03/10/2026
English below
ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ
នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។
ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។
ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ បានលើកទឹកចិត្ត និងរំឭកដល់បងប្អូនគ្រីស្តបរិស័ទ ព្រមទាំងបងប្អូនដែលកំពុងស្វែងយល់អំពីជំនឿកាតូលិក ឱ្យយល់ច្បាស់អំពីខ្លឹមសារនៃជំនឿដែលខ្លួនកំពុងប្រតិបត្តិ គឺការជឿជាក់ និងពឹងផ្អែកទាំងស្រុងលើព្រះយេស៊ូគ្រីស្ត ដែលទ្រង់មានព្រះជន្មរស់ឡើងវិញ។
ទន្ទឹមនឹងនេះ លោកអភិបាលបានផ្តាំផ្ញើឱ្យបងប្អូនទាំងអស់គ្នា បង្ហាញសេចក្តីស្រឡាញ់ចំពោះអ្នកដទៃឱ្យដូចព្រះយេស៊ូ ដោយលោកបានសង្កត់ធ្ងន់ថា៖ ទោះបីជាយើងក្រីក្រ ប៉ុន្តែនៅតែមានបងប្អូនជាច្រើនទៀតដែលក្រីក្រ និងខ្វះខាតជាងយើង ដែលកំពុងត្រូវការជំនួយពីយើង។
គួរបញ្ជាក់ផងដែរថា ព្រះសហគមន៍បាទី គឺជាព្រះសហគមន៍មួយក្នុងចំណោមព្រះសហគមន៍ទាំង ៨ នៃមណ្ឌលសកម្មភាពតាកែវ ដែលស្ថិតក្រោមការមើលថែ និងគង្វាលដោយ លោកបូជាចារ្យ ឆាល និងលោកបូជាចារ្យ ចន ប៉េង ជាជំនួយការ។ ព្រះសហគមន៍ទាំង ៨ នោះរួមមាន៖ ព្រះសហគមន៍ចំការទៀង, គិរីវង់, ព្រៃកប្បាស, សន្តប៉ូល, បាទី, តាកែវ, កំពង់អំពិល និងត្រពាំងក្រញូង៕
On the afternoon of September 3, 2026, Bishop Olivier visited the faithful at the Bati Catholic community , located in Bati District, Takeo Province, in an exceptionally warm and friendly atmosphere.
The Bati Catholic Community is newly established yet vibrant in its faith life, featuring activities such as Sunday Mass celebrations, faith formation for seekers receiving the first stage of initiation, monthly charitable outreach to those in need, and the operation of a preschool currently serving 30 young children.
During the gathering, Bishop Olivier encouraged and reminded both the faithful and those inquiring into the Catholic faith to clearly understand the essence of the faith they practice—namely, placing total trust and reliance in the risen Jesus Christ.
At the same time, the Bishop urged everyone to show love to others just as Jesus did, emphasizing: even if we are poor, there are still many others who are poorer and more destitute than us and who are in need of our help.
It should also be noted that the Bati community is one of eight communities within the Takeo Pastoral Sector, under the pastoral care of Father Charles and Father John Peng as his assistant. The eight communities comprise: Chamkar Tieng, Kirivong, Prey Kabbas, Saint Paul, Bati, Takeo, Kampong Ampil, and Trapeang Kranhoung.
#ព្រះសហគមន៍កាតូលិក #មណ្ឌលសកម្មភាពតាកែវ #ព្រះសហគមន៍បាទី