Phnom Penh Cambodia South Stake

Phnom Penh Cambodia South Stake It is NOT offical page of the Church of Jesus Christ of Latter-Day Saints.

South Stake was organized from the Phnom Penh Cambodia South Stake and includes the following 4 wards and 1 branch: SMC1, SMC2, SMC3, TTP & International Branch.

ថ្ងៃព្រហស្បត្តិ៍ ទី ២៧  ខែ សីហា ឆ្នាំ ២០២៦ ម៉ោង ០.30នាទីព្រឹកសូមស្វាគមន៍ និងអបអរសាទរចំពោះអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ដែល...
27/08/2026

ថ្ងៃព្រហស្បត្តិ៍ ទី ២៧ ខែ សីហា ឆ្នាំ ២០២៦ ម៉ោង ០.30នាទីព្រឹក

សូមស្វាគមន៍ និងអបអរសាទរចំពោះអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ដែលបានបញ្ចប់បេសកកម្មដោយជោគជ័យ និងមានកិត្តិយសដល់ក្រុមគ្រួសារ វួដ និងស្តេក គឺអែលឌើរ Samnang Neum មកពីវួដស្ទឹងមានជ័យទី២។
គណះប្រធានស្តេក សូមថ្លែងអំណរសំរាប់ការលះបង់ពេលវេលារយៈពេល 24 ខែ ដោយបានឃ្លាតឆ្ងាយពីក្រុមគ្រួសារ សាច់ញាតិ ដើម្បីបម្រើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ក្នុងការអញ្ជើញមនុស្សជាច្រើនអោយមកទទួលដំណឹងល្អរបស់ទ្រង់ នឹងទទួលបាននូវសេចក្តីសង្រ្គោះ។ សូមទ្រង់បានបន្តប្រទានពរជ័យ ដល់ការលះបង់នៃការបម្រើរបស់អែលឌើរ និងក្រុមគ្រួសារ។

Welcome and congratulations to full-time missionaries who have successfully completed their mission and honored the families of the wards and stakes is Elder Samnang Neum from Steung Mean Chey 2nd Ward.
The stake presidency is grateful for the dedication of 24months away from relatives to serve as full-time missionaries of The Church of Jesus Christ of Latter-day Saints in inviting many other to accep His gospel. May the lord continue to bless you with your dedication of your service and bless your family.

#បញ្ចប់បេសកកម្មជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង
#សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ
#ស្តេកខាងត្បូងភ្នំពេញកម្ពុជា

📢 សេចក្តីជូនដំណឹងស្តីពីការកែសម្រួលកម្មវិធីប្រជុំធម្មនិដ្ឋានយុវមជ្ឈិមវ័យនៅលីវសូមជំរាបជូនដំណឹងដល់ យុវមជ្ឈិមវ័យនៅលីវជាទីស្រ...
11/08/2026

📢 សេចក្តីជូនដំណឹងស្តីពីការកែសម្រួលកម្មវិធីប្រជុំធម្មនិដ្ឋានយុវមជ្ឈិមវ័យនៅលីវ

សូមជំរាបជូនដំណឹងដល់ យុវមជ្ឈិមវ័យនៅលីវជាទីស្រឡាញ់ទាំងអស់ ឱ្យបានជ្រាបថា កម្មវិធីប្រជុំធម្មនិដ្ឋាននៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៦ មានការកែសម្រួលព័ត៌មានមួយចំនួន។

📅 ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៦
⏰ ម៉ោង ៣:០០ ដល់ ៤:០០ រសៀល

កម្មវិធីនេះនឹងប្រព្រឹត្តទៅជាមួយ អែលឌើរ ហ្គែរិត ដាបិលយូ ហ្គង និងភរិយារបស់លោក ស៊ីស្ទើរ សូសាន ហ្គង។

សូមជម្រាបថា បន្ទាប់ពីកម្មវិធីប្រជុំបានបញ្ចប់ នឹងមិនមានកម្មវិធីចូលទស្សនាព្រះវិហារបរិសុទ្ធទេ។ ទោះជាយ៉ាងណា អ្នកចូលរួមអាចសុំការអនុញ្ញាតដើម្បី ថតរូបជាមួយអែលឌើរ ហ្គង និងស៊ីស្ទើរ ហ្គង ទុកជាអនុស្សាវរីយ៍ ដែលពួកគាត់បានមកទស្សនៈកិច្ចព្រះវិហារបរិសុទ្ឋ និងមកដល់ប្រទេសកម្ពុជារបស់យើង។

📌 សូមកត់សម្គាល់៖
• សូមអញ្ជើញមកដល់មុនពេលកម្មវិធីចាប់ផ្តើម ៣០ នាទី។
• សូមស្លៀកពាក់សម្លៀកបំពាក់ទៅព្រះវិហារ ឬសម្លៀកបំពាក់ដែលមានភាពសមរម្យ និងគួរសម។
• សូមរក្សាបរិយាកាសស្ងប់ស្ងាត់ គោរព និងត្រៀមខ្លួនខាងវិញ្ញាណសម្រាប់កម្មវិធីដ៏ពិសេសនេះ។

សូមអញ្ជើញយុវមជ្ឈិមវ័យនៅលីវទាំងអស់ចូលរួមឱ្យបានគ្រប់ៗគ្នា។

សូមអរគុណ 🙏

#សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ
#ការប្រជុំធម្មនិដ្ឋានយុវមជ្ឈិមវ័យនៅលីវ
#ព្រះវិហារបរិសុទ្ធភ្នំពេញកម្ពុជា

អែលឌើរ យោង ដាវីដ មកពីវួដស្ទឹងមានជ័យទី២ បានញែកចេញជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធ...
06/08/2026

អែលឌើរ យោង ដាវីដ មកពីវួដស្ទឹងមានជ័យទី២ បានញែកចេញជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដោយប្រធានស្តេក អ៊ុល ភន់ នាថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២៦ ដើម្បីចេញដំណើរទៅកាន់មជ្ឈមណ្ឌលបំពាក់បំប៉នអ្នកផ្សព្វផ្សាយសាសនា ប្រទេសហ្វីលីពីន ហើយត្រូវបម្រើនៅបេសកកម្មភ្នំពេញខាងកើត ប្រទេសកម្ពុជា។ សូមអរគុណដល់អែលឌើរ សម្រាប់ការតាំងចិត្ត និងសេចក្តីស្មោះត្រង់ចំពោះដំណឹងល្អ ហើយបានចេញបម្រើបេសកកម្មពេញម៉ោង។
ហើយជាពិសេសសូមថ្លែងអំណរគុណដល់លោកឪពុកអ្នកម្តាយ បងប្អូនដែលបានគាំទ្រ និងយល់ព្រមអនុញ្ញាតិដល់កូនប្រុសជាទីស្រលាញ់បានចេញបម្រើបេសកកម្ម។
សូមជូនពរអែលឌើរ មានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការអញ្ជើញបងប្អូនប្រុសស្រីមករកព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ។

Elder Young David from Steung Mean Chey 2nd ward was set apart as full-time missionaries of The Church of Jesus Christ of Latter-day Saints by President UL Phornn on August 06th, 2026 to leave to the Missionary Training Center at Philippines and serve at Cambodia East Mission. Thank you Elder for your commitment and devotion to the gospel and for your full-time mission.
Especially, I would like to thank all the parents and siblings who supported and agreed to allow their beloved son to serve missions.
I wish you Elder to have a good health and success in inviting others unto the Lord Jesus Christ

(English Below)ការទន្ទឹងរងចាំរបស់យើងកាន់តែកៀកជិតមកដល់ហើយ! ព្រះវិហារបរិសុទ្ធភ្នំពេញ កម្ពុជា នឹងបើកទ្វារស្វាគមន៍សាធារណជនក្...
03/08/2026

(English Below)

ការទន្ទឹងរងចាំរបស់យើងកាន់តែកៀកជិតមកដល់ហើយ! ព្រះវិហារបរិសុទ្ធភ្នំពេញ កម្ពុជា នឹងបើកទ្វារស្វាគមន៍សាធារណជនក្នុងពេលឆាប់ៗនេះ។

ខាងក្រោមជាកាលបរិច្ឆេទសំខាន់ៗ និងសូមអញ្ជើញក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នក មកទស្សនាព្រះវិហារបរិសុទ្ធដ៏ស្រស់ស្អាតនេះ។

📅 កាលវិភាគសំខាន់ៗ
• 12–14 សីហា 2026 – ទស្សនកិច្ចសម្រាប់ភ្ញៀវកិត្តិយស និងភ្ញៀវដែលបានអញ្ជើញ
• 15, 17–22 សីហា 2026 – បើកជូនសាធារណជនចូលទស្សនា (បិទថ្ងៃទី 16 សីហា)
ថ្ងៃចន្ទ–សុក្រ ម៉ោង 4 រសៀល – 8 យប់
ថ្ងៃសៅរ៍ ម៉ោង 9 ព្រឹក – 7 ល្ងាច
( បិទនៅថ្ងៃអាទិត្យ )
• 30 សីហា 2026 – ពិធីឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធ

✨ សូមស្វាគមន៍ទាំងអស់គ្នា!

📞 ព័ត៌មានបន្ថែម៖ 076-5200265

https://www.churchofjesuschrist.org/featured/phnom-penh-cambodia-open-house?lang=eng

The wait is almost over! The Phnom Penh Cambodia Temple will soon open its doors to welcome the public.

Below are the important dates. We warmly invite you to bring your family and friends to visit this beautiful temple.

📅 Important Dates

• 12–14 August 2026 – VIP and Invited Guest Tours

• 15, 17–22 August 2026 – Public Open House (Closed on 16 August)

Monday–Friday: 4:00 PM – 8:00 PM
Saturday: 9:00 AM – 7:00 PM
(Closed on Sundays)

• 30 August 2026 – Temple Dedication

✨ We look forward to welcoming you!
📞 For more information: 076-5200265
https://www.churchofjesuschrist.org/featured/phnom-penh-cambodia-open-house?lang=eng

ថ្ងៃពុធ ទី ១៥  ខែ កក្កដា ឆ្នាំ ២០២៦សូមស្វាគមន៍ និងអបអរសាទរចំពោះអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ដែលបានបញ្ចប់បេសកកម្មដោយជោគជ័យ...
16/07/2026

ថ្ងៃពុធ ទី ១៥ ខែ កក្កដា ឆ្នាំ ២០២៦

សូមស្វាគមន៍ និងអបអរសាទរចំពោះអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ដែលបានបញ្ចប់បេសកកម្មដោយជោគជ័យ និងមានកិត្តិយសដល់ក្រុមគ្រួសារ វួដ និងស្តេក គឺអែលឌើរ Theang PhengLeap មកពីវួដស្ទឹងមានជ័យទី២។
គណះប្រធានស្តេក សូមថ្លែងអំណរសំរាប់ការលះបង់ពេលវេលារយៈពេល 24+3 ខែ ដោយបានឃ្លាតឆ្ងាយពីក្រុមគ្រួសារ សាច់ញាតិ ដើម្បីបម្រើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ក្នុងការអញ្ជើញមនុស្សជាច្រើនអោយមកទទួលដំណឹងល្អរបស់ទ្រង់ នឹងទទួលបាននូវសេចក្តីសង្រ្គោះ។ សូមទ្រង់បានបន្តប្រទានពរជ័យ ដល់ការលះបង់នៃការបម្រើរបស់អែលឌើរ និងក្រុមគ្រួសារ។

Welcome and congratulations to full-time missionaries who have successfully completed their mission and honored the families of the wards and stakes is Elder Theang Pheangleap from Steung Mean Chey 2nd Ward.
The stake presidency is grateful for the dedication of 24+3months away from relatives to serve as full-time missionaries of The Church of Jesus Christ of Latter-day Saints in inviting many other to accep His gospel. May the lord continue to bless you with your dedication of your service and bless your family.

#បញ្ចប់បេសកកម្មជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង
#ស្តេកខាងត្បូងភ្នំពេញកម្ពុជា

សុីស្ទើរ Ket Sovannkeo មកពីវួដស្ទឹងមានជ័យទី1 បានញែកចេញជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរ...
15/07/2026

សុីស្ទើរ Ket Sovannkeo មកពីវួដស្ទឹងមានជ័យទី1 បានញែកចេញជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដោយប្រធានស្តេក អ៊ុល ភន់ នាថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២៦ មុនចេញដំណើរទៅកាន់មជ្ឈមណ្ឌលបំពាក់បំប៉នអ្នកផ្សព្វផ្សាយសាសនានៅ ប្រទេសអង់គ្លេស ហើយបម្រើបេសកកម្មនៅប្រទេសអង់គ្លេស ក្នុងបេសកកម្មមែនជេស្ទើរ។ សូមអរគុណដល់សុីស្ទើរ សម្រាប់ការតាំងចិត្ត និងសេចក្តីស្មោះត្រង់ចំពោះដំណឹងល្អ ហើយបានចេញបម្រើបេសកកម្មពេញម៉ោង។
ហើយជាពិសេសសូមថ្លែងអំណរគុណដល់លោកឪពុកអ្នកម្តាយ បងប្អូនដែលបានគាំទ្រ និងយល់ព្រមអនុញ្ញាតិដល់កូនស្រីជាទីស្រលាញ់បានចេញបម្រើបេសកកម្ម។
សូមជូនពរសុីស្ទើរ មានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការអញ្ជើញបងប្អូនប្រុសស្រីមករកព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ។

Sister Ket Sovankeo from Steung Mean Chey 1st ward was set apart as full-time missionaries of The Church of Jesus Christ of Latter-day Saints by President UL Phornn on July 14, 2026 to leave to the Missionary Training Center at England and serve at England Manchester Mission. Thank you Sister for your commitment and devotion to the gospel and for your full-time mission.
Especially, I would like to thank all the parents and siblings who supported and agreed to allow their beloved daughter to serve missions.
I wish you Sister to have a good health and success in inviting others unto the Lord Jesus Christ

(English below)មានមនុស្សជាច្រើនប្រាថ្នាចង់រស់នៅជាមួយមនុស្សដែលខ្លួនស្រឡាញ់ឱ្យបានយូរបំផុត ជាពិសេសជាមួយក្រុមគ្រួសាររបស់ខ្លួ...
13/07/2026

(English below)

មានមនុស្សជាច្រើនប្រាថ្នាចង់រស់នៅជាមួយមនុស្សដែលខ្លួនស្រឡាញ់ឱ្យបានយូរបំផុត ជាពិសេសជាមួយក្រុមគ្រួសាររបស់ខ្លួន។ ជីវិតនៅលើផែនដីនេះ គឺជាជីវិតរមែងស្លាប់ ហើយថ្ងៃណាមួយយើងទាំងអស់គ្នានឹងត្រូវបាត់បង់នរណាម្នាក់ដែលយើងស្រឡាញ់។ ដូច្នេះ មនុស្សជាច្រើនគិតថា បន្ទាប់ពីជីវិតនេះ ពួកគេនឹងមិនអាចជួបមុខគ្នាម្តងទៀតឡើយ។ ប៉ុន្តែ តាមរយៈពិធីបរិសុទ្ធដ៏ពិសិដ្ឋនៅក្នុងព្រះវិហារបរិសុទ្ធ ក្រុមគ្រួសារអាចត្រូវបានចងភ្ជាប់ដោយសេចក្ដីស្រឡាញ់ និងរស់នៅជាមួយគ្នាជារៀងរហូត សូម្បីតែបន្ទាប់ពីជីវិតនៅលើផែនដីនេក៏ដោយ។

📩 សាកសួរព័ត៌មានបន្ថែមដោយសេរីតាមរយៈលេខទំនាក់ទំនងខាងក្រោម៖
📞 076-5200265
🔗 https://www.churchofjesuschrist.org/featured/phnom-penh-cambodia-open-house?lang=eng

Many people desire to live with the ones they love for as long as possible, especially with their families. Life on this earth is mortal, and one day all of us will lose someone we love. Because of this, many people believe that after this life they will never see each other again. However, through the sacred ordinances performed in the holy temple, families can be bound together with love and live together forever, even after this earthly life.

(English Below)✨ សូមស្វាគមន៍មកកាន់ ព្រះវិហារបរិសុទ្ធភ្នំពេញ កម្ពុជា។ស្ថាបត្យកម្មដ៏ស្រស់ស្អាត គួរឱ្យស្ញប់ស្ញែង និងត្រូវបា...
06/07/2026

(English Below)

✨ សូមស្វាគមន៍មកកាន់ ព្រះវិហារបរិសុទ្ធភ្នំពេញ កម្ពុជា។

ស្ថាបត្យកម្មដ៏ស្រស់ស្អាត គួរឱ្យស្ញប់ស្ញែង និងត្រូវបានសាងសង់ឡើងដោយយកចិត្តទុកដាក់យ៉ាងលម្អិតលម្អន់ បង្ហាញពីតម្លៃនៃសេចក្ដីជំនឿ សេចក្ដីសង្ឃឹម និងសារៈសំខាន់នៃគ្រួសារ។

សូមទស្សនារូបភាពមួយចំនួនដែលបង្ហាញពីភាពស្រស់ស្អាតនៃ ព្រះវិហារបរិសុទ្ធភ្នំពេញ កម្ពុជាទាំងអស់គ្នា។

📩 សាកសួរព័ត៌មានបន្ថែមដោយសេរីតាមរយៈលេខទំនាក់ទំនងខាងក្រោម៖
📞 076-5200265
🔗 https://www.churchofjesuschrist.org/featured/phnom-penh-cambodia-open-house?lang=eng

✨ Welcome to the Phnom Penh Cambodia Temple.

Beautifully designed and thoughtfully crafted in every detail, the temple reflects the values of faith, hope, and the importance of family.

We invite you to explore these photos and discover the beauty of the Phnom Penh Cambodia Temple.

Address

Veng Sreing Boulevard
Phnom Penh

Alerts

Be the first to know and let us send you an email when Phnom Penh Cambodia South Stake posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share