រាប់ចិញ្ចឹម ភិក្ខុសង្ឃរាប់ម៉ឺនអង្គ នេះជាលាភដែលមានតម្លៃ ព្រោះជាលាភដែលបង្កើតប្រយោជន៍ដល់អ្នកដទៃ។

💡 តម្លៃអប់រំ និងមេរៀនជីវិត 👉 ចង់បានផល ត្រូវសាងហេតុ
មនុស្សសម័យនេះ ចង់បានលាភ ចង់បានលុយ ប៉ុន្តែមិនសូវសាង “ហេតុនៃលាភ” គឺការឱ្យទាន និងការជួយសង្គម។

👉 ព្រះសីវលីបង្រៀនយើងថា «លាភ កើតចេញពីចិត្តដែលចេះចែករំលែក ភាពអត់ធ្មត់ នាំទៅរកភាពជោគជ័យ ដូចដែលព្រះសីវលី ស្ថិតក្នុងផ្ទៃមាតា ៧ ឆ្នាំ ជីវិត និងអាជីវកម្មរបស់យើង ក៏ដូចគ្នា ជួនកាលត្រូវតស៊ូយូរ មុននឹង “ប្រសូត” ជាជោគជ័យដ៏អស្ចារ្យ។

📌 ប្រើប្រាស់ទ្រព្យ ដើម្បីប្រយោជន៍រួម ព្រះសីវលីមានលាភច្រើនប៉ុន្តែលោកមិនមែនជាអ្នកមានដែលអាត្មានិយមឡើយ
លោកជា «ស្ពាន» នាំលាភទៅកាន់អ្នកដទៃ។

👉 ក្នុងជីវិតជាក់ស្តែងបើអ្នកជាអ្នកមាន ចូរធ្វើខ្លួនជា “ព្រះសីវលី” ក្នុងគ្រួសារ និងក្នុងសង្គម ដោយការចែករំលែក និងជួយអ្នកដទៃ។

🌼 សារចុងក្រោយ ការគោរពបូជាព្រះសីវលី ❌ មិនមែនគ្រាន់តែបន់ស្រន់សុំលុយ ✅ ប៉ុន្តែគឺការយកតម្រាប់តាមគុណធម៌របស់លោក គឺ ការចេះចែករំលែក ដោយមិនសោកស្តាយ។

📌 នៅពេលអ្នករៀនធ្វើជា “អ្នកឱ្យ” លាភសក្ការៈ នឹងរត់រកអ្នកដោយឯងៗ 🙏
---------------------------------------------------------------------------------
បិដកភាគ ៥២ (សុត្តន្តបិដក ខុទ្ទកនិកាយ ឧទាន)
ទំព័រ ១៣៧ ដល់ ១៤៦ (សុប្បវាសាសូត្រ ទី ៨)

ព្រះពុទ្ធជាសប្បុរសដ៏សាមញ្ញរស់នៅយ៉ាងស្ងៀមស្ងាត់ជាមួយការពិតគឺសច្ចធម៌ដែលសត្វលោកមិនមាន។ ហើយព្រះអង្គតែងតែព្យាយាមពន្យល់សព្វសត្...
25/01/2026

ព្រះពុទ្ធជាសប្បុរសដ៏សាមញ្ញរស់នៅយ៉ាងស្ងៀមស្ងាត់ជាមួយការពិតគឺសច្ចធម៌ដែលសត្វលោកមិនមាន។ ហើយព្រះអង្គតែងតែព្យាយាមពន្យល់សព្វសត្វទាំងអស់ឱ្យចេះអប់រំចិត្តឱ្យលះបង់ចោលនូវគ្រឿងទុក្ខឈឺចាប់ ក្តៅក្រហាយ ជាមួយការលោភលន់ចង់បានហួសប្រមាណ ការខឹងក្រោធ ឆេវឆាវ គំនិតទិដ្ឋិ មានះ ប្រកាន់គ្មានហេតុផល ជាដើម ទើបកែប្រែក្លាយជាមនុស្សល្អ ជាអ្នកប្រាជ្ញ ជាបណ្ឌិត ជាសប្បុរស ត្រង់ឆ្លាតមើលថែរក្សា កាយស្អាត វាចាស្អាត ចិត្តស្អាត គឺធ្វើត្រឹមត្រូវ និយាយត្រឹមត្រូវ មានគំនិតគិតត្រឹមត្រូវ មានដំណើរប្រពឹត្តទៅល្អប្រសើរ រស់នៅស្ងប់ស្ងាត់ជាមួយគុណតម្លៃដ៏បរិសុទ្ធ ត្រជាក់សុខដ៏សាមញ្ញគ្មានអំនួត គ្មានសំដែងឫកឡើយ។ ប៉ុន្តែបុគ្គលមិនមានធម៌អប់រំចិត្តឱ្យត្រឹមត្រូវល្អតាមព្រះធម៌ទេ រស់នៅជាមួយកិលេសគឺលោភៈ ទោសៈ មោហៈ នៅជាមួយភ្លើងទុក្ខ ភ្លើងកិលេសនេះ ក្តៅរោលរាល ក្រហល់ក្រហាយក្តៅខ្លាំងណាស់ ធ្វើឱ្យចិត្តឆេះឆាប ភ្លើតភ្លើន ចូលចិត្តបញ្ចេញឫកពា សំដែង អំនួត អួតអាង វង្វេងគ្មានខ្មាសអៀនអ្វីទេ បើរស់នៅជាមួយចិត្តមានវិបត្តិយ៉ាងនេះគ្មានបានសេចក្តីសុខស្ងប់ទេ។ បើស្រឡាញ់ចូលចិត្តការពិត ចូរកុំខ្លាចការពិត ត្រូវព្យាយាមអប់រំចិត្តជាមួយការពិត គឺសច្ចធម៌ដ៏សាមញ្ញនេះឯង។

Address

Prey Vêng

Website

Alerts

Be the first to know and let us send you an email when Prey Por Temple posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share