ព្រះយេស៊ូវស្រលាញ់អ្នក - Jesus Loves You

ព្រះយេស៊ូវស្រលាញ់អ្នក - Jesus Loves You Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ព្រះយេស៊ូវស្រលាញ់អ្នក - Jesus Loves You, Christian church, #88, Street 71 Bt, Chamraeun Phal, Phnom Penh.

In her Dream, Rapha saw Jesus in the clouds and believer being pull up just like the picture.
22/12/2023

In her Dream, Rapha saw Jesus in the clouds and believer being pull up just like the picture.

02/10/2023

នៅថ្ងៃទី ១ ខែតុលា រ៉ាហ្វា ត្រូវបានព្រះអម្ចាស់ បើកបង្ហាញ អោយឃើញ ក្នុងសុបិន្ត អំពី នគរស្ថានសួគ៌ ។ គាត់បានចាប់ផ្តើម និយាយថា ឃើញប៉ា ម៉ាក់ និង កូន ជិះម៉ូតូ ហោះទៅស្ថានសួគ៌ ឃើញព្រះយេស៊ូវ ឃើញពពក ឃើញ ឥន្ទនូ គាត់បន្ថែមទៀតថា ព្រះយេស៊ូវ មានសក់ពក់ ត្នោត Brown Hair Blue Eyes with white robe on. មានស្នាមនៅកន្លែងម្ដុំបាតដៃ ទ្រង់ស្រស់ស្អាត ។ គាត់ថាបានឃើញទេវតារបស់ព្រះ មានស្លាប ខ្ញុំសួរថា ស្រី ឬ ប្រុសគាត់ថា អត់ដឹងស្រីឬប្រុស ហើយគាត់សួរបកមកខ្ញុំវិញថា ទេវតាស្រី ឬ ក៏ប្រុស ។ គាត់បន្តទៀតថា ឃើញផ្ទះពណ៌លឿង នៅស្ថានសួគ៌ ត្រង់នេះខ្ញុំយល់ឃើញថាគាត់ សំដៅលើ ពណ៌មាស គាត់ថាបានឃើញ Castle របស់ព្រះយេស៊ូវ ហើយនៅក្រោម មានផ្លូវពណ៌មាស ។ ខ្ញុំ សួរថា មានឃើញផ្ទះប៉ា អត់ គាត់ថាឃើញ ចុះផ្ទះម៉ាក់ គាត់ថាឃើញ ហើយគាត់សួរខ្ញុំវិញថា នៅស្ថានសួគ៌យើងមានផ្ទះផ្សេងៗគ្នាមែនប៉ា? ខ្ញុំឆ្លើយបាទ ។ គាត់បន្តថាបានឃើញ ទន្លេ ថ្លាពណ៌ខៀវ (ខ្ញុំជឿថាជាទន្លេជីវិត) គាត់ថាឃើញ មានក្មេងៗជាច្រើន ខ្ញុំសួរថាគេកំពុងធ្វើអី? គាត់ថាពួកគេកំពុងលេង ។ គាត់ថាឃើញ ទ្វារហើយមាន អ្នកយាមទ្វារ ជាទេវតាមានស្លាប រូបរាងដូច Soldier Marching . គាត់បន្តរថានៅ ស្ថានសួគ៌មានទេវតាច្រើនណាស់ ពាន់ ម៉ឺននាក់ ។ គាត់បានរាំជាមួយ ប៉ាម៉ាក់ ហើយព្រះយេស៊ូវក៏រាំដែរ ។ មានកៅអីជាច្រើន និង អាហារនៅក្នុង ដំណាក់របស់ព្រះយេស៊ូវ និង ទេវតាជាច្រើន ។

ចុងក្រោយគាត់បានឃើញព្រះយេស៊ូវ និង ពួកទេវតាយាងចុះមកផែនដី ព្រះយេស៊ូវគង់លើសេះពណ៌ ស ។

11/10/2022
សូមត្រឡប់មករកទ្រង់វិញដរាបណាអ្នកនៅមានដង្ហើមនៅឡើយ វានឹងមិនយឺតពេលពេកនោះទេដើម្បី បែរត្រឡប់មកឯព្រះជាម្ចាស់វិញ ទោះបីជាអ្នកលង់ខ...
14/09/2022

សូមត្រឡប់មករកទ្រង់វិញ

ដរាបណាអ្នកនៅមានដង្ហើមនៅឡើយ វានឹងមិនយឺតពេលពេកនោះទេដើម្បី បែរត្រឡប់មកឯព្រះជាម្ចាស់វិញ ទោះបីជាអ្នកលង់ខ្លួនជ្រៅ ឃ្លាតឆ្ងាយពីទ្រង់ប៉ុណ្ណាក៏ដោយ ព្រះទ្រង់នៅរងចាំទទួលអ្នកដោយព្រះហស្ថរបស់ទ្រង់ពេញដោយសេចក្តីអត់ធ្មត់ និង សេចក្តីស្រលាញ់ សូមត្រឡប់មករកទ្រង់វិញខណះដែលអ្នកនៅមានឪកាស ។

លូកា ជំពូក ១៥

១១ រួចទ្រង់ក៏មានព្រះបន្ទូលថា មានបុរសម្នាក់មានកូនប្រុស២ ១២ កូនពៅនិយាយទៅឪពុកថា សូមលោកឪពុកប្រគល់ចំណែកមរដក ដែលត្រូវចែកដល់ខ្ញុំនោះមក គាត់ក៏ចែកទ្រព្យនោះដល់កូន ១៣ ក្រោយបន្តិចមក កូនពៅប្រមូលទាំងអស់ ចេញទៅឯស្រុកឆ្ងាយ ហើយក៏បង្ហិនទ្រព្យទៅ ដោយល្បែងដ៏ហួសខ្នាត ១៤ កាលបានចាយអស់រលីងហើយ នោះកើតមានអំណត់ជាខ្លាំងនៅស្រុកនោះ វាក៏មានសេចក្តីទ័លក្រ ១៥ រួចទៅបំរើអ្នកស្រុកនោះម្នាក់ ហើយគេប្រើឲ្យទៅឯវាលឃ្វាលហ្វូងជ្រូក ១៦ វាមានចិត្តចង់ចំអែតពោះ ដោយសំបកដែលជ្រូកស៊ីណាស់ តែគ្មានអ្នកណាឲ្យសោះ ១៧ កាលវាភ្ញាក់ដឹងខ្លួន នោះក៏គិតថា ឪពុកអញមានជើងឈ្នួលប៉ុន្មានៗ សុទ្ធតែមានអាហារបរិបូរគ្រប់គ្នា តែនៅទីនេះ អញជិតដាច់ពោះស្លាប់ហើយ ១៨ អញនឹងក្រោកឡើង ទៅនិយាយនឹងគាត់ថា លោកឪពុក ខ្ញុំបានធ្វើបាបនឹងព្រះ ហើយនឹងលោកឪពុកមែន ១៩ ខ្ញុំនេះមិនគួរឲ្យគេហៅជាកូនលោកឪពុកទៀតទេ សូមទទួលខ្ញុំ ទុកដូចជាជើងឈ្នួលលោកឪពុកវិញចុះ ២០ នោះវាក៏ក្រោកឡើងដើរទៅ លុះឪពុកឃើញពីចំងាយហើយ ក៏មានចិត្តអាណិតមេត្តា ហើយរត់ទៅឱបថើបវា ២១ ទើបវានិយាយថា លោកឪពុក ខ្ញុំបានធ្វើបាបនឹងព្រះ ហើយនិងលោកឪពុក ខ្ញុំមិនគួរឲ្យគេហៅជាកូនរបស់លោកឪពុកទៀតទេ ២២ តែឪពុកប្រាប់ទៅពួកបាវគាត់ថា ចូរយកអាវល្អបំផុតចេញមកបំពាក់ឲ្យវា ហើយយកចិញ្ចៀន និងស្បែកជើងមកឲ្យផង ២៣ រួចយកកូនគោដែលបំប៉នមកសំឡាប់ចុះ យើងនឹងបរិភោគឲ្យសប្បាយចិត្ត ២៤ ដ្បិតកូនអញនេះបានស្លាប់ ឥឡូវរស់ឡើងវិញ ក៏បាត់ទៅ ហើយបានឃើញមកវិញ នោះគេក៏បរិភោគសប្បាយទាំងអស់គ្នាទៅ

អេសាយ ជំពូក ១

១៨ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មកចុះ យើងនឹងពិភាក្សាជាមួយគ្នា ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ ១៩ បើសិនជាឯងរាល់គ្នាស្ម័គ្រចិត្តតាម ហើយស្តាប់បង្គាប់នោះនឹងបានបរិភោគផលល្អនៃស្រុកដែរ ២០ តែបើឯងមិនព្រមវិញ ហើយបះបោរផង នោះឯងនឹងត្រូវលេបបាត់ដោយមុខដាវ ពីព្រោះព្រះឱស្ឋនៃព្រះយេហូវ៉ា បានមានព្រះបន្ទូលស្រេចហើយ។

• ពេលអ្នកនៅក្មេងវ័យខាង វិញ្ញាណ អ្នកអធិប្បាយតាមគំនិតខួរក្បាល តែពេលអ្នក ពេញវ័យខាងវិញ្ញាណ អ្នកនិងអធិប្បាយចេញពី សេចក្តីពិត ន...
23/08/2022

• ពេលអ្នកនៅក្មេងវ័យខាង វិញ្ញាណ អ្នកអធិប្បាយតាមគំនិតខួរក្បាល តែពេលអ្នក ពេញវ័យខាងវិញ្ញាណ អ្នកនិងអធិប្បាយចេញពី សេចក្តីពិត និង វិញ្ញាណវិញ ។
• ពេលអ្នកនៅក្មេងវ័យ អ្នកកោតសរសើរមនុស្ស ពេលអ្នកពេញវ័យខាងវិញ្ញាណ អ្នកកោតសរសើរលើកដំកើងថ្វាយសេរីល្អដល់ព្រះ ។
• ពេលអ្នកនៅក្មេងវ័យអ្នក សំលឹងមើលមនុស្ស ពេលអ្នកពេញខ្នាត អ្នកនឹងសំលឹងទៅកាន់ព្រះ ។
• ពេលអ្នកនៅក្មេងវ័យ ខាងជំនឿអ្នកពឹងអាងលើមនុស្ស ទុកចិត្តលើមនុស្ស តែពេលអ្នកពេញខ្នាត ខាងជំនឿអ្នកនឹងទុកចិត្តលើព្រះ។

មានអំណរពិតនៅក្នុងជីវិតអ្នកជឿលើព្រះយេស៊ូវ តែប្រសិនបើអស់អ្នកជឿណា មិនដែលទទួលបានបទពិសោធ៍ សេចក្តីអំណរចេញពីខាងក្នុង ឬ អំណរដែលផ...
14/07/2022

មានអំណរពិតនៅក្នុងជីវិតអ្នកជឿលើព្រះយេស៊ូវ តែប្រសិនបើអស់អ្នកជឿណា មិនដែលទទួលបានបទពិសោធ៍ សេចក្តីអំណរចេញពីខាងក្នុង ឬ អំណរដែលផុសចេញពី ជំរៅចិត្ត (មិនមែនអំណរតែបបូរមាត់ )ច្បាស់ជាមានអ្វីមួយមិនប្រក្រតី ក្នុងដំណើរជីវិតអ្នកនោះជាមួយព្រះជាម្ចាស់ ។

យ៉ូហាន ១៥
៩ ខ្ញុំបានស្រឡាញ់អ្នករាល់គ្នា ដូចជាព្រះវរបិតា ទ្រង់ស្រឡាញ់ខ្ញុំដែរ ចូរនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ខ្ញុំចុះ ១០ បើអ្នករាល់គ្នាកាន់តាមបញ្ញត្តខ្ញុំ នោះនឹងនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ខ្ញុំ ដូចជាខ្ញុំបានកាន់តាមបញ្ញត្តនៃព្រះវរបិតាខ្ញុំ ហើយក៏នៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ដែរ ១១ ខ្ញុំបាននិយាយសេចក្តីទាំងនេះ ប្រាប់ដល់អ្នករាល់គ្នា ដើម្បីឲ្យសេចក្តីអំណររបស់ខ្ញុំ បាននៅជាប់ក្នុងអ្នករាល់គ្នា ហើយឲ្យសេចក្តីអំណររបស់អ្នករាល់គ្នាបានពោរពេញផង

យើងដឹងថាផលផ្លែរបស់វិញ្ញាណ គឺ សេចក្តីស្រលាញ់ មេត្រីភាព សប្បុរស ដឹងខ្នាត ។ល។ តែយើងដឹងទេថា អ្វីជាអាហារខាងវិញ្ញាណដែលនាំអោយយើ...
07/07/2022

យើងដឹងថាផលផ្លែរបស់វិញ្ញាណ គឺ សេចក្តីស្រលាញ់ មេត្រីភាព សប្បុរស ដឹងខ្នាត ។ល។
តែយើងដឹងទេថា អ្វីជាអាហារខាងវិញ្ញាណដែលនាំអោយយើងបង្កើតបានផលផ្លែរបស់វិញ្ញាណ?
ពេលដែលអ្នកចំណាយពេលវេលាជាមួយព្រះជាម្ចាស់ ពេលដែលអ្នកស្តាប់និងធ្វើតាមព្រះបន្ទូលរបស់ទ្រង់ តែផ្ទុយទៅវិញប្រសិនបើយើងចំណាយពេល ទទួលទានអាហារ នៃការ សំអប់ គំនុំ គំគួន ឈ្នានីស ឈ្លោះប្រកែក និយាយអាក្រក់ ទាំងនេះជាអាហារខាងសាច់ឈាម ដែលនឹង បង្កើតបានផលផ្លែខាងសាច់ឈាមដែរ ។

ពេលខ្លះយើងទទួលទានអាហារខាងសាច់ឈាមដោយមិនដឹងខ្លួន ប្រសិនបើយើងពុំបានប្រយ័ត្ន និង សង្កេតខាងវិញ្ញាណ ។ តាមបណ្តាញសង្គមសុទ្ធតែ បង្កប់គ្រាន់ពូជ នៃ ការឈ្មោះប្រកែក កាប់សំលាប់ សំអប់ ឈ្នានីស កំផិតសាហាស្មន់ ស្មោគគ្រោក អាសអាភាស ។ល។ ប្រសិនបើយើងចំណាយពេល លើការទាំងនេះនោះមានន័យថាយើង កំពុងទទួលទានបរិភោគ អាហារខាងសាច់ឈាមយ៉ាងពិត ប្រាកដ ដោយពុំដឹងខ្លួន ។

មិនមែនមានន័យថាការប្រើប្រាស់ បណ្តាញសង្គមមិនល្អនោះទេ តែ សូមប្រយ័ត្នក្រែងល ធ្លាក់ក្នុងអន្ទាក់ របស់សេចក្តីអាក្រក់ ។ បើព្រះយេស៊ូវទ្រង់មានបន្ទូលថា
ម៉ាថាយ ៥: ២៨ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែអ្នកណាដែលគ្រាន់តែក្រឡេកឃើញស្ត្រី ហើយមានដំរេកសំរើបចង់បាន នោះឈ្មោះថា បានប្រព្រឹត្តសេចក្តីកំផិតនឹងនាងនោះ នៅក្នុងចិត្តខ្លួនហើយ ។

ប្រសិបើយើងឃើញការឈ្លោះប្រកែក សំអប់ឈ្នានីស និយាយអាក្រក់ ហើយយើងចាប់ផ្តើម ស្អប់បុគ្គល ណាម្នាក់ដែរ ឬ ចង់អោយបុគ្គលណាម្នាក់ ទទួលសេចក្តីអាក្រក់ នោះមានន័យថាយើងមានដួងចិត្តមិន ស្អាតដែរ ។

ការដែលមានទំនាក់ទងជាមួយព្រះជាម្ចាស់ទ្រង់នឹងរក្សាដួងចិត្តយើងរាល់គ្នា អោយបានត្រឹមត្រូវនៅចំពោះទ្រង់ ។ ព្រះទ្រង់មិនទតមើលតែសំបកខាងក្រៅ ការប្រព្រឹត្តខាងក្រៅ របស់យើងទេ តែដួងចិត្តរបស់យើងម្នាក់ៗទេតើដែលទ្រង់ ចង់បាន ដូច្នេះ បើការយើងប្រព្រឹត្តល្អខាងក្រៅ តែមានដួងចិត្ត ពោពេញ ដោយសេចក្តីអាក្រក់នោះ ក្រែងល ថ្ងៃដែលយើងឈ ចំពោះទ្រង់ នោះទ្រង់មានបន្ទូលថា យើងមិនស្គាល់ឯងទេ ។

02/07/2022

ទីបន្ទាល់របស់លោក Mikey Robinson និយាយអំពីការដែលលោកជួប គ្រោះថ្នាក់ធ្លាក់យន្តហោះតែព្រះជាម្ចាស់បានអនុញ្ញាតអោយគាត់នៅរស់រៀនមានជីវិត និង បានទៅឃើញទីក្រុងនគរស្ថានសួគ៌ ។
https://www.youtube.com/watch?v=_zd7YrgIteM

ការព្រួសពូជ សេចក្តីទុច្ចរិត ឬ សេចក្តីស្មោគគ្រោក អាចផ្តល់សេចក្តីរីករាយដល់សាច់ឈាម តែ មួយភ្លេត តែឯផលផ្លៃ នោះ ល្វីងជាងស្លែង ...
25/01/2022

ការព្រួសពូជ សេចក្តីទុច្ចរិត ឬ សេចក្តីស្មោគគ្រោក អាចផ្តល់សេចក្តីរីករាយដល់សាច់ឈាម តែ មួយភ្លេត តែឯផលផ្លៃ នោះ ល្វីងជាងស្លែង ទៅទៀត ។

កាឡាទី ៦ :៧-១០
៧ កុំឲ្យច្រឡំឡើយ និងបញ្ឆោតព្រះមិនបានទេ ដ្បិតពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ ៨ អ្នកណាដែលព្រោះខាងឯសាច់ឈាមរបស់ខ្លួន នឹងច្រូតបានសេចក្តីពុករលួយពីសាច់ឈាមនោះឯង តែអ្នកណាដែលព្រោះខាងឯព្រះវិញ្ញាណ នោះនឹងច្រូតបានជីវិតអស់កល្បជានិច្ច ពីព្រះវិញ្ញាណវិញ ៩ កុំឲ្យយើងណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើមិនរសាយចិត្តទេ នោះដល់កំណត់ យើងនឹងច្រូតបានហើយ ១០ ដូច្នេះ កាលណាយើងមានឱកាស នោះត្រូវធ្វើល្អដល់មនុស្សទាំងអស់ ហើយគឺដល់ពួកអ្នកជឿជាដើម។

21/07/2021

ទំនុកដំកើង 23
ទំនុក​នៃ​ស្តេច​ដាវីឌ។
1ព្រះ‌យេហូវ៉ា​ទ្រង់​ជា​អ្នក​គង្វាល​ខ្ញុំ
ខ្ញុំ​នឹង​មិន​ខ្វះ​អ្វី​សោះ
2ទ្រង់​ឲ្យ​ខ្ញុំ​ដេក​សំរាក​នៅ​ទី​មាន​ស្មៅ​ខៀវ​ខ្ចី

Address

#88, Street 71 Bt, Chamraeun Phal
Phnom Penh
120601

Alerts

Be the first to know and let us send you an email when ព្រះយេស៊ូវស្រលាញ់អ្នក - Jesus Loves You posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to ព្រះយេស៊ូវស្រលាញ់អ្នក - Jesus Loves You:

Share