16/04/2026
#ចូលឆ្នាំថ្ងៃទី៣ វារៈឡើងស័ក
#ពិធីស្រង់ទឹកព្រះនិងព្រះអង្គគ្រូព្រះចៅអធិការវត្តមេលប់
ក្នុងឱកាសឆ្នាំថ្មីនេះ សូមប្រគេនពរព្រះអង្គគ្រូព្រះចៅអធិការ មានព្រះសុខភាពល្អ គង់ជាសុខក្នុងព្រះផ្នួសជារៀងរហូតតទៅ និង សូមជូនពរលោកតាលោកយាយអ៊ំពូមីងបងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តមេលប់ និង ពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ទទួលបាននូវសុខភាពល្អ សុភមង្គល សិរីសួស្ដី ជោគជ័យ រកទទួលទានមានបាន ត្រជាក់ត្រជុំ សុខដុមរមនា គ្រប់ទិនទិវារាត្រីកុំបីខានឡើយ។
🙏🙏🙏
ថ្ងៃព្រហស្បតិ៍ ១៤រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។