14/01/2026
ដំណឹងល្អសម្រាប៎ស្ថាប័នដែលមានតម្រូវការសៀវភៅសិក្សាឥស្លាម
#សេចក្តីជូនដំណឹងស្តីពីការផ្តល់ជូនសៀវភៅសិក្សាអ៊ីស្លាមដោយឥតគិតថ្លៃ 📚🇰🇭
ដើម្បីរួមចំណែកក្នុងការផ្សព្វផ្សាយចំណេះដឹង និងពង្រឹងការយល់ដឹងអំពីសាសនាអ៊ីស្លាម អង្គការវប្បធម៌ អារ្យធម៌ កម្ពុជា-អារ៉ាប់ មានក្តីសោមនស្សរីករាយក្នុងការផ្តល់ជូននូវសៀវភៅសិក្សាអ៊ីស្លាមមួយចំនួន រួមមាន៖
១. សៀវភៅ អធិប្បាយសង្ខេប(តាហ្វសៀរ)នៃគម្ពីរអាល់គួរអាន ជាខេមរភាសា
២. សៀវភៅ អធិប្បាយសង្ខេប(តាហ្វសៀរ)បីជូហ្ស៊ុចុងក្រោយ នៃគម្ពីរអាល់គួរអាន ជាខេមរភាសា
៣. សៀវភៅ មគ្គុទ្ទេសក៍មូស្លីមថ្មី
📍 គោលបំណងនៃការផ្តល់ជូន៖
គោលបំណងចម្បងរបស់យើងខ្ញុំ គឺចង់ឱ្យសៀវភៅទាំងនេះក្លាយជា "មរតកនៃចំណេះដឹង និងជាប្រភពឯកសារយោងដ៏មានសារៈសំខាន់ក្នុងការបម្រើជាឧត្តមប្រយោជន៍ដល់សហគមន៍"។
ដូច្នេះ យើងខ្ញុំសូមផ្តល់អាទិភាពខ្ពស់ចំពោះនីតិបុគ្គល (ស្ថាប័ន) ដូចជា៖
✅ វិហារឥស្លាម (ម៉ាស្ជិទ) ដែលមានសកម្មភាពបង្រៀនប្រចាំថ្ងៃ
✅ សាលារៀន ឬមជ្ឈមណ្ឌលសិក្សានានា
✅ បណ្ណាល័យសហគមន៍ដែលមានសកម្មភាពអំណាន និងស្រាវជ្រាវ
⚠️ បញ្ជាក់៖
តម្លៃពិតប្រាកដនៃសៀវភៅទាំងនេះ គឺស្ថិតនៅលើការបើកអាន និងការផ្ទេរចំណេះដឹងទៅកាន់អ្នកដទៃ។ ដូច្នេះ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា សៀវភៅទាំងនេះនឹងត្រូវបានប្រើប្រាស់ឱ្យអស់លទ្ធភាព ជាជាងយកទៅតម្កល់ទុកក្នុងទូដោយគ្មានសកម្មភាពសិក្សា។"
📝 ការចុះឈ្មោះស្នើសុំ៖
សម្រាប់ស្ថាប័នដែលមានតម្រូវការ សូមបំពេញព័ត៌មានតាមរយៈតំណភ្ជាប់ខាងក្រោម៖
https://docs.google.com/forms/d/e/1FAIpQLSeb-j2_wKjSYP2_9_UUQ-uIkU7El9c3H5Oaw4-aYRTX7GeeKg/viewform?usp=sharing&ouid=106140818289386752073
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខទូរសព្ទ៖ 090 99 77 33, 096 59 43 002 ឬផ្ញើសារមកកាន់ផេកអង្គការផ្ទាល់រៀងរាល់ម៉ោងធ្វើការ។
សូមអល់ឡោះជាម្ចាស់មេត្តាប្រោសប្រទាននូវសិរីសួស្តី និងទទួលយកនូវការងារដ៏សប្បុរសនេះ។ សូមជួយ Share បន្តដើម្បីឱ្យព័ត៌មាននេះបានទៅដល់ស្ថាប័នដែលមានតម្រូវការ។ 🤲✨