Chann Prasat - Christian

Chann Prasat - Christian Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chann Prasat - Christian, Christian church, NIKOS Fellowship Cambodia, Street K4A, Troung Man Village, Sangkat Ou Baek K’am, Khan Sen Sok, Phnom Penh City, Phnom Penh.

I am being a Christian since 25.12.2012 and I’m so grateful & faithful for Grace of God (Jesus Christ) for your choosing me to be your adopted son to get the salvation & mercy and May my life for serving you and glory you God - Amen✝️🕊️🙏

🙏🇰🇭𝐏𝐑𝐀𝐘 𝐅𝐎𝐑 𝐂𝐀𝐌𝐁𝐎𝐃𝐈𝐀🇰🇭🙏🙏𝐂𝐀𝐌𝐁𝐎𝐃𝐈𝐀 𝐅𝐎𝐑 𝐂𝐇𝐑𝐈𝐒𝐓🇰🇭✝️In Jesus name we pray for war stoppage, ceasefire, protection & provision...
27/07/2025

🙏🇰🇭𝐏𝐑𝐀𝐘 𝐅𝐎𝐑 𝐂𝐀𝐌𝐁𝐎𝐃𝐈𝐀🇰🇭🙏
🙏𝐂𝐀𝐌𝐁𝐎𝐃𝐈𝐀 𝐅𝐎𝐑 𝐂𝐇𝐑𝐈𝐒𝐓🇰🇭✝️

In Jesus name we pray for war stoppage, ceasefire, protection & provision to people who are suffering, peace and unity.✝️🙏



យើងអធិស្ឋានសម្រាប់កម្អុជា✝️🇰🇭🙏🇰🇭 Khmer (ភាសាខ្មែរ)នៅថ្ងៃទី 24 ខែកក្កដា ឆ្នាំ 2025 ប្រទេសថៃបានបាញ់កាំជ្រួចចំនួន 6 ដំបូងចូ...
25/07/2025

យើងអធិស្ឋានសម្រាប់កម្អុជា✝️🇰🇭🙏

🇰🇭 Khmer (ភាសាខ្មែរ)
នៅថ្ងៃទី 24 ខែកក្កដា ឆ្នាំ 2025
ប្រទេសថៃបានបាញ់កាំជ្រួចចំនួន 6 ដំបូងចូលក្នុងដែនកម្ពុជា មុន។ ដូច្នេះ ប្រទេសកម្ពុជាមានសិទ្ធិដោយស្របច្បាប់ក្នុងការការពារខ្លួនឯង និងការពារអធិបតេយ្យភាព និងអធិបតេយ្យនៃទឹកដីជាតិរបស់ខ្លួន។

🇺🇸 United States (English)
On 24 July 2025,
Thailand launched six missiles into Cambodian territory first. As a result, Cambodia has the legitimate right to defend itself and protect its national sovereignty and territorial integrity.

🇨🇳 Chinese (中文)
2025年7月24日,
泰国率先向柬埔寨领土发射了六枚导弹。因此,柬埔寨有合法权利进行自卫,并捍卫其国家主权和领土完整。

🇷🇺 Russian (Русский)
24 июля 2025
года Таиланд первым запустил шесть ракет по территории Камбоджи. В связи с этим Камбоджа имеет законное право на самооборону и защиту своего государственного суверенитета и территориальной целостности.

🇫🇷 French (Français)
Le 24 juillet 2025,
la Thaïlande a lancé en premier six missiles sur le territoire cambodgien. En conséquence, le Cambodge a le droit légitime de se défendre et de protéger sa souveraineté nationale ainsi que l’intégrité de son territories.

🇯🇵 Japanese (日本語)
2025年7月24日、
タイは最初にカンボジアの領土に向けてミサイル6発を発射しました。その結果、カンボジアには自国の主権と領土の一体性を守るために正当な自衛権があります。

🇰🇷 Korean (한국어)
2025년 7월 24일,
태국이 먼저 캄보디아 영토에 미사일 6기를 발사했습니다. 이에 따라 캄보디아는 자국의 주권과 영토 보전을 수호하기 위해 정당하게 자위권을 행사할 권리가 있습니다.

#ប្រទេសថៃបាញ់កម្ពុជាមុន
#កម្ពុជាប្រើសិទ្ធការពារខ្លួន

#ថៃជាអ្នកផ្តើមសង្គ្រាម

#ไทยเป็นผู้เริ่มสงคราม

 #អធិស្ឋានសម្រាប់កម្ពុជា 🇰🇭🙏សូមព្រះយេស៊ូវគ្រីស្ទប្រទានពរ ការពារ និងគង់នៅជាមួយសម្តេច ថ្នាក់ដឹកនាំ ព្រមទាំងបងប្អូនវីរ:កងទ័...
24/07/2025

#អធិស្ឋានសម្រាប់កម្ពុជា 🇰🇭🙏
សូមព្រះយេស៊ូវគ្រីស្ទប្រទានពរ ការពារ និងគង់នៅជាមួយសម្តេច ថ្នាក់ដឹកនាំ ព្រមទាំងបងប្អូនវីរ:កងទ័ពកម្ពុជាទាំងអស់ ក្នុងការប្រយុទ្ធការពារបូរណភាពទឹកដីកម្ពុជាជាមួយសត្រូវកំពុងឈ្លានពាន សូមព្រះទ្រង់ផ្តល់នូវប្រាជ្ញា កម្លាំងស្មារតី អំណាចហានក្លា និងជ័យជំនះលើសមរភូមិសម្រាប់ប្រជាជាតិកម្ពុជា🇰🇭
✝️🕊🙏

🇰🇭

26/05/2025

ផែនការរបស់ទ្រង់ មើលទៅមិនតែងតែសមហេតុសមផលទាល់តែសោះសម្រាប់អ្នក ប៉ុន្តែបើអ្នកជឿទ្រង់ នោះទ្រង់នឹងផ្គត់ផ្គង់ដល់អ្នក🕊️✝️🙏

នៅក្នុងកណ្ឌគម្ពីរ ហេព្រើរ ១១:១
ព្រះបន្ទូលបានចែងមកថា៖
រីឯសេចក្ដីជំនឿ នោះគឺជាចិត្តដែលដឹងជាក់ថា នឹងបានដូចសង្ឃឹម ជាសំគាល់ពីការដែលមើលមិនឃើញ៚

ព្រះទ្រង់ ជាព្រះនៃសេចក្តីផ្គត់ផ្គង់របស់ខ្ញុំ ថ្ងៃនេះ ថ្ងៃស្អែក និងជារៀងរាបដរាបតទៅ 🕊️✝️🙏យេហូវ៉ា-យីរេJEHOVAH JIREH ទ្រង់ជ្...
25/04/2025

ព្រះទ្រង់ ជាព្រះនៃសេចក្តីផ្គត់ផ្គង់របស់ខ្ញុំ ថ្ងៃនេះ ថ្ងៃស្អែក និងជារៀងរាបដរាបតទៅ 🕊️✝️🙏

យេហូវ៉ា-យីរេ
JEHOVAH JIREH

ទ្រង់ជ្រាប
ទ្រង់ទតឃើញ
ហើយទ្រង់ផ្គត់ផ្គង់🕊️✝️🙏




✝️ព្រះគ្រីស្ទ ទ្រង់គឺជាព្រះមានព្រះជន្មរស់នៅសព្វថ្ងៃ🕊️ទ្រង់ត្រូវបានជាប់ឆ្កាង ដោយព្រោះអំពើបាបរបស់យើង ទ្រង់បានសុគតនៅលើឈើឆ្ក...
20/04/2025

✝️ព្រះគ្រីស្ទ ទ្រង់គឺជាព្រះមានព្រះជន្មរស់នៅសព្វថ្ងៃ🕊️
ទ្រង់ត្រូវបានជាប់ឆ្កាង ដោយព្រោះអំពើបាបរបស់យើង
ទ្រង់បានសុគតនៅលើឈើឆ្កាង ជាថ្លៃលោះអំពើបាបយើង
ទ្រង់បានរស់ឡើងវិញ
✅ផ្តល់ក្តីសង្ឃឹមថ្មី
✅ផ្តល់ការអត់ទោសអំពើបាបដល់មនុស្សគ្រប់គ្នា
✅និងផ្តល់ជីវិតថ្មីសម្រាប់មនុស្សគ្រប់គ្នា

🙏ចូរប្រែចិត្ត ទទួលទ្រង់ជាព្រះអង្គសង្រ្គោះ🙏
👉ដោយសារតែអំពើបាបបានចូលមកក្នុងលោកិយ
ទើបធ្វើឱ្យយើងគ្រប់គ្នា បានដាច់ទំនាក់ទំនងជាមួយព្រះ‼️

ប៉ុន្តែព្រះយេស៊ូវគ្រីស្ទបានយាងមក ជាស្ពានមេត្រី តាមផែនការរបស់ព្រះ ទ្រង់បានសម្រេចគ្រប់ការទាំងអស់ ទ្រង់បានឈ្នះអំពើបាប និងសេចក្តីស្លាប់ ដើម្បីអាចនាំយកយើងគ្រប់គ្នាត្រឡប់ទៅទំនាក់ទំនងដើមវិញជាមួយនឹងព្រះ តាមរយ:សេចក្តីជំនឿដែលយើងជឿលើទ្រង់ ព្រមទាំងថ្វាយជីវិតនិងដួងចិត្តរបស់យើងគ្រប់គ្នាទៅកាន់ទ្រង់ សូមការអត់ទោសពីទ្រង់ និងទទួលទ្រង់ជាព្រះសម្រាប់ជីវិតយើងគ្រប់គ្នា នោះគ្រប់គ្នានឹងទទួលបានជីវិតថ្មីដ៏អស់កល្បជានិច្ចជាមួយនឹងទ្រង់!🕊️✝️🙏

🕊️✝️ម៉ាថាយ ជំពូក៣ ខ១៦ - ខ១៧
១៦.ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់​កល្បជានិច្ចវិញ ១៧.ពីព្រោះព្រះទ្រង់មិនបានចាត់ព្រះរាជបុត្រាទ្រង់ ឲ្យមកក្នុងលោកីយ ដើម្បីនឹងជំនុំជំរះលោកីយនោះទេ គឺឲ្យលោកីយបានសង្គ្រោះ ដោយសារទ្រង់វិញ!

🕊️✝️យ៉ូហាន ជំពូក១ ខ១២
ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាចឲ្យបានត្រឡប់ជាកូនព្រះ៚

📷ប្រភពរូបភាព៖ FCA Cambodia





ថ្ងៃសុក្រដ៏វិសុទ្ធ 🕊️✝️♥️ជាថ្ងៃដែលយើងនឹកចាំពីការដែលព្រះយេស៊ូវគ្រីស្ទត្រូវបានគេឆ្កាង ទ្រង់សុគតដើម្បីអំពើបាបរបស់យើង ហើយសូម...
18/04/2025

ថ្ងៃសុក្រដ៏វិសុទ្ធ 🕊️✝️♥️
ជាថ្ងៃដែលយើងនឹកចាំពីការដែលព្រះយេស៊ូវគ្រីស្ទត្រូវបានគេឆ្កាង ទ្រង់សុគតដើម្បីអំពើបាបរបស់យើង ហើយសូមយើងរំលឹកដល់ខ្លួនឯងអំពីសេចក្តីស្រលាញ់ដ៏ធំអស្ចារ្យយ៉ាងណាដែលព្រះទ្រង់ស្រលាញ់ដល់យើង ហើយចូរប្រែចិត្ត ទទួលទ្រង់ជាព្រះអង្គសង្រ្គោះ និងបន្តមានជំនឿលើទ្រង់ឱ្យអស់ពីដួងចិត្តរបស់យើងគ្រប់គ្នា✝️🙏

GOOD FRIDAY 🕊️✝️♥️
The Day we remember how Jesus Christ was crucified, died for our sins and let us be reminded how much God loves us and repent our sins, accept him as Lord and your personal savior and continue to trust Him with all our hearts.✝️🙏



ស្រលាញ់ និងអត់ទោស ជាគោលការណ៍សំខាន់នៅក្នុងដំណើរជីវិតយើងជាគ្រីស្ទបរិស័ទ និងដើរតាមទ្រង់ដោយជំនឿ ប្រព្រឹត្តដោយព្រះបន្ទូល និងរ...
04/04/2025

ស្រលាញ់ និងអត់ទោស ជាគោលការណ៍សំខាន់នៅក្នុងដំណើរជីវិតយើងជាគ្រីស្ទបរិស័ទ និងដើរតាមទ្រង់ដោយជំនឿ ប្រព្រឹត្តដោយព្រះបន្ទូល និងរស់តាមព្រះហឬទ័យព្រះ🕊️✝️

៚រូបភាពដោយ៖ មិត្តសម្លាញ់ពិត - True Friend Cambodia

04/04/2025

អត់ទោស = ដោះលែងខ្លួនឯង
ដោះលែងខ្លួនឯង = សេចក្តីសុខ និងសន្តិភាពសម្រាប់ខ្លួនឯង

ដ្បិតយើងជាមនុស្សបាប ប៉ុន្តែព្រះទ្រង់នៅតែស្រលាញ់យើង ហើយអត់ទោសអំពើបាបដល់យើងទៀត ចុះយើងវិញ តើអាចអត់ទោសដល់បងប្អូនរបស់យើងបានដែរទេ?

មនុស្សដែលបានប្រឈមជាមួយការសាកល្បងនិងសេចក្តីលំបាកផ្សេងៗ ដែលបានចែងនៅក្នុងព្រះគម្ពីរ៖១៚លោក យ៉ូប បានបាត់បង់អ្វីៗគ្រប់យ៉ាងដែលគ...
20/03/2025

មនុស្សដែលបានប្រឈមជាមួយការសាកល្បងនិងសេចក្តីលំបាកផ្សេងៗ ដែលបានចែងនៅក្នុងព្រះគម្ពីរ៖

១៚លោក យ៉ូប បានបាត់បង់អ្វីៗគ្រប់យ៉ាងដែលគាត់មាន ប៉ុន្តែមិនដែលដាក់បណ្តាសារព្រះ ឬសូម្បីតែបន្ទោសបង្អាប់ព្រះនាមព្រះ។ (យ៉ូប 1:20-22)

២៚លោក យ៉ូសែប ដែលត្រូវបានបងប្អូនខ្លួនធ្វើបាប បានក្បត់ ហើយបានលក់និិរទេសទៅឱ្យសាសន៍ដទៃ ប៉ុន្តែគាត់នៅតែទុកចិត្តលើផែនការរបស់ព្រះបំផុត។ (លោកុប្បត្តិ 50:20)

៣៚លោក ដានីយ៉ែល ត្រូវបានគេចោទប្រកាន់ទោសដោសារការរក្សានូវសេចក្តីជំនឿដ៏មុតមាំរបស់ខ្លួនចំពោះព្រះ ហើយត្រូវបានគេបោះចូលទៅក្នុងល្អាងតោជាចំណី ប៉ុន្តែគាត់នៅតែមានពេញដោយសេចក្តីជំនឿរបស់គាត់ចំពោះព្រះដដែល។ (ដានីយ៉ែល 6:22)

៤៚លោក ប៉ូល ដែលពីមុនជាមេបៀតបៀនយ៉ាងខ្លាំងនិងបានសម្លាប់គ្រីស្ទបរិស័ទយ៉ាងរំគាល ប៉ុន្តែក្រោយមកព្រះបានត្រាស់ហៅគាត់ជាអ្នកនាំសារដំណឹងរបស់ទ្រង់ គាត់បានចេញទៅធ្វើព័ទ្ធកិច្ច និងផ្សព្វផ្សាយដំណឹងល្អជាច្រើនជាតិសាសន៍ នៅទីជិតទីឆ្ងាយ ឆ្លងតំបន់ឆ្លងទ្វីប ប្រឈមជាមួយគ្រប់ស្ថានភាព និងគ្រប់សណ្ឋាននៃមនុស្ស ទោះបីជាគាត់ត្រូវបានគេបៀតបៀន ប្រមាថ គំនិងវាយគាត់ ព្រមទាំងចាប់គាត់ដាក់គុកយ៉ាងណា ក៏គាត់នៅតែបន្តរក្សាជំនឿនិងបន្តផ្សព្វផ្សាយដំណឹងល្អឥតឈប់ឈរ។ (2កូរិនថូស 11:23-28)

៥៚លោក សាដ្រាក មែសាក់ និងអបេឌនេកោ បានបដិសេធមិនគោរពថ្វាយបង្គំរូបសំណាក់ ទោះពួកគាត់ត្រូវបានគេគំរាមគំហែងពួកគាត់នឹងបោះចូលទៅក្នុងភ្លើងកំពុងតែឆេះសន្ធោសន្ធៅក៏ដោយ ពួកគាត់នៅតែមានជំនឿទុកចិត្តព្រះ ហើយថ្វាយបង្គំព្រះដ៏ពិតមួយតែប៉ុណ្ណោះ ពួកគាត់មានជំនឿជាក់ច្បាស់ថា ព្រះនៃពួកគាត់នឹងជួយសង្រ្គោះពួកគាត់ពីភ្លើងដែលឆេះសន្ធោសន្ធៅនោះ។ (ដានីយ៉ែល 3:17-18)

Address

NIKOS Fellowship Cambodia, Street K4A, Troung Man Village, Sangkat Ou Baek K’am, Khan Sen Sok, Phnom Penh City
Phnom Penh
120805

Alerts

Be the first to know and let us send you an email when Chann Prasat - Christian posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share