18/07/2026
ស្ថាប័នបេសកកម្ម AFM បានប្រគល់ជាផ្លូវការនូវ សាលាអាត់វេនទីសួគ្រីស្ទានសិន និងទ្រព្យសម្បត្តិរបស់ខ្លួន ជូនដល់បេសកកម្មអាត់វេនទីស្ទកម្ពុជា 🎉
កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ស្ថាប័នបេសកកម្ម AFM បានផ្ទេរការដឹកនាំរបស់សាលាអាត់វេនទីស្ទគ្រីស្ទានសិន និងទ្រព្យសម្បត្តិរបស់ខ្លួនជាផ្លូវការ ជូនមកបេសកកម្មអាត់វេនទីស្ទកម្ពុជា។
នេះជារបត់ដ៏សំខាន់មួយដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ស្ថាប័នបេសកកម្ម AFM ក្នុងការអភិវឌ្ឍកិច្ចការបម្រើព្រះប្រកបដោយចីរភាព ដោយបំពាក់បំប៉នថ្នាក់ដឹកនាំក្នុងស្រុក និងប្រគល់កិច្ចការបម្រើព្រះដែលបានរៀបចំឡើងទៅឱ្យក្រុមជំនុំក្នុងស្រុក។ បេសកកម្មអាត់វេនទីស្ទកម្ពុជានឹងបន្តគ្រប់គ្រងសាលារៀន និងពង្រឹងកិច្ចការបម្រើផ្នែកអប់រំដែលមានព្រះគ្រីស្ទជាគ្រឹះនៅក្នុងខេត្តមណ្ឌលគិរី។
ក្នុងអំឡុងពេលពិធីនេះ ស្ថាប័នបេសកកម្ម AFM បានប្រគល់ព្រះគម្ពីរ ដែលតំណាងឱ្យគ្រឹះរបស់សាលានៅលើព្រះបន្ទូលរបស់ព្រះ និងកូនសោសាលាដែលតំណាងឱ្យការផ្ទេរការដឹកនាំ និងការទទួលខុសត្រូវបន្តទៀត។
បេសកកម្មអាត់វេនទីស្ទកម្ពុជា សូមសម្តែងនូវការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះ ស្ថាប័នបេសកកម្ម AFM សម្រាប់ការបម្រើការងារដោយស្មោះត្រង់ និងភាពជាដៃគូក្នុងការជំរុញបេសកកម្មរបស់ព្រះនៅក្នុងប្រទេសកម្ពុជា។
សូមបន្តអធិស្ឋានសម្រាប់សាលាអាត់វេនទីស្ទគ្រីស្ទានសិន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងកិច្ចការបម្រើព្រះនេះ ខណៈដែលសាលាកំពុងឈានចូលទំព័រថ្មីមួយចាប់ពីពេលនេះតទៅ។ 🙏📖
Read More: http://www.camadventist.org/
A New Chapter for Adventist Education in Mondulkiri! 🎉
On July 17, 2026, Adventist Frontier Missions (AFM) officially transferred the leadership of Adventist Christensen School and its properties to the Cambodia Adventist Mission (CAM).
This milestone reflects AFM's commitment to developing sustainable ministries by equipping local leaders and entrusting established ministries to the local church. CAM will continue managing the school and strengthening its Christ-centered educational ministry in Mondulkiri.
During the ceremony, AFM presented a Bible, symbolizing the school's foundation in God's Word, and the school's key, representing the transfer of leadership and responsibility.
CAM expresses sincere gratitude to AFM for its faithful service and partnership in advancing God's mission in Cambodia.
Please continue to pray for Adventist Christensen School, its teachers, students, and the ministry as it enters this new chapter. 🙏📖