វត្តវិមានតេជះ Vimean Techeah Monastery

វត្តវិមានតេជះ  Vimean Techeah Monastery To use in the pagodas and the good deeds of the monastery

ឥន្ទធនូ: គឺជាបាតុភូតមួយនៃភ្នែក និងនៃឧតុនិយមវិទ្យាដែល បណ្តាលមកពីវិសាលគមនៃពន្លឺមួយលេចឡើងក្នុងផ្ទៃមេឃ នៅពេលដែលព្រះអាទិត្យបញ...
26/05/2026

ឥន្ទធនូ: គឺជាបាតុភូតមួយនៃភ្នែក និងនៃឧតុនិយមវិទ្យាដែល បណ្តាលមកពីវិសាលគមនៃពន្លឺមួយលេចឡើងក្នុងផ្ទៃមេឃ នៅពេលដែលព្រះអាទិត្យបញ្ហាញពន្លឺមកលើតំណក់នៃសំណើម នៅក្នុងបរិយាកាសរបស់ផែនដី។ វាចាប់ទម្រង់ជារាងផ្នូរដែលមានព ណ៌ច្រើនចម្រុះគ្នា។ ឥន្ទធនូកើតឡើងតាមរយះពន្លឺព្រះអាទិត្យ លេចឡើងជានិរន្តន៍ក្នុងផ្ទៃមេឃផ្ទាល់ផ្ទុយនឹងព្រះអាទិត្យ។
ប្រភព​:​ វីគីភីឌា

🙏🏻❤️🙏🏻
25/05/2026

🙏🏻❤️🙏🏻

24/05/2026

រាជធានីភ្នំពេញមេឃកំពុងបង្អុរទឹកភ្លៀង⛈️☔️
═════❖❖❖═════
វត្តវិមានតេជះ (ស្រះចក) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ
តេឡេក្រាម👉https://t.me/+lRS7fWaRhstiZmI1
#ព្រះពុទ្ធសាសនា #ព្រះពុទ្ធព្រះធម៌ព្រះសង្ឃ #ព្រះពុទ្ធ #ព្រះធម៌ #ព្រះសង្ឃ #សូមជ្រះថ្លាអនុមោទនា

18/05/2026

ក្រោយមេឃបង្អុរចុះដែលវស្សានរដូវខិតជិតមកដល់
═════❖❖❖═════
វត្តវិមានតេជះ (ស្រះចក) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ
តេឡេក្រាម👉https://t.me/+lRS7fWaRhstiZmI1
#ព្រះពុទ្ធសាសនា #ព្រះពុទ្ធព្រះធម៌ព្រះសង្ឃ #ព្រះពុទ្ធ #ព្រះធម៌ #ព្រះសង្ឃ #សូមជ្រះថ្លាអនុមោទនា

17/05/2026

សូមអនុមោទនា 🌷🌷
បុណ្យទក្ខិណានុប្បទានគម្រប់ខួប៧ថ្ងៃ ឧទ្ទិសកុសលជូនឧបាសិកា ម៉ា ហេង ដែលមរណាកាល
នៅទីក្រុងស្តុកតុង រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
🗓ថ្ងៃអាទិត្យ ១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦
═════❖❖❖═════
វត្តវិមានតេជះ (ស្រះចក) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ
ទាញយករូប👉https://t.me/+lRS7fWaRhstiZmI1
#ព្រះពុទ្ធសាសនា #ព្រះពុទ្ធព្រះធម៌ព្រះសង្ឃ #ព្រះពុទ្ធ #ព្រះធម៌ #ព្រះសង្ឃ #សូមជ្រះថ្លាអនុមោទនា Part 1

17/05/2026

សូមអនុមោទនា 🌷🌷
បុណ្យទក្ខិណានុប្បទានគម្រប់ខួប៧ថ្ងៃ ឧទ្ទិសកុសលជូនឧបាសិកា ម៉ា ហេង ដែលមរណាកាល
នៅទីក្រុងស្តុកតុង រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
🗓ថ្ងៃអាទិត្យ ១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦
═════❖❖❖═════
វត្តវិមានតេជះ (ស្រះចក) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ
ទាញយករូប👉https://t.me/+lRS7fWaRhstiZmI1
#ព្រះពុទ្ធសាសនា #ព្រះពុទ្ធព្រះធម៌ព្រះសង្ឃ #ព្រះពុទ្ធ #ព្រះធម៌ #ព្រះសង្ឃ #សូមជ្រះថ្លាអនុមោទនា

16/05/2026

ដើមកំណើតរស្មី ៦ពណ៌🌷🌷
➢ ពណ៌ខៀវកាលឆ្កៀលព្រះនេត្រា ឱ្យឥន្ទព្រាហ្មណាកាលជាស្តេច
នាមស្រីភិរាស្ត្រចង់សម្រេច ឱ្យបានសារពេជ្ញសាស្តាចារ្យ។
➢ ពណ៌លឿងកាលអារសាច់ធ្វើមាស បិតលនអង្គព្រះពុទ្ធបដិមា
ព្រះឥន្ទជាជាងឆ្នៃរចនា ថ្វាយពរសាធុការពេញផែនដី។
➢ ក្រហមជាពណ៌ឈាមបេះដូង ឆ្កៀលពីដើមទ្រូងដោយឃ្មាតខ្មី
បិតពិសពស់ខាំព្រះជនី គង់រស់ជីវីជាស្បើយទៅ។
➢ ពណ៌សឱ្យទានដំរីស មង្គលបវរមាសឆ្អិនឆ្អៅ
ត្រូវរាស្ត្របណ្ដេញមិនឱ្យនៅ ព្រមទាំងកូនចៅភរិយាណា​។
➢ ហង្សបាទលោហិតសាច់មំសំ អារសាច់ខ្លួនតាំងដូរមាតា
កាលយក្សវាចាប់បរិភោគក្តា ជីវិតមាតារស់វឹងថ្មី។
➢ ផ្លេកពណ្ណរាយកាលជាទន្សាយ ឱ្យទានពុំស្តាយជីវិតអី
លោតចូលភ្នក់ភ្លើងពុំថាអ្វី ឱ្យជាចំណីឥន្ទព្រាហ្មណា។
➢ កាលដែលបានត្រាស់ជាព្រះពុទ្ធ ជាម្កុដត្រៃភពក្នុងលោកា
ពណ៌ទាំង៦នេះសោតណា ក្លាយមកកើតជាឆព្វណ្ណរង្សី។
➢ ពេលនេះក្នុងលោកគេសន្មត យកពណ៌នេះកត់ជាសេចក្តី
ហៅទង់សាសនាព្រះជិនស្រី ពាសពេញផែនដីផ្ទៃពសុធា។
➢ យើងខ្ញុំរាល់គ្នាសូមគោរព វន្ទាចមភពទង់សាសនា
សូមមានមង្គលឈ្នះមារា សត្រូវនានាក្នុងភពបី។
➢ សូមឱ្យយើងខ្ញុំប្រញាប់ដល់ ដើរកាត់តាមផ្លូវទៅបុរី
ជាឋានបរមសុខសួស្តី ដោយព្រះបារមីនិព្វានហោង៕
🗓ថ្ងៃសៅរ៍ ១៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ថ្ងៃនេះ ជាថ្ងៃសីល
═════❖❖❖═════
វត្តវិមានតេជះ (ស្រះចក) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ
ទាញយករូប👉https://t.me/+lRS7fWaRhstiZmI1
#វិសាខបូជា #ព្រះពុទ្ធសាសនា #ព្រះពុទ្ធព្រះធម៌ព្រះសង្ឃ #ព្រះពុទ្ធ #ព្រះធម៌ #ព្រះសង្ឃ #សូមជ្រះថ្លាអនុមោទនា

សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា និមន្តព្រះអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំ២០២៦-២០២៧ នៅទូទ...
06/05/2026

សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា និមន្តព្រះអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំ២០២៦-២០២៧ នៅទូទាំងខេត្តព្រះវិហារ។
រសៀលថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះអគ្គាធិការរង អនុប្រធាននិងជាអគ្គលេខាធិការថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បាននិមន្តជាព្រះអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំ២០២៦-២០២៧ នៅទូទាំងខេត្តព្រះវិហារ។ ជាមួយគ្នានេះក៏មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ លោក សុខ សាន្តតារ៉ា អភិបាលរង តំណាង ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ។

ក្នុងពិធីនេះផងដែរក៏មានការនិមន្ត អញ្ជើញចូលរួមពីសំណាក់ ព្រះសុមេធវង្ស បណ្ឌិត សុខ ប៊ុនធឿន សមាជិកលេខាធិការ នៃលេខាធិការដ្ឋាន ស.ន.ក.ជ និងជាប្រធានផ្នែកពុទ្ធិកឧត្តមសិក្សា និងក្រោយពុទ្ធិកឧត្តមសិក្សា នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រះមេគណ ព្រះមន្ត្រីសង្ឃ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សមណសិស្ស សិស្ស និងសប្បុរសជន សរុបចំនួន ៤០០រូប ផងដែរ។ ពិធីនេះបានប្រព្រឹត្តទៅនៅវត្តគោកបេង ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
═════❖❖❖═════
សម្តេច បណ្ឌិត ឈឹង ប៊ុនឈា Samdech Dr. Chhoeng Bunchhea Page​ #វត្តវិមានតេជះ​
#ព្រះពុទ្ធសាសនា

03/05/2026

វីដេអូធម្មទេសនា ដោយសម្ដេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះចៅអិការវត្ត វិមានតេជះ អមដោយទិដ្ឋភាពសកម្មភាពដង្ហែរបុណ្យវិសាខបូជា របស់ព្រះសង្ឃ ព្រមទាំងពុទ្ធបរិស័ទ ធម្មយាត្រាចេញពីវត្តវិមានតេជះ ឆ្ពោះទៅប្រទក្សិណជុំវិញវត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នឹងត្រឡប់មកកាន់អារាមដ្ឋានវិញ បន្ទាប់មកប្រារព្ធបទនមស្សការព្រះរតនត្រៃ សមាទានសីល ចម្រើនព្រះបរិត្ត និងសូត្រស្វាធ្យាយ 'នមោប្រាំបីបទ'។
សូមលើកយកនូវកងការមហាកុសល ដែលកើតចេញពីទឹកចិត្តជ្រះថ្លាក្នុងការដង្ហែនូវបុណ្យវិសាខបូជានេះ ជូនចំពោះញាតិញោមពុទ្ធបរិស័ទ បានសមប្រកបដោយពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណ: សុខ: ពល: និងបដិភាណៈ កុំបីឃ្លាតក្លាយជាបការដទៃឡើយ🌷🌷។
🗓ក្នុងថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦
═════❖❖❖═════
វត្តវិមានតេជះ (ស្រះចក) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ
ទាញយករូប👉https://t.me/+lRS7fWaRhstiZmI1
#វិសាខបូជា #ព្រះពុទ្ធសាសនា #ព្រះពុទ្ធព្រះធម៌ព្រះសង្ឃ #ព្រះពុទ្ធ #ព្រះធម៌ #ព្រះសង្ឃ #សូមជ្រះថ្លាអនុមោទនា

កម្មពិធីរាប់បាត្រប្រគេនចំពោះព្រះភិក្ខុសង្ឃដែលគង់នៅក្នុងអារាមវត្តវិមានតេជះ ជាកិច្ចបញ្ចប់នៃកម្មពិធីបុណ្យវិសាខបូជា🌷🌷។បត្តបូ...
02/05/2026

កម្មពិធីរាប់បាត្រប្រគេនចំពោះព្រះភិក្ខុសង្ឃដែលគង់នៅក្នុងអារាមវត្តវិមានតេជះ ជាកិច្ចបញ្ចប់នៃកម្មពិធីបុណ្យវិសាខបូជា🌷🌷។
បត្តបូរា នុភាវេន មាតាបិតា បមុញ្ចរេ។
ព្រោះហេតុនោះបានជាមាតានិងបិតារមែងរួចចាកទីដ៏ថោកទៀប ដោយអានុភាពនៃបាយដែពេញក្នុងបាត។
ឥទំ វោ ញាតីនំ ហោតុ សុខិតា ហោន្តុ ញាតយោ។
ទាននេះ ចូរមានដល់ញាតិទាំងឡាយ សូមញាតិទាំងឡាយ ចូរជាអ្នកបានដល់នូវសេចក្ដីសុខចុះ។
សូមប្រគេន និងជូនចំពោះញាតិញោមពុទ្ធបរិស័ទ បានសមប្រកបដោយពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណ: សុខ: ពល: និងបដិភាណៈ កុំបីឃ្លាតក្លាយជាបការដទៃឡើយ🌷🌷។
🗓ថ្ងៃសៅរ៍ ១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦
═════❖❖❖═════
វត្តវិមានតេជះ (ស្រះចក) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ
ទាញយករូប👉https://t.me/+lRS7fWaRhstiZmI1
#វិសាខបូជា #ព្រះពុទ្ធសាសនា #ព្រះពុទ្ធព្រះធម៌ព្រះសង្ឃ #ព្រះពុទ្ធ #ព្រះធម៌ #ព្រះសង្ឃ #សូមជ្រះថ្លាអនុមោទនា

Address

61st
Phnom Penh
12000

Telephone

+85592494983

Website

Alerts

Be the first to know and let us send you an email when វត្តវិមានតេជះ Vimean Techeah Monastery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to វត្តវិមានតេជះ Vimean Techeah Monastery:

Share