វត្តបទុមស្រះឈូក ភ្នំលៀប-Wat Botum Srahchhuk Phnom Leab

វត្តបទុមស្រះឈូក ភ្នំលៀប-Wat Botum Srahchhuk Phnom Leab ទំព័រហ្វេសបុកនេះ បង្កើតឡើងដើម្បីផ្សព្វផ្សាយពីសកម្មភាពរបស់វត្តបទុមស្រះឈូក-ភ្នំលៀប។

31/07/2026
ភិក្ខុ អគ្គបណ្ឌិតោ ឈឿង សិរី បានដឹកនាំអាចារ្យ គណៈកម្មការវត្ត ចូលរួមប្រជុំស្តីពីបច្ចុប្បន្នភាព តួនាទី ភារកិច្ចអាចារ្យ គណៈក...
20/07/2026

ភិក្ខុ អគ្គបណ្ឌិតោ ឈឿង សិរី បានដឹកនាំអាចារ្យ គណៈកម្មការវត្ត ចូលរួមប្រជុំស្តីពីបច្ចុប្បន្នភាព តួនាទី ភារកិច្ចអាចារ្យ គណៈកម្មការទូទាំងស្រុកព្រះនេត្រព្រះ។

សមាសភាពចូលរួម៖
- មន្ត្រីមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ
- មន្រ្តីសាលាស្រុកព្រះនេត្រព្រះ
- មន្រ្តីសាលាអនុគណស្រុកព្រះនេត្រព្រះ
- ព្រះចៅអធិការវត្តគ្រប់បណ្តាវត្តក្នុងស្រុក
- អាចារ្យ គណៈកម្មការវត្តទូទាំងស្រុក

រសៀលថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។

កិច្ចប្រជុំអាចារ្យ គណៈកម្មការវត្ត ស្តីពីវឌ្ឍនភាពអារាមស្រះឈូក ១-ចួបជុំ អាចារ្យ គណៈកម្មការវត្ត២-បទនមស្ការសង្ខេប៣-បើកអង្គប្...
14/07/2026

កិច្ចប្រជុំអាចារ្យ គណៈកម្មការវត្ត ស្តីពីវឌ្ឍនភាពអារាមស្រះឈូក
១-ចួបជុំ អាចារ្យ គណៈកម្មការវត្ត
២-បទនមស្ការសង្ខេប
៣-បើកអង្គប្រជុំ
៤-ចំណូល-ចំណាយ ឆមាស ឆ្នាំ២០២៦
៥-ការរៀបចំអាចារ្យ គណៈកម្មការ (រចនាសម្ពន្ធ តួនាទី ភារកិច្ច)
៦-ការកសាង និងការទ្រទ្រង់ព្រះសង្ឃ
៧-វិស័យពុទ្ធិកសិក្សា (បញ្ហាប្រឈម និងដំណោះស្រាយ)
៨-ទិសដៅអនុវត្ត និងអភិវឌ្ឍបន្ត
៩-ផ្សេងៗ
១០- ផ្សាយមេត្តា បិទកិច្ចប្រជុំ

ថ្ងៃអង្គារ ១៥រោច ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។

ភិក្ខុអគ្គបណ្ឌិតោ ឈឿង សិរី ព្រះចៅអធិការវត្ត ចូលរួមរំលែកទុក្ខជាមួយលោកជំទាវ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ឆន វណ្ណាត និងក្រុម...
09/07/2026

ភិក្ខុអគ្គបណ្ឌិតោ ឈឿង សិរី ព្រះចៅអធិការវត្ត ចូលរួមរំលែកទុក្ខជាមួយលោកជំទាវ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ឆន វណ្ណាត និងក្រុមគ្រួសារ ដែលមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ នង ចែ ត្រូវជាម្តាយបង្កើត បានទទួលមរណភាពកាលពីថ្ងៃអង្គារ ៨រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៥:៤០ នាទីរសៀល ក្នុងជន្មាយុ ៩៧ឆ្នាំ ដោយជរាពាធ នៅសង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។

🗓️🗓️ថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០
ត្រូវនិងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦

ភិក្ខុអគ្គបណ្ឌិតោ ឈឿង សិរី ព្រះចៅអធិការវត្ត បានអមដំណើរព្រះសុទត្តមុនី អ៊ុច សារិទ្ធ ព្រះរាជាគណៈកិត្តិយស ព្រះគ្រូអនុគណស្រុក...
08/07/2026

ភិក្ខុអគ្គបណ្ឌិតោ ឈឿង សិរី ព្រះចៅអធិការវត្ត បានអមដំណើរព្រះសុទត្តមុនី អ៊ុច សារិទ្ធ ព្រះរាជាគណៈកិត្តិយស ព្រះគ្រូអនុគណស្រុកព្រះនេត្រព្រះ និងព្រះមន្ត្រីសង្ឃ ចូលរួមរំលែកទុក្ខជាមួយ លោក កែវ ប៊ុនយឿន ប្រធានក្រុមប្រឹក្សាស្រុកព្រះនេត្រព្រះ ដែលលោក កែវ វុទ្ធឹង ត្រូវជាប្អូនបង្កើត បានទទួលមរណភាពនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

🗓️🗓️ថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០
ត្រូវនិងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦

អាត្មាភាព ព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្តបទុមស្រះឈូក ហៅវត្តភ្នំលៀប សូមចូលរួមរំលែកនូវមរណទុក្ខជាមួយក្រុមគ្រួសារនៃសពដោយ...
08/07/2026

អាត្មាភាព ព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្តបទុមស្រះឈូក ហៅវត្តភ្នំលៀប សូមចូលរួមរំលែកនូវមរណទុក្ខជាមួយក្រុមគ្រួសារនៃសពដោយក្តីសោកស្តាយ និងអាឡោះអាល័យជាទីបំផុតផង។

22/06/2026

សួនបន្លែវត្តបទុមស្រះឈូក-ភ្នំលៀប

ភិក្ខុ អគ្គបណ្ឌិតោ ឈឿង សិរី បានដឹកនាំពុទ្ធបរិស័ទចំណុះជើងវត្តបទុមស្រះឈូកភ្នំលៀប និងនាំយកថវិកា ដើម្បីចូលរួមពិធីបុណ្យផ្កាប្...
07/06/2026

ភិក្ខុ អគ្គបណ្ឌិតោ ឈឿង សិរី បានដឹកនាំពុទ្ធបរិស័ទចំណុះជើងវត្តបទុមស្រះឈូកភ្នំលៀប និងនាំយកថវិកា ដើម្បីចូលរួមពិធីបុណ្យផ្កាប្រាក់សាមគ្គីទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរលើកទី១៣ នៅវត្តរាជបូណ៌ ក្រុងសៀមរាប។

រសៀលថ្ងៃអាទិត្យ ៧រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦។

សូមថ្លែងអំណរគុណទាយក វុធ ភក្តី ទាយិកា អ៊ឹម សុគីម ព្រមទាំងញាតិព្រះធម៌ ក្រុងសិរីសោភណ ដែលបានរៀបចំសិក្ខូបករណ៍សម្រាប់ប្រគេន/ជូ...
06/06/2026

សូមថ្លែងអំណរគុណទាយក វុធ ភក្តី ទាយិកា អ៊ឹម សុគីម ព្រមទាំងញាតិព្រះធម៌ ក្រុងសិរីសោភណ ដែលបានរៀបចំសិក្ខូបករណ៍សម្រាប់ប្រគេន/ជូនសមណសិស្ស-សិស្សក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧។

សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ គ្រប់ប្រការ ចូរកើតមាន និងចួបពុទ្ធពរទាំងឡាយ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមថ្លែងអំណរគុណ ថ្នាក់ដឹកនាំស្រុកព្រះនេត្រព្រះ និងថ្នាក់ដឹកនាំឃុំភ្នំលៀប ដែលតែងតែផ្តល់កិត្តិយស ចំពោះវត្តបទុមស្រះឈូក-ភ្នំ...
06/06/2026

សូមថ្លែងអំណរគុណ ថ្នាក់ដឹកនាំស្រុកព្រះនេត្រព្រះ និងថ្នាក់ដឹកនាំឃុំភ្នំលៀប ដែលតែងតែផ្តល់កិត្តិយស ចំពោះវត្តបទុមស្រះឈូក-ភ្នំលៀប ឆ្លៀតឱកាសដ៏មមាញឹកចូលរួមពិធីផ្សេងៗ។

អរគុណពុទ្ធបរិស័ទដែលតែងតែឧបត្ថម្ភ និងទ្រទ្រង់ចង្ហាន់ប្រចាំខែសម្រាប់ព្រះសង្ឃ និងសមណសិស្សដែលកំពុងគង់សិក្សា។

សូមថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទ ទទួលបាននូវពុទ្ធពរទាំងឡាយ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Address

National Road 6, Phum Phnom Lieb, Phnom Lieb Commune
Preah Net Preah

Telephone

+85589684368

Website

Alerts

Be the first to know and let us send you an email when វត្តបទុមស្រះឈូក ភ្នំលៀប-Wat Botum Srahchhuk Phnom Leab posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to វត្តបទុមស្រះឈូក ភ្នំលៀប-Wat Botum Srahchhuk Phnom Leab:

Shortcuts

Share