Haotrai ហោត្រៃ

Haotrai ហោត្រៃ បណ្ណាល័យ​ ហោត្រ័យ​ Haotrai

ព្រះភិក្ខុ​ ឌឹម​ ប៊ុនលី​ និងព្រះសង្ឃកុដិ២៣​ តំណាងព្រះវិជ្ជាកោវិទ​ សាន​ ភារ៉េត​ បានដឹងនាំនូវទេយ្យទាននិងបច្ច័យដេីម្បីចូលរួ...
21/03/2026

ព្រះភិក្ខុ​ ឌឹម​ ប៊ុនលី​ និងព្រះសង្ឃកុដិ២៣​ តំណាងព្រះវិជ្ជាកោវិទ​ សាន​ ភារ៉េត​ បានដឹងនាំនូវទេយ្យទាននិងបច្ច័យដេីម្បីចូលរួមមរណទុក្ខ​សពជីតា​របស់ ភិក្ខុ​ ប៉ាង​ តារា​ ដែលបានទទួលមរណភាពដោយជរាពាធ
សូមបុណ្យកុសលជួយសន្តោងយិតយោងវិបាកវិញាណនៃសពបានទៅកាន់បរមសុខកុំបីអាកខានឡេីយ។

ថ្ងៃសៅរ៍ ៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦

21/03/2026

ពិធីសង្ឃទាន​ ឧទ្ធិសកុសលជូនដល់​ ឧបាសក​ តាន​់ សួ និងឧបាសិកា​ តាន់​ ស៊ុនដារ៉ា(ផាន់នី)
គម្រប់ខួប១០០ថ្ងៃ​ នៅកុដិ២៣​ វត្តបទុមវតីរាជវរារាម​ សូមបុណ្យកុសលដែលកូនចៅបានបំពេញកុសលនេះ​ ជូនចំពោះវិញាណក្ខន្ធលោកទាំងពីរផងចុះ​។
ថ្ងៃសៅរ៍ ៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦

10/03/2026

សូមអនុមោទនាត្រេកអរនូវបុណ្យកុស​ ផ្សាយមេត្តា​ ចម្រេីនភាវនាកន្លង​មក

អបរាបរ​ ចេតនា​ នឹកឃេីញបុណ្យកុសលដែលបានបំពេញកន្លងរួចហេីយ

សូមថ្លែងអំណរគុណ​ចំពោះពុទ្ធបរិស័ទក្រុងដូនកែវ​ បានចូលរួមចំណែកបុណ្យនូវបច្ច័យ​ ១៥០,០០០៛​ សម្រាប់ផ្គត់ផ្គង់ឧបត្ថម្ភក្នុងកម្មវ...
09/03/2026

សូមថ្លែងអំណរគុណ​ចំពោះពុទ្ធបរិស័ទក្រុងដូនកែវ​ បានចូលរួមចំណែកបុណ្យនូវបច្ច័យ​ ១៥០,០០០៛​ សម្រាប់ផ្គត់ផ្គង់ឧបត្ថម្ភក្នុងកម្មវិធីបេីកវគ្គបដិបត្តិសមថ-វិបស្សនាកម្មដ្ឋាននិងសមាទានធុតង្គ​ នៅវត្តត្នោត​ ឃុំកំពង់ប្ញស្សី​ ស្រុកពោធិ៍រៀង​ ខេត្តព្រៃវែង​ រយ:ពេល​ ៧ថ្ងៃ​ កន្លងទៅ
សូមជូនពរញោមម្ចាស់ទានសមប្រកបដោយពុទ្ធពរ​ ៤ប្រការគឺ​ អាយុ​ វណ្ណ:​ សុខ:​ ពល:​ កុំបីឃ្លៀងឃ្លាតឡេីយ​ សូមអនុមោទនាបុណ្យ...!

ប្រគេន​ ជូន​ បណ្ណសរសេីរដល់​ក្រុមការងារដែលបានបំពេញតួនាទីភារកិច្ចយ៉ាងយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់​ ក្នុង...
08/03/2026

ប្រគេន​ ជូន​ បណ្ណសរសេីរដល់​ក្រុមការងារដែលបានបំពេញតួនាទីភារកិច្ចយ៉ាងយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់​ ក្នុងវគ្គបដិបត្តិសមថ-វិបស្សនាកម្មដ្ឋាននិងសមាទានធុតង្គ​ រយ:ពេល៧ថ្ងៃ​ បានបញ្ចប់ដោយសមិទ្ធផលជាទីគាប់ចិត្ត​
ក្រោមការឧបត្ថម្ភទាំងស្រុងដោយ​ឯកឧត្តមអភិសន្តិបណ្ឌិត​ ស​ សុខា​ និងលោកជំទាវ​ សិរីកាញ្ជនពង្សធីមុត្តរាអគ្គមហាឧបាសិកា​ពុទ្ធសាសនូបត្ថម្ភក៍​ កែ​ សួនសុភី​ នៅវត្តពោធិរតនារាម​ (ត្នោត)​ ឃុំកំពង់កំពង់ប្ញស្សី​ ស្រុកពោធិ៍រៀង​ ខេត្តព្រៃវែង។

07/03/2026
ពិធីបិទវគ្គបដិបត្តិសមថ-វិបស្សនាកម្មដ្ឋាន និងសមាទានធុតង្គវត្ត………………….ឯកឧត្តអភិសន្តិបណ្ឌិត​ ស​ សុខា​  និងលោកជំទាវ​ កែ​ សួន...
07/03/2026

ពិធីបិទវគ្គបដិបត្តិសមថ-វិបស្សនាកម្មដ្ឋាន និងសមាទានធុតង្គវត្ត
………………….
ឯកឧត្តអភិសន្តិបណ្ឌិត​ ស​ សុខា​ និងលោកជំទាវ​ កែ​ សួន​សុភី​និងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ចូលរួមជាអធិបតីពិធីបិទវគ្គបដិបត្តិសមថ-វិបស្សនាកម្មដ្ឋាន និងសមាទានធុតង្គវត្ត នៅវត្តពោធិ៍រតនារាម ហៅវត្តត្នោត ស្ថិតក្នុងភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង។

ខេត្តព្រៃវែង ព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦

07/03/2026

គោចរបិណ្ឌបាត ចង្ហាន់ត្រង់ ក្នុងថ្ងៃបញ្ចប់វគ្គ

សូមថ្លែងអំណរគុណ​ព្រះគុណចំពោះព្រះមហា​ កេ​ មុនី​ ចៅអធិការវត្ត​ ជីមាន់​ ព្រមទាំងពុទ្ធបរិស័ទ​ បានរួមចំណែកប្រគេនបច្ច័យបួន​ ១៨...
05/03/2026

សូមថ្លែងអំណរគុណ​ព្រះគុណចំពោះព្រះមហា​ កេ​ មុនី​ ចៅអធិការវត្ត​ ជីមាន់​ ព្រមទាំងពុទ្ធបរិស័ទ​ បានរួមចំណែក
ប្រគេនបច្ច័យបួន​ ១៨មុឺនរៀល
បច្ច័យចូលបុណ្យ​៦០មុឺនរៀល
ភេសជ្ជ:​ ២កេះ
ទឹកបរិសុទ្ធវីតាល់​ ១៣កេះ
ទឹកពិសាកម្ពុជា​ ៣កេះ​
សម្រាប់ផ្គត់ផ្គង់ក្នុងកម្មវិធីបេីកវគ្គបដិបត្តិសមថ-វិបស្សនាកម្មដ្ឋាននិងសមាទានធុតង្គ​ នៅវត្តត្នោត​ ឃុំកំពង់ប្ញស្សី​ ស្រុកពោធិ៍រៀង​ ខេត្តព្រៃវែង​ រយ:ពេល​ ៧ថ្ងៃ​
សូមប្រគេនពរសមប្រកបដោយពុទ្ធពរ​ ៤ប្រការគឺ​ អាយុ​ វណ្ណ:​ សុខ:​ ពល:​ កុំបីឃ្លៀងឃ្លាតឡេីយ​ សូមអនុមោទនាបុណ្យ...!

05/03/2026

ការចង្រ្កមរបស់សិក្ខាកាម​ យោគាវចរ

សកម្មភាព សិក្ខាកាមវគ្គសមថ-វិបស្សនាកម្មដ្ឋាន និមន្ត-អញ្ជើញ បដិបត្តិសមាធិ នៅវត្តត្នោត​ ឃុំកំពង់ប្ញស្សី​ ស្រុកពោធិ៍រៀង​ ខេត...
05/03/2026

សកម្មភាព សិក្ខាកាមវគ្គសមថ-វិបស្សនាកម្មដ្ឋាន និមន្ត-អញ្ជើញ បដិបត្តិសមាធិ នៅវត្តត្នោត​ ឃុំកំពង់ប្ញស្សី​ ស្រុកពោធិ៍រៀង​ ខេត្តព្រៃវែង
━━━━━━✥◈✥━━━━━━
ធម្មទាន៖ ការអប់រំចិត្ត បែបពុទ្ធសាសនា គឺជាការបណ្ដុះបណ្ដាលចិត្តឱ្យបរិសុទ្ធ ស្ងប់ស្ងាត់ និងមានបញ្ញា ដើម្បីរស់នៅប្រកបដោយសុខក្សេម្សាន្តក្នុងសង្គម ។ ព្រះពុទ្ធសាសនា “ចិត្តជាប្រធាន” ជាដើមហេតុ ដូច្នេះការអប់រំចិត្ត គឺសំខាន់ជាងអ្វីទាំងអស់។
គោលការណ៍សំខាន់ៗក្នុងការអប់រំចិត្ត
១. សីល (វិន័យ)៖
- ការរក្សាសីលជាមូលដ្ឋាន ដើម្បីសំអាតអាកប្បកិច្ច កាយ វាចា ឱ្យត្រឹមត្រូវ
- សីលល្អ ធ្វើឱ្យចិត្តស្ងប់ មិនមានវិបត្តិផ្លូវចិត្ត។
២. សមាធិ (ការបណ្ដុះចិត្តឱ្យស្ងប់)៖
- ការអនុវត្តសមាធិជួយឱ្យចិត្តមានឯកគ្គតា មិនរំខានដោយអារម្មណ៍ និងគំនិតច្របូកច្របល់
- ការអង្គុយសមាធិ ឬដើរសមាធិ ជាវិធីអនុវត្តដែលពេញនិយមលើសកលលោក ។
៣. បញ្ញា (ការយល់ដឹងត្រឹមត្រូវ)
- បញ្ញាជាការយល់ឃើញតាមសច្ចធម៌ យល់អំពីអនិច្ចំ ទុក្ខំ និងអនត្តា។
- ពេលមានបញ្ញា ចិត្តនឹងបោះបង់អំពើអវិជ្ជា និងអាសវៈទាំងឡាយ។
វិធីអនុវត្តជាក់ស្តែង៖
- ការស្តាប់ធម្ម និងសិក្សាព្រះធម៌
- ការអនុវត្ត សតិ (ការយកចិត្តទុកដាក់ដឹងខ្លួន)
- ការចម្រើន មេត្តា និងការអភ័យទោស
- ការពិនិត្យចិត្តខ្លួនឯងជាប្រចាំ ។
ផលប្រយោជន៍៖
- ចិត្តស្ងប់ សុខសាន្ត
- កាត់បន្ថយកំហឹង ក្តៅក្រហាយ
- បង្កើនការអត់ធ្មត់ និងការយល់ចិត្តអ្នកដទៃ
- រស់នៅដោយមានគុណធម៌ និងទំនួលខុសត្រូវ ។
ការអប់រំចិត្តបែបពុទ្ធសាសនា គឺជាដំណើរបណ្តុះបណ្តាលខ្លួនឯងពីខាងក្នុង ដើម្បីឱ្យចិត្តបរិសុទ្ធ ស្រស់ស្រាយ និងឈានទៅរកសុខដុមរមនា។
(អត្ថបទពុទ្ធមណ្ឌវិបស្សាធុរ:)
━━━━━━━━━━━━

ថ្ងៃព្រហស្បតិ៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦

ព្រះបរមឆាយាលក្ខណ៍ ព្រះឆាយាលក្ខណ៍ ជារចនាសម្ព័ន្ធថ្នាក់ដឹកនាំគណៈសង្ឃ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។ការផ្សាយចេញពី លេខ...
08/11/2025

ព្រះបរមឆាយាលក្ខណ៍ ព្រះឆាយាលក្ខណ៍
ជារចនាសម្ព័ន្ធថ្នាក់ដឹកនាំគណៈសង្ឃ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។
ការផ្សាយចេញពី លេខាធិការដ្ឋានគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា

ថ្ងៃសៅរ៍ ៣រោច ខែកត្ដិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥

Address

Phnom Penh
1202

Alerts

Be the first to know and let us send you an email when Haotrai ហោត្រៃ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share