បន្ទរ ឱ! ព្រះអម្ចាស់អើយ សូមព្រះអង្គប្រោសប្រណីឱ្យខ្ញុំចេះ
កសាងសន្តិភាព ដែលមកពីព្រះអង្គ ។
១- នៅពេលមនុស្សស្អប់គ្នា សូមព្រះអង្គប្រទានឱ្យខ្ញុំបង្ហាញសេចក្តីស្រឡាញ់
ពេលមនុស្សប្រមាថគ្នា សូមព្រះអង្គប្រទានឱ្យខ្ញុំចេះនាំគេឱ្យអត់ទោស
គ្នាទៅវិញទៅមក ។
២- នៅពេលមនុស្សស្អប់គ្នា សូមព្រះអង្គប្រទានឱ្យខ្ញុំចេះសម្រុះសម្រួលគ្នា
ពេលមនុស្សមានសង្ស័
យ មិនទុកចិត្តគ្នាសូមព្រះអង្គប្រទានឱ្យនំាគេ
ឱ្យទុកចិត្តគ្នាវិញ ។
៣- នៅពេលមនុស្សចាកក្តីពិត សូមព្រះអង្គប្រទានឱ្យខ្ញុំនាមគេរកសេចក្តីពិត
ពេលមនុស្សអស់សង្ឃឹម សូមព្រះអង្គប្រទានឱ្យខ្ញុំចេះនាំគេឱ្យមាន
ក្តីសង្ឃឹមឡើងវិញ ។
៤- ពេលមនុស្សកើតទុកព្រួយ សូមព្រះអង្គប្រទានឱ្យខ្ញុំជួយសម្រាលទុក្ខគេ
ពេលមនុស្សខ្វាក់ងងឹត សូមព្រះអង្គប្រទានឱ្យខ្ញុំនាំពន្លឺឱ្យភ្លឺ
ស្វាងរុងរឿង ។
បន្ទរ ឱ! ព្រះអម្ចាស់អើយ សូមឱ្យខ្ញុំយកចិត្តទុកដាក់រំលែកទុក្ខ
អ្នកឯទៀត ជាជាងឱ្យគេរំលែកទុក្ខខ្ញុំ
សូមឱ្យខ្ញុំចេះ យល់ចិត្តអ្នកដទៃ ជាជាងឱ្យគេយល់ចិត្តខ្ញុំ
សូមឱ្យខ្ញុំចេះ ស្រឡាញ់អ្នកដទៃ ជាជាងឱ្យគេស្រឡាញ់ខ្ញុំ
១- ដ្បិតពេលណាយើងស្ម័គ្របូជាជីវិត ពេលនោះយើងទទួលជីវិតវិញ។
២- ដ្បិតពេលណាយើងលះបង់ប្រយោជន៏ផ្ទាល់ ពេលនោះយើងទទួលប្រយោជន៏វិញ។
៣- ដ្បិតពេលណាយើងអត់ទោសឱ្យអ្នកដទៃ នោះព្រះអម្ចាស់លើកលែងទោសឱ្យយើង។
៤- ដ្បិតពេលណាយើងលាចាកលោកនេះទៅ ពេលនោះយើងនឹងមានជីវិតជានិច្ច។
The Peace Prayer of Saint Francisco Assisi
Lord, make me an instrument of Thy peace;
Where there is hatred, let me sow love;
Where there is injury, pardon;
Where there is error, the truth;
Where there is doubt, the faith;
Where there is despair, hope;
Where there is darkness, light;
And where there is sadness, joy. For it is in giving that we receive;
It is in pardoning that we are pardoned;
And it is in dying that we are born to eternal life.