លេខាធិការដ្ឋានគណៈសង្ឃនាយក

លេខាធិការដ្ឋានគណៈសង្ឃនាយក លេខាធិការដ្ឋានគណៈសង្ឃនាយក
(2)

កិច្ចប្រជុំប្រចាំខែកក្កដា​ ការរៀបចំធ្វើរបាយការណ៍ ស្ថិតិព្រះសង្ឃ គ្រប់វត្តអារាម និងការចេញឆាយា សង្ឃដីកាប្រគេនភិក្ខុ សាមណេរ...
25/07/2026

កិច្ចប្រជុំប្រចាំខែកក្កដា​ ការរៀបចំធ្វើរបាយការណ៍ ស្ថិតិព្រះសង្ឃ គ្រប់វត្តអារាម និងការចេញឆាយា សង្ឃដីកាប្រគេនភិក្ខុ សាមណេរ។

រសៀលថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ សម្ដេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក គណៈមហានិកាយ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិយាយ នៃព្រះរាជាណាចក្រកម្ពុជា បាននិមន្តដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា ការរៀបចំធ្វើរបាយការណ៍ ស្ថិតិព្រះសង្ឃ​ គ្រប់វត្តអារាម និងការចេញឆាយា សង្ឃដីកាប្រគេនភិក្ខុ សាមណេរ របស់សាលាគណរាជធានី ខេត្ត​។

ក្នុងកិច្ចប្រជុំនេះ​ មានការនិមន្តចូលរួមពីសំណាក់​ សម្តេចព្រះមហាអរិយវង្ស​ បណ្ឌិត​ យ៉ន​ សេង​ យៀត​ សម្តេចព្រះឧត្តមវង្សា​ បណ្ឌិត​ គូ​ សុភាព​ ព្រះរាជាគណៈ​ ព្រះមេគណ​ មន្ត្រីសង្ឃ​លេខាធិការដ្ឋាន​ មន្ត្រីសង្ឃ​ក្នុងរចនាសម្ព័ន្ធសាលាគណរាជធានី​ ខេត្ត​ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។

#គណៈសង្ឃនាយក

សម្ដេចព្រះវនរ័ត មួង រ៉ា និមន្តជាព្រះអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំងស្រោចស្រពសុគន្ធវារី ប្រគេនព្រះគ្រូរតនប្បវរ ថ...
24/07/2026

សម្ដេចព្រះវនរ័ត មួង រ៉ា និមន្តជាព្រះអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំងស្រោចស្រពសុគន្ធវារី ប្រគេនព្រះគ្រូរតនប្បវរ ថុង រី ឡើងទីជាព្រះអនុគណស្រុកកោះអណ្តែត ខេត្តតាកែវ។

ព្រឹកថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ សម្តេចព្រះវនរ័ត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី២ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និមន្តជាព្រះរាជដំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រកាសតែងតាំងស្រោចស្រពសុគន្ធវារី ប្រគេន ព្រះគ្រូរតនប្បវរ ថុង រី ឡើងទីជាព្រះអនុគណស្រុកកោះអណ្តែត ខេត្តតាកែវ ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះវនរ័ត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី២ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងពិធីបុណ្យនេះក៏មានការនិមន្តអញ្ជេីញចូលរួមពីសំណាក់ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ ឯកឧត្តម លោកជំទាវ និងពុទ្ធបរិស័ទ និងសប្បុរសជនជាច្រេីនរូបផងដែរ។

ព្រះរាជសារលិខិត គណៈសង្ឃនាយកទាំងពីរគណៈ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងថ្ងៃអធិដ្ឋានចូលវស្សារបស់ភិក្ខុសង្ឃ នៃព្រះរាជាណាចក្រកម...
23/07/2026

ព្រះរាជសារលិខិត គណៈសង្ឃនាយកទាំងពីរគណៈ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងថ្ងៃអធិដ្ឋានចូលវស្សារបស់ភិក្ខុសង្ឃ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ។

សម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក យាងជាព្រះរាជាធិបតីដ៏ខ្ពងខ្ពស់ចូលរួមក្នុងពិធីបុណ្យសម្ពោធឆ្លងឧបដ្ឋានសាលានិងសមិទ្ធផលនានា នៅវត្...
06/07/2026

សម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក យាងជាព្រះរាជាធិបតីដ៏ខ្ពងខ្ពស់ចូលរួមក្នុងពិធីបុណ្យសម្ពោធឆ្លងឧបដ្ឋានសាលានិងសមិទ្ធផលនានា នៅវត្តគិរីវង្សស្លែង (ទួលផ្កា) ខេត្តកំពង់ស្ពឺ។

ព្រឹកថ្ងៃអាទិត្យ ៦រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ ព្រះរាជតំណាងដ៏ខ្ពងខ្ពស់សម្ដេចព្រះមហាសុមេធាធិតី កិត្តិបណ្ឌិត អំ លឹម ហេង បានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តគិរីវង្សស្លែង (ទួលផ្កា) ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះពោធិវ័ង្ស ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងពិធីបុណ្យនេះក៏មានការនិមន្តអញ្ជេីញចូលរួមពីសំណាក់ សម្ដេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្ដេចព្រះសង្ឃនាយករងទី៣ សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ ឯកឧត្តម លោកជំទាវ និងពុទ្ធបរិស័ទ និងសប្បុរសជនជាច្រេីនរូបផងដែរ។

សម្ដេចព្រះមហាសុមេធាធិបតី អំ លីមហេង​ យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំពិភាក្សាការងារវិស័យពុទ្ធិកសិក្សាជាមួយឯ...
30/06/2026

សម្ដេចព្រះមហាសុមេធាធិបតី អំ លីមហេង​ យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំពិភាក្សាការងារវិស័យពុទ្ធិកសិក្សាជាមួយឯកឧត្ដមរដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា។

សម្ដេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំពិភាក្សាការងារវិស័យពុទ្ធិកសិក្សាជាមួយឯកឧត្ដម បណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដោយមានការយាង និមន្ត និងអញ្ជើញពីសំណាក់ សម្តេចព្រះសង្ឃនាយករងទី២ សម្ដេចព្រះសង្ឃនាយករទី៣ សម្ដេច​ ព្រះមន្រ្តីសង្ឃ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម​ លោកជំទាវ​ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា។​ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។

រសៀលថ្ងៃអង្គារ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

សម្ដេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា អមព្រះរាជដំណើរដោយ សម្ដេចព្រះពោ...
29/06/2026

សម្ដេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា អមព្រះរាជដំណើរដោយ សម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី១
សម្ដេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្ដេចព្រះសង្ឃនាយករងទី៣
សម្ដេច ព្រះរាជាគណៈមន្រ្តីសង្ឃចំនួន៩អង្គ យាង និមន្តជាព្រះកិត្តិយសដ៏ឧត្ដុងឧត្ដម ពិធីសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» ដែលជាសមិទ្ធផលនៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ) ស្ថិតក្នុងភូមិជ័យឧត្តម ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
សារមន្ទីរនេះមានតម្កល់ព្រះពុទ្ធរូបមួយអង្គធំកម្ពស់ ១៨ហត្ថ (១៦.៧៩ម៉ែត្ររាប់ទាំងកម្ពស់បល្ល័ង្គ) ដែលមានន័យថា “អដ្ឋរស្ស” និងមានតាំងបង្ហាញប្រតិមាព្រះពុទ្ធ ទេពប្រណម្យ និងវត្ថុសាសនាផ្សេងៗ ដែលមានប្រភពមកពីចេតិយព្រះបាទអង្គអេង និងព្រះបាទអង្គសត្ថា រួមទាំងវត្ថុបុរាណនានាកាលពីសម័យឧដ្តុង្គផងដែរ​។

ថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦

១ម៉ឺនរៀល ១ម៉ឺននាក់ ទាំងអស់គ្នាដើម្បីទារក និងកុមារនៅកម្ពុជា​ ពិធីប្រគល់ថវិកាបរិច្ចាគរបស់គណៈសង្ឃនាយនៃព្រះរាជាណាចក្រកម្ពុជា...
24/06/2026

១ម៉ឺនរៀល ១ម៉ឺននាក់ ទាំងអស់គ្នាដើម្បីទារក និងកុមារនៅកម្ពុជា​ ពិធីប្រគល់ថវិកាបរិច្ចាគរបស់គណៈសង្ឃនាយនៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦​ របស់មូលនិធិគន្ធបុប្ផាកម្ពុជា

ព្រឹកថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦
គណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា យាងដឹកនាំដោយ សម្ដេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា អមដោយ សម្តេចព្រះពោធិវ័ង្ស ណយ ច្រឹក សម្តេចព្រះព្រះសង្ឃនាយករងទី១ សម្តេចព្រះវនរ័ត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី២ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ សម្តេច ព្រះរាជាគណៈ ព្រះមន្ត្រី​សង្ឃ គណៈមហានិកាយ បានប្រគល់ថវិកាចំនួន ១៦០,០០០,០០០ រៀល (មួយរយហុកសិបលានរៀល) ក្នុងយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦ ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្រ្តែយ៍កាកបាទក្រហមកម្ពុជា អគ្គស្នងការសមាគមកាយឬទ្ធិនារីកម្ពុជា និងជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

តាងនាមគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្ដេចព្រះសង្ឃនាយក ទ្រង់បានសម្ដែងមុទិតាធម៌ ត្រេអរអនុមោទា និងការគាំទ្រដោយព្រះទ័យសោមនស្សចំពោះមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានធ្វើយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ សម្រាប់កុមារកម្ពុជា ក្រោមគំនិតផ្ដួចផ្ដើមនិងដឹកនាំយុទ្ធនាការដោយផ្ទាល់ពីសំណាក់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ២០២៦ និងកៀរគរថវិកាសប្បុរសធម៌ចូលរួមគាំទ្រកិច្ចដំណើរការនិងរក្សានិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។

សម្ដេចព្រះមហាសុមេធាធិបតី សូមកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះមន្ទីរពេទ្យគន្ធបុប្ផា ដែលមានបេសកកម្មពិនិត្យនិងព្យាបាលជំងឺដល់ទារកនិងកុមាររាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ ប្រកបដោយគុណភាព ដោយឥតគិតថ្លៃនិងមិនមានការរើសអើង។ ក្នុងរយៈពេល២៣ឆ្នាំ (១៩៩៥-២០១៨) ចុងក្រោយនេះ តាមរបាយការណ៍ មន្ទីរពេទ្យគន្ធបុប្ផា បានព្យាបាលអ្នកជំងឺសរុបចំនួន១៣លាននាក់និងកុមារមានស្ថានភាពជំងឺធ្ងន់ចំនួន ១,៥៦លាននាក់។ ទារកនិងកុមារជាច្រើន ដែលធ្លាប់ទទួលបានការពិនិត្យ ព្យាបាល ថែទាំពីមន្ទីរពេទ្យគន្ធបុប្ផា ហើយកុមារទាំងនោះ បាន ក្លាយជាមូលធនមនុស្សចូលរួមចំណែកថែរក្សារក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលនីតិកាលមុនៗ ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាពសង្គម ជាពិសេសសុខភាពកុមារកម្ពុជា។
សម្ដេចព្រះសង្ឃនាយក សម្ដេចព្រះសង្ឃនាយករង សម្ដេច ព្រះរាជាគណ ព្រះមន្ត្រីសង្ឃ ព្រះសង្ឃគ្រប់ព្រះអង្គ នៅពេលបានឃើញមន្ទីរពេទ្យគន្ធបុប្ផា ប្រជាពលរដ្ឋខ្មែរតែងនឹកដល់បុគ្គលអស្ចារ្យមួយរូបគឺ លោក សាស្ត្រាចារ្យវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ (Prof. Dr. Beat Richner) ស្ថាបនិកមូលនិធិគន្ធបុប្ផា ដែលពេញមួយជីវិតរបស់លោកបានលះបង់ដើម្បីសុខភាពកុមារកម្ពុជា ខ្ញុំព្រះករុណា អាត្មាភាព ជឿជាក់ថា បដិសន្ធិវិញ្ញាណរបស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ ពិតជាអញ្ជើញទៅសោយសុខក្នុងសុគតិភព ព្រោះថា ព្រះពុទ្ធបរមគ្រូបានត្រាស់សម្ដែងថា “នរជនណាបានមើលថែអ្នកជំងឺ បានបុណ្យដូចមើលថែព្រះសម្មាសម្ពុទ្ធ”។
គណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះបរមនាមសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជ ព្រះមេគណទាំង២៥រាជធានី ខេត្ត ព្រះគ្រូអនុគណ ក្រុង ស្រុក ខណ្ឌ និងព្រះចៅអធិការគ្រប់វត្តទូទាំងប្រទេស បានចូលរួមបំផុសចលនាក្នុងយុទ្ធនាការដ៏មានសារសំខាន់នេះយ៉ាងសកម្មផុសផុល ក្នុងស្មារតី «ខ្មែរជួយខ្មែរ» តាមរយៈគណៈសង្ឃនាយក ដោយបានប្រមូលថវិកាសរុបចំនួន ១៦០,០០០,០០០ រៀល (មួយរយហុកសិបលានរៀល) ដើម្បីជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលសម្រាប់សកម្មភាពមនុស្សធម៌ពិនិត្យនិងព្យាបាលកុមារកម្ពុជា។

ឆ្លៀតក្នុងវរោកាសនៃពិធីប្រគល់ថវិកាបរិច្ចាគរបស់គណៈសង្ឃនាយនៃព្រះរាជាណាចក្រកម្ពុជា ក្នុងយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦របស់មូលនិធិគន្ធបុប្ផាកម្ពុជាពិធីនេះ សម្ដេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានចម្រើនពរថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានឆ្លៀតពេលអញ្ជើញដោយផ្ទាល់ផ្តល់គារវកិច្ចយ៉ាងកក់ក្តៅជាទីបំផុតនិងបានរៀបរាប់ថ្វាយនូវស្ថានភាពនៃបេសកកម្មរបស់មន្ទីរពេទ្យគន្ធបុប្ផា។ កាយវិការប្រកបដោយសប្បុរសធម៌ មេត្តា ករុណារបស់លោកជំទាវបណ្ឌិត ពិតជាបានផ្ដល់ភាពកក់ក្ដៅ និងក្ដីសង្ឃឹមសម្រាប់កុមារកម្ពុជាគ្រប់រូប។
សម្ដេចព្រះសង្ឃនាយក បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសប្បុរសជនគ្រប់ទិសទីដែលបានចូលរួមចំណែកជាមួយលោកជំទាវបណ្ឌិតក្នុងការទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា សំដៅធានានិរន្តរភាពបេសកម្ម ប្រសិទ្ធភាព ក្នុងការពិនិត្យ ព្យាបាលទារកនិងកុមារកម្ពុជាជានិច្ចនិរន្តរ៍តទៅ និងថ្លែងអំណរគុណ ចំពោះ លោកវេជ្ជបណ្ឌិត ថ្នាក់ដឹកនាំ បុគ្គលិក មន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ដែលតែងខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្ត ក្នុងការមើលថែទាំកុមារ ដែលបានមកទទួលការពិនិត្យព្យាបាល និងសម្រាកនៅមន្ទីរពេទ្យគន្ធបុប្ផានេះ ប្រកបដោយកាយវិការសប្បុរសធម៌បំផុត។

សូមប្រគេនពរ និងជូនពរ សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរ គ្រប់ព្រះអង្គ និងសូមជូនពរ លោកជំទាវបណ្ឌិត ឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ លោក លោកស្រី សូមបានប្រកបដោយពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ព្រះរាជសារលិខិត សូមចម្រើនពរថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្...
17/06/2026

ព្រះរាជសារលិខិត សូមចម្រើនពរថ្វាយ
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ
ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។

ថ្ងៃពុធ ៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦

សម្ដេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ និមន្តដឹកនាំកិច្ចប្រជុំប្រចាំខែ និងពិនិត្យកែសម្រួលលើសេចក្តីព្រាងសេចក្ដីណែនាំគំរូលិខិ...
16/06/2026

សម្ដេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ និមន្តដឹកនាំកិច្ចប្រជុំប្រចាំខែ និងពិនិត្យកែសម្រួលលើសេចក្តីព្រាងសេចក្ដីណែនាំគំរូលិខិតស្នើសុំតែងតាំងមន្រ្តីសង្ឃក្នុងរចនាសម្ព័ន្ធគណៈសង្ឃរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងវត្ត របស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា។

រសៀលថ្ងៃអង្គារ ២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និមន្តជាព្រះអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំប្រចាំខែ និងនិងពិនិត្យកែសម្រួលលើសេចក្តីព្រាងសេចក្ដីណែនាំដាក់ឱ្យប្រេីប្រាស់នូវគំរូលិខិតស្នើសុំតែងតាំងមន្រ្តីសង្ឃក្នុងរចនាសម្ព័ន្ធគណៈសង្ឃរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងវត្ត របស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា​ ដែលប្រព្រឹត្តទៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។

សម្ដេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន និមន្តជាព្រះឧបជ្ឈាយ៍ បំបួសកុលបុត្រ (បំពេញឧបសម្បទា ជាភិក្ខុភាវៈ) ចំនួន ១១រូប ក្នុងព័...
15/06/2026

សម្ដេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន និមន្តជាព្រះឧបជ្ឈាយ៍ បំបួសកុលបុត្រ (បំពេញឧបសម្បទា ជាភិក្ខុភាវៈ) ចំនួន ១១រូប ក្នុងព័ទ្ធសីមាវត្តវាលស្បូវ រាជធានីភ្នំពេញ។

ល្ងាចថ្ងៃអាទិត្យ ១៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន (ជោតិបាលោ) សម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណរាជធានីភ្នំពេញ និមន្តជាព្រះឧបជ្ឈាយ៍ បំបួសកុលបុត្រ (បំពេញឧបសម្បទា ជាភិក្ខុភាវៈ) ចំនួន ១១រូប។

ក្នុងពិធីឧបសម្បទាកម្មនេះ បាននិមន្ត សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ (ឋិតសីលប្បញ្ញោ) ប្រធានលេខាធិការដ្ឋាន ស.ន.ក.ជ ព្រះបវរសត្ថា ហួរ សារិទ្ធ (វជីរញ្ញាណោ) ព្រះរតនញាណ អ៊ុក សារ៉ា (គន្ធាសារោ) ព្រះវិសុទ្ធាភិធម្ម ស៊ឹម យុត្ត (យុត្តប្បញ្ញោ) ព្រះមេត្តានុរ័ក្ខ ង៉ែត រ៉ាល់ (រតនជោតោ) និងព្រះថេរៈចំនួន ១៩រូបទៀត ជាគណបូរកៈ (សរុប២១រូប) ក្នុងព័ទ្ធសីមាវត្តវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមប្រគេនពរនវភិក្ខុគ្រប់រូប គង់ជាសុខក្នុងព្រះពុទ្ធសាសនា និងប្រកបដោយសប្បាយរបស់អ្នកបួស៤យ៉ាងគឺ ធម្មសប្បាយ បុគ្គលសប្បាយ សេនាសនៈសប្បាយ និងអាហារសប្បាយ ជានិច្ចនិរន្តរ៍តរៀងទៅ៕

Address

Wat Botum Vatey Reachavararam, Oknha Suor Srun Street (7), Sangkat Chaktomuk, Daun Penh District
Phnom Penh
120105

Alerts

Be the first to know and let us send you an email when លេខាធិការដ្ឋានគណៈសង្ឃនាយក posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share