វត្តជម្ពូវ័ន រាជធានីភ្នំពេញ

វត្តជម្ពូវ័ន រាជធានីភ្នំពេញ Chompuvan Monastery located in Sangkat Chom Chao3, Khanposenchey, Phnom Pench City.

02/09/2026

ពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប២ឆ្នាំ ឧទ្ទិសមហាកុសលជូន សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ​ គង់​ សំអុល។

ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦

02/09/2026

ពិធីថ្វាយនិងប្រគេនភត្តពេលព្រឹក​

ពិធីបុណ្យទក្ខិណានុប្បទាននិងគម្រប់ខួប២ឆ្នាំ​ ដេីម្បីឧទ្ទិសមហាកុសលជូន សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ​ គង់​ សំអុល អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។

ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦

01/09/2026

ខ្ញុំព្រះករុណា ព្រះមុនីកោសល វ៉ង់ គឹមសន ព្រះគ្រូអនុគណខណ្ឌពោធិ៍សែនជ័យ និងជាព្រះចៅអធិការវត្តជម្ពូវ័ន សូមថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅ
-ព្រះសិរីសម្មតិវង្ស ទេព ផាន ព្រះរាជាគណៈថ្នាក់ត្រី ព្រះបាឡាត់គណរាជធានីភ្នំពេញ និងជាព្រះគ្រូសូធ្យស្តាំវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក
-ព្រះសមណត្ថេរ សូរ សារឿន ព្រះរាជាគណៈកិត្តិយស ឧត្តមទីប្រឹក្សា គណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះនាយកពុទ្ធិកបឋមសិក្សាវត្តកោះក្របី និងជាព្រះចៅអធិការកោះក្របី
-ព្រះមេធានុរក្ខ័ សៅ សាន ព្រះរាជាគណៈកិត្តិយស ព្រះប្រធានក្រុមប្រឹក្សាភិបាល សមាគមនិច្ចភត្តទ្រទ្រង់សមណសិស្សកម្ពុជា ព្រះអនុប្រធានកិត្តិយស ផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ និងវិន័យសមាគម សិស្ស និស្សិត បញ្ញាវន្តក្មេងវត្ត
-ព្រះទេពវិជ័យ សយ នាង ព្រះរាជាគណៈកិត្តិយស ព្រះធម្មធរអនុគណស្រុកគិរីវង់ និងជាព្រះគ្រូចៅអធិការវត្តព្រៃជើង
-ព្រះគ្រូសិរីវង្សាចារ្យ ឃីម ធារ៉ា ព្រះវិន័យធរអនុគណស្រុកសំបូរ និងជាព្រះចៅអធិការវត្តគោកវិហារ ខេត្តក្រចេះ បាននិមន្តសួរសុខទុក្ខ និងចម្រើនព្រះបរិត្តព្រមទាំងជូនទេយ្យទាន​-បច្ច័យបួនដល់ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ធម្មសទ្ធាសិរីគរុភទ្ទ វ៉ង់ នឹម ត្រូវជាញោមប្រុសរបស់ខ្ញុំព្រះករុណា ដែលកំពុងសម្រាកព្យាបាលជំងឺនៅវត្តជម្ពូវ័ន។

ខ្ញុំព្រះករុណា សូមប្រគេនពរ ព្រះរាជាគណៈ និងព្រះតេជៈព្រះគុណគ្រប់ព្រះអង្គ មានសុខភាពល្អ ព្រះជន្មាទីឃាយុយឺនយូរ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា និងបានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ អស់កាលជានិរន្តរ៍តទៅ។

ថ្ងៃអង្ការ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្រ ឆ្នាំ២០២៦

សូមអនុមោទនា​សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ​ -មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ សេង ឡាក់ និងឧបាសិកា លឹម ឡេងជៀក-មហាឧបាសិកា...
01/09/2026

សូមអនុមោទនា​
សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ​ -មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ សេង ឡាក់ និងឧបាសិកា លឹម ឡេងជៀក
-មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អេង ឆេងហ៊ួត និងឧបាសិកា អេង ឆេងហ៊ួរ
ព្រមទាំងបុត្រ​ ដែលប្រគេនភត្តព្រះសង្ឃជារៀងរាល់ថ្ងៃ១រោច។ 🌺🌺
សូមកុសលផលបុណ្យទាំងឡាយ​ សូមជូនពរដល់ញោមម្ចាស់វេនមានសេចក្តីសុខ​ សុភមង្គល​ ក្នុងក្រុមគ្រួសារ​ និងជាពីសេស​ សូមបានប្រសព្វនូវពុទ្ធពរទាំងបួនប្រការគឺ៖​ អាយុ​ វណ្ណៈ​ សុខៈ​ និងពលៈ​ កុំបីឃ្លៀងឃ្លាតឡេីយ។🌻

ថៃ្ងអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី​ អដ្ឋស័ក​ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា​ ឆ្នាំ២០២៦។

អាត្មាភាពព្រះចៅអធិការ ព្រះសង្ឃ និងគណៈកម្មការ អាចារ្យវត្តជម្ពូវ័ន សូ​មថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ ឧបាសក ហាក់ ហាំងគ្រុ...
31/08/2026

អាត្មាភាពព្រះចៅអធិការ ព្រះសង្ឃ និងគណៈកម្មការ អាចារ្យវត្តជម្ពូវ័ន សូ​មថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ ឧបាសក ហាក់ ហាំងគ្រុយ ឧបាសិកា លី វណ្ណី ព្រមទាំងបុត្រនិង ចៅៗ នៅប្រទេសអូស្ត្រាលី មានសទ្ធាជ្រះថ្លាប្រគេនអង្ករ២តោនសម្រាប់ផ្គត់ផ្គង់ព្រះសង្ឃវត្តជម្ពូវ័ន ២០០ អង្គ។
សូមមានរិទ្ធី​ ពលា​ ជយា​ តេជៈ​ បារមី អំពីគុណនៃព្រះពុទ្ធ​ ព្រះធម៌​ ព្រះសង្ឃ​ ជាម្ចាស់​ជួយអភិបាលថែរក្សាឧបាសក ឧបាសិកានិងក្រុមគ្រួសារសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ៖​ អាយុ​ វណ្ណៈ​ សុខៈ​ និងពលៈ​ កុំបីឃ្លៀងឃ្លាតឡេីយ។

អាត្មាភាព ព្រះមុនីកោសល វ៉ង់ គឹមសន ព្រះគ្រូអនុគណខណ្ឌពោធិ៍សែនជ័យ និងជាព្រះចៅអធិការវត្តជម្ពូវ័ន សូមថ្លែងអរគុណយ៉ាងជ្រាលជ្រៅឯ...
30/08/2026

អាត្មាភាព ព្រះមុនីកោសល វ៉ង់ គឹមសន ព្រះគ្រូអនុគណខណ្ឌពោធិ៍សែនជ័យ និងជាព្រះចៅអធិការវត្តជម្ពូវ័ន សូមថ្លែងអរគុណយ៉ាងជ្រាលជ្រៅឯកឧត្តម ឧកញ៉ា លោកជំទាវ មហាឧបាសក មហាឧបាសិកា លោក លោកស្រី និងញាតិញោមជិតឆ្ងាយទាំងអស់ដែលបានឆ្លៀតឱកាសដ៏មានតម្លៃអញ្ជើញសួរសុខទុក្ខ នាំមកនូវកន្ត្រកភេសជ្ជៈ និងបច្ច័យជូន អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ធម្មសទ្ធាសិរីគរុភទ្ទ​ វ៉ង់ នឹម ត្រូវជាញោមប្រុសបង្កើតរបស់អាត្មាភាព ដែលកំពុងសម្រាកព្យាបាលជំងឺនៅវត្តជម្ពូវ័ន។

សូមជូនពរ ឯកឧត្តម ឧកញ៉ា លោកជំទាវ និងញាតិញោមទាំងអស់បានសមប្រកបដោយឧត្តមពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ថ្ងៃអាទិត្យ ២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦

29/08/2026

ទូលព្រះបង្គំ ព្រះមុនីកោសល វ៉ង់ គឹមសន ព្រះគ្រូអនុគណខណ្ឌពោធិ៍សែនជ័យ និងជាព្រះចៅអធិការវត្តជម្ពូវ័ន សូមក្រាបបង្គំថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅបំផុត សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃ នាយករងទី១​គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ និងជាសម្តេច ព្រះចៅអធិការវត្តច័ន្ទបុរីវង្ស ព្រមទាំង ព្រះមន្រ្តីសង្ឃនិងគណៈកម្មការវត្ត បានយាងនិមន្ត និងអញ្ជើញសួរសុខទុក្ខ និងចម្រើនព្រះបរិតព្រមទាំងជូនទេយ្យទាន​-បច្ច័យបួនដល់ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ធម្មសទ្ធាសិរីគរុភទ្ទ វ៉ង់ នឹម។
ទូលព្រះបង្គំ សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចជាអម្ចាស់ ទ្រង់មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាទីឃាយុយឺនយូរជាងរយព្រះវស្សា ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងពុទ្ធសាសនមណ្ឌល នៃព្រះរាជាណាណាចក្រកម្ពុជា និងទ្រង់ប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ អស់កាលជានិរន្តរ៍តទៅ។

ថ្ងៃសៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦
សូមជ្រះថ្លាអនុមោទនា!

អាត្មាភាព ព្រះមុនីកោសល វ៉ង់ គឹមសន ព្រះគ្រូអនុគណខណ្ឌពោធិ៍សែនជ័យ និងជាព្រះចៅអធិការវត្តជម្ពូវ័ន សូមថ្លែងអរគុណយ៉ាងជ្រាលជ្រៅច...
29/08/2026

អាត្មាភាព ព្រះមុនីកោសល វ៉ង់ គឹមសន ព្រះគ្រូអនុគណខណ្ឌពោធិ៍សែនជ័យ និងជាព្រះចៅអធិការវត្តជម្ពូវ័ន សូមថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ​មាឃ សំណាង សែមសុតាន់ ព្រមទាំងបុត្រ និងលោកជំទាវផៃ សាវួន ឆឹងកុមា​ ព្រមទាំងបុត្រ​ដែលបានអញ្ជើញសួរសុខទុក្ខ និងនាំយកកន្ត្រកភេសជ្ជៈនិងបច្ច័យជូន អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ធម្មសទ្ធាសិរីគរុភទ្ទ​ វ៉ង់ នឹម ត្រូវជាញោមប្រុសបង្កើតរបស់អាត្មាភាព ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅវត្តជម្ពូវ័ន។

សូមជូនពរ លោកជំទាវ ព្រមទាំងបុត្របានសមប្រកបដោយឧត្តមពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមអនុមោទនាសូមថែ្លងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ៖-លោកជុំទាវ​ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អុឹង​ ផេកហុងព្រមទាំងបុត្រនិងចៅ-​...
29/08/2026

សូមអនុមោទនា
សូមថែ្លងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ៖
-លោកជុំទាវ​ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អុឹង​ ផេកហុងព្រមទាំងបុត្រនិងចៅ
-​ ឯកឧត្តម​ ប៉ុក​ ចាន់ដារ៉ា​ និង​លោកជំទាវ ប៊ុ​ន​សុជាតិព្រមទាំងបុត្រ​ ព្រ​មទាំងញាតិព្រះធម៍​ដែលបានរៀបចំភត្តប្រគេនដល់ព្រះសង្ឃ​។

សូមកុសលផលបុណ្យឧទ្ទិសជូនចំពោះដួងវិញ្ញាណក្ខខន្ធរបស់​ ឯកឧត្តម​ មហាឧបាសកពុទ្ធសាសនូបត្ថមភក៏​ ងួន​ សារឿន​ និងសូមគុណបុណ្យព្រះរតនត្រៃជួយអភិបាលថែរក្សាញោមមហាឧបាសក​ មហាឧបាសិកា​ ឯកឧត្ដម​ លោកជំទាវ​ ​ព្រមទាំងញាតិញោមទាំងអស់ សូមបានប្រកបដោយឧត្តមពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ថ្ងៃសៅរ៍​​ ១រោច​ ខែស្រាពណ៍ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី២៩ ខែសីហា​ ឆ្នាំ២០២៦។

28/08/2026

Address

Phnom Penh

Telephone

+85517999709

Website

Alerts

Be the first to know and let us send you an email when វត្តជម្ពូវ័ន រាជធានីភ្នំពេញ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to វត្តជម្ពូវ័ន រាជធានីភ្នំពេញ:

Shortcuts

Share