ផេក ព្រះគ្រូបញ្ញវឌ្ឍនមុនី ឆាំ ចន្ថា

  • Home
  • Cambodia
  • Prey Vêng
  • ផេក ព្រះគ្រូបញ្ញវឌ្ឍនមុនី ឆាំ ចន្ថា

ផេក ព្រះគ្រូបញ្ញវឌ្ឍនមុនី ឆាំ ចន្ថា វត្តស្នាយបុណ្យ ស្ថិតនៅឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។

សូមអនុមោទនា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌវត្តស្នាយបុណ្យ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង✥ ━━━━━━━━✥◈✥━━━━━━━━ ✥ថ្ងៃអង...
02/09/2025

សូមអនុមោទនា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
វត្តស្នាយបុណ្យ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង
✥ ━━━━━━━━✥◈✥━━━━━━━━ ✥
ថ្ងៃអង្គារ ១០កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥
September 2, 2025

សូមព្រះបរមរាជានុញ្ញាត និងព្រះអនុញ្ញាត​ ដើម្បីថ្វាយ និងប្រគេនពរ-សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្ដេចព្រះមហាសង្ឃរាជ-សម្ដេ...
10/03/2025

សូមព្រះបរមរាជានុញ្ញាត និងព្រះអនុញ្ញាត​ ដើម្បីថ្វាយ និងប្រគេនពរ
-សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្ដេចព្រះមហាសង្ឃរាជ
-សម្ដេចព្រះសង្ឃនាយក
-សម្ដេចព្រះសង្ឃនាយករង គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់!

ក្នុងវរោកាសដ៍ថ្លៃថ្លាឧត្តុង្គឧត្តមនេះ នៃព្រះរាជពិធីស្រោចស្រពព្រះសុគន្ធ​វារី​ នាពេលខាងមុខនេះ​ ទូលព្រះបង្គំខ្ញុំព្រះករុណា​ សូមលើកហត្ថាទាំងគូបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា​ ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ​ សូមយាងអភិបាលរក្សា និងប្រោះព្រំនូវព្រះរាជសព្ទសាធុការពរ ថ្វាយនិងប្រគេនចំពោះ សម្តេចទាំងទ្វេរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់​ សូមមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា វាងវៃ ព្រះជន្មាយុយឺនយូរ​ និងប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បី
ជាម្លប់ដ៏សែនត្រជាក់ត្រជំដល់ពុទ្ធបរិស័ទ និងចូលរួមចំណែកបន្តដឹកនាំវិស័យពុទ្ធចក្រ កសាងអភិវឌ្ឍសង្គមជាតិ ប្រកបដោយភាពសុខដុមរមនាអស់កាលជានិច្ចនិរន្តរ៍តរៀងទៅ។

សូមថ្វាយនិងប្រគេនពរ ពីព្រះសង្ឃ អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទ នាវត្តស្នាយបុណ្យ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង
✥ ━━━━━━━━✥◈✥━━━━━━━━ ✥
ថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥
March 10, 2025

ចម្រើនពរអរគុណដល់ ឯកឧត្តមបណ្ឌិត លឹម សុធា ជាសាស្ត្រាចារ្យបង្រៀនលើមុខវិជ្ជា ក្រមសីលធម៌និងភាពជាអ្នកដឹកនាំ នៃពុទ្ធិកសាកលវិទ្យ...
23/02/2025

ចម្រើនពរអរគុណដល់ ឯកឧត្តមបណ្ឌិត លឹម សុធា ជាសាស្ត្រាចារ្យបង្រៀនលើមុខវិជ្ជា ក្រមសីលធម៌និងភាពជាអ្នកដឹកនាំ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា អស់រយៈពេល៨សប្ដាហ៍ បានបញ្ចប់ដោយជោគជ័យ។
ចម្រើនពរជូនពរ ឯកឧត្តមបណ្ឌិត មានសុខភាពល្អបរិបូរណ៍ និងជោគជ័យគ្រប់ភារកិច្ចការងារ។
✥ ━━━━━━━✥◈✥━━━━━━━ ✥
ថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥
February 23, 2025

- Dhamma Home ✍🏻━━━━✥◈✥━━━━៙. កុំជាអ្នកឱ្យទាន រហូតដល់កើតទុក្ខខ្លួនឯង ។• កុំជាអ្នកទទួល រហូតដល់ អ្នកឱ្យភ័យខ្លាច ។•  អ្នកឱ...
23/02/2025

- Dhamma Home ✍🏻
━━━━✥◈✥━━━━
៙. កុំជាអ្នកឱ្យទាន រហូតដល់កើតទុក្ខខ្លួនឯង ។
• កុំជាអ្នកទទួល រហូតដល់ អ្នកឱ្យភ័យខ្លាច ។
• អ្នកឱ្យត្រូវព្រមដោយការពេញចិត្ត មានសទ្ធា មានឆន្ទៈចម្រើនឡើង មិនរុះរោយថយចុះឡើយ ។
• អ្នកទទួលត្រូវព្រមដោយការក្រែងចិត្ត មានធម៌សន្ដោស ចេះគិតឱ្យម្ចាស់ទានបានផលច្រើន, ត្រូវចម្រើនគុណធម៌ខ្លួនឯងឱ្យដល់ព្រម.៕៚
៙. មនុស្សយើងមានមួយផ្នែកនៃជីវិតតែងគិតចង់ឈ្នះអ្នកដទៃ ទើបបានសម្រេចជាមនុស្សប្រជែង ។
• តាមការសិក្សាព្រះធម៌ អ្វីដែលយើងគប្បីបានសម្រេច គឺប្រយោជន៍ ។ ដូច្នេះ បើយើងយកប្រយោជន៍ជាធំ យើងត្រូវគិតថា ឈ្នះគេហើយ តើបានប្រយោជន៍អ្វី ទាំងប្រយោជន៍ខ្លួនយើង ទាំងប្រយោជន៍អ្នកដទៃ ។
• នៅពេលយើងដឹងហេតុនៃសេចក្ដីទុក្ខ យើងនឹងចេះគិតថា តើអ្នកដទៃជា អ្វីទៅ ទើបយើងចង់យកឈ្នះ ៕៚
៙. ខន្ធលោកជាទុក្ខមែន ប៉ុន្តែមានបុគ្គលណាដែលបានជាព្រះ អរិយបុគ្គលដោយមិនបានដឹងនូវទុក្ខសច្ចនោះ ។ គឺគ្មានបុគ្គលណា មិនដឹងនូវទុក្ខសច្ចហើយ បានផុតចាកទុក្ខនោះទេ, រមែងត្រូវទុក្ខបៀតបៀន គឺជាភ័យធំក្នុងវដ្ដៈ ហ្នឹងឯង ។ ការដឹងទុក្ខដោយវិបស្សនា បែរជាសុខក្នុងដំណើរទៅព្រះនិព្វាន ។ ដូច្នេះ អ្វី ដែលប្រទូស្ដនឹងសត្វលោកដ៏ក្រៃលែង គឺការគិតខុសដោយ « អយោនិសោមនសិការ ».៕៚
៙. ជីវិតយើង មិនមែនកើតមកដើម្បីទទួលរែកពុនគ្រប់ភារៈនោះឡើយ ។ គិតហើយកើតបាបត្រូវដាក់ចុះ ។
• លោកបច្ចុប្បន្ននេះ ដូចជាផ្ទះសម្នាក់ ។ យើងយកតែសម្បត្តិបុណ្យរបស់យើងប៉ុណ្ណោះ ចាកលោកនេះទៅ ដូច្នេះ អ្វីត្រូវចោល ក៏រៀនចោលឱ្យហើយទៅ ។
• ព្រះត្រៃសរណគមន៍ ជាបាទនៃលោកុត្តរធម៌, គប្បីបង្អោនចិត្តទៅព្រះនិព្វាន, លះបង់គ្រឿងជាប់ជំពាក់ក្នុងលោក ។
• ត្រូវបដិបត្តិ ឱ្យយល់ថា អ្វីៗ ដែលយើងមិនមែនជាអ្នកសាងមកទេ គឺត្រូវតែដាក់ចុះ មិនត្រូវខ្វល់ឡើយ.៕៚
ប្រភព: ប៊ុត សាវង្ស

23/02/2025
✨🍁សូមអនុមោទនាសទ្ធាជ្រះថ្លារបស់🍁✨-លោក ជ្រង រាជ និងភរិយា ព្រមទាំងបុត្រ មានសទ្ធាជ្រះថ្លាចូលរួមកសាងបល្ល័ង្កព្រះពុទ្ធផ្ទាញ់មា...
16/01/2025

✨🍁សូមអនុមោទនាសទ្ធាជ្រះថ្លារបស់🍁✨
-លោក ជ្រង រាជ និងភរិយា ព្រមទាំងបុត្រ មានសទ្ធាជ្រះថ្លាចូលរួមកសាងបល្ល័ង្កព្រះពុទ្ធផ្ទាញ់មារ និងក្រាលខឿនជាការ៉ូឡា (១ការ៉េ) ចំនួន: ៥០,០០០ រៀល សម្រាប់តម្កល់ទុកជាទីសក្ការបូជា នៅវត្តស្នាយបុណ្យ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។
🌸✨សូមឧទ្ទិសបុណ្យកុសលនេះដល់បុព្វការីជនទាំងឡាយរបស់ម្ចាស់សទ្ធា សូមបានទៅកាន់សុគតិភពផងចុះ ម្យ៉ាងទៀតសូមប្រសិទ្ធីពរជ័យសិរីមង្គលមហាប្រសើរគ្រប់ប្រការ ចូលមានដល់ញាតិញោមគ្រប់រូបជាម្ចាស់សទ្ធា និងជួបប្រទះនូវពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡេីយ ។
🌸 សូមអនុមោទនា...!✨
࿇━━━━━━━━✥◈✥━━━━━━━━࿇
ថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥
January 16, 2025

✨🍁សូមអនុមោទនាសទ្ធាជ្រះថ្លារបស់🍁✨-លោកស្រី ម៉ូត ញ៉ ព្រមទាំងបុត្រ មានសទ្ធាជ្រះថ្លាចូលរួមកសាងបល្ល័ង្កព្រះពុទ្ធផ្ទាញ់មារ និងក...
16/01/2025

✨🍁សូមអនុមោទនាសទ្ធាជ្រះថ្លារបស់🍁✨
-លោកស្រី ម៉ូត ញ៉ ព្រមទាំងបុត្រ មានសទ្ធាជ្រះថ្លាចូលរួមកសាងបល្ល័ង្កព្រះពុទ្ធផ្ទាញ់មារ និងក្រាលខឿនជាការ៉ូឡា (១ការ៉េ) ចំនួន: ៥០,០០០ រៀល សម្រាប់តម្កល់ទុកជាទីសក្ការបូជា នៅវត្តស្នាយបុណ្យ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។
🌸✨សូមឧទ្ទិសបុណ្យកុសលនេះដល់បុព្វការីជនទាំងឡាយរបស់ម្ចាស់សទ្ធា សូមបានទៅកាន់សុគតិភពផងចុះ ម្យ៉ាងទៀតសូមប្រសិទ្ធីពរជ័យសិរីមង្គលមហាប្រសើរគ្រប់ប្រការ ចូលមានដល់ញាតិញោមគ្រប់រូបជាម្ចាស់សទ្ធា និងជួបប្រទះនូវពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡេីយ ។
🌸 សូមអនុមោទនា...!✨
࿇━━━━━━━━✥◈✥━━━━━━━━࿇
ថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥
January 16, 2025

✨🍁សូមអនុមោទនាសទ្ធាជ្រះថ្លារបស់🍁✨-កូនចៅលោកតា យ៉ង់ រៀម មានសទ្ធាជ្រះថ្លាចូលរួមកសាងបល្ល័ង្កព្រះពុទ្ធផ្ទាញ់មារ និងក្រាលខឿនជាក...
16/01/2025

✨🍁សូមអនុមោទនាសទ្ធាជ្រះថ្លារបស់🍁✨
-កូនចៅលោកតា យ៉ង់ រៀម មានសទ្ធាជ្រះថ្លាចូលរួមកសាងបល្ល័ង្កព្រះពុទ្ធផ្ទាញ់មារ និងក្រាលខឿនជាការ៉ូឡា (១ការ៉េ) ចំនួន: ៥០,០០០ រៀល សម្រាប់តម្កល់ទុកជាទីសក្ការបូជា នៅវត្តស្នាយបុណ្យ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។
🌸✨សូមឧទ្ទិសបុណ្យកុសលនេះដល់បុព្វការីជនទាំងឡាយរបស់ម្ចាស់សទ្ធា សូមបានទៅកាន់សុគតិភពផងចុះ ម្យ៉ាងទៀតសូមប្រសិទ្ធីពរជ័យសិរីមង្គលមហាប្រសើរគ្រប់ប្រការ ចូលមានដល់ញាតិញោមគ្រប់រូបជាម្ចាស់សទ្ធា និងជួបប្រទះនូវពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡេីយ ។
🌸 សូមអនុមោទនា...!✨
࿇━━━━━━━━✥◈✥━━━━━━━━࿇
ថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥
January 16, 2025

✨🍁សូមអនុមោទនាសទ្ធាជ្រះថ្លារបស់🍁✨-លោកគ្រូ ឡី សម្បត្តិ និងអ្នកស្រី គីន សារ៉ង ព្រមទាំងកូនចៅ មានសទ្ធាជ្រះថ្លាចូលរួមកសាងបល្ល័...
16/01/2025

✨🍁សូមអនុមោទនាសទ្ធាជ្រះថ្លារបស់🍁✨
-លោកគ្រូ ឡី សម្បត្តិ និងអ្នកស្រី គីន សារ៉ង ព្រមទាំងកូនចៅ មានសទ្ធាជ្រះថ្លាចូលរួមកសាងបល្ល័ង្កព្រះពុទ្ធផ្ទាញ់មារ និងក្រាលខឿនជាការ៉ូឡា (១ការ៉េ) ចំនួន: ៥០,០០០ រៀល សម្រាប់តម្កល់ទុកជាទីសក្ការបូជា នៅវត្តស្នាយបុណ្យ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។
🌸✨សូមឧទ្ទិសបុណ្យកុសលនេះដល់បុព្វការីជនទាំងឡាយរបស់ម្ចាស់សទ្ធា សូមបានទៅកាន់សុគតិភពផងចុះ ម្យ៉ាងទៀតសូមប្រសិទ្ធីពរជ័យសិរីមង្គលមហាប្រសើរគ្រប់ប្រការ ចូលមានដល់ញាតិញោមគ្រប់រូបជាម្ចាស់សទ្ធា និងជួបប្រទះនូវពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡេីយ ។
🌸 សូមអនុមោទនា...!✨
࿇━━━━━━━━✥◈✥━━━━━━━━࿇
ថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥
January 16, 2025

✨🍁សូមអនុមោទនាសទ្ធាជ្រះថ្លារបស់🍁✨- ញោមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សារ៉ន ព្រមទាំងកូនចៅ - ញោមហាឧបាសិកាពុទ្ធសាសនូបត្ថម...
16/01/2025

✨🍁សូមអនុមោទនាសទ្ធាជ្រះថ្លារបស់🍁✨
- ញោមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សារ៉ន ព្រមទាំងកូនចៅ
- ញោមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន តុង ព្រមទាំងកូនចៅ
បានប្រគេនបច្ច័យនិច្ចភត្តប្រចាំខែមករា ឆ្នាំ២០២៥ ចំនួន ១៥០,០០០ រៀល នៅវត្តស្នាយបុណ្យ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែងនេះ។
🌸✨សូមឧទ្ទិសបុណ្យកុសលនេះដល់បុព្វការីជនទាំងឡាយរបស់ម្ចាស់សទ្ធា សូមបានទៅកាន់សុគតិភពផងចុះ ម្យ៉ាងទៀតសូមប្រសិទ្ធីពរជ័យសិរីមង្គលមហាប្រសើរគ្រប់ប្រការ ចូលមានដល់ញាតិញោមគ្រប់រូបជាម្ចាស់សទ្ធា និងជួបប្រទះនូវពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡេីយ ។
🌸 សូមអនុមោទនា...!✨
================================
ថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥
January 16, 2025

Address

Prey Vêng

Telephone

+85515813729

Website

Alerts

Be the first to know and let us send you an email when ផេក ព្រះគ្រូបញ្ញវឌ្ឍនមុនី ឆាំ ចន្ថា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to ផេក ព្រះគ្រូបញ្ញវឌ្ឍនមុនី ឆាំ ចន្ថា:

Share