CCOP Khmer

Call Directions Contact the place of worship

CCOP Khmer We are here to connect with God and with each other.

បេសកកម្មទៅខេត្តព្រះវិហារចែកអំណោយនិងសម្ភារៈគ្រឿងបរិភោគដើម្បីជួយសម្រាលដល់បងប្អូនជនភៀសសឹកចំនួន២៥០គ្រួសារដែលមកពីស្រុកជាំក្សា...
07/10/2026

បេសកកម្មទៅខេត្តព្រះវិហារចែកអំណោយនិងសម្ភារៈគ្រឿងបរិភោគដើម្បីជួយសម្រាលដល់បងប្អូនជនភៀសសឹកចំនួន២៥០គ្រួសារដែលមកពីស្រុកជាំក្សានខេត្តព្រះវិហារហើយកំពុងរស់នៅភូមិតាកឹងបៃតង។

07/10/2026

សេចក្តីជូនដំណឹង!📣📣📣

សូមជម្រាបជូនដល់លោកអ្នក បងប្អូនទាំងអស់គ្នាអំពី កម្មវិធី Revival Night ដែលធ្វើឡើងរៀងរាល់ថ្ងៃអាទិត្យម៉ោង៥ កន្លះល្ងាច នឹងឈប់សម្រាកនាសប្តាហ៍នេះ ដែលត្រូវនឹងថ្ងៃទី ១១ ខែវិច្ឆិកា​ ឆ្នាំ២០២៦ ដោយហេតុថា ត្រូវជាថ្ងៃឈប់សម្រាកជាតិ។

សូមព្រះប្រទានពរទៅកាន់ លោកអ្នក បងប្អូនក្នុងឱកាសឈប់សម្រាកនេះ ឱ្យពោរពេញទៅដោយសេចក្ដីអំណរ ភាពសុខសាន្ដ ភាពសប្បាយរីករាយគ្រប់ក្រុមគ្រួសារ និងធ្វើដំណើរទៅទីជិតឆ្ងាយប្រកបដោយសុខសុវត្ថិភាពទាំងអស់គ្នា។🙏🙏🙏

យើងនឹងជួបគ្នានៅសប្តាហ៍ក្រោយខាងមុខនេះ នៅថ្ងៃទី ១៨ ខែវិច្ឆិកា​ ឆ្នាំ២០២៦។ 🗓📍⏰

#ការប្រកបនិងអធិស្ឋាន #ព្រះយេស៊ូវគ្រីស្ទ

កម្រងរូបភាពនៃការថ្វាយបង្គំនាពេលព្រឹក ថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦អធិប្បាយដោយ៖ លោកគ្រូ ទិត្យ ហៀងសម្រាប់វេនថ្វាយបង្គំ ...
06/10/2026

កម្រងរូបភាពនៃការថ្វាយបង្គំនាពេលព្រឹក ថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦
អធិប្បាយដោយ៖ លោកគ្រូ ទិត្យ ហៀង

សម្រាប់វេនថ្វាយបង្គំ ចាប់ផ្ដើម៖
⏰រៀងរាល់ថ្ងៃអាទិត្យ ពេលព្រឹកវេលាម៉ោង ៨:៣០ ព្រឹក
📍ទីតាំង៖ ក្រុមជំនុំព្រះយេស៊ូគ្រិស្តជាសន្តិភាពនៃយើង (CCOP)
🔗តំណភ្ជាប់ទៅកាន់ទីតាំង៖https://maps.app.goo.gl/f2dPdJqqFDjP5rTe8?g_st=atm (https://maps.app.goo.gl/f2dPdJqqFDjP5rTe8?g_st=atm...)

05/10/2026

មកយើងច្រៀង សរសើរព្រះគ្រិស្ដ ✨
Sunday Worship on 4th October, 2026 at CCOP Khmer📍

#គ្រីស្ទាន

02/10/2026
01/10/2026

តើអ្នកកំពុងតែរអ៊ូរទាំពីបញ្ហានៅចំពោះមុខមែនទេ? 🤔

ផ្អែកលើព្រះបន្ទូល និក្ខមនំ ១៧:១-៧ បានរំលឹកយើងយ៉ាងច្បាស់ថា៖ «ការរអ៊ូរទាំធ្វើឲ្យយើងខ្វាក់ភ្នែកខាងវិញ្ញាណ ដែលមិនឃើញព្រះគុណរបស់ព្រះដែលទ្រង់បានធ្វើកន្លងមក»។ ជនជាតិអ៊ីស្រាអែលបានភ្លេចការអស្ចារ្យនៅសមុទ្រក្រហម ព្រោះតែការស្រេកទឹកមួយគ្រា។

ថ្ងៃនេះ សូមកុំបណ្ដោយឲ្យបញ្ហាធ្វើឲ្យយើងភ្លេចសេចក្ដីល្អរបស់ព្រះជាម្ចាស់! ចូរប្ដូរពីការរអ៊ូរទាំ មកជាការអរព្រះគុណវិញ ព្រោះព្រះអង្គដែលជួយយើងកាលពីម្សិលមិញ ទ្រង់ក៏គង់នៅទីនេះដើម្បីជួយយើងនៅថ្ងៃនេះដែរ។ 🙏✨

#គ្រីស្ទាន

ការជួយអ្នកដទៃ គឺល្អសម្រាប់សុខភាពផ្លូវចិត្តអ្នកយុវជនជាច្រើនបានសិក្សា ស្វែងយល់ពីមេរៀនថ្មីមួយទាក់ទិនទៅនឹងបំណិនជីវិត ក្រោមប្...
30/09/2026

ការជួយអ្នកដទៃ គឺល្អសម្រាប់សុខភាពផ្លូវចិត្តអ្នក

យុវជនជាច្រើនបានសិក្សា ស្វែងយល់ពីមេរៀនថ្មីមួយទាក់ទិនទៅនឹងបំណិនជីវិត ក្រោមប្រធានបទ៖ «ការជួយអ្នកដទៃ» ដែលបានបង្រៀនដោយអ្នកគ្រូ រស់ រតនា។

ថ្នាក់រៀននេះ បានប្រព្រឹត្តទៅនៅនាព្រឹកថ្ងៃអាទិត្យ វេលាម៉ោង ១០:០០ ដល់ ១១:០០ នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ នៅព្រះវិហារ CCOP ជិតវិមានឯករាជ្យ។ ហើយយុវជនទាំងអស់ ត្រូវបានអញ្ជើញចូលរួមដោយសេរី។

ការជួយគ្នាទៅវិញទៅមក គឺជាសកម្មភាពដ៏សាមញ្ញមួយ ដែលបានសម្រាលបន្ទក់ខ្លះៗទៅកាន់មនុស្សជុំវិញខ្លួន។ វាមិនត្រឹមតែ ជាផ្នែកមួយក្នុងការចូលរួមចំណែកក្នុងសង្គមនោះទេ ជាងនេះទៅទៀតវា ក៏អាចជួយបង្ហាញក្ដីស្រឡាញ់ សេចក្ដីអំណរក្នុងជីវិត និងគុណភាពនៃការរស់នៅផងដែរ។

យោងតាមការស្រាវជ្រាវមួយបានបង្ហាញថា សកម្មភាពជួយអ្នកដទៃ និងអំពើសប្បុរស មានទំនាក់ទំនងជាមួយសុខុមាលភាពផ្លូវចិត្តកាន់តែប្រសើរ ការកាត់បន្ថយភាពឯកា និងការបង្កើនអារម្មណ៍នៃការភ្ជាប់ទំនាក់ទំនងជាមួយសង្គម (Li et al., 2026; Chen, 2024; Lim et al., 2025; Cotofan et al., 2026)។

ជួបគ្នាសារជាថ្មី នូវការប្រកប សរសើរតម្កើង និងអធិស្ឋាន ដែលធ្វើមួយខែម្ដង នៅសប្ដាហ៍ទី១ ខែថ្មី✨✨លោកអ្នក បងប្អូន​ និងយុវជនត្រូ...
29/09/2026

ជួបគ្នាសារជាថ្មី នូវការប្រកប សរសើរតម្កើង និងអធិស្ឋាន ដែលធ្វើមួយខែម្ដង នៅសប្ដាហ៍ទី១ ខែថ្មី✨✨

លោកអ្នក បងប្អូន​ និងយុវជនត្រូវបានអញ្ជើញមកចូលរួមការប្រកបគ្នា លេងហ្គេមកំសាន្ដ ច្រៀងសរសើតម្ដើង និងបង្កើនទំនាក់ទំនងជាមួយយុវជនដទៃទៀត។🙏🙏

កម្មវិធីនឹងប្រព្រឹត្តទៅ៖
📅ថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦
⏰ម៉ោង ៥:៣០ ដល់ ៨:៣០ យប់
📍CCOP (ជាន់ទី៣)
តំណភ្ជាប់ទៅកាន់ទីតាំង៖
https://maps.app.goo.gl/f2dPdJqqFDjP5rTe8?g_st=atm
(https://maps.app.goo.gl/f2dPdJqqFDjP5rTe8?g_st=atm...
)

#គ្រឹះនៃដួងចិត្តអ្នកជឿ

វេនថ្វាយបង្គំខ្មែរនៅក្រុមជំនុំព្រះយេស៊ូគ្រិស្តជាសន្តិភាពនៃយើងនេះជាកម្រងរូបភាពនៃការថ្វាយបង្គំនាពេលព្រឹក ថ្ងៃអាទិត្យ ទី២៧ ...
28/09/2026

វេនថ្វាយបង្គំខ្មែរនៅក្រុមជំនុំព្រះយេស៊ូគ្រិស្តជាសន្តិភាពនៃយើង
នេះជាកម្រងរូបភាពនៃការថ្វាយបង្គំនាពេលព្រឹក ថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២៦។

សម្រាប់វេនថ្វាយបង្គំ ចាប់ផ្ដើម៖
🗓រៀងរាល់ថ្ងៃអាទិត្យ ពេលព្រឹក
⏰វេលាម៉ោង ៨:៣០ ព្រឹក
📍ទីតាំង៖ ក្រុមជំនុំព្រះយេស៊ូគ្រិស្តជាសន្តិភាពនៃយើង (CCOP)

សូមព្រះអង្គគង់ជាមួយលោកអ្នកបងប្អូនទាំងអស់គ្នា!
📍តំណភ្ជាប់ទៅកាន់ទីតាំង៖
https://maps.app.goo.gl/f2dPdJqqFDjP5rTe8?g_st=atm (https://maps.app.goo.gl/f2dPdJqqFDjP5rTe8?g_st=atm&fbclid=IwZXh0bgNhZW0CMTAAcGRvZgVicmlkETFyalF0TUJHN0dxTzJjNmJtc3J0YwZhcHBfaWQQMjIyMDM5MTc4ODIwMDg5MgABHhe9-RzaPH0VUCFBAWcVJjse-GJ_4G9yHEenPPi6PguCRsLlOuSNHVgDjGan_aem_1G1gNFvZfjxJgmONc-gfMA)

26/09/2026

គ្រាទុក្ខលំបាកនឹង​ សាកល្បងសេចក្ដីជំនឿរបស់យើង

អធិប្បាយដោយ៖ លោកគ្រូទិត្យ ហៀង

#គ្រីស្ទាន

Address

57 Street 294, BKK1
Phnom Penh

Telephone

015591699

Website

Alerts

Be the first to know and let us send you an email when CCOP Khmer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to CCOP Khmer:

Shortcuts

Share