PCT - The Church of Jesus Christ

PCT - The Church of Jesus Christ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PCT - The Church of Jesus Christ, Religious organisation, House #171, Street 01(58P) Sangkat Phnom Penh Thmey Khan Sen Sok, Phnom Penh.

This Sunday, we all have the opportunity and excitement to take a picture with our beloved Stake President Eng Bunhuoch.
12/06/2022

This Sunday, we all have the opportunity and excitement to take a picture with our beloved Stake President Eng Bunhuoch.

Many activities have just passed, leaving many memories to remind us.
11/06/2022

Many activities have just passed, leaving many memories to remind us.

ប្រធានបទយើងថ្ងៃនេះ ការពង្រឹងសាមគ្គីភាព ពួកយើងបានរំលឹកនូវតំណើររឿងរ៉ាវរបស់នីហៃ្វ....សូមកុំធ្លាក់ក្នុងការល្បួងដែលបានទាក់ទាញ...
19/01/2022

ប្រធានបទយើងថ្ងៃនេះ ការពង្រឹងសាមគ្គីភាព

ពួកយើងបានរំលឹកនូវតំណើររឿងរ៉ាវរបស់នីហៃ្វ....

សូមកុំធ្លាក់ក្នុងការល្បួងដែលបានទាក់ទាញដល់លេមិន និងលេមយួលឡើយ។ នៅពេលពួកគេបានទទួលការចាត់តាំងដ៏ពិសេសឲ្យទៅយកផ្ទាំងចំណារពីឡាបាន់កំណត់ត្រាបានបង្ហាញថាពួកគេបានរអ៊ូរទាំដោយនិយាយថាវាគឺជារឿងដ៏លំបាកដែលពួកគេត្រូវបានបញ្ជាឲ្យធ្វើ ។ ហើយពួកគេក៏បានបាត់បង់ឱកាស និងរង្វាន់របស់ពួកគេ ។ ផ្ទុយទៅវិញសូមឲ្យឥរិយាយបទរបស់អ្នកដូចជាប្អូនប្រុសរបស់ពួកគេគឺនីហ្វៃវិញ ខ្ញុំនឹងទៅហើយ ធ្វើនូវអ្វីៗដែលព្រះអម្ចាស់ទ្រង់បានបញ្ជា (នីហ្វៃទី ១ ៣:៥-៧)។

ពេលវេលាដ៏រីករាយ​ សម្រាប់វួដ ពោធិ៍ចិនតុង 💒♪♥........................☺.............................Credit to Pai Photo tak...
21/12/2021

ពេលវេលាដ៏រីករាយ​ សម្រាប់វួដ ពោធិ៍ចិនតុង 💒♪♥........................☺.............................
Credit to Pai Photo taker (Allbum)

God is saying to you today, "That closed door was not a rejection, but a redirection to something bigger and better. Don...
08/12/2021

God is saying to you today, "That closed door was not a rejection, but a redirection to something bigger and better. Don't look back. I have something amazing in your future." Amen.

ព្រះកំពុងមានបន្ទូលទៅកាន់អ្នកនៅថ្ងៃនេះថា "ទ្វារដែលបិទនោះមិនមែនជាការបដិសេធទេ ប៉ុន្តែជាការបង្វែរទិសដៅទៅកាន់អ្វីដែលធំជាងនេះ និងប្រសើរជាង។ កុំមើលទៅក្រោយ។ ខ្ញុំមានអ្វីមួយដែលអស្ចារ្យនាពេលអនាគតរបស់អ្នក"។ អាម៉ែន

ជីវិតមានសភាពខុសគ្នាចំពោះយើងម្នាក់ៗ ។ យើងរាល់គ្នាមានគ្រាទុក្ខលំបាកគ្រាមានសុភមង្គល គ្រាធ្វើការសម្រេចចិត្តគ្រាយកឈ្នះឧបសគ្គ ...
30/08/2020

ជីវិតមានសភាពខុសគ្នាចំពោះយើងម្នាក់ៗ ។ យើងរាល់គ្នាមានគ្រាទុក្ខលំបាកគ្រាមានសុភមង្គល គ្រាធ្វើការសម្រេចចិត្តគ្រាយកឈ្នះឧបសគ្គ និងគ្រាឈោងដៃចាប់យកឱកាសនានា ដែលកើតឡើងក្នុងជីវិត។
ថ្វីបើស្ថានភាពផ្ទាល់ខ្លួនរបស់យើងមានទំហំប៉ុណ្ណាក៏ដោយ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះវរបិតាសួគ៌កំពុងតែមានបន្ទូលជាញយៗថា « បិតាស្រឡាញ់បុត្រ ។ បិតាគាំទ្របុត្រ ។ បិតាគង់នៅជាមួយបុត្រ ។ សូមកុំចុះចាញ់ ។ ប្រែចិត្ត និងស៊ូទ្រាំនៅក្នុងផ្លូវដែលបិតាបានបង្ហាញដល់បុត្រចុះ។ បិតាសូមបញ្ជាក់ដល់បុត្ររាល់គ្នាថា យើងនឹងជួបគ្នាម្តងទៀត នៅក្នុងព្រះដំណាក់សេឡេស្ទាលរបស់បិតា » ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

PTC Ward Sunday 30th -Aug -2020

ឃ្លាដែលខ្ញុំស្រលាញ់ក្នុង   ម៉ាថាយ ៥ ពេល​ឃើញ​បណ្ដា​ជន លោក​ក៏​ឡើង​លើ​ភ្នំ ហើយ​អង្គុយ​ចុះ។ រួច​អ្នក​កាន់​តាម​បាន​មក​ឯ​លោក​ន...
09/04/2020

ឃ្លាដែលខ្ញុំស្រលាញ់ក្នុង ម៉ាថាយ
៥ ពេល​ឃើញ​បណ្ដា​ជន លោក​ក៏​ឡើង​លើ​ភ្នំ ហើយ​អង្គុយ​ចុះ។ រួច​អ្នក​កាន់​តាម​បាន​មក​ឯ​លោក​នៅ​ទី​នោះ។
២ បន្ទាប់​មក លោក​ចាប់​ផ្ដើម​មាន​ប្រសាសន៍ និង​បង្រៀន​ពួក​គេ​ថា៖

៣ «អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ នោះ​មាន​សុភមង្គល​ហើយ! ពីព្រោះ​រាជាណាចក្រ​ស្ថាន​សួគ៌​ជា​របស់​អ្នក​ទាំង​នោះ។

៤ «អស់​អ្នក​ដែល​មាន​ទុក្ខ​ព្រួយ នោះ​មាន​សុភមង្គល​ហើយ! ពីព្រោះ​អ្នក​ទាំង​នោះ​នឹង​ទទួល​ការ​សម្រាល​ទុក្ខ។

៥ «អស់​អ្នក​ដែល​មាន​ចិត្ត​ស្លូតបូត នោះ​មាន​សុភមង្គល​ហើយ! ពីព្រោះ​អ្នក​ទាំង​នោះ​នឹង​ទទួល​ផែនដី​ជា​មត៌ក។

៦ «អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​សេចក្ដី​សុចរិត នោះ​មាន​សុភមង្គល​ហើយ! ពីព្រោះ​អ្នក​ទាំង​នោះ​នឹង​បាន​ឆ្អែត​ស្កប់​ស្កល់។

៧ «អស់​អ្នក​ដែល​មាន​ចិត្ត​មេត្តា​ករុណា នោះ​មាន​សុភមង្គល​ហើយ! ពីព្រោះ​អ្នក​ទាំង​នោះ​ក៏​នឹង​ទទួល​សេចក្ដី​មេត្តា​ករុណា​ផង​ដែរ។

៨ «អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ នោះ​មាន​សុភមង្គល​ហើយ! ពីព្រោះ​អ្នក​ទាំង​នោះ​នឹង​ឃើញ​ព្រះ។

៩ «អស់​អ្នក​ដែល​ធ្វើ​ឲ្យ​មាន​សន្តិភាព នោះ​មាន​សុភមង្គល​ហើយ! ពីព្រោះ​មនុស្ស​នឹង​ហៅ​អ្នក​ទាំង​នោះ​ថា​‹កូន​ព្រះ›។

១០ «អស់​អ្នក​ដែល​មនុស្ស​បាន​បៀតបៀន​ដោយ​សារ​សេចក្ដី​សុចរិត នោះ​មាន​សុភមង្គល​ហើយ! ពីព្រោះ​រាជាណាចក្រ​ស្ថាន​សួគ៌ ជា​របស់​អ្នក​ទាំង​នោះ។

១១ «នៅ​ពេល​ដែល​មនុស្ស​តិះ​ដៀល បៀតបៀន និង​និយាយ​រឿង​អាក្រក់​គ្រប់​បែប​យ៉ាង ដើម្បី​បង្កាច់​បង្ខូច​អ្នក​រាល់​គ្នា​ដោយ​ព្រោះ​អ្នក​កាន់​តាម​ខ្ញុំ នោះ​អ្នក​មាន​សុភមង្គល​ហើយ! ១២ ពីព្រោះ​គេ​ធ្លាប់​បៀតបៀន​ពួក​អ្នក​ប្រកាស​ទំនាយ ដែល​បាន​រស់​នៅ​មុន​អ្នក​រាល់​គ្នា​ដូច្នេះ​ដែរ។ ហេតុ​នេះ​ចូរ​សប្បាយ ហើយ​ត្រេក​អរ​ចុះ! ពីព្រោះ​អ្នក​រាល់​គ្នា​មាន​រង្វាន់​យ៉ាង​ធំ​នៅ​ស្ថាន​សួគ៌។

១៣ «អ្នក​រាល់​គ្នា​ជា​អំបិល​នៃ​ផែនដី។ ក៏​ប៉ុន្តែ ប្រសិនបើ​អំបិល​បាត់បង់​ជាតិ​ប្រៃ តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​មាន​ជាតិ​ប្រៃ​ឡើង​វិញ​បាន? អំបិល​នោះ​នឹង​គ្មាន​ប្រយោជន៍​អ្វី​សោះ គឺ​សម​តែ​បោះចោល​ឲ្យ​មនុស្ស​ដើរ​ជាន់​ប៉ុណ្ណោះ។

១៤ «អ្នក​រាល់​គ្នា​ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក។ ក្រុង​មួយ​ដែល​ស្ថិត​នៅ​លើ​ភ្នំ គឺ​មិន​កំបាំង​ពី​ភ្នែក​មនុស្ស​ឡើយ។ ១៥ មនុស្ស​មិន​ដែល​អុជ​ចង្កៀង​រួច​ដាក់​ក្រោម​ប្រដាប់​វាល់​ស្រូវ​ឡើយ តែ​ពួក​គេ​ដាក់​លើ​ជើង​ចង្កៀង​វិញ ដើម្បី​បំភ្លឺ​ផ្ទះ​ទាំង​មូល។ ១៦ ដូច​គ្នា​ដែរ ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ពន្លឺ​របស់​អ្នក។ យ៉ាង​នោះ ពួក​គេ​នឹង​សរសើរ​បិតា​របស់​អ្នក​ដែល​នៅ​ស្ថាន​សួគ៌ ពេល​ដែល​ឃើញ​ការ​ល្អ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។

១៧ «កុំ​គិត​ស្មានថា ខ្ញុំ​បាន​មក​ដើម្បី​បំផ្លាញ​ច្បាប់* ឬ​សេចក្ដី​បង្រៀន​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​ឡើយ។ ខ្ញុំ​មិន​បាន​មក​ដើម្បី​បំផ្លាញ​នោះ​ទេ តែ​ដើម្បី​ធ្វើឲ្យច្បាប់ និង​សេចក្ដី​បង្រៀន​ទាំង​នោះ​បាន​សម្រេច​វិញ។ ១៨ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ទោះ​ជា​មេឃ​និង​ផែនដី​បាត់​សូន្យ​ទៅ​ក៏​ដោយ ក៏​តួ​អក្សរ​តូច​ជាង​គេ ឬ​សញ្ញា​បន្តក់​មួយ​ក្នុង​ច្បាប់​នឹង​មិន​បាត់​សូន្យ​ឡើយ ទាល់​តែ​ច្បាប់​ទាំង​មូល​បាន​ត្រូវ​សម្រេចគ្រប់​ជំពូក។ ១៩ ហេតុ​នេះ សូម្បី​តែ​បញ្ញត្តិ​ដែល​មនុស្ស​ចាត់​ទុក​ថា​មិន​សូវ​សំខាន់ក៏​ដោយ បើ​អ្នក​ណា​ល្មើស​បញ្ញត្តិ​នោះ ហើយ​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​ដូច្នោះ អ្នក​នោះ​គឺ​មិន​សម​នឹង​ចូល​រាជាណាចក្រ​ស្ថាន​សួគ៌​ឡើយ។ រីឯ​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​បញ្ញត្តិ​ទាំង​នោះ ហើយ​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ប្រព្រឹត្ត​តាម​ដែរ អ្នក​នោះ​គឺ​សម​នឹង​ចូល​រាជាណាចក្រ​ស្ថាន​សួគ៌។ ២០ ពីព្រោះ​ប្រសិនបើ​ការ​ប្រព្រឹត្ត​របស់​អ្នក​រាល់​គ្នា​មិន​សុចរិត​ជាង​ពួក​ផារិស៊ី និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​ទេ នោះ​អ្នក​នឹង​មិន​ចូល​រាជាណាចក្រ​ស្ថាន​សួគ៌​សោះ​ឡើយ។

២១ «អ្នក​រាល់​គ្នា​ធ្លាប់​ឮ​អ្វី​ដែល​គេ​ប្រាប់​ដល់​មនុស្ស​នៅ​សម័យ​បុរាណ​ថា៖ ‹អ្នក​មិន​ត្រូវ​ធ្វើ​ឃាតកម្ម​ឲ្យ​សោះ តែ​អ្នក​ណា​ដែល​ធ្វើ​ឃាតកម្ម នឹង​ត្រូវ​តុលាការ​វិនិច្ឆ័យ›។ ២២ ក៏​ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ដែល​ខឹង​ងំ​នឹង​បង​ប្អូន​ខ្លួន អ្នក​នោះ​នឹងត្រូវ​តុលាការ​វិនិច្ឆ័យ។ តែ​អ្នក​ណា​ដែល​និយាយ​ទៅ​កាន់​បង​ប្អូន​ដោយ​ប្រើ​ពាក្យ​ប្រមាថ​មើល​ងាយ​មិន​គួរ​ឲ្យ​ពោល អ្នក​នោះ​នឹង​ត្រូវ​វិនិច្ឆ័យ​ដោយ​តុលាការ​កំពូល។ រីឯ​អ្នក​ដែល​ប្រើ​ពាក្យ​ថា៖ ‹អា​គម្រក់!› អាច​ទទួល​ទោស​ក្នុង​ភ្លើង​ជ្រលង​ភ្នំ​ហ៊ីណុំ។*

២៣ «ដូច្នេះ ប្រសិនបើ​អ្នក​កំពុង​យក​គ្រឿង​បូជា​មក​ទី​បូជា ហើយ​នៅ​ទី​នោះ​អ្នក​នឹក​ឃើញ​ថា​បង​ប្អូន​ណា​ម្នាក់​កំពុង​ប្រកាន់​ទោស​អ្នក ២៤ ចូរ​ទុក​គ្រឿង​បូជា​របស់​អ្នក​នៅ​មុខ​ទី​បូជា រួច​ទៅ​រក​ជា​នឹង​បង​ប្អូន​អ្នក​សិន។ បន្ទាប់​មក ចូរ​ត្រឡប់​មក​បូជា​អ្វី​ទាំង​នោះ​ចុះ។

២៥ «កាល​ដែល​ធ្វើ​ដំណើរ​ទៅ​តុលាការ​ជា​មួយ​នឹង​អ្នក​ដែល​រក​ប្ដឹង​អ្នក ចូរ​ឆាប់​ដោះ​ស្រាយ​ជា​មួយ​នឹង​គាត់ ក្រែង​គាត់​បញ្ជូន​អ្នក​ទៅ​ចៅ​ក្រម រួច​ចៅ​ក្រម​ប្រគល់​អ្នក​ទៅ​មន្ត្រី​ជំនួយ​តុលាការ ហើយ​អ្នក​ត្រូវ​ជាប់​គុក។ ២៦ ពីព្រោះ​គេ​ប្រាកដជា​មិន​ដោះ​លែង​អ្នក​ពី​គុក​ទេ ទាល់​តែ​បាន​សង​បំណុល​ឲ្យ​អស់​ឥត​ខ្វះ​មួយ​សេន។*

២៧ «អ្នក​រាល់​គ្នា​ធ្លាប់​ឮ​គេ​ថា៖ ‹អ្នក​មិន​ត្រូវ​ផិត​ក្បត់​ឲ្យ​សោះ›។ ២៨ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ដែល​សម្លឹង​មើល​ស្រី​រហូត​ដល់​កើត​មាន​ចិត្ត​ស្រើប​ស្រាល អ្នក​នោះ​បាន​ផិត​ក្បត់​ជា​មួយ​នឹង​នាង​នៅ​ក្នុង​ចិត្ត​រួច​ហើយ។ ២៩ ដូច្នេះ ប្រសិនបើ​ភ្នែក​ស្ដាំ​របស់​អ្នក បណ្ដាល​ឲ្យ​អ្នក​ជំពប់​ដួល* ចូរ​ខ្វេះ​វា​ចេញ ហើយ​បោះចោល​ទៅ ពីព្រោះ​បើ​អ្នក​បាត់បង់​ភ្នែក​ម្ខាង គឺ​មាន​ប្រយោជន៍​ជាង​រូប​កាយ​ទាំង​មូល​ត្រូវ​បោះ​ទៅ​ក្នុង​ជ្រលង​ភ្នំ​ហ៊ីណុំ។ ៣០ បន្ថែម​ទៅ​ទៀត ប្រសិនបើ​ដៃ​ស្ដាំ​របស់​អ្នក បណ្ដាល​ឲ្យ​អ្នក​ជំពប់​ដួល ចូរ​កាត់​វា​ចេញ ហើយ​បោះចោល​ទៅ ពីព្រោះ​បើ​អ្នក​បាត់បង់​ដៃ​ម្ខាង គឺ​មាន​ប្រយោជន៍​ជាង​រូប​កាយ​ទាំង​មូល​ត្រូវ​បោះ​ទៅ​ក្នុង​ជ្រលង​ភ្នំ​ហ៊ីណុំ។

៣១ «ម្យ៉ាង​វិញ​ទៀត អ្នក​រាល់​គ្នា​ធ្លាប់​ឮ​គេ​ថា៖ ‹អ្នក​ណា​ដែល​លែង​លះ​ប្រពន្ធ អ្នក​នោះ​ត្រូវ​ឲ្យ​លិខិត​លែង​លះ​ទៅ​នាង›។ ៣២ ក៏​ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ដែល​លែង​លះ​ប្រពន្ធ​ដែល​មិន​បាន​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ* អ្នក​នោះ​ធ្វើ​ឲ្យ​នាង​អាច​ធ្លាក់​ខ្លួន​ទៅ​ជា​អ្នក​ផិត​ក្បត់។ បន្ថែម​ទៅ​ទៀត អ្នក​ណា​ដែល​រៀប​ការ​ជា​មួយ​នឹង​ស្រី​ណា​ដែល​ប្ដី​លែង​ដូច្នេះ អ្នក​នោះ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។

៣៣ «អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ឮ​អ្វី​ដែល​គេ​ប្រាប់​ដល់​មនុស្ស​នៅ​សម័យ​បុរាណ​ថា៖ ‹អ្នក​មិន​ត្រូវ​ស្បថ​បំពាន​ឡើយ តែ​អ្នក​ត្រូវ​ធ្វើ​តាម​ពាក្យ​សម្បថ​ចំពោះ​ព្រះ​យេហូវ៉ា​កុំ​ខាន›។ ៣៤ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ស្បថ​ឲ្យ​សោះ។ អ្នក​មិន​ត្រូវ​ស្បថ​ដោយ​យក​ស្ថាន​សួគ៌​ជា​សាក្សី​ឡើយ ពីព្រោះ​នោះ​ជា​បល្ល័ង្ក​របស់​ព្រះ ៣៥ ក៏​មិន​ត្រូវ​ស្បថ​ដោយ​យកផែនដី​ជា​សាក្សី​ដែរ ពីព្រោះ​នោះ​ជា​ទី​កំណល់​ជើង​របស់​លោក។ កុំ​ស្បថ​ដោយ​យក​ក្រុង​យេរូសាឡិម​ជា​សាក្សី​ឡើយ ពីព្រោះ​នោះ​ជា​ក្រុង​របស់​ស្ដេច​ដ៏​ឧត្តុង្គឧត្តម ៣៦ ហើយ​អ្នក​ក៏​មិន​ត្រូវ​យក​ជីវិត* ខ្លួន​មក​ស្បថ​ដែរ ពីព្រោះ​សូម្បី​តែ​សក់​មួយ​សរសៃ អ្នក​មិន​អាច​ធ្វើ​ឲ្យ​ប្រែ​ជាស​ឬ​ខ្មៅ​បាន​ផង។ ៣៧ ប៉ុន្តែ គ្រាន់តែ​រក្សា​សម្ដី​ប៉ុណ្ណោះ បើ​ថា​‹មែន› គឺ​មែន បើ​ថា​‹ទេ› គឺ​ទេ ពីព្រោះ​សម្ដី​ណា​ដែល​លើស​ពី​នេះ គឺ​មក​ពី​មេកំណាច។

៣៨ «អ្នក​រាល់​គ្នា​ធ្លាប់​ឮ​គេ​ថា៖ ‹បើ​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​របួស​ភ្នែក អ្នក​ត្រូវ​ទទួល​ទោស​ឲ្យ​របួស​ភ្នែក​ដែរ ហើយ​បើ​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​បាក់​ធ្មេញ អ្នក​ត្រូវ​ទទួល​ទោស​ឲ្យ​បាក់​ធ្មេញ​ដែរ›។ ៣៩ ក៏​ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​សង​សឹក​នឹង​មនុស្ស​ទុច្ចរិត​ឡើយ តែ​បើ​អ្នក​ណា​ទះ​កំផ្លៀង​ស្ដាំ​របស់​អ្នក ចូរ​បែរ​ឲ្យ​គេ​ទះ​ម្ខាង​ទៀត​ចុះ ៤០ ហើយ​ប្រសិនបើ​មាន​អ្នក​ណា​ចង់​ប្ដឹង​អ្នក​ទៅ​តុលាការ ដើម្បី​ទារ​យក​សម្លៀក​បំពាក់​ក្នុង​របស់​អ្នក នោះ​ចូរ​ឲ្យ​អ្នក​នោះ​យក​សម្លៀក​បំពាក់​ក្រៅ​របស់​អ្នក​ដែរ។ ៤១ បន្ថែម​ទៅ​ទៀត បើ​អ្នក​ដែល​មាន​អំណាច​ប្រើ​អ្នក​ឲ្យ​ធ្វើ​ការ ដោយ​បញ្ជា​ឲ្យ​ទៅ​តាម​គាត់​មួយ​គីឡូម៉ែត្រ ចូរ​ទៅ​ជា​មួយ​នឹង​គាត់​ពីរ​គីឡូម៉ែត្រ​ចុះ។ ៤២ ពេល​មាន​អ្នក​ណា​សុំ​អ្វី​ពី​អ្នក ចូរ​ឲ្យ​ទៅ​អ្នក​នោះ​ចុះ ហើយ​កុំ​បែរ​ចេញ​ពី​អ្នក​ណា​ដែល​ចង់​ខ្ចី​អ្នក​ដោយ​មិន​ឲ្យ​ការ។

៤៣ «អ្នក​រាល់​គ្នា​ធ្លាប់​ឮ​គេ​ថា៖ ‹អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង តែ​ត្រូវ​ស្អប់​សត្រូវ›។ ៤៤ ក៏​ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​បន្ត​ស្រឡាញ់​សត្រូវ​របស់​អ្នក ហើយ​អធិដ្ឋាន​ដើម្បី​អ្នក​ដែល​បៀតបៀន​អ្នក ៤៥ ដើម្បី​បង្ហាញ​ថា​អ្នក​ជា​កូន​នៃ​បិតា​របស់​អ្នកដែល​នៅ​ស្ថាន​សួគ៌ ពីព្រោះ​លោក​ធ្វើ​ឲ្យ​ថ្ងៃ​រះ​លើ​មនុស្ស​អាក្រក់​និង​មនុស្ស​ល្អ ថែម​ទាំងបង្អុរ​ភ្លៀង​លើ​មនុស្ស​សុចរិត​និង​មនុស្ស​ទុច្ចរិត។ ៤៦ ប្រសិនបើ​អ្នក​រាល់គ្នា​ស្រឡាញ់​តែ​អ្នក​ណា​ដែល​ស្រឡាញ់​អ្នក តើ​មាន​ប្រយោជន៍​អ្វី? ពួក​អ្នក​យក​ពន្ធ​ក៏​ធ្វើដូច្នោះ​ដែរ មែន​ទេ? ៤៧ ហើយ​បើ​អ្នក​រាល់​គ្នា​សួរ​សុខទុក្ខ​តែ​បង​ប្អូន​របស់​អ្នកប៉ុណ្ណោះ តើ​មាន​អ្វី​អស្ចារ្យ​ទៅ? ពីព្រោះ​ជន​ជាតិ​ដទៃ​ធ្វើ​ដូច្នេះ​ដែរ មែន​ទេ? ៤៨ ហេតុ​នេះ អ្នក​រាល់​គ្នា​ត្រូវ​មាន​គុណ​សម្បត្តិ​សព្វ​គ្រប់ ដូច​បិតា​របស់​អ្នក​ដែល​នៅ​ស្ថាន​សួគ៌​ក៏​មាន​គុណ​សម្បត្តិ​សព្វ​គ្រប់​ដែរ។

រីករាយដំណើរកំសាន្ត YSA នៅសៀមរាប  ១យប់ពីថ្ងៃ បញ្ចប់ដោយបរិបូណ៍ និងរីករាយជាទីបំផុត អគុណសម្រាប់ថ្នាំដឹកនាំសកម្មភាពដ៏ល្អមួយនេ...
28/12/2019

រីករាយដំណើរកំសាន្ត YSA នៅសៀមរាប ១យប់ពីថ្ងៃ បញ្ចប់ដោយបរិបូណ៍ និងរីករាយជាទីបំផុត អគុណសម្រាប់ថ្នាំដឹកនាំសកម្មភាពដ៏ល្អមួយនេះ 🙏☺

Address

House#171, Street 01(58P) Sangkat Phnom Penh Thmey Khan Sen Sok
Phnom Penh

Opening Hours

Saturday 09:15 - 18:45
Sunday 09:15 - 19:15

Alerts

Be the first to know and let us send you an email when PCT - The Church of Jesus Christ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share