18/08/2026
តាំងនាម គណៈកម្មការគ្រប់គ្រងសាលា លោកនាយក លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៃសាលាបឋមសិក្សា ហ៊ុន សែន ទួលព្រេច។
សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក សេង សុវណ្ណ ប្រធាន ព្រះវិហារព្រះគ្រិស្តភ្នំពេញ Phnom Penh Church of Christ និង ក្រុមការងារសមាជិកក្រុមជំនុំ ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានចំណាយពេលវេលា ធនធាន និងការលះបង់ខ្ពស់ ប្រកបដោយទឹកចិត្តស្រលាញ់ ក្នុងការបង្កើតកម្មវិធី សប្បុរសធម៌ បេះដូងឱ្យដោយអំណរ A cheerful Heart of Giving នៅសាលាបឋមសិក្សា ហ៊ុន សែន ទួលព្រេច ស្ថិតក្នុងភូមិទួលព្រិច ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។ អំពើល្អ និងទឹកចិត្តសប្បុរសធម៌របស់ព្រះវិហារ ក៏បាននាំមកនូវពរជ័យ ក្តីសង្ឈឹមដល់កុមារ សាលារៀន និង ជាគំរូដ៏ប្រពៃក្នុងការបង្ហាញពីសេចក្តីស្រលាញ់របស់ព្រះគ្រិស្តមកកាន់មនុស្សទូទៅផងដែរ ។ យើងខ្ញុំសន្យាថា នឹងប្រើប្រាស់ ថែរក្សាបណ្ណាល័យឱ្យបានជាប្រយោជន៍ពិតប្រាកដដល់កុមារទាំងអស់ដែលត្រូវការ និងលោកគ្រូ អ្នកគ្រូផងដែរ ។
តាំងនាមគណៈគ្រប់គ្រងសាលា ក៏សូមអរគុណចេញពីបេះដូង នូវស្នាមញញឹមដ៏ស្រស់ស្អាតរបស់ក្រុមការងារ ព្រមទាំងការសហការ សាមគ្គីភាពដ៏មានមោទនៈ និង សូមប្រសិទ្ធពរជ័យបវរមហាប្រសើរ និងសូមព្រះជាម្ចាស់ប្រទានពរជ័យយ៉ាងបរិបូរណ៍ដល់ លោកប្រធាន និងបងប្អូនសមាជិកក្រុមជំនុំ ព្រមទាំងសប្បបុរជន ទាំងអស់ ជួបតែសេចក្តីសុខ សុភមង្គល មានសុខភាពល្អ និងបន្តទទួលបានជោគជ័យលើគ្រប់ភារកិច្ចការងារ៕