គុនខ្មែរ-Kun khmer

គុនខ្មែរ-Kun khmer Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from គុនខ្មែរ-Kun khmer, Buddhist Temple, Phnom Penh.

12/07/2025

សោម​​ ពិសិដ្ឋ 🇰🇭 VS 🇮🇷 សាមេន​ ម៉ូរ៉ាឌី | 12.07.2025, ប្រដាល់គុនខ្មែរ #ប្រដាល់គុនខ្មែរ

09/07/2025

ធឿន ធារ៉ាសំលៀង៧កែងជាប់គ្នា ធឿន ធារ៉ា ➢ VSUMAR SEMΑΤΑ 03-07-2025 #ធឿនធារ៉ា

 #រើបម្រះឬបន្តឈឺ?នៅពេល​ជួបនឹង​ស្ថានភាព​ដែល​ត្រូវ​ប្រឈមមុខ​ដោះស្រាយ​ ​បើ​យើង​រវល់​តែ​តូចចិត្ត​ដែល​គ្មាន​នរណា​មក​ជួយ​ដោះស្...
29/04/2021

#រើបម្រះឬបន្តឈឺ?

នៅពេល​ជួបនឹង​ស្ថានភាព​ដែល​ត្រូវ​ប្រឈមមុខ​ដោះស្រាយ​ ​បើ​យើង​រវល់​តែ​តូចចិត្ត​ដែល​គ្មាន​នរណា​មក​ជួយ​ដោះស្រាយ​ជាមួយ​យើង​ ​យើង​ក៏​ប្រហែលជា​គ្មាន​ឱកាស​គេច​ផុត​ពី​ឃាតក​ឥត​ស្រមោល​នេះ​បាន​ដែរ​។​ ​ពេលវេលា២៤ម៉ោង​ក្នុងថ្ងៃនេះ​ ​បើ​យើង​ប្រើ​វា​ដើម្បី​ស្វែងរក​បទ​ពិសោធ​ជីវិត​ ​យើង​នឹង​រកបាន​វា​យ៉ាងច្រើន​នៅ១០ឆ្នាំ​ ​ឬ២០ឆ្នាំក្រោយ​ ​ប៉ុន្តែ​បើ​យើង​ប្រើ​ពេលវេលា​នេះ​ដើម្បី​ខូចចិត្ត​ ​អន់ចិត្ត​ ​ទន់ជ្រាយ​ ​អស់សង្ឃឹម​ ​យើង​នឹង​នៅសល់​តែ​ការឈឺចាប់​កាន់តែ​ច្រើន​នៅក្នុង១០​ ​ឬ២០ឆ្នាំខាងមុខ​ ​ឬ​ចួនកាល​យើង​ប្រហែលជា​ទ្រាំ​រស់​មិនបាន​ដល់១០​ ​ឬ២០ឆ្នាំក្រោយ​នោះ​ផង​ក៏​មិនដឹង​។​ ​ប្រឹងប្រែង​ឡើង​!​ ​ព្រោះ​បើ​យើង​មិន​ប្រឹង​ទេ​ ​ក៏​គ្មាន​នរណា​មក​ប្រឹង​ជំនួស​យើង​ឡើយ​។​ ​

​វា​អាច​នឹង​ត្រូវ​ចំណាយពេល​ពេញ​មួយ​ជីវិត​ដើម្បី​រៀន​ពី​មេរៀន​ជីវិត​ ​មិនថា​មេរៀន​នោះ​ងាយ​ ​ឬ​លំបាក​ក៏ដោយ​។​ ​យើង​អាច​គេច​មិន​រៀនសូត្រ​នៅ​ថ្ងៃនេះ​ ​ប៉ុន្តែ​ជីវិត​នឹង​នៅតែ​បង្រៀន​យើង​ ​ហើយ​សាកល្បង​យើង​ម្ដង​ហើយ​ម្ដងទៀត​ ​រហូតដល់​ថ្ងៃមួយ​ដែល​យើង​ហត់​ទន់​ជង្គង​ ​មិន​អាច​រត់គេច​ទៀត​បាន​ ​យើង​ក៏​យល់ព្រម​ទទួលយក​ ​ហើយ​នៅពេល​នោះ​វា​ស្ទើរតែ​អស់់​ស្មារតី​ដើម្បី​រៀនសូត្រ​ទៅ​ហើយ​។​ ​ថ្ងៃនេះ​នឹង​ផ្ដល់​ឱ្យ​យើង​នៅ​មេរៀន​មួយ​ ​តែ​កុំ​ភ្លេច​រំលឹក​មេរៀន​ពីម្សិលមិញ​ផង​។​ ​ជីវិត​តែង​ផ្ដល់​ឱកាស​ម្ដង​ហើយ​ម្ដងទៀត​ឱ្យ​យើង​រៀន​ពី​វា​ ​ប៉ុន្តែ​យើង​រត់គេច​ម្ដង​ហើយ​ម្ដងទៀត​ដោយ​មិនព្រម​រៀនសូត្រ​ ​ដូច្នេះ​ថ្ងៃមួយ​ជីវិត​ក៏​ផ្ដល់​មេរៀន​ធំ​មួយ​ឱ្យ​យើង​ ​ហើយ​គឺ​ពេលនោះ​ឯង​ ​ដែល​យើង​ចាប់ផ្ដើម​ស្វាង​ដូច​ត្រូវ​គេ​ជះទឹក​ដាក់​ពេល​កំពុង​គេង​លង់លក់​។​

អត្ថបទដកស្រង់ចេញពីសៀវភៅ #វិញ្ញាសាជីវិត

រូបភាព៖

វាមិនមែនជាកំហុសរបស់អ្នកទេ​ ដែលអ្នកកើតមកក្នុងគ្រួសារក្រីក្រនោះ។​ ប៉ុន្តែវានឹងក្លាយជាកំហុសរបស់អ្នកមួយពព្រិចភ្នែកប្រសិនបើអ្...
28/04/2021

វាមិនមែនជាកំហុសរបស់អ្នកទេ​ ដែលអ្នកកើតមកក្នុងគ្រួសារក្រីក្រនោះ។​ ប៉ុន្តែវានឹងក្លាយជាកំហុសរបស់អ្នកមួយពព្រិចភ្នែកប្រសិនបើអ្នកក្រហើយខ្ជិល ល្ងង់ហើយធ្វើចេះ គ្មានហើយធ្វើមាន។ បើនិយាយឲ្យងាយយល់ទៅវាពិតជាប្រសើរណាស់ទៅហើយដែលអ្នកបានកើតមកជាមនុស្សម្នាក់មានរាង្គកាយគ្រប់គ្រាន់នោះ ព្រោះមានមនុស្សមួយចំនួនពួកគេមិនបានប្រាថ្នាអ្វីច្រើនក្រៅពីមានអវៈយវៈគ្រប់គ្រាន់ គឺល្អបំផុតទៅហើយ។ ចុះអ្នកវិញ អ្នកមានគ្រប់យ៉ាងទាំងដៃ ជើង មុខ មាត់គ្រប់យ៉ាងហេតុអ្វីក៏ថា​ខ្លួនក្រ។

ដូច្នេះអ្នកត្រូវចាំថា គ្មានអ្វីដែលបានកើតមកដោយឯកឯងឡើយ។ វាត្រូវចាប់ពីសកម្មភាពលើទីមួយរួចបន្តទៅសកម្មភាពលើកទីពីររហូតក្លាយជាទម្លាប់ក្នុងការធ្វើវា។​ បញ្ហាដ៏ធំរបស់អ្នកក្រគឺមានគំនិតអវិជ្ជមានលើសកម្មភាពមិនទាន់កើតឡើង។ បែបនេះហើយអ្នកត្រូវផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួនជាមុនសិន។ វាមិនពិបាកទេ ព្រោះអ្នកមានគ្រប់យ៉ាងហើយនៅឡើយតែការអនុវត្តប៉ុណ្ណោះ។😍😍😍
_______________________________
រក្សាសិទ្ធិគ្រប់យ៉ាងដោយ: GoodMorning
រូបភាព: Facebook

តើវាសំខាន់នៅពេលណា?តើយើងដឹងថាអ្វីមួយវាសំខាន់ខ្លាំងបំផុតសម្រាប់យើងនៅពេលណា? គឺនៅពេលដែលវត្តមានរបស់វាលែងមាន នៅខណៈពេលដែលយើងត្រ...
28/04/2021

តើវាសំខាន់នៅពេលណា?

តើយើងដឹងថាអ្វីមួយវាសំខាន់ខ្លាំងបំផុតសម្រាប់យើងនៅពេលណា? គឺនៅពេលដែលវត្តមានរបស់វាលែងមាន នៅខណៈពេលដែលយើងត្រូវការវាខ្លាំងបំផុតនោះឯង។ យើងដឹងថាអាវក្រាស់ៗវាសំខាន់តែនៅពេលដែលយើងរងាប៉ុណ្ណោះ។ យើងដឹងថាឆត្រសំខាន់នៅពេលយើងដើរក្រោមកម្ដៅ ឬក្រោមភ្លៀង អាវភ្លៀងសំខាន់ពេលយើងខ្លាចទទឹក។ ទឹកសំខាន់ពេលយើងស្រេកផឹក។ អាហារសំខាន់ពេលយើងស្រេកឃ្លាន។ ខ្នើយសំខាន់ពេលយើងគេងដោយគ្មានវា។ ស្បែកជើងសំខាន់ពេលយើងដើរជើងទទេលើថ្ម។ មិត្តភាពសំខាន់ពេលយើងគ្មានមិត្ត។ សុខភាពសំខាន់ពេលដែលយើងកំពុងនៅលើគ្រែអ្នកជំងឺ។

យើងអាចនឹងភ្លេចពីគុណតម្លៃនៃអ្វីមួយដែលយើងកំពុងមាន រហូតដល់ថ្ងៃមួយដែលវត្តមានរបស់វាលែងមាន នៅខណៈពេលដែលយើងកំពុងត្រូវការខ្លាំងបំផុត។ នៅពេលនោះឯងដែលយើងប្រាកដក្នុងចិត្តថា វាមានតម្លៃខ្លាំងប៉ុនណាសម្រាប់យើង។ លុយ១០០រៀលវាសំខាន់នៅពេលយើងខ្វះលុយចំនួននេះដើម្បីបន្ថែមឱ្យគ្រប់ចំនួន១ម៉ឺនរៀល។ ពិន្ទុមួយវាសំខាន់នៅពេលដែលយើងត្រូវការវាដើម្បីបំពេញចំនួនពិន្ទុដែលយើងអាចប្រឡងជាប់បាន។

យើងដឹងថាពេលវេលា១នាទីមានតម្លៃប៉ុនណានៅពេលដែលយើងខកសំបុត្រឡានក្រុង រថភ្លើង ឬយន្តហោះ។ អ្វីដែលសំខាន់សម្រាប់យើង វាអាចមិនចាំបាច់ទេសម្រាប់អ្នកផ្សេង ព្រោះនៅខណៈដូចគ្នានេះ ពួកគេគ្រប់គ្នាមិនមែនឆ្លងកាត់ស្ថានភាពដូចជាយើងទេ។ ពេលយើងដើរក្រោមភ្លៀង អ្នកផ្សេងអាចកំពុងតែអង្គុយនៅក្នុងផ្ទះ អ៊ីចឹងអាវភ្លៀងមិនសំខាន់សម្រាប់ពួកគេទេក្នុងពេលនោះ។ ពេលយើងកំពុងហេវ អាហារវាសំខាន់សម្រាប់យើង តែសម្រាប់អ្នកខ្លះដែលបានហូបឆ្អែតហើយ នោះអាហារវាលែងជាចាំបាច់សម្រាប់គេហើយនៅខណៈនោះ។

នៅពេលខ្លះត្រឹមតែបាយមួយចាន យើងប្រហែលជាគិតថាវាមិនមានអីសំខាន់ទេ បើវាសល់យើងក៏អាចបោះវាចោលបាន ប៉ុន្តែសម្រាប់អ្នកដែលឃ្លានខ្លាំង ហើយទាល់ច្រក បាយមួយចាននោះវាមានតម្លៃណាស់សម្រាប់ពួកគេ។ ប្រាក់ក្នុងចំនួនខ្លះ វាជាចំនួនដ៏តិចតួចបំផុតសម្រាប់យើងនៅពេលដែលយើងមានប្រាក់គ្រប់គ្រាន់សម្រាប់ការចំណាយ ឬបើពេលខ្លះវាជ្រុះបាត់ យើងសឹងតែមិនចាប់អារម្មណ៍នឹងវាផងក៏មាន ប៉ុន្តែសម្រាប់អ្នកខ្លះវាជាប្រាក់ដែលត្រូវប្ដូរនឹងតំណក់ញើសស្ទើរពេញមួយថ្ងៃ ហើយវាចាំបាច់សម្រាប់ការចំណាយលើថ្លៃអាហារមួយពេលជុំគ្រួសាររបស់គេ។

អត្ថបទដកស្រង់ចេញពីសៀវភៅ : ដំណើរ
រូបភាព : Pinterest

08/12/2019
06/12/2019

Address

Phnom Penh

Telephone

+85516248925

Website

Alerts

Be the first to know and let us send you an email when គុនខ្មែរ-Kun khmer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share