យុវជនចាគៈ

យុវជនចាគៈ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from យុវជនចាគៈ, Phnom Penh.

យើងបង្កើតក្រុមនេះឡើងដើម្បីការងារសប្បុរសធម៌ដោយមិនស្វែងរកផលចំណេញ។ យើងធ្វើការបរិច្ចាគឈាម អាហារ សម្ភារ:សិក្សា និងជួយដល់អ្នកដែលកំពុងត្រូវការពិតប្រាកដ។

🙏យុវជន ចាគៈ❣️

📜បដិច្ចសមុប្បាទ ៖ ធម៌ ឬសភាវៈដែលកើតឡើងដោយសារបច្ច័យគឺគ្រឿងអាស្រ័យទាក់ទងតៗគ្នា ដូចជាបើមាននេះ នោះក៏រលត់ ។ ទ្រឹស្តីបដិច្ចសមុប...
30/08/2026

📜បដិច្ចសមុប្បាទ ៖ ធម៌ ឬសភាវៈដែលកើតឡើងដោយសារបច្ច័យគឺគ្រឿងអាស្រ័យទាក់ទងតៗគ្នា ដូចជាបើមាននេះ នោះក៏រលត់ ។ ទ្រឹស្តីបដិច្ចសមុប្បាទបានលើកយកការទាក់ទងគ្នារវាងបុព្វហេតុទាំង១២មកពន្យល់ចំពោះដំណេីររកើតស្លាប់នៃមនុស្សដូចតទៅ ៖

-អវិជ្ជា នាំអោយមាន សង្ខារ
-សង្ខារ នាំអោយមាន វិញ្ញាណ
-វិញ្ញាណ នាំអោយមាន នាមរូប
-នាមរូប នាំអោយមាន អាយតនៈ
-អាយតនៈ នាំអោយមាន ផស្សៈ
-ផស្សៈ នាំអោយមាន វេទនា
-វេទនា នាំអោយមាន តណ្ណា
-តណ្ណា នាំអោយមាន ឧបាទាន
-ឧបាទាន នាំអោយមាន ភព
-ភព នាំអោយមាន ជាតិ
-ជាតិ នាំអោយមាន ជរា
-ជរា នាំអោយមាន មរណៈ ។
បើមានធាតុណាមួយកើតឡើង ធាតុឯទៀតៗក៏កើតឡើងបន្តបន្ទាប់គ្នា ដូចជាអវិជ្ជា កាលបើកើតមានហើយ នាំអោយកើតសង្ខារ ឯសង្ខារ នាំអោយកើតវិញ្ញាណតទៅទៀតហូរហែ រហូតនាំឱ្យមានជរា និងមរណៈ ។ ផ្ទុយទៅវិញ អវិជ្ជាក៏រលត់សង្ខារក៏រលត់តគ្នា លុះត្រាតែអស់រលឹងដែលហៅថានិរោធពោលគឺការរំលត់រំលាយនូវឫសគល់នៃការកើតស្លាប់ ។🙏💐🪷

📜​ មនោបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយាមនសា ចេ បទុដ្ឋេន ភាសតិ វា ករោតិ វាតតោ នំ ទុក្ខមន្វេតិ ចក្កំវ វហតោ បទំ📜ធម៌ទាំងឡាយ ...
30/08/2026

📜​ មនោបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយាមនសា ចេ បទុដ្ឋេន ភាសតិ វា ករោតិ វាតតោ នំ ទុក្ខមន្វេតិ ចក្កំវ វហតោ បទំ

📜ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត សម្រេចមកអំពីចិត្ត, បើបុគ្គលមានចិត្តប្រទូស្តរ៉ាយ (មិនបរិសុទ្ធ) ហើយ ទោះបីនិយាយក្តី ធ្វើក្តី ទុក្ខរមែងដេញតាមជាប់ក្រោយបុគ្គលនោះ ដូចជាកង់រទេះវិលតាមដានជើងគោដែលអូសនឹមរទេះ យ៉ាងដូច្នោះឯង

📜Mind precedes all mental states.
Mind is their chief; they are all mind-wrought.
If with an impure mind a person speaks or acts, suffering follows him like the wheel that follows the foot of the ox.

28/08/2026

ជំនឿផ្ដេសផ្ដាស

ដោយលោកម្ចាស់តា​ ពិន​ សែម

26/08/2026

មនុស្សមានអាយុវែងដោយសារបុណ្យ💐🙏

សូមអនុមោទនាបុណ្យ បងប្រុសបរិច្ចាគឈាមជួយអ្នកជំងឺ #បុណ្យគឺចាគៈ 🙏🙏🙏🩸 សូមឲ្យអ្នកជំងឺឆាប់បានជាសះស្បេីយ30.06.2025
01/07/2026

សូមអនុមោទនាបុណ្យ បងប្រុសបរិច្ចាគឈាមជួយអ្នកជំងឺ

#បុណ្យគឺចាគៈ 🙏🙏🙏🩸 សូមឲ្យអ្នកជំងឺឆាប់បានជាសះស្បេីយ

30.06.2025

*ចាគៈ​*ការលះឱ្យ​ ការចំណាយធនធានដើម្បីជាសាធារណប្រយោជន៍។ ពុទ្ធភាសិត :ទទេយ្យ បុរិសោ ទានំភាពជាមនុស្សគួរឱ្យនូវទាន។ទទំមិត្តានិព...
20/06/2026

*ចាគៈ​*

ការលះឱ្យ​ ការចំណាយធនធានដើម្បីជាសាធារណប្រយោជន៍។

ពុទ្ធភាសិត :

ទទេយ្យ បុរិសោ ទានំ
ភាពជាមនុស្សគួរឱ្យនូវទាន។

ទទំមិត្តានិពន្ធតិ
អ្នកឱ្យរមែងចងមិត្តភាពទុកបាន។🪷

សូមអនុមោទនាបុណ្យ បងៗបរិច្ចាគឈាមជួយអ្នកជំងឺ #បុណ្យគឺចាគៈ 🙏🙏🙏🩸 សូមឲ្យអ្នកជំងឺឆាប់បានជាសះស្បេីយ18.05.2025
19/05/2026

សូមអនុមោទនាបុណ្យ បងៗបរិច្ចាគឈាមជួយអ្នកជំងឺ

#បុណ្យគឺចាគៈ 🙏🙏🙏🩸 សូមឲ្យអ្នកជំងឺឆាប់បានជាសះស្បេីយ

18.05.2025

សូមអនុមោទនាបុណ្យ បងៗបរិច្ចាគឈាមជួយអ្នកជំងឺ #បុណ្យគឺចាគៈ 🙏🙏🙏🩸 សូមឲ្យអ្នកជំងឺឆាប់បានជាសះស្បេីយ
14/05/2026

សូមអនុមោទនាបុណ្យ បងៗបរិច្ចាគឈាមជួយអ្នកជំងឺ

#បុណ្យគឺចាគៈ 🙏🙏🙏🩸 សូមឲ្យអ្នកជំងឺឆាប់បានជាសះស្បេីយ

រំងាប់ពៀរដោយការអភ័យ 🙏🙏🙏
05/05/2026

រំងាប់ពៀរដោយការអភ័យ 🙏🙏🙏

 #ឆ្កួតបីប្រការលោកថាឆ្កួតបី       ឆ្កួតមួយនឹងស្រី          ឆ្កួតមួយនឹងស្រាឆ្កួតមួយនឹងល្បែង      អំពើពាលា             ឆ្ក...
05/05/2026

#ឆ្កួតបីប្រការ

លោកថាឆ្កួតបី ឆ្កួតមួយនឹងស្រី ឆ្កួតមួយនឹងស្រា
ឆ្កួតមួយនឹងល្បែង អំពើពាលា ឆ្កួតនេះហៅមហា
ឆ្កួតក្រៃកន្លង។
ឆ្កួតស្រីឆ្កួតស្រា ឆ្កួតល្បែងពាលា អំពើសឹងឆ្គង
លោកពុំអោយសេព អោយជៀសតែម្ដង វាតែងអោយហ្មង
ភ្លេចភ្លាំងស្មារតី។
អោយភ្លេចក្ដីគាប់ ភ្លេចទាំងខ្លួនស្លាប់ ភ្លេចសាស្ដ្រសួស្ដី
ភ្លេចសីលភ្លេចទាន ភ្លេចញាតិវុឌ្ឍី ភ្លេចច្បាប់ប្រក្រតី
ឆ្កួតបីប្រការ៕

(ដកស្រង់ចេញពីច្បាប់កូនចៅ)

Address

Phnom Penh
12000

Telephone

+855966768007

Website

Alerts

Be the first to know and let us send you an email when យុវជនចាគៈ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share