សមណនិសិ្សត និស្សិត រស់ក្រោមពន្លឺព្រះធម៍

  • Home
  • Cambodia
  • Phnom Penh
  • សមណនិសិ្សត និស្សិត រស់ក្រោមពន្លឺព្រះធម៍

សមណនិសិ្សត និស្សិត រស់ក្រោមពន្លឺព្រះធម៍ សុខោ បុញ្ញស្ស ឧច្ចយោ "ការសន្សំបុណ្យ នាំមកនូវសេចក្តីសុខ"។
(1)

#អរិយដ្ឋង្គិកមគ្គ
១.សម្មាទិដ្ឋិគឺ​ការ​យល់ត្រូវ, ការ​ដឹង​ក្នុង​អរិយសច្ចៈ​៤, គឺការ​​ដឹង​ថា​​អ្វី​ជា​​ទុក្ខ, ការ​​ដឹង​នូវ​មូល​​ហេតុ​ជាទី​កើត​ឡើង​នៃ​ទុក្ខ, ការ​ដឹង​​​​វិធី​​រំលត់​​ទុក្ខ, និង ការ​ដឹង​ក្នុង​​ការ​ប្រតិបត្តិ​​តាម​វិធី​រំលត់​​ទុក្ខ។
២.សម្មាសង្កប្បៈ គឺ​ការ​ត្រិះរិះត្រូវ, គឺការ​ពិចារណា​​​ក្នុង​ការ​ចេញ​ចាក​កាម, ការ​ពិចារណា​​ក្នុង​ការ​មិន​ព្យាបាទ ឬ​​ ​បៀត​បៀន​​មនុស្ស​​ដទៃ, សត្វ​ដទៃ,​ រួម​ទាំង​ខ្លួន​ឯង និង​ បរិស្ថាន​ដែល​ខ្លួន​ឯង​ និង​ មនុស្ស​សត្វ​រស់​នៅ​​​ ។
៣.សម្មាវាចា គឺ​ការ​ពោលពាក្យ​សម្តី​និយាយ​​ល្អ​ត្រឹម​ត្រូវ​ គួរ​ស្តាប់ និង ត្រូវ​តាម​កាលទេសៈ; គឺ​ចេតនា​វៀរ​ចាក​ការ​និយាយ​កុហក, ការ​និយាយ​ញុះញង់​គេ, ការ​និយាយ​ទ្រគោះ, ឬ ការ​និយាយ​រោយរាយ​ឥត​ប្រយោជន៍ ។
៤​​​.​សម្មាកម្មន្តៈ គឺ​ការ​ធ្វើ​សកម្មភាព​ ឬ ការងារ​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នា ឬ​ នីតិវិធី; គឺ​ចេតនា​វៀរចាក​ការ​សម្លាប់​សត្វ, ការ​វៀរ​ចាក​ការ​លួច​ទ្រព្យ​អ្នក​ដទៃ,​ និង ការ​វៀរចាក​ការ​ប្រព្រឹត្តិធម៌​មិន​ប្រសើរ​ទាំង​ពួង ។
៥.សម្មាអាជីវៈ គឺ​​ការ​ប្រកប​របរ​រកស៊ី​ចិញ្ចឹមជីវិត​ត្រឹម​ត្រូវ​ ស្រប​ច្បាប់​ជាតិ និង អន្តរជាតិ ឬ​​ការ​លះ​បង់​នូវ​ការ​ចិញ្ចឹម​ជីវិត​ខុស (មាន​ដូច​ជា ជំនួញ​ ៥ ​ប្រការ​ គឺ ជួញ​គ្រឿងស្រវឹង, ជួញគ្រឿងញៀន, ជួញ​មនុស្ស, ជួញ​សត្វ, ជួញ​សាស្ត្រាវុធ​នានា ។ល។), និង​​ត្រូវ​ប្រកប​របរ​ចិញ្ចឹម​ត្រឹម​ត្រូវ​តាម​ច្បាប់​រដ្ឋ និង ច្បាប់​សាសនា ។
៦.សម្មាវាយាមៈ គឺ​ការ​ព្យាយាមត្រូវ គឺ​ព្យាយាម​ញុំាង​ឆន្ទៈ​​ឲ្យ​​កើត​ឡើង, ប្រឹង​ប្រែង​ប្រារព្ធ​ព្យាយាម, ផ្គង​ចិត្ត​ទុកតាំង​ព្យាយាម​មាំដើម្បី​ញុំាង​ពួក​អកុសល​ធម៌​ដ៏​លាមក​ដែល​មិន​ទាន់​កើត​កុំឲ្យ​​កើត​ឡើង​បាន, ញុំាងឆន្ទៈ​ដើម្បី​លះ​បង់​នូវ​ពួក​អកុសល​ធម៌​ដែល​កើត​ឡើង​ហើយ, ព្យាយាម​ញុំាង​កុសល​ធម៌​ទាំង​ឡាយ​ដែល​មិន​ទាន់​កើតឲ្យ​​កើត​ឡើង, ញុំាង​ពួក​អកុសលធម៌​ដែល​កើត​ឡើង​ហើយ ឲ្យ​តាំង​នៅ​​កុំ​ឲ្យ​​ភ្លេច​ភ្លាំង​ទៅ​វិញ, ឲ្យ​​ចម្រើន​ធំទូលាយ​ពេញ​បរិបូរណ៌ ។
៧.សម្មាសតិ គឺ​ការ​រឭកត្រូវ, ​ការ​ពិចារណា​រឿយៗ​នូវសតិប្បដ្ឋាន ៤, គឺ​ពិចារណា​នូវ​​កាយ​ក្នុង​កាយ មាន​ព្យាយាម​ជា​គ្រឿង​ដុត​កំដៅ​កិលេស, មាន​ការ​ដឹង​ខ្លួន, កំចាត់​បង់​នូវ​អភិជ្ឈា ​និង ​ទោមនស្ស​ក្នុង​លោក​ចេញ, ពិចារណា​រឿយៗ​នូវ​វេទនា​ក្នុង​វេទនា, នូវ​ចិត្ត​ក្នុង​ចិត្ត, នូវ​ធម៌​ក្នុង​ធម៌​ទាំង​ឡាយ ។
៨.សម្មាសមាធិ គឺ​ការ​តាំងចិត្តមាំត្រូវ, ​ការ​ស្ងាត់​ចាក​អកុសល​ធម៌​ទាំង​ឡាយ បាន​ដល់​នូវ​ឈានទាំង​ឡាយ​មាន​បឋមជ្ឈាន​ជា​ដើម។

បុគ្គល​ដែល​មិន​ប្រមាថ​ហើយ​នៅ​ក្នុង​ធម្មវិន័យ ដើរ​តាម​ផ្លូវ​ប្រកប​ដោយ​អង្គ​ ៨ ​ប្រការ​ដ៏​ប្រសើរ បុគ្គល​នោះ​នឹង​អាច​លះ​បង់​កំណើត (ជាតិ), ​សង្សារ និង​ ​សម្រេច​ព្រះ​និព្វាន ដែល​ជា​ទី​បំផុត​នៃ​កង​ទុក្ខ ។

Address

Phnom Penh

Alerts

Be the first to know and let us send you an email when សមណនិសិ្សត និស្សិត រស់ក្រោមពន្លឺព្រះធម៍ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share