23/08/2026
របៀបសែនក្បាលទឹក 2026
------------------------------
របៀបសែនទេវតាមុខផ្ទះ / ព្រះភូមិ / ធីកុង
សែនធីកុង គឺមានរបៀបសែន២បែប ៖ បែបបួស និងបែបមិនបួស
សែនបែបបួស៖
គ្រឿងសែន៖
1/ ទឹកតែ ៣ កែវ ចំាបាច់
2/ ផ្លែឈើ ៣ មុខ (ប៉ោម សារី ស្រកានាគ)ចំាបាច់
3/ ផ្កា លឿង ឬ ទឹកប៊ិក 1 កូនថូតូច
4/ ទឹកក្រូច ឬ ភេសជ្ជៈនានា តាមលទ្ធភាព
5/ គ្រឿងបួស ១ ឈុត ចំាបាច់
(ជីឆាយ ១ បន្ទះ + ផ្សិតក្រៀម 3-4 ដុំ +
មីសួរ ១ ដុំ + ពពុះសណ្ដែកក្រៀម 3-4 ) ដាក់ចូលក្នុងចាន ១ ជាការស្រេច
6/ ធូបលឿងមានផ្សែងម្នាក់ ៣ សរសៃ +
ទៀនក្រហម ១ គូរ ចំាបាច់
7/ ក្រដាសសែនមុខផ្ទះពិសេស ពីលោកគ្រូម៉ុង ១ ឈុត ចំាបាច់
សែនបែបមានគ្រឿងចម្អាប៖
គ្រឿងសែន៖
1/ ទឹកតែ ៣ កែវ ចំាបាច់
2/ ស្រា-ស ៣ កែវ ចំាបាច់
3/ ផ្លែឈើ ៣ មុខ ចំាបាច់
(ប៉ោម សារី ស្រកានាគ)
4/ ផ្កា លឿង ឬ ទឹកប៊ិក 1 កូនថូតូច
5/ សាស៊ែ ១ ឈុត ចំាបាច់ ( មាន់ស្ងោរ ១ ក្បាល + សាច់ជ្រូកបីជាន់ ១ចំនិត + យឺហ៊ឺ១ ឬ ជំនួសដោយពងទាស្ងោរ២គ្រាប់)
6/ ជ្រូកខ្វៃ ឬ ទាខ្វៃ តាមលទ្ធភាពហាមមានរសជាតិហិល
7/ ទឹកក្រូច ភេសជ្ជៈនានា តាមលទ្ធភាព
8/ ធូបលឿងមានផ្សែងម្នាក់ ៣ សរសៃ +
ទៀនក្រហម ១ គូ ចំាបាច់
9/ ក្រដាសសែនមុខផ្ទះពិសេស ពីលោកគ្រូម៉ុង ១ ឈុត ចំាបាច់
សែនថ្ងៃទី 27 ខែ08 ឆ្នាំ2026
ម៉ោងចាប់ផ្ដើមសែនល្អ ៖ 07៖20នាទីព្រឹក - 09៖08នាទីព្រឹក ម៉ោងល្អបំផុតសម្រាប់ការដោតធូប 07៖56ព្រឹក
បញ្ជាក់់ ៖ ការជ្រើសរើសសែនបែបបួស ឬសែនបែបគ្រឿងចម្អាបគឺអាស្រ័យលើទម្លាប់ម្ចាស់ផ្ទះ តែការសែនទាំង២នេះ គឺបានផលដូចគ្នា
------------------------------------------
សែនទីជូ ឬជំនាងផ្ទះ៖
គ្រឿងសែន៖
1/ ទឹកតែ ៥ កែវ ចំាបាច់
2/ ស្រា-ស ៥ កែវ ចំាបាច់
3/ ផ្លែឈើ ៥ មុខ (ប៉ោម សារី ស្រកានាគ ក្រូចខ្វិច និងផ្លែមៀន) អាចដាក់១ចានរួមគ្នាក៏បាន ឬដាក់១មុខ១ចានក៏បានដែរ តាមលទ្ធភាពចំាបាច់
4/ ផ្កា លឿង ឬ ទឹកប៊ិក 1 កូនថូតូច
5/ នំពងទា 1 នំ/ 1 គូ
6/ សាស៊ែ ១ ឈុត ចំាបាច់ ( មាន់ស្ងោរ ១ ក្បាល + សាច់ជ្រូកបីជាន់ ១ចំនិត + យឺហ៊ឺ១ ឬ
ជំនួសដោយពងទាស្ងោរ២គ្រាប់)
7/ ជ្រូកខ្វៃ ឬ ទាខ្វៃ តាមលទ្ធភាពហាមមានរសជាតិហិល
8/ ទឹកក្រូច ភេសជ្ជៈនានា តាមលទ្ធភាព
9/ ធូបលឿងមានផ្សែងម្នាក់ ៥ សសៃរ + ទៀនក្រហម ១ គូ ចំាបាច់
10/ ក្រដាសសែនជំនាងផ្ទះ ពិសេស ១ ឈុត ពីលោកគ្រូចិនស៊ែម៉ុង
ថ្ងៃសែនចំ ៖
សែនថ្ងៃទី 27 ខែ08 ឆ្នាំ2026
ម៉ោងចាប់ផ្ដើមសែនល្អ ៖ 07៖20នាទីព្រឹក - 09៖08នាទីព្រឹក ម៉ោងល្អបំផុតសម្រាប់ការដោតធូប 08៖10ព្រឹក
--------------------------------------------------------
សែនទេវតាមហាចង្ក្រាន៖
គ្រឿងសែន៖
1/ ទឹកតែ ៣ កែវ ចំាបាច់
2/ ស្រា-ស ៣ កែវ ចំាបាច់
3/ ផ្លែឈើ ៣ មុខ ចំាបាច់ (ប៉ោម សារី ស្រកានាគ)
4/ ផ្កា ៣ ពណ៌ 1 កូនថូតូច
5/ សាស៊ែ ១ ឈុត ចំាបាច់ ( មាន់ស្ងោរ ១ ក្បាល + សាច់ជ្រូកបីជាន់ ១ចំនិត + យឺហ៊ឺ១ ឬ
ជំនួសដោយពងទាស្ងោរ២គ្រាប់)
6/ ជ្រូកខ្វៃ ឬ ទាខ្វៃ តាមលទ្ធភាពហាមមានរសជាតិហិល
7/ ទឹកក្រូច ភេសជ្ជៈនានា តាមលទ្ធភាព
8/ ធូបលឿងមានផ្សែងម្នាក់ ៣ សរសៃ + ទៀនក្រហម ១ គូ ចំាបាច់
9/ ក្រដាសសែនទេវតាចង្ក្រានពិសេស ពីលោកគ្រូម៉ុង ១ ឈុត ចំាបាច់
សែនថ្ងៃទី 27 ខែ08 ឆ្នាំ2026
ម៉ោងចាប់ផ្ដើមសែនល្អ ៖ 07៖20នាទីព្រឹក - 09៖08នាទីព្រឹក ម៉ោងល្អបំផុតសម្រាប់ការដោតធូប 08៖28ព្រឹក
-------------------------------------
សែនជីដូនជីតា កុងម៉ា៖
គ្រឿងសែន៖
1/ ទឹកតែ ៤ កែវ + ស្រាស ៤ កែវ (ក្នុងករណីកំប៉ុងជើងធូបលើសពីចំនួន ៤ ត្រូវដាក់បន្ថែមឲ្យគ្រប់តាមចំនួនកំប៉ុងជើងធូបជាក់ស្ដែង ចំាបាច់
2/ បាយ-ស ៤ ចាន ដួសឲ្យក្រពុំៗ (ក្នុងករណីកំប៉ុងជើងធូបលើសពីចំនួន ៤ ត្រូវដាក់បន្ថែមឲ្យគ្រប់តាមចំនួនកំប៉ុងជើងធូបជាក់ស្ដែង)ចំាបាច់
3/ សាស៊ែ ១ ឈុត (មាន់ស្ងោរ ១ ក្បាល+សាច់ជ្រូកបីជាន់១ចំនិត+យឺហ៊ឺ១ ឬជំនួសដោយពងទាស្ងោរ២គ្រាប់)ចំាបាច់
4/ នំពងទា ១នំ ឬ ១គូ អាស្រ័យលើម្ចាស់ផ្ទះ + ផ្លែឈើ ៣ មុខ ( ប៉ោម សារី ក្រូចខ្វិច)ដាក់១ចាន ចំាបាច់
5/ មីឆាគ្រឿងសមុទ្រ ឬ សាច់គោ ឬសាច់ជ្រូក ជ្រើសសាច់ណាមួយក៏បានដែរ ១ ចាន
6/ ត្រីចំហុយ ១ ចាន ( ត្រីកុំកាត់កន្ទុយ ព្រុយ ចោលឲ្យសោះ អាចជ្រើសរើសត្រីតុកកែល្អបំផុតបើរកបាន) ចំាបាច់
7/ សម្លឆ្នាំភ្លើង ១ ឆ្នាំង
8/ គាវបំពង ១ ចាន ឬគាវចំហុយ១ចាន ក៏បាន ស្នូលអ្វីក៏បានដែរ ល្អបំផុតស្នូលបង្គា ចំាបាច់
9/ បង្អែម ១ ចាន
10/ ទៀនក្រហម ១ គូ + អុជធូបម្នាក់ ៣ សរសៃ( ក្មេងអាយុក្រោម ៨ ឆ្នាំ អុជត្រឹម ១ សរសៃក៏បានដែរ)ចំាបាច់
11/ ក្រដាសសែន កុងម៉ា ១ ឈុត អាចជាវពីលោកគ្រូបានណា ចំាបាច់
12/ ក្នុងករណីបងចង់ដាក់ ស្រាបៀរ ទឹកក្រូច បារី ទឹកសុទ្ធ គ្រឿងសំណែនផ្សេងៗទៀតដែលអ្នកស្លាប់ចូលចិត្តហូប អាចដាក់បានតាមចិត្ត
* សម្រាប់ការសែនចំពោះអ្នកទើបស្លាប់ក្រោម ៣ ឆ្នាំ ត្រូវសែនមុនមួយថ្ងៃ នៃថ្ងៃសែនក្បាលទឹក ពោលគឺថ្ងៃទី 26/08/2026 តែសម្រាប់កុងម៉ាដែលស្លាប់លើស៣ឆ្នាំ គឺសែនចំថ្ងៃសែនក្បាលទឹកចំធម្មតា
* ម៉ោងសែនល្អ គឺថ្ងៃទី27 ខែ08 ឆ្នាំ2026 ចន្លោះម៉ោងសែនល្អ 09៖18 ព្រឹក ដល់ម៉ោង 11៖16 ព្រឹក ម៉ោងដោតធូបល្អបំផុត 09៖53នាទីព្រឹក មិនប្រកាន់ទិសផ្ទះទេ
* សម្រាប់រសជាតិម្ហូបសែន ហាមហិលពេក ប្រៃពេក ជូរពេក ល្វីងពេក
----------------------------------------------
សែនបងប្អូនល្អ ឬសែនខ្មោចអនាថា ៖
គ្រឿងសែន៖
1/ សម្រាប់អ្នកដែលមានលទ្ធភាព ហើយសែនកាលពីឆ្នាំមុនទៅបានផល ចង់សែនធំជាងឆ្នាំមុនទៀតនោះ បងប្អូនអាចរៀបចំគ្រឿងសែនខ្មោចអនាថា ឬបងប្អូនល្អនេះ តាមចំនួនគ្រឿងសែនកុងម៉ា ដូចពីពេលដែលបងរៀបចំសែនកុងម៉ាជីដូនជីតា កាលពីព្រឹកមិញអញ្ជឹង
2/ មីឆា កាត់ខ្លីៗ (ទិញលតឆាតែម្ដងក៏បានដែរ ) ចំនួន ១ ចាន
3/ បាយស ៤ ចាន ពេលសែនយកចង្កឹះ១គូ ចាក់បញ្ឈរពីលើចានបាយ-សទាំង៤ចាននោះ
4/ នំប៉ាវ មានស្នូល ឬអត់ស្នូល ចំនួន៥នំ ១ចាន
5/ អង្ករ អំបិល ស្ករស ដាក់ចូលគ្នា ១ ចាន
6/ អុជធូប ៣ សរសៃ + ទៀនក្រហម ៥ ដើម + ស្រាស ៣ កែវ ដាក់កែវជ័រក៏បានដែរ
7/ ក្រដាសសែនខ្មោចអនាថា ១ ឈុត (លោកគ្រូមានទទួលរៀបចំជូន)
នៅលើគ្រឿងសំណែននីមួយៗ ត្រូវដោតធូប ១ សរសៃ គ្រប់ចាននៃគ្រឿងសំណែងទាំងអស់
* សម្រាប់រសជាតិនៃគ្រឿងសែន ហាមមានរសជាតិ ហិលពេក ប្រៃពេក ជូរពេក និងល្វីងពេក។
- ម៉ោងសែនល្អ សម្រាប់ដុតធូបសែនខ្មោចអនាថា ឬ បងប្អូនល្អ ៖
សែននៅម៉ោង ចន្លោះម៉ោង 04៖00 ល្ងាច ដល់ 08៖35 យប់
ម៉ោងដុតធូបល្អជាងគេ គឺនៅម៉ោង 7៖20នាទីយប់
របៀបសែន៖ រៀបចំគ្រឿងសំណែនលើកន្ទេលតូចសមល្មមមួយមក ក្រាលលើដី បែរទៅមាត់ផ្លូវ ចាប់ផ្តើមអុជធូប ៣ សរសៃម្នាក់ ដុតទៀន រួចរាល់ - ក្រោកឈរលើកដៃសំពះ រួចសម្លឹងទៅម្ហូបដែលកំពុងបានដាក់សែន ហើយ ញញឺមតិចៗ រួចនិយាយថា ខ្ញុំសូមសែនដល់បងប្អូនល្អៗរបស់ខ្ញុំ សូមមកទទួលអាហារ គ្រឿងសំណែនទាំងនេះ រួចសូមឲ្យគ្រួសារបានសុខ ជួបតែមនុស្សល្អៗ កុំឲ្យខ្ញុំជួបមនុស្សអាក្រក់ សូមឲ្យការរកស៊ី ការធ្វើការរបស់ខ្ញុំរលូនដល់ទៅមុខជាលំដាប់ សូមកុំឲ្យខ្ញុំជួបបញ្ហានានា សូមឲ្យគ្រោះតូចគ្រោះធំទាំងឡាយវិនាសអស់ទៅ នាំមកនូវតែហេងហេង លាភជ័យ លាភសំណាង។ ដុតធូបបាន ១២ នាទី យកអង្ករ អំបិលបាចទៅមាត់ផ្លូវ ពេលធូបឆេះអស់ អាចពន្លត់ទៀនបាន តែគ្រឿងសំណែនបងប្អូនអាចប្រមូលច្រកជាថង់ ទុកឲ្យអ្នកដែលក្រីក្រហូបបាន
- ដាច់ខាតហាមយកគ្រឿងសែន ចូលផ្ទះវិញឲ្យសោះ - គួរប្រើចានជ័រ កែវជ័រ ស្លាបព្រាជ័រ ព្រោះគ្រឿងដែលសែន ខ្មោចអនាថាទាំងនោះ គឺមិនអាចយកមកប្រើវិញបាននោះទេ។
សូមបញ្ជាក់នេះជារបៀបសែនបែបងាយៗ ស្រួលៗ
សម្រាប់បងប្អូនដែលមានលទ្ធភាព អាចសែនតាមលទ្ធភាពជាក់ស្ដែងបានដូចគ្នា
ឬសម្រាប់បងប្អូនដែលមានទម្លាប់សែន ពីដូនតាប្រចាំគ្រួសារ បងប្អូនអាចសែនតាមទម្លាប់បាន
ហេងហេង
* កក់ឈុតក្រដាសសែន ក្បាលទឹក តាមតេលេក្រាម 089361631
ហេងហេង