សមាគមសហគមន៍កាតូលិកកម្ពុជា CCCA-Health

  • Home
  • Cambodia
  • Phnom Penh
  • សមាគមសហគមន៍កាតូលិកកម្ពុជា CCCA-Health

សមាគមសហគមន៍កាតូលិកកម្ពុជា CCCA-Health This page is about to share with you the activities of the Catholic Church in Cambodia on Health Care Program (CCCA) Luke and St. Luke. St.

The project stems from the vision of the CCHS, which is: “to bring the love of God for the poor and suffering by and providing optimistic attitude on health care in order to promote a healthy lifestyle and develop productive citizens in the countryside”

I. General Objectives
“To provide consultation and treatment (primary health care) to people in the target areas free of charge and to contribut

e to reduce poverty and enhance of Cambodia health status”. There are four specific objectives, according to the Memorandum of Understanding with the Ministry of Health:

1. To give free community based health care to the poor people and vulnerable groups in the target area. Assist them to make use of the different health related resources within their community for the treatment of their illnesses and for their wellbeing.
2. To cooperate with the Provincial Health Departments (PHDs) and relevant health facilities in capacity building for local residents and vulnerable groups of people through health education as primary health care
3. To support and render health care to poor patients and their families through holistic healing physically, psychologically and socially
4. To strengthen the capacity of the CCHS for project planning, management, monitoring and evaluation, administration and financial management

II. Project Components and Description of Activities
The following are the main programmatic components of the CCHS project:

Shelters (St. Elizabeth):

The shelters provide diagnostic, counseling and treatment services, and referrals to various health facilities in Phnom Penh. Patients who are in need of referral and whose conditions are acute (rather than chronic) are accommodated in St. Patients who need chronic care, or are in advanced and terminal stages of disease, such as Cancers, are accommodated in St. Elizabeth, where palliative care is provided, as well as funeral services. Elizabeth seems to be more like a hospice. Patients in both facilities are provided with all necessary medicines, access to laboratory examinations, x-rays and other diagnostic tests. Food, beds, basic necessities, and transport to/from the hospitals and back to the provinces is also provided. Bedside Care is provided by the health facilitators, the shelter physicians and the night shift volunteers. Provincial Health Care Program:

This includes the provinces of Takeo, Sihanoukville, and Kampot, which are all under the Apostolic Vicariate of Phnom Penh. In each province there are trained local health volunteers, known as the Local Health Referents (LHR) who are responsible for providing basic health education to villagers, following up returning patients, and accompanying patients to local health facilities. The LHRs work under the supervision of a provincial program manager. This component also communicates and liaises with the provincial health directors of each of the three provinces. Psycho social support and Spiritual Accompaniment

Two nuns from Korea are volunteering at both shelters and provides spiritual accompaniment activities, through one-on-one counseling and reflection, occupational and vocational activities, sharing bible stories and the lives of saints through videos, and art classes.They also assists patients who wish to be baptized into the Catholic faith and helps them prepare to receive the Holy sacraments, or organize masses and prayers.

 #សកម្មភាពពីរថ្ងៃនៅចំប៉ាត្រូវបានបញ្ចប់  #ជួបគ្នាស្អែកថ្ងៃទី10នៅព្រះសហគមន៍កាតូលិកក្រុងតាខ្មៅ
09/12/2025

#សកម្មភាពពីរថ្ងៃនៅចំប៉ាត្រូវបានបញ្ចប់
#ជួបគ្នាស្អែកថ្ងៃទី10នៅព្រះសហគមន៍កាតូលិកក្រុងតាខ្មៅ

  7/12/2025៖ ក្រុមគ្រូពេទ្យរបស់កម្មវិធីសុខភាពព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសសឹង្...
07/12/2025

7/12/2025៖ ក្រុមគ្រូពេទ្យរបស់កម្មវិធីសុខភាពព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសសឹង្ហបុរី ក្រុម A Call to Share (ACTs) បានចុះពិនិត្យ ព្យាបាលដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅព្រះសហគមន៍កាតូលិក សន្ត សិលា ពោធិ៍ធំ ក្រុង អរិយក្សត្រ ខេត្តកណ្តាល។
#ថ្ងៃទី8និងទី9នឹងបន្តទៅទីតាំងវត្តចំប៉ា #ថ្ងៃទី10នៅព្រះសហគមន៍កាតូលិកក្រុងតាខ្មៅ

ថ្ងៃទី 17 ខែ វិច្ឆិកា ជាថ្ងែបុណ្យរំលឹកដល់សន្តី អេលីហ្សាបែត ពីហុងគ្រី St. Elizabeth of Hungary ដែលជាបុព្វការីជន និងជាសន្ត...
18/11/2025

ថ្ងៃទី 17 ខែ វិច្ឆិកា ជាថ្ងែបុណ្យរំលឹកដល់សន្តី អេលីហ្សាបែត ពីហុងគ្រី St. Elizabeth of Hungary ដែលជាបុព្វការីជន និងជាសន្តីបុគ្គលដ៏ប្រសើរនៃសកម្មភាពមនុស្សធម៌ ជួយដល់អ្នកក្រីក្រ និងអ្នកជំងឺ។ មណ្ឌលថែទាំអ្នកជំងឺ របស់យើងបានយកឈ្មោះជា មណ្ឌលសន្តី អេលីហ្សាបែត គឺជាមណ្ឌលមួយដែលធ្វើឡើង ដើម្បីផ្តល់ការថែទាំសុខភាព ដល់អ្នកជំងឺក្រីក្រ និងដើម្បីបង្ហាញពីសក្ខីភាព នៃក្តីស្រលាញ់របស់ព្រះយេស៊ូគ្រីស្ត តាមគម្រូរបស់សន្តី អេលីហ្សាបែត។ #សូមជួយអធិដ្ឋានអោយពួកយើងផង

ការិយាល័យសុខភាព នៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដែលកំពុងផ្តល់សេវាផ្នែកសុខាភិបាល បានរៀបចំអោយមានព្រឹត្តិការណ៍ដ៏សំខាន់មួយ...
13/11/2025

ការិយាល័យសុខភាព នៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដែលកំពុងផ្តល់សេវាផ្នែកសុខាភិបាល បានរៀបចំអោយមានព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងព្រះសហគមន៍ គឺទិវាឆ្នាំមហាករុណាទិគុណចំពោះអ្នកជំងឺ និងអ្នកផ្តល់សេវា ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ២០២៥ ក្រោមប្រធានបទ«ថ្ងៃមួយនៃក្តីសង្ឃឹម និងការព្យាបាល»។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ ប្រារពឡើងគឺដើម្បីបងប្អូនប្រុសស្រីរបស់យើងដែលកំពុងមានជំងឺប្រចាំកាយ ទាំងជំងឺព្យាបាលបាន និងជំងឺព្យាបាលមិនបាន ឬអ្នកដែលកំពុងរស់នៅជាមួយនឹងពិការភាព ទាំងរាងកាយ និងខួរក្បាល ហើយក៏សម្រាប់អស់បងប្អូន លោកបូជាចារ្យ បងប្រុសបងស្រី អស់លោក លោកស្រីដែលមានបន្ទុកក្នុងការថែទាំ ព្យាបាលទាំងអស់ មានឱកាសជួបជុំគ្នា ចែករំលែកបទពិសោធន៏នានា ភាពខ្លាំងក្នុងការប្រឈមនឹងបញ្ហា ដំណោះស្រាយ និងការស្វែងរកនូវក្តីសង្ឃឹមថ្មី តាមរយៈការណែនាំរបស់លោកអភិបាល អូលីវីយេ និងសក្ខីភាពរបស់អ្នកជំងឺដែលបានចូលរួមកម្មវិធី ទោះបីក្នុងរយៈពេលខ្លី។ នៅក្នុងថ្ងៃដ៏មានអត្ថន័យនេះ យើងបានរៀបចំនូវកម្មវិធីមួយចំនួនដូចជា÷
- ការអប់រំរបស់លោកអភិបាលទាំងពីរអំពីសេចក្តីដែលណែនាំអោយយើងមានក្តីសង្ឃឹមក្នុងជីវិត ។
- ប្រវត្តិនៃសេវាសុខភាពព្រះសហគមន៏កាតូលិកភូមិភាគភ្នំពេញ និងទស្សនៈវិស័យ។
- ការផ្តល់សក្ខីភាពរបស់អ្នកជំងឺ និងអ្នកថែទាំ។
- ការធ្វើសមាធិរួមគ្នា ស្វែងរកសេចក្តីសុខ និងក្តីសង្ឃឹមថ្មី។
- ពិធីកាត់នំខេករួមគ្នា ។
- ពិធីឆ្លងទ្វារដ៏វិសុទ្ធ ទទួកអគ្គសញ្ញាលាបប្រេងសម្រាប់អ្នកជំងឺជាគ្រីស្តបរិស័ទ ពិធីបាចទឹកព្រះពរ ។
- ពិធីបង្ហោះប៉ោងប៉ោង នៃអំណរសប្បាយរួមគ្នា។
- ពិធីថ្វាយពាក្យបន់ស្រន់ផ្ទាល់ខ្លួន និងការផ្តិតមេដៃសន្យារួមគ្នាថែរក្សាសុខភាព ដោយក្តីសង្ឃឹមថ្មី។

ការិយាល័យសុខភាពយើងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអភិបាល លោកបូជាចារ្យ បុព្វជិត បុព្វជីតា អង្គការដៃគូរ បងប្អូនទាំងអស់គ្នា សម្រាប់ការគាំទ្រ និងការចូលរួម។
**********************
Jubilee for the sick and care providers " A day of Hope and Healing " on 8th November 2025 at Apostolic Vicariate of Phnom Penh Pastoral Center organized by Catholic Community Health Services.

ថ្ងៃទី 1 ខែ តុលា ឆ្នាំ 2025 អបអរសាទរខួបលើកទី២៧ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ក្រោមប្រធានបទ៖ «វ័យចាស់ដ...
01/10/2025

ថ្ងៃទី 1 ខែ តុលា ឆ្នាំ 2025 អបអរសាទរខួបលើកទី២៧ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ក្រោមប្រធានបទ៖ «វ័យចាស់ដោយសេចក្ដីថ្លៃថ្នូរ»។ កម្មវិធីសុខភាពរបស់ព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញសូមគោរពជូនពរ លោកយាយ លោកតា អ៊ុំប្រុស អ៊ុំស្រី ពូ មីង ទាំងអស់សូមទទួលបាននូវការយកចិត្តទុកដាក់ និងការថែទាំព្យាបាល ពីក្រុមគ្រួសារ និងបងប្អូនទាំងឡាយ។ #សូមព្រះជាម្ចាស់ប្រទានពរ 🙏

នារសៀលថ្ងៃអង្គារ ទី៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានព្រះបរមរាជានុញ្ញាត លោក អូលីវីយ៉េ មីឆែល ម៉ារី ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាត...
10/09/2025

នារសៀលថ្ងៃអង្គារ ទី៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានព្រះបរមរាជានុញ្ញាត លោក អូលីវីយ៉េ មីឆែល ម៉ារី ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ បានអញ្ជើញចូលក្រាបបង្គុំគាល់ និងថ្វាយបច្ច័យចំនួន ៥,០០០ ដុល្លារអាមេរិក ចំពោះសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ជាសម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ ជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ។

ការថ្វាយបច្ច័យនេះ គឺដើម្បីចូលរួមទិញឱសថ និងសម្ភារៈចាំបាច់សម្រាប់ព្យាបាលជូនអ្នកជំងឺដែលមានជីវភាពខ្វះខាត នៅប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ក្នុងរាជធានីភ្នំពេញ។
សកម្មភាពមនុស្សធម៌នេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីចំណងមិត្តភាព សាមគ្គី និងការផ្សារភ្ជាប់គ្នារវាងសាសនាទាំងពីរ គឺព្រះពុទ្ធសាសនា និងគ្រិស្តសាសនា ក្នុងកិច្ចការមនុស្សធម៌នៅកម្ពុជា។ នេះជាគំរូដ៏ល្អមួយនៃសុខដុមនីយកម្មសាសនា ដើម្បីរួមគ្នាជួយសង្គមជាតិ និងប្រជាជន ក្នុងប្រទេសកម្ពុជា៕

——

With the gracious consent of His Holiness , Bishop Olivier Michel Marie Schmitthaeusler, Apostolic Vicar of Phnom Penh, paid a courtesy call on Tuesday afternoon, September 9, 2025, to His Holiness Samdech Preah Abhisserei Sokonthea Mohasangkarajadhipati Kittiuoddesa Bandit Bour Kry. Bishop Olivier presented a donation of US$5,000 to the Supreme Patriarch of the Dhammayuttika Nikaya, Rector of Preah Sihamoni Raja Buddhist University, and President of the Samdech Preah Reach Krou Bour Kry Health Post.

The donation is intended to purchase essential medicines and medical supplies for underprivileged patients at the Samdech Preah Reach Krou Bour Kry Health Post in Phnom Penh.
This humanitarian gesture clearly reflects the strong bond of friendship, solidarity, and interfaith harmony between Buddhism and the Catholic Church in Cambodia, serving as an excellent model for religious communities to collaborate in aiding the nation and her people.

 #ពួកយើងបានធ្វើកិច្ចរបស់យើងហើយ 🤍
06/09/2025

#ពួកយើងបានធ្វើកិច្ចរបស់យើងហើយ 🤍

ការិយាល័យសុខភាពព្រះសហគមន៍កាតូលិក បានរៀបចំស្តង់ គិលានសង្គ្រោះ ដើម្បីត្រៀមលក្ខណៈសង្គ្រោះបឋមដល់បងប្អូនគ្រីស្តបរិស័ទ ក្នុងឱក...
05/09/2025

ការិយាល័យសុខភាពព្រះសហគមន៍កាតូលិក បានរៀបចំស្តង់ គិលានសង្គ្រោះ ដើម្បីត្រៀមលក្ខណៈសង្គ្រោះបឋមដល់បងប្អូនគ្រីស្តបរិស័ទ ក្នុងឱកាសពិធីតែងតាំងលោកអភិបាល សិលា សួនហង្សលី ជាអភិបាលឧបត្ថម្ភកៈ នៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ នៅថ្ងៃស្អែកទី 6 ខែ កញ្ញា ឆ្នាំ 2025។

ថ្ងៃសុក្រទី 29 ខែ សីហា ឆ្នាំ 2025 ការិយាល័យសុខភាព ភូមិភាគភ្នំពេញ បានរៀបចំកិច្ចប្រជុំវាយតម្លៃកម្មវិធីប្រចាំឆមាសទី1 និងរៀប...
29/08/2025

ថ្ងៃសុក្រទី 29 ខែ សីហា ឆ្នាំ 2025 ការិយាល័យសុខភាព ភូមិភាគភ្នំពេញ បានរៀបចំកិច្ចប្រជុំវាយតម្លៃកម្មវិធីប្រចាំឆមាសទី1 និងរៀបចំទិវាឆ្នាំមហាករុណាទិគុណសម្រាប់អ្នកជំងឺ និងអ្នកថែទាំ នាខែតុលាខាងមុខ ក្រោមអធិបតីភាពលោកបូជាចារ្យ យ៉ាំងលូកា តាវ៉ូឡា តំណាងលោកអភិបាល អូលីវីយ៉េ លើកម្មវិធីសុខភាពព្រះសហគមន៍កាតូលិក។

First Semester Evaluation Meeting and Organize the Jubilee for the Sick in the coming month of October 2025.

លោកអភិបាលព្រះសហគមន៍កាតូលិកទាំងបីភូមិភាគនៅកម្ពុជាអំពាវនាវឱ្យគ្រីស្តបរិស័ទបរិច្ចាគដើម្បីជួយដល់ជនភៀសសឹកនៅតាមតំបន់ដែលរងការវា...
27/07/2025

លោកអភិបាលព្រះសហគមន៍កាតូលិកទាំងបីភូមិភាគនៅកម្ពុជាអំពាវនាវឱ្យគ្រីស្តបរិស័ទបរិច្ចាគដើម្បីជួយដល់ជនភៀសសឹកនៅតាមតំបន់ដែលរងការវាយប្រហារក្នុងប្រទេសកម្ពុជា។

បងប្អូនអាចបរិច្ចាគតាមរយៈគណនីខាងក្រោមនេះ។


សិក្ខាសាលាលើកកម្ពស់ការយល់ដឹង៖ បង្ការ ទប់ស្កាត់អំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអនឡាញ————————————ភ្នំពេញ...
13/07/2025

សិក្ខាសាលាលើកកម្ពស់ការយល់ដឹង៖ បង្ការ ទប់ស្កាត់អំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអនឡាញ
————————————
ភ្នំពេញ – កាលពីរសៀលថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៥ ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រួមជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (NCCT) បានរៀបចំសិក្ខាសាលាមួយនៅមណ្ឌលសកម្មភាពព្រះសហគមន៍ភូមិភាគភ្នំពេញ (ភ្នំពេញថ្មី)។ សិក្ខាសាលានេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអនឡាញ ដែលជាក្តីបារម្ភកាន់តែខ្លាំងឡើងនៅក្នុងសង្គមបច្ចុប្បន្ន។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃ NCCT។ វត្តមានសំខាន់ៗផ្សេងទៀតរួមមានលោកបូជាចារ្យ យ៉ាំងលូកា តំណាងពេញសិទ្ធិលោកអភិបាល អូលីវីយ៉េ អភិបាលភូមិភាគភ្នំពេញ និងជានាយកទេវវិទ្យាល័យកម្ពុជា រួមជាមួយលោកបូជាចារ្យ អ៊ុន សុន បូជាចារ្យទទួលបន្ទុកអន្តរសាសនា និងទទួលខុសត្រូវមណ្ឌលសកម្មភាពភ្នំពេញថ្មី។ វាគ្មិនកិត្តិយសមកពី NCCT និងអង្គការ APLE ក៏បានចូលរួមចែករំលែកចំណេះដឹងផងដែរ ដោយមានការសម្របសម្រួលពីការិយាល័យយុវជនភូមិភាគភ្នំពេញ។
សិក្ខាសាលានេះមានសិក្ខាកាមប្រមាណ ១៨០ នាក់បានចូលរួម ដោយទទួលបានចំណេះដឹង និងបំពាក់ជំនាញចាំបាច់ដើម្បីចូលរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នងទាំងនេះ។

Credit: Catholic Church in Cambodia

សូមពុកម៉ែបងប្អូនយកចិត្តទុកដាក់ខ្ពស់ការពារការឆ្លងជំងឺគ្រុនឈាម ព្រោះថាកំពុងមានការកើនឡើងហើយ
10/07/2025

សូមពុកម៉ែបងប្អូនយកចិត្តទុកដាក់ខ្ពស់ការពារការឆ្លងជំងឺគ្រុនឈាម ព្រោះថាកំពុងមានការកើនឡើងហើយ

Address

Phnom Penh

Telephone

+85570797106

Website

Alerts

Be the first to know and let us send you an email when សមាគមសហគមន៍កាតូលិកកម្ពុជា CCCA-Health posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to សមាគមសហគមន៍កាតូលិកកម្ពុជា CCCA-Health:

Share