វត្តខ្វិតធំ

វត្តខ្វិតធំ វត្តខ្វិតធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម

30/08/2026

កូនចម្រើន ព្រោះដឹងគុណម៉ែឪ
#គុណម៉ែឪ

30/08/2026

🪷 បុណ្យទក្ខិណានុប្បទាន គម្រប់ខួប១១ឆ្នាំ កុងចេង គីមអ៊ូ

ថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។
#បុណ្យទក្ខិណានុប្បទាន

ថ្ងៃនេះលោកគ្រូបានមក កក់បល្ល័ង្កធ្វើអំពីស្មាច់ ដ៏ស្រស់ស្អាតដែលត្រូវបានជាងរចនាក្បាច់ដ៏ប្រណិត ដើម្បីតម្កល់ទុកក្នុងកុដិថ្មី ...
29/08/2026

ថ្ងៃនេះលោកគ្រូបានមក កក់បល្ល័ង្កធ្វើអំពីស្មាច់ ដ៏ស្រស់ស្អាតដែលត្រូវបានជាងរចនាក្បាច់ដ៏ប្រណិត ដើម្បីតម្កល់ទុកក្នុងកុដិថ្មី សម្រាប់តម្កល់នូវព្រះពុទ្ធរូប និងគ្រឿងសក្ការៈបូជា ដែលជាទីសក្ការៈបូជាសម្រាប់បរិស័ទ្ធទូទៅ។

បល្ល័ង្កនេះមានតម្លៃ ១,៧០០ ដុល្លារ 💰 ហើយការកក់បល្ល័ង្កនេះ គឺជាការរួមចំណែកនៃក្រុមគ្រួសារ និងកូនចៅ ឧបាសិកា ព្រំ អឿង ចំនួន ១លានរៀល។
ដូច្នេះញាតិញោមមានបំណងចង់ចូលរួមកការសាងបល្ល័ង្កធ្វើអំពីស្មាច់នេះ សូមទាក់មកលោកគ្រូចៅអការវត្តខ្វិតធំយើង។
លេខទូស័ព្ទ 086 600 695។
ឬធ្វើការទាកទង់មកផេក វត្តខ្វិតធំនេះ🙏

សទ្ធារួមគ្នា • កុសលរួមគ្នា • កសាងរួមគ្នា
ដើម្បីព្រះពុទ្ធសាសនា និងប្រយោជន៍ជាទីសក្ការៈបូជាដល់បរិស័ទ្ធជិតឆ្ងាយ។

🪷 បុណ្យទក្ខិណានុប្បទាន គម្រប់ខួប ១១ ឆ្នាំ កុងចេង គីមអ៊ូអាត្មាភាព សូមចម្រើនពរដល់កូនចៅ និងញាតិញោមទាំងអស់ ដែលបានប្រកបដោយសទ្...
29/08/2026

🪷 បុណ្យទក្ខិណានុប្បទាន គម្រប់ខួប ១១ ឆ្នាំ កុងចេង គីមអ៊ូ

អាត្មាភាព សូមចម្រើនពរដល់កូនចៅ និងញាតិញោមទាំងអស់ ដែលបានប្រកបដោយសទ្ធាជ្រះថ្លា និងកតញ្ញូកតវេទិតាធម៌ រួមចិត្តរួមកម្លាំងគ្នា រៀបចំធ្វើបុណ្យទក្ខិណានុប្បទាន គម្រប់ខួប ១១ ឆ្នាំ ដើម្បីឧទ្ទិសមហាកុសលផលបុណ្យ ជូនដល់ កុងចេង គីមអ៊ូ និង ម៉ាខូវ ម៉េងរ៉ុង ព្រមទាំងបុព្វការីជន និងញាតិការទាំងឡាយ ដែលបានចែកឋានទៅកាន់បរលោក។

ក្នុងកាលៈទេសៈដ៏ប្រពៃនេះ កូនចៅ និងញាតិមិត្ត បានរៀបចំនូវចង្ហាន់បិណ្ឌបាត ទេយ្យទាន ភេសជ្ជៈ បង្អែម ផ្លែឈើគ្រប់មុខ ព្រមទាំងបច្ច័យបួន ប្រគេនចំពោះព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សា និងគង់នៅ វត្តខ្វិតធំ ដោយមានសទ្ធាជ្រះថ្លា និងចិត្តជ្រះថ្លាក្នុងព្រះរតនត្រ័យ ដើម្បីសន្សំសាងនូវបុណ្យកុសល ហើយឧទ្ទិសមហាកុសលផលបុណ្យនេះ ជូនដល់៖ 🪷

កុងចេង គីមអ៊ូ និង ម៉ាខូវ ម៉េងរ៉ុង
កុងហេង ម៉េងក្រេង និង ម៉ា ហ៊ុនសេង
កុងខូវ បាក់អ៊ី និង ម៉ា ស៊ីវ ហ៊ួយ
លោក សឹម និង ម៉ែ
លោក ចេង ហុងស្រេង

សូមមហាកុសលផលបុណ្យទាំងឡាយ ដែលកើតមានឡើងដោយសទ្ធាជ្រះថ្លារបស់កូនចៅ និងញាតិមិត្តនេះ ចូរជាភត្តាហារទិព្វ និងជាផលានិសង្សដ៏ឧត្តុង្គឧត្តម ប្រកបដោយសេចក្ដីសុខសាន្ត បានដល់កុងចេង គីមអ៊ូ និង ម៉ាខូវ ម៉េងរ៉ុង ព្រមទាំងបុព្វការីជន និងញាតិការទាំងប្រាំពីរសន្តាន ដែលបានមរណកាលទៅកាន់បរលោកអស់កាលជាយូរមកហើយ។

បើបុព្វការីជន និងញាតិការទាំងឡាយណា បានកើតនៅទីណាៗ ស្ថានណាៗ សូមបានទទួលនូវមហាកុសលផលបុណ្យ ដែលកូនចៅបានឧទ្ទិសជូននេះ តាមសមគួរដល់ភពកំណើត និងសូមបានសោយសុខក្នុងសុគតិភព ប្រកបដោយសេចក្ដីសុខសាន្ត និងចម្រើនដោយសម្បត្តិទាំងឡាយ កុំបីឃ្លៀងឃ្លាតឡើយ។

អាស្រ័យហេតុនេះ សូមអំណាចព្រះរតនត្រ័យ និងអានិសង្សនៃមហាកុសលផលបុណ្យ ដែលកូនចៅ និងញាតិមិត្តបានសន្សំសាងក្នុងកាលនេះ ជួយអភិវឌ្ឍចម្រើនដល់កូនចៅទាំងអស់ ឱ្យបានប្រកបដោយ អាយុ វណ្ណៈ សុខៈ ពលៈ មានសុខភាពបរិបូណ៌ អាយុយឺនយូរ សេចក្ដីសុខសាន្ត សេចក្ដីចម្រើន សម្បូរភោគសម្បត្តិ រកស៊ីមានបាន កិច្ចការទាំងឡាយចម្រើនរុងរឿង និងបានសម្រេចនូវសេចក្ដីប្រាថ្នាដ៏ប្រពៃគ្រប់ប្រការ។

សូមឱ្យមហាកុសលនេះ បានជានិស្ស័យបច្ច័យដល់កូនចៅទាំងអស់ ឱ្យមានសទ្ធាមាំមួនក្នុងព្រះរតនត្រ័យ ប្រកបដោយសីលធម៌ មានបញ្ញាភ្លឺថ្លា និងបានចម្រើនក្នុងព្រះពុទ្ធសាសនា ជានិច្ចតរៀងទៅ។🙏🪷🙏

ចម្រើនពរដល់កូនចៅ ឧបាសិកា ព្រំ អឿងដោយសេចក្តីកតញ្ញូដ៏ជ្រាលជ្រៅ និងការនឹករឭកប្រកបដោយក្តីស្រឡាញ់ចំពោះមាតា ឧបាសិកា ព្រំ អឿង ក...
28/08/2026

ចម្រើនពរដល់កូនចៅ ឧបាសិកា ព្រំ អឿង
ដោយសេចក្តីកតញ្ញូដ៏ជ្រាលជ្រៅ និងការនឹករឭកប្រកបដោយក្តីស្រឡាញ់ចំពោះមាតា ឧបាសិកា ព្រំ អឿង កូនចៅ និងក្រុមគ្រួសារ បានរួមចិត្តរួមកម្លាំងប្រារព្ធពិធីបុណ្យសព និងបុណ្យគម្រប់ ៧ថ្ងៃ ទៅតាមប្រពៃណីទំនៀបទម្លាប់ខ្មែរយើង ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់មាតា ឧបាសិកា ព្រំ អឿង ដែលបានលាចាកលោកទៅ។ ការប្រារព្ធពិធីនេះ ជាការបង្ហាញនូវក្តីស្រឡាញ់ ការគោរពដ៏ខ្ពង់ខ្ពស់ និងការដឹងគុណចំពោះគុណូបការៈរបស់មាតា ដែលបានចិញ្ចឹមបីបាច់ ថែរក្សា អប់រំ និងលះបង់គ្រប់យ៉ាង ដើម្បីកូនចៅ និងក្រុមគ្រួសារ។

ដោយកតញ្ញូតាធម៏ប្រកដដោយសេចក្តីជ្រះថ្លា កូនចៅប្រុសស្រី និងក្រុមគ្រួសាររបស់ ឧបាសិកា ព្រំ អឿង មានសទ្ធាជ្រះថ្លា ស្មោះស្ម័គ្រក្នុងគុណព្រះរតនៈត្រៃ បានប្រារព្ភនូពិធីបុណ្យ និងមានចិត្តសប្បុរស ប្រកបដោយចាគៈ បានប្រគេនបច្ច័យ ចំនួន ១.០០០.០០០ រៀល ដល់វត្តខ្វិតធំ ដើម្បីជាប្រយោជន៍ដល់ព្រះពុទ្ធសាសនា និងការកសាងនានា ។ គឺជាកុសលដ៏ប្រពៃ និងជាការបន្តនូវគុណធម៌ សេចក្តីល្អ ព្រមទាំងកេរដំណែលដ៏មានតម្លៃរបស់មាតា ឱ្យស្ថិតស្ថេរតទៅក្នុងគ្រួសារ និងសង្គម។

សូមអានិសង្សនៃកុសលផលបុណ្យទាំងឡាយ ដែលបានកើតឡើងពីសទ្ធា ការលះបង់ និងការរួមចំណែករបស់កូនចៅ និងក្រុមគ្រួសារ នាំមកនូវសុខភាពល្អ អាយុយឺនយូរ សិរីមង្គល សុភមង្គល សេចក្តីសុខ សេចក្តីចម្រើន និងភាពរលូនក្នុងការងារ និងមុខរបរ។ សូមឱ្យក្រុមគ្រួសារទាំងមូលមានសាមគ្គីភាព រួបរួមគ្នាដោយក្តីស្រឡាញ់ ចេះអធ្យាស្រ័យ និងជួយគ្នាទៅវិញទៅមក ដើម្បីបន្តរក្សាកេរដំណែលល្អ និងបំណងប្រាថ្នារបស់មាតា។

សូមឱ្យកុសលផលបុណ្យនេះ ជាបច្ច័យនាំមកនូវសេចក្តីសុខ និងសេចក្តីចម្រើនដល់កូនចៅ និងក្រុមគ្រួសាររបស់ឧបាសិកា ព្រំ អឿង ទាំងមូល ព្រមទាំងជួយបន្ធូរបន្ថយនូវទុក្ខសោក និងការនឹករឭកក្នុងចិត្ត ឱ្យប្រែក្លាយទៅជាកម្លាំងចិត្ត សេចក្តីក្លាហាន និងការរស់នៅដោយប្រកាន់ខ្ជាប់នូវគុណធម៌ ដែលមាតាបានបន្សល់ទុក។

សូមឧទ្ទិសកុសលផលបុណ្យនេះ ជូនដល់មាតា ឧបាសិកា ព្រំ អឿង និងបិតា ឧបាសក ឈួន ព្រមទាំងបុព្វការីជន និងសាច់ញាតិទាំងឡាយដែលបានលាចាកលោកទៅ។ សូមឱ្យបានទទួលអានិសង្សនៃកុសលនេះ និងបានប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន ក្នុងសុគតិភព។

22/08/2026

ទក្ខិណានុប្បទានគម្រប់ខួប ២២ឆ្នាំ ឧបាសិកា ឆេង

🪷 បុណ្យគម្រប់ខួប ២២ឆ្នាំ ឧបាសិកា ឆេង🪷ក្នុងឱកាសដ៏ប្រពៃនេះ ក្រុមគ្រួសារ និងញាតិមិត្ត បានរៀបចំ បុណ្យទក្ខិណានុប្បទាន គម្រប់ខ...
22/08/2026

🪷 បុណ្យគម្រប់ខួប ២២ឆ្នាំ ឧបាសិកា ឆេង🪷

ក្នុងឱកាសដ៏ប្រពៃនេះ ក្រុមគ្រួសារ និងញាតិមិត្ត បានរៀបចំ បុណ្យទក្ខិណានុប្បទាន គម្រប់ខួប ២២ឆ្នាំ ដើម្បីឧទ្ទិសកុសលជូនដល់ ឧបាសិកា ឆេង និងឧបាសក គុន ដោយបាននាំយកចង្ហាន់បិណ្ឌបាត្រ និងទេយ្យទាន ប្រគេនព្រះសង្ឃ ព្រមទាំងបច្ច័យបួន ៤ម៉ឺនរៀល និងបច្ច័យ ៦ម៉ឺនរៀល សម្រាប់ព្រះសង្ឃក្នុងរដូវកាលចូលព្រះវស្សានៅវត្តខ្វិតធំយើងនេះ។

🪷 «ទានំ សគ្គសោបានំ ទានជាខ្សែចងនាំចិត្តឱ្យផុតពីអកុសល និងជាបច្ច័យនៃសេចក្តីសុខ»🪷

🪷 បុណ្យកុសលដែលបានសាង សូមឧទ្ទិសជូនដល់បុព្វការីជនទាំងពីរ សូមបានទទួលមគ្គផលនៃបុណ្យនេះតាមសមគួរ។

🕊️សូមអនុមោទនាកុសលផលបុណ្យ និងសូមឲ្យសេចក្តីល្អដែលបានសាងនេះ ជាបច្ច័យនាំមកនូវសេចក្តីសុខ សេចក្តីចម្រើន និងសិរីសួស្តីដល់ក្រុមគ្រួសារ និងញាតិមិត្តគ្រប់ៗគ្នា។ 🌸

🕊️ បុណ្យទក្ខិណានុប្បទាន គម្រប់ខួប ១ឆ្នាំ🪷 ឧទ្ទិសមហាកុសលជូន យាយ យ៉ាត និង តា សុខក្នុងឱកាសគម្រប់ខួប ១ឆ្នាំ យាយ យ៉ាត ក្រុមគ្...
20/08/2026

🕊️ បុណ្យទក្ខិណានុប្បទាន គម្រប់ខួប ១ឆ្នាំ
🪷 ឧទ្ទិសមហាកុសលជូន យាយ យ៉ាត និង តា សុខ

ក្នុងឱកាសគម្រប់ខួប ១ឆ្នាំ យាយ យ៉ាត ក្រុមគ្រួសារ និងញាតិមិត្ត បានរួមគ្នាប្រកបដោយសទ្ធាជ្រះថ្លា រៀបចំ ចង្ហាន់បិណ្ឌបាតប្រគេនព្រះសង្ឃ ដើម្បីសាងកុសល និងឧទ្ទិសផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ យាយ យ៉ាត និង តា សុខ។

តាមព្រះធម៌ ជីវិតមនុស្សគ្រប់រូប មិនអាចគេចផុតពី អនិច្ចា ទុក្ខ និងអនត្តា បានឡើយ។ ការកើតមានឡើង គឺមានការចាស់ ជរា មានជំងឺ ហើយទីបំផុតក៏ត្រូវទទួលនូវមរណភាព។ អ្វីដែលនៅសល់ជាកេរដំណែលដ៏មានតម្លៃ មិនមែនជាទ្រព្យសម្បត្តិឡើយ ប៉ុន្តែគឺ សេចក្តីល្អ កុសលកម្ម និងអំពើដែលបានសាងទុក។

ការធ្វើបុណ្យឧទ្ទិសនេះ ក៏ជាការរំលឹកដល់អ្នកនៅរស់ ឲ្យចេះប្រកាន់ខ្ជាប់នូវអំពើល្អ រក្សាសីល ធ្វើទាន និងសាងកុសលជាប្រចាំ ព្រោះ ជីវិតមិនទៀងទាត់ ប៉ុន្តែកុសលដែលបានសាងដោយចិត្តជ្រះថ្លា គឺជាអ្វីដែលគួរឲ្យចងចាំ។

🙏 សូមមហាកុសលនេះ ជាបុណ្យកុសលដ៏ប្រពៃ ឧទ្ទិសជូនដល់ យាយ យ៉ាត និង តា សុខ ដោយសេចក្តីអនុមោទនា និងបានសោយសុខក្នុងសុគតិភពតាមកម្លាំងនៃបុណ្យ។

20/08/2026

ចម្រើនពរដល់ញោម ទ្រី ចាន់ ព្រមទាំងបុត្រមានសទ្ធាចូលរួមការសាងវត្តខ្វិតធំ ១០០ដុល្លារ(100$) និងទេយ្យទានមានអង្ករ ភេសជ្ជៈ ចង្ហាន់បិណ្ឌបាត មកប្រគេនដល់ព្រះសង្ឃរដូវវស្សានេះ។

Address

Prey Totung

Website

Alerts

Be the first to know and let us send you an email when វត្តខ្វិតធំ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share