21/08/2024
បុគ្គលណាមានសទ្ធាជ្រះថ្លាបានបំពេញបុណ្យរឿយៗរមែងទទួលបាននូវគុណសម្បត្តិតាមសេចក្តីប្រាថ្នាដោយចិត្តរបស់បុគ្គលមានសីលរមែងសម្រេចព្រោះចិត្តបរិសុទ្ធ។អ្នកធ្វើបុណ្យតាំងមាំក្នុងសីលបានសម្រេចគុណសម្បត្តិ៥យ៉ាងនោះគឺៈ
១_អ្នកមានលាភសក្ការៈទ្រព្យសម្បត្តិច្រើន
២_អ្នកមានយសសក្តិ កេរ្តិ៍ឈ្មោះកិត្តិយសល្អ
៣_អ្នកមានកល្យាណមិត្តក្នុងត្រកូលខ្ពង់ខ្ពស់ស្និទ្ធស្នាលស្មោះត្រង់គោរពរាប់អាន
៤_អ្នកមានគុណធម៌ច្រើនតាំងមាំក្នុងកុសលប្រកបដោយបញ្ញាស្មារតីខ្ពស់មានដំណើរជីវិតល្អមិនវង្វេងទាបស្លាប់
៥_អ្នកបានកើតក្នុងសុគតិភពជាមនុស្សឬទេវតាក្នុងទីស្ថានខ្ពង់ខ្ពស់ច្រើនដោយសេចក្តីសុខ។
ទាំងអស់នេះជាគុណសម្បត្តិរបស់អ្នកមានសីលបានធ្វើបុណ្យហើយមានចិត្តស្អាតបរិសុទ្ធរមែងសម្រេចបានតាមសេចក្តីប្រាថ្នា។